ភាគទី ២៤

1.1K 46 1
                                    

រឿង គូរស្នេហ៍ផ្សំផ្គុំ ♡
ភាគទី ២៤

  ពេលរាត្រីចូលមកដល់...
  ដូចដែលបានដឹងថាពេលរាត្រីនេះនៅក្នុងចម្ការនិងមានរៀបចំកម្មវិធីជប់លៀងតូចមួយ ដើម្បីជាការជួបជុំនិងលើកទឹកចិត្តកម្មករទាំងអស់ដែលតែងតែខិតខំបំពេញការងាររបស់ខ្លួនយ៉ាងសស្រាក់សស្រាំក្រោមពន្លឺថ្ងៃក្តៅចែសដោយគ្មានភាពរអ៊ូរទាំ កម្មវិធីជប់លៀងបន្តទៅដល់យប់ជ្រៅនៅមិនទាន់បញ្ចប់ ជុងហ្គុក និងយូជី ដែលមានវត្តមាននៅក្នុងកម្មវិធីនេះដែលក៏កំពុងអង្គុយនៅជ្រុងម្ខាងមើលទៅកម្មករជាច្រើននាក់ដែលកំពុងស្រែកច្រៀង និងរាំរែកទៅតាមចង្វាក់ភ្លេងយ៉ាងសប្បាយហាក់ដូចជាមករសាយទុក្ខកង្វល់នៅក្នុងរាត្រីនេះ...
“នាងងងុយគេហើយឬនៅ?”ជុងហ្គុក ងាកមកសួរយូជី ដែលពេលនេះកំពុងលង់អារម្មណ៍ក្នុងការសម្លឹងមើលភាពសប្បាយរីករាយរបស់ពួកកម្មករនាពេលនេះ...
“មិនទាន់ទេ ខ្ញុំកំពុងតែសប្បាយណាមានអារម្មណ៍ឯណាទៅអង្គុយគេងទៅ”នាងនិយាយថានាងសប្បាយទាំងដែលនាងគ្រាន់តែអង្គុយស្ងៀមៗមើលគេសោះ មិនយល់ថានាងអាចសប្បាយពីតាមណាមករួច...
“សប្បាយឯណា គ្រាន់តែអង្គុយស្ងៀមៗមើលគេសោះនិង”ជុងហ្គុក និយាយស៊កសៀតអោយនាង មើលទៅគេដូចជាកំពុងមានបំណងចង់និយាយរករឿងអោយឈ្លោះគ្នាទៀតហើយ...
“ទោះលោកមិននិយាយក៏គ្មានអ្នកណាថាលោកគរដែល”យូជី
“អ៎ូ លោកអ៊ំយកអ្វីមកនិង?”ជុងហ្គុក ស្រាប់តែក្រឡេកឃើញលោកអ៊ំស៊ុន ចូលមកដោយនៅក្នុងដៃមានការអ្វីមកជាមួយផង វាជាដបតែមិនដឹងថាជាដបអ្វីទើបនាយរហ័សសួរទៅគាត់...
“នេះជាស្រាទំពាំងបាយជូររូបមន្តថ្មីដែលអ៊ំទើបនិងចម្រាញ់បាន នេះវាកើតហើយទើបចង់យកមកអោយអ្នករាល់គ្នាសាកភ្លក់រសជាតិថាអាចទទួលយកបានឬអត់” លោកអ៊ំស៊ុន និយាយខណៈដែលលើកដកស្រាបង្ហាញអោយជុងហ្គុក មើលថ្វីដ្បិតតែវាជាស្រាទំពាំងបាយជូរប៉ុន្តែលើដកនេះលោកអ៊ំស៊ុន នៅមិនទាន់បិទផ្លាកយីហោនៅឡើយទេព្រោះវាជាស្រាដែលជារូបមន្តថ្មីគាត់ទើបនិងចម្រាញ់បានមិនទាន់មានដាក់លក់នៅលើទីផ្សារនោះទេ ទោះបីជាអ្នកអាចចង់ទៅរកទិញយកមកផឹកក៏គ្មានលក់ដែល ខិខិ...
“ឯងចង់សាកដែលទេ?”លោកអ៊ំស៊ុន សួរយោបល់ពីក្មួយប្រុស គាត់ដឹងច្បាស់ថាគេជាមនុស្សដែលចូលចិត្តសប្បាយ ហើយក៏ច្បាស់ថាគេធ្លាក់សាររសជាតិស្រាំទំពាំងបាយជូរបែបនេះមកមិនតិចជាដប់យីហោនោះទេ គេអាចស្គាល់ពីគុណភាពនិងរសជាតិស្រាច្បាស់ទើបចង់អោយគេសាកភ្លក់និងវាយតម្លៃអោយគាត់...
“សុំតែមួយកែវបានហើយ ព្រោះខ្ញុំខ្លាចស្រវឹងគ្រប់គ្រងខ្លួនឯងមិនបាន”ជុងហ្គុក មិនបដិសេធនិងសំណើររបស់លោកអ៊ំ និយាយដល់ចុងប្រយោគនាយក៏ងាកមកសម្លឹងមុខរបស់នាងតូចទាំងញញឹមខិល លោកអ៊ំស៊ុន សម្លឹងមើលសកម្មភាពរបស់ក្មួយប្រុសទាំងអស់សំណើច គាត់ឈោងយកកែវមកចាក់ស្រាដាក់និងប្រគល់ដោយទៅគេ ជុងហ្គុក ទទួលយកកែវស្រាទំពាំងបាយជូរពីដៃរបស់លោកអ៊ំ ជាប្រពៃណីក្នុងការផឹកស្រាប្រភេទនេះដំបូងនាយក៏គ្រវីកែវស្រាតិច បន្ទាប់មកក៏យកវាមកហិតដើម្បីស្រង់ក្លិនឈ្ងុយរបស់ស្រារួចក៏លើកវាមកចេបភ្លក់រសជាតិបន្តិច...
“រសជាតិពិសេសណាស់លោកអ៊ំ ក្លិនស្រាឈ្ងុយជាប់ចុងច្រមុះ រសជាតិស្រាលស្រទន់ពិតជាមិនអាចដកចិត្តបាន នេះពិន្ទុពេញដប់ខ្ញុំច្បាស់ជាអោយវាដប់ក្បៀសដប់ហើយ...”ជុងហ្គុក ជាប់ចិត្តនិងរសជាតិស្រាមួយនេះនិយាយសរសើរចេញពីចិត្ត រសជាតិរបស់ស្រាឆ្ងាញ់ប្លែកធ្វើអោយគេមិនអាចទប់ចិត្តលើកវាមកផឹកទាល់តែដាច់មួយកែវ គ្រប់សកម្មភាពរបស់ជុងហ្គុក យូជី តាមមើលឡើងចំហរមាត់ធ្លុង គេផឹកស្រាទំនងណាស់ថែមទាំងនិយាយសរសើរថាឆ្ងាញ់មិនដាច់ពីមាត់ ធ្វើអោយនាងជ្រួលជ្រើមចង់សាកមួយកែវនិងគេដែល...
“ឯងមិនមែនសរសើរអ៊ំព្រោះក្រែងចិត្តទេឬ?”លោកអ៊ំស៊ុន និយាយលេងសើចជាមួយនឹងក្មួយប្រុស...
“ខ្ញុំនិយាយពិតណាលោកអ៊ំ មិនបានសរសើរបន្លំនោះទេ”ជុងហ្គុក
“បើឯងនិយាយបែបនេះទៅហើយ ស្រារបស់អ៊ំច្បាស់ជាអាចយកជាការបានពិតមែនហើយ”លោកអ៊ំស៊ុន និយាយបញ្ចប់ប្រយោគស្រាប់តែមានសម្លេងមួយនិយាយមកគាត់...
“លោកអ៊ំខ្ញុំសុំសាកភ្លក់វាដែលបានទេ អឺ...បងប្រុសរបស់ខ្ញុំជាម្ចាស់ក្លឹបមួយកន្លែងត្រូវនាំចូលស្រាច្រើនប្រភេទណាស់ ខ្ញុំចង់ភ្លក់វាដើម្បីណែនាំអោយបងប្រុស...”យូជី សើចញឹមៗមិនសូចសម នាងយកបងប្រុសធ្វើជាលេសមួយពេលនេះដើម្បីចង់ផឹកស្រាទំពាំងបាយជូរក្នុងដបនោះ..
“យូជី នាងផឹកបានដែលហេស៎?”ជុងហ្គុក ងាកមកសួរព្រោះមិនប្រាកដចិត្តថានាងអាចផឹកវាបាន...
“ប្រាកដថាបានស្រាប់ហើយ លោកកុំមើលងាយខ្ញុំណា”យូជី
“ច្បាស់ជាបាន ប៉ុន្តែក្មួយជាមនុស្សស្រីកុំផឹកវាច្រើនពេកថ្វីត្បិតតែស្រានេះរសជាតិល្អ ប៉ុន្តែវាមានជាអាល់កុលខ្លាំងបន្តិចហើយ”លោកអ៊ំស៊ុន មិនបដិសេធតែក៏មិនភ្លេចនិយាយណែនាំស្របពេលដែលនិយាយគាត់ក៏ចាប់ស្រាដាក់កែវអោយទៅយូជី...។យូជី ទទួលបានកែវស្រាក៏ធ្វើសកម្មភាពដូចដែលជុងហ្គុក បានធ្វើមុននេះ មុនដំបូងនាងចេកបន្តិចដើម្បីភ្លក់រសជាតិ ប៉ុន្តែរសជាតិរបស់ស្រានេះពិតជាឆ្ងាញ់ប្លែកខ្លាំងណាស់ ធ្វើអោយនាងទប់ចិត្តមិនបានលើកផឹកទាល់តែដាច់មួយកែវ ស្រាដែលមានរសជាតិចម្លែកវាមិនល្វីងខ្លាំងដូចជាស្រាដទៃនោះទេ ពេលដែលបានផឹកវាមានអារម្មណ៍វាដូចជាបានញ៉ាំផ្លៃទំពាំងបាយជូរស្រស់ៗពិតៗធ្វើអោយយូជី ជាប់ចិត្តផឹកមួយកែវហើយចង់ផឹកមួយកែវទៀត...
“អឺ តើខ្ញុំអាចសុំមួយកែវទៀតបានទេលោកអ៊ំ”យូជី ពិតជាមិនអាចទប់ចិត្ត ទើបហាមាត់និយាយសុំមួយកែវទៀត ឃើញនាងតូចបែបនេះលោកអ៊ំស៊ុន សើចតិចៗគាត់ក៏មិនបានបដិសេធជាមួយនិងសំណើរ របស់នាងនោះទេ...
“បើក្មួយចូលចិត្តមួយដបនេះអ៊ុំអោយឯងទៅចុះ ចំណែកពីរដបនេះអ៊ំនិងយកអោយកម្មករដទៃទៀតភ្លក់”លោកអ៊ំស៊ុន ហុចដបស្រាទំពាំងបាយជូរមួយដបអោយទៅយូជី ចំណែកនាងតូចក៏ទទួលយកវាមកទាំងញញឹមពព្រាយ...
“តែបើឯងស្រាវឹងកុំមកបន្ទោសអ៊ំណា អ៊ំមិនទទួលខុសត្រូវទេ”លោកអ៊ុំ និយាយផ្តែផ្តាំជាលើកទីពីរ ក៏ប្រាប់អោយដឹងជាមុនហើយថារសជាតិរបស់ស្រាវាស្រាលឆ្ងាញ់ជាប់ចិត្ត ប៉ុន្តែបើស្រវឹងក៏ស្រម៉ៃមិនឃើញដែរ
“ចា៎ មិនអីនោះទេលោកអ៊ំអរគុណហើយ”យូជី
“បើអ៊ីចឹងពួកឯងទៅលេងបន្តចុះអ៊ុំទៅខាងណោះសិនហើយ”និយាយចប់លោកអ៊ុំស៊ុន ក៏ដើរចេញទៅ ពេលដែលលោកអ៊ុំស៊ុន ចេញទៅផុតយូជី ក៏ចាប់ផ្តើមមួលគម្របដកស្រាចាក់ផឹកួយកែវហើយមួយកែវទៀតទាំងជាប់ចិត្ត មើលទៅនាងដូចជាមនុស្សដែលកំពុងញៀនស្រាយ៉ាងអ៊ីចឹង ជុងហ្គុក ដែលអង្គុយមើលនាងផឹកមកជាយូរពិបាកភ្នែកពេកក៏បញ្ឈប់នាង...
“បានហើយឈប់ផឹកទៅស្រានេះមានជាតិអាល់កុលខ្លាំងណាស់ ឆ្ងាញ់ៗប្រយ័ត្នតែស្រវឹងមិនដឹងខ្លួន”ជុងហ្គុក ចាប់ដៃរបស់នាងដែលបម្រុងនិងលើកកែវស្រាផឹកជាប់...
“លែងដៃខ្ញុំទៅ នេះលោកមានសុជីវធម៌ក្នុងខ្លួនខ្លះទេ?ខ្ញុំចង់ផឹកច្រើនប៉ុណ្ណាវាជាសិទ្ធរបស់ខ្ញុំ ទោះបីជាខ្ញុំស្រវឹកក៏ខ្ញុំអាចរកផ្លូនឡើងទៅបន្ទប់ដេកដោយខ្លួនឯងបានដែលមិនពឹងពាក់លោកនាំជំពាក់គុណស្រាយនោះទេ”យូជី និយាយយ៉ាងជឿជាក់
“ក៏បានអោយតែខ្លាំងដូចមាត់ប្រយ័ត្នតែទន់ខ្លួនស្រវឹងខ្ញុំទុកអោយនាងដេករនាលដីនៅទីនេះទៅ”ជុងហ្គុក ព្រមប្រលែងដៃរបស់នាង
“ក៏ចាំតែមើលទៅថាខ្ញុំនិងមិនពឹងលោកទេ...”យូជី មិនចុះញោមនិយាយចប់នាងក៏លើកកែវស្រាមកផឹកក្អឹកៗ ផឹកស្រាដូចជាផឹកទឹកក្រូច ជុងហ្គុក លែងហ៊ានមាត់ទើបបានត្រឹមអង្គុយមើលនាងផឹកតាមចិត្តចង់...
-ជេអ៊ីន-

"  គូរស្នេហ៍ផ្សំផ្គុំ  "Where stories live. Discover now