ភាគទី ៤២

888 34 1
                                    

រឿង គូរស្នេហ៍ផ្សំផ្គុំ ♡
ភាគទី ៤២

    បន្ទាប់ពីចំណាយពេលពេញមួយថ្ងៃនៅឯផ្ទះធំ អ្នកទាំងពីរក៏បានត្រឡប់មកដល់ខនដូរវិញនៅពេលព្រលប់ក្រោយពីងូតទឹកសម្អាតខ្លួននិងផ្លាស់ប្តូរសម្លៀកបំពាក់គេងយប់រួចរាល់យូជី ក៏មកអង្គុយនៅលើពូកដើម្បីបើកប្រអប់មួយចំនួនដែលម៉ាក់របស់ជុងហ្គុក បានប្រគល់ឲ្យមកនាងកាលពីពេលរសៀលនោះក្នុងប្រអប់ទាំងអស់នោះមានទាំងសម្លៀកបំពាក់ គ្រឿងអលង្ការ ផលិតផលថែរក្សាសម្រស់មួយចំនួន ហើយនៅប្រអប់ចុងក្រោយដែលមានពណ៍ផ្កាឈូកនិងធំជាងគេនោះជាប្រអប់ដែលដាក់វត្ថុអនុស្សាវរីយ៍មួយចំនួនរបស់ជុងហ្គុក កាលពីនៅតូចនិងមានរូបភាពជាច្រើនរបស់គេតាំងពីនៅទារករហូតដល់ពេញវ័យផងដែរ យូជី បើករូបថតរបស់ជុងហ្គុក មើលម្តងមួយសន្លឹកៗទាំងសើចស្នាមញញឹមជាប់លើផ្ទៃមុខមិនឈប់ធ្វើឲ្យអ្នកដែលទើបងូតទឹករួចនិងចេញពីបន្ទប់ទឹកមុននេះបានឃើញនិងអត់មិនបាននិងជ្រួញចិញ្ចើមសួរ...
"អូនមើលអីមើលទៅដូចជាសប្បាយចិត្តម៉្លេះ"ជុងហ្គុកសួរទៅនាងតូចដោយសម្លេងស្រាលស្រទន់ស្របពេលដែលចូលទៅដាក់ខ្លួនអង្គុយលើពូកជាមួយនាងម្នាក់ដែរព្រមទាំងលូកដៃក្រសោបឱបចង្កេះតូចរបស់នាងជាប់ពីក្រោយខណៈដែលដាក់ចង្ការលើស្មាសរលោងរបស់នាង
"បងមើលមួយនេះទៅ"យូជីមិននិយាយច្រើនក៏លើករូបថតមួយសន្លឹកមកបង្ហាញឲ្យជុងហ្គុក មើលទាំងទប់សំណើចមិនជាប់ខណៈដែលអ្នកម្ខាងទៀតបើកភ្នែកធំៗមើលទៅរូបថតដែលនៅក្នុងដៃរបស់នាងទាំងអាម៉ាស់មុខមិនស្ទើរ...
"នេះ...ឲ្យមកផង"ជុងហ្គុកបម្រុងនិងឆក់យករូបថតមួយនោះពីនាងយកមកទុកតែមិនបានសម្រេចត្បិតថាលើកនេះយូជី រហ័សជាងនាងយករូបថតមួយនោះមកលាក់ទុកនិងប្រញាប់លោតចុះពីគ្រែទៅឈរនៅឯមាត់បង្អួចគេចពីអ្នកកំលោះ
"ម៉ាក់បងឲ្យមកអូនហើយពេលនេះវាជាកម្មសិទ្ធរបស់អូនមានហេតុផលអីដែលអូនត្រូវឲ្យទៅបងនោះ?"យូជីលើកចិញ្ចើមនិយាយឌឺដងឲ្យអ្នកកំលោះថែមទាំងយករូបនោះមកមើលហើយសើចក្អាកក្អាយនៅចំពោះមុខរបស់គេទៀតផង
"កាលបងនៅតូចបងអត់មានខោអាវស្លៀកពាក់និងគេទេមែនទេស៎បានជាថតស្រាតបែបនេះឬក៏បងចូលចិត្តដើរស្រាតបង្ហាញរាង ហ៎ាហា..គួរឲ្យអស់សំណើចណាស់"យូជីលើកដៃខ្ទប់មាត់សើចឮៗមិនលាក់លៀមនិងលើកបង្ហាញរូបថតកាលពីជុងហ្គុកនៅជាទារកដែលថតដោយគ្មានសម្លៀកបំពាក់បិតបាំងរាងកាយឲ្យម្ចាស់សាមីខ្លួនគេមើលម្តងទៀតព្រមទាំងសួរនូវសំណួរធ្វើឲ្យគេស្ពឹកមុខគាំងនិយាយមិនចេញ
"ហើយចុះអូនមើលរូបរបស់បងថតស្រាតមិនខ្មាស់បងបន្តិចទេឬ?ឆាប់ឲ្យមកបងភ្លាម.."ជុងហ្គុកសួរទាំងស្ពឹកមុខហៅលែងឮតែម្តង
"មិនឲ្យទេ..រឿងអីខ្ញុំត្រូវខ្មាស់បងនោះ?បងទៅវិញទេដែលត្រូវខ្មាស់ខ្ញុំ ព្រោះខ្ញុំបានឃើញរបស់បង"យូជីញាក់ស្មាបែបមិនខ្វល់ខ្វាយ ខណៈដែលអ្នកម្ខាងទៀតសង្រ្គាតធ្មេញក្រឺតក្រតសម្លឹងមកនាងយ៉ាងខ្នល់ខ្នាញ់ពេញទំហឹងហើយចាំមើលតែចាប់បានដឹងគ្នាជាមិនខាន
"អ៎ ការពិតអូនមានបំណងចង់ទុករូបនោះដើម្បីមើលរបស់បងហ៎?បើអ៊ីចឹងមែនអូនកុំពិបាកអីនិយាយប្រាប់បងត្រង់ៗក៏បានណាបងមិនកំណាច់ជាមួយនិងអូនទេ តែថារូបនោះតាំងពីបងនៅតូចម្ល៉េះរបស់នៅលើខ្លួនបងក៏វាប្រែប្រួលហើយវាខុសគ្នាដាច់ជាមួយនិងរបស់ក្នុងរូបនោះ អូនចង់មើលទេបងស្រាតឲ្យអូនមើល..."ជុងហ្គុកញាក់ចិញ្ចើមញញឹមខិលខូចដាក់នាងតូចធ្វើឲ្យនាងដែលមុននេះសើចក្អាកក្អាយចំអន់ឲ្យគេនោះត្រូវលេបទឹកមាត់ក្អឹកចូលផ្សើមបំពង់កទាំងលំបាកជាមួយនិងភាពភិតភ័យញញឹមលែងចេញ
"អត់..អត់ទេមិនចាំបាញ់ទេ នេះរូបរបស់បងយកទៅទុកវិញទៅអូនគ្មានចេតនាចង់មើលទេដោយសារតែមុននេះពេលដែលអូនបើកប្រអប់មកក៏ឃើញវាដោយចៃដន្យប៉ុណ្ណោះ អូនមិនមានគំនិតចង់មើលចង់ឃើញអ្វីសូម្បីតែបន្តិចទេ អត់ពិតមែន"យូជីរហ័សរហួនយករូបថតទៅដាក់ក្នុងប្រអប់និងបិទវាប្រគល់ឲ្យទៅជុងហ្គុក វិញដោយមិនបង្អង់ជាមួយនិងទឹកមុខស្លន់ស្លោព្រមទាំងព្យាយាមនិយាយបកស្រាយញាប់មាត់ដើម្បីឲ្យអ្នកកំលោះព្រមជឿលើសម្តីនាង ជុងហ្គុក អង្គុយស្ងៀមមើលកាយវិការភ័យស្លន់ស្លោរបា់នាងទាំងអស់សំណើចហ។យពេលដែលនាងបម្រុងនិងងើបចេញគេក៏រហ័សចាប់ដើមដៃនាងជាប់ទាញមួយទំហឹងឲ្យនាងដួលទ្រោបមកលើគេរួចក៏ចាប់ឱបនាងជាប់យ៉ាងណែន
"ប្រញាប់ទៅណាអូនមិនចង់ឃើញរបស់ពិតទេ?"ជុងហ្គុកឱបនាងជាប់យ៉ាងណែនព្រមទាំងនិយាយញ៉ោះនាងឲ្យបេះដូងលោតញាប់ ភ័យស្ទើរតែគាំងបេះដូងស្លាប់ទៅហើយដល់ពេលគេលេងមែនទែនបែបនេះ
"អត់ទេ..លែងទៅអូនមិនត្រូវការទេ មិនត្រូវការទេ"យូជីគ្រវីក្បាលញាប់ស្អេរ ស្រែកប្រកែកខ្លាំងៗព្រមទាំងព្យាយាមរើបម្រាស់ចេញពីជុងហ្គុក តែគេមិនព្រមលែងនៅតែបន្តឱបនាងណែនយ៉ាងសប្បាយចិត្តស្របពេលដែលកំពុងវីរវក់ ប្រតាយប្រតប់រើបម្រាស់យករួចខ្លួនបាតដៃតូចៗរបស់នាងក៏ច្រត់ប៉ះទៅនាងកូនប្រុសតូចរបស់គេដោយចៃដន្យធ្វើឲ្យនាងបើកភ្នែកធំៗទៃងភ័យស្លន់និងញ័រដៃទទ្រើកហើយពេលដែលជុងហ្គុក គេសម្លឹងមុខនាងក៏ប្រញាប់បកស្រាយយ៉ាងរហ័ស
"អត់ទេ.. អូនគ្មានចេតនាប៉ះរបស់បងទេ ចៃដន្យប៉ុណ្ណោះ.."យូជី ប្រកែកទាំងញ័រមាត់តាត់នាងពិតជាគ្មានចេតនាចង់ប៉ះវាមែនមុននេះគ្រាន់តែចៃដន្យប៉ុណ្ណោះ ជុងហ្គុកមិននិយាយអ្វីនាងសម្លឹងមើលនាងស្ងៀមទាំងមុខស្មើបន្តិចក្រោយមកក៏ឱននៅខ្សឹបក្បែរត្រចៀកនាងធ្វើឲ្យនាងព្រឺសម្បុរខ្ញាក់ញ័រអស់ទាំងតួរខ្លួន
"ធំដែលទេ?"ជុងហ្គុកនិយាយដោយសម្លេងស៊ីអារម្មណ៍ខណៈដែលនាងតូចរវល់តែភ្លេចខ្លួនភាំងមិននិយាយស្តីគេក៏ចាប់ដៃរបស់នាងឲ្យទៅប៉ះម្តងទៀតស្របនិងសម្តី
"អូនធ្វើឲ្យវាខឹងហើយ"
"អា៎យ.. រោគចិត្ត"យូជីដឹងខ្លួននិងរហ័សដកដៃចេញមកវិញ ស្រែកយ៉ៃសឹងតែបែបបន្ទប់ខណៈនោះក៏ច្រានជុងហ្គុក ចេញបានសម្រេចបន្ទាប់មកនាងក៏រត់ចេញពីបន្ទប់សំដៅទៅកាន់បន្ទប់គេងមួយទៀតដែលនៅជាប់នោះទាំងអាម៉ាស់មុខយប់នេះនាងមិនអាចគេងជាមួយគេបានទេមិនអ៊ីចឹងនាងច្បាស់ជាឆ្កួតមិនខាន ជុងហ្គុក តាមមើលអ្នកដែលរត់ចេញទៅទាំងអស់សំណើចគេមិនរត់ទៅតាមព្រោះនិងចង់បន្លាចនាងឲ្យភ័យដល់គាំងបេះដូងទាំងក្មេងនោះទេ
"ធ្វើញ៉ោះគេដល់គេលេងមែនទែនធ្វើឯងរត់ ចំមែននាងចំម៉ក់ម្នាក់នេះ"

"  គូរស្នេហ៍ផ្សំផ្គុំ  "Where stories live. Discover now