ភាគទី ០២

2K 69 0
                                    

រឿង គូរស្នេហ៍ផ្សំផ្គុំ •
"ភាគទី០២"

យូជី ត្រូវបង្ខំចិត្តមកដល់មន្ទីរពេទ្យដែលជុងហ្គុក សម្រាកព្យាបាលទាំងចិត្តមិនចង់សូម្បីតែចុងក្រចក នេះបើកុំតែដោយសារសំណើរទាមទារថ្លៃសងជម្ងឺចិត្ត 10 ម៉ឺនដុល្លារនោះកុំអីនាងនិងមិនមកជួបមុខ ឬពាក់ព័ន្ធនិងមនុស្សជំលើយម្នាក់នោះជាលើកទីពីរទៀតជាដាច់ខាត...
"អ្នកគ្រូពេទ្យខ្ញុំសុំសួរបន្តិច អ្នកជម្ងឺឈ្មោះ...ឈ្មោះស្អីអ៊ីចេះ?អា៎ នឹកឃើញហើយគឺឈ្មោះចន ជុងហ្គុកស្អីគេនោះនៅបន្ទប់លេខប៉ុន្មានដែល?"យូជី ដើរមកកន្លែងសាកសួរព័ត៍មានហើយក៏សួរទៅអ្នកគ្រូពេទ្យម្នាក់
"ចា៎ សូមចាំបន្តិចអ្នកនាងខ្ញុំនិងឆែកមើលជូន"អ្នកគ្រូពេទ្យស្រីនិយាយយ៉ាងមានសុជីវធម៌ បន្ទាប់មកក៏ឆែករកមើលឈ្មោះដែលនាងតូចបានសួរមុននេះ
"អ្នកជម្ងឺចន ជុងហ្គុកស្នាក់នៅបន្ទប់ទី ២៦១ ជាន់ទីបីអ្នកនាង"អ្នកគ្រូពេទ្យនិយាយប្រាប់ យូជី និយាយពាក្យអរគុណហើយទើបដើរសំដៅទៅជណ្តើរយន្ត ចុចឡើងទៅជាន់ទីបីដូចដែលអ្នកគ្រូពេទ្យបានប្រាប់ ប្រើពេលមិនយូរប៉ុន្មាននាងក៏ឡើងមកដល់ យូជី ឈរអេះអុញនៅមុខបន្ទប់ ២៦១ នោះមិនហ៊ានបើកទ្វារចូលទៅនោះទេ
ក្រាក...
នៅសុខៗទ្វារបន្ទប់ក៏បើកឡើង ធ្វើអោយយូជី ភ័យបុកពោះនិងរហ័សងាកទៅមើលក៏ឃើញថាជាអ៊ុនវ៉ូ មិត្តរបស់ប្រុសម្នាក់នោះសោះ ដំបូងនាងក៏ស្មានតែជាម៉ាក់ឬប៉ារបស់គេទើបនាងកើតអារម្មណ៍ភ័យខ្លាច ខ្លាចថាត្រូវស្តីបន្ទោសដែលវាយកូនកម្លោះគេបែកក្បាលតែនៅពេលឃើញថាជាអ៊ុនវ៉ូ នាងក៏ប្រែឫកពាមកជាធម្មតាវិញភ្លាម
"មកហើយមែនទេ?"
"ហេតុអីក៏និយាយធ្វើដូចជាដឹងមុនថាខ្ញុំនិងមក?"យូជី សួរបកខណៈដែលសម្លឹងមុខរបស់អ៊ុនវ៉ូ ហាក់ដូចជាកំពុងព្យាយាមចាប់កំហុសរឿងអ្វីម្យ៉ាង
"រឿងអីដែលខ្ញុំមិនដឹង បើតាមពាក្យដណ្ដើមនោះនាងគួរតែមក"អ៊ុនវ៉ូ និយាយដោយឫកពាធម្មតាៗ គ្មានប្រតិកម្មអ្វីដែលអោយនាងតូចចាប់កំហុសអ្វីគេបានសូម្បីតែបន្តិចទេ
"ចូលក្នុងសិនមក"ខណៈដែលយូជី គ្មានពាក្យនិងតបតទើបអ៊ុនវ៉ូ បើកទ្វារបន្ទប់អោយធំនិងចៀសផ្លូវបន្តិចអោយនាងដើរចូលមកខាងក្នុង។យូជី ចូលមកដល់ក្នុងបន្ទប់ក៏ឃើញថាជុងហ្គុក កំពុងដេកលក់ដោយក្បាលមានរុំរបួសនៅលើគ្រែអ្នកជំងឺ មិនគួរអោយជឿនិងភ្នែកថាមនុស្សប្រុសដែលដៃដល់ចំពោះនាងកាលពីយប់នោះបែរជាមកដេកស្ងៀមៗមុខមាត់ស្លេកដូចជាមាន់ស្ងោរបែបនេះសោះ ឃើញហើយក៏កើតកូនចិត្តអាណិតបន្តិចដែល សូមស្បថថាអាណិតតែបន្តិចប៉ុណ្ណោះ
"ឮថាមិត្តរបស់លោកបាត់បង់ការចងចាំមែនទេ?"ទោះជាបានដឹងឮរឿងមកខ្លះតាមដែលបងប្រុសបានប្រាប់មុនពេលមកទីនេះហើយ តែយូជី សុខចិត្តធ្វើជាសួរម្តងទៀតហាក់ដូចជាមិនបានដឹងរឿងអ្វីមក...
"បើតាមពាក្យបណ្តឹងនោះប្រាកដជារៀបរាប់ប្រាប់អស់ហើយ មិនបាច់អោយនាងពិបាកសួរខ្ញុំទៀតនោះទេ"អ៊ុនវ៉ូ និយាយចំៗទាំងមិនក្រែងចិត្ត ធ្វើអោយនាងតូចកើតចិត្តក្តៅក្រហាយនិងអ្នកកម្លោះម្នាក់នេះមិនស្ទើរ តែក៏ខំប្រឹងទប់អារម្មណ៍ ទប់កំហឹងមិនអោយផ្ទុះចេញមកមិនអ៊ីចឹងប្រុសន្នាក់នោះច្បាស់ជាបានដប់ថ្នេរលើសមិត្តរបស់គេជាមិនខានទេ បើមាត់ឆ្កែបែបនេះ
"គ្រួសាររបស់គេនៅឯណាខ្ញុំមកថ្ងៃនេះគឺមានបំណងមកនិយាយសម្របសម្រួល"យូជី គិតមួយសន្ទុះទើបដាច់ចិត្តនិយាយចេញមកទាំងអាម៉ាស់ ហេតុអ្វីនាងត្រូវមកសម្របសម្រួលបែបនេះ ហេតុអ្វីក៏ជានាងដែលត្រូវគេប្តឹងទៅវិញទាំងដែលនាងមិនបានខុស ដែលវាយគេនោះគឺគ្រាន់តែចង់ការពារខ្លួនមិនអោយគេលូកលាន់តែប៉ុណ្ណោះ
"ប៉ាម៉ាក់របស់គេបាននិយាយផ្តាំនិងខ្ញុំរួចហើយ នាងមានអ្វីចង់និយាយអាចនិយាយជាមួយខ្ញុំជំនួសក៏បាន"អ៊ុនវ៉ូ
"មិនបាន..."
"ហេតុអ្វី?"អ៊ុនវ៉ូ ជ្រួញចិញ្ចឹមសួរ
"ក៏ព្រោះលោកមិនមែនជាសាច់ញាតិរបស់គេម្នាក់នេះអោយខ្ញុំនិយាយដោះស្រាយជាមួយលោកយ៉ាងមិច?ខ្ញុំត្រូវការជួយប៉ាម៉ាក់របស់គេ"យូជី ប្រកែកមិនព្រមនិយាយថាស្រាយជាមួយនិងអ៊ុនវ៉ូ ព្រោះនាងមិនទុកចិត្ត
"ខ្ញុំជាមិត្តក៏ដូចជាគ្រួសាររបស់គេដែល!"
"មិនដូចគ្នានោះទេ លោកជាមិត្តមិនមែនជាសាច់ញាតិ ជួនកាលអាពួកក្បាលខូចដូចជាពួកលោកនេះអាចរួចគំនិតគ្នាបោកប្រាស់ខ្ញុំក៏ថាបាន ខ្ញុំមិនទុកចិត្តពួកលោកទេ!ខ្ញុំត្រូវការនិយាយដោះស្រាយតែជាមួយប៉ាម៉ាក់របស់គេតែប៉ុណ្ណោះ"ស្តាប់សម្តីរបស់នាងអ៊ុនវ៉ូ ក៏លួចស្ញប់ស្ញែងពីភាពឆ្លាតវៃរបស់នាងតូចម្នាក់នេះ មើលទៅនាងមិនល្ងង់ងាយអោយបោកដូចជាគេគិតនោះទេ
"បើនាងមិននិយាយក៏បង់ថ្លៃដែលទាមទារ ១០ម៉ឺនដុល្លារនោះទៅ ព្រោះថាប៉ាម៉ាក់របស់អាជុងគាត់មិនទំនេរចេញពីក្រៅប្រទេសកាលពីព្រឹកមិញបាត់ហើយ ទើបផ្តែផ្តាំអោយខ្ញុំនិយាយជាមួយនិងនាងជំនួស...អ៎ មែនហើយបើនាងមិនជឿក៏ស្រេចតែចិត្តខ្ញុំមិនបង្ខំនាងអោយជឿនោះទេ"អ៊ុនវ៉ូ និយាយមុខស្ងួតដូចជាការពិតខ្លាំងណាស់ ធ្វើអោយអ្នកដែលកំពុងស្តាប់លង់ចិត្តជឿអោយទាល់តែបាន
"អឺ ក៏បានខ្ញុំព្រមនិយាយជាមួយនិងលោកក៏បាន"យូជី
"និយាយមកនាងចង់បានយ៉ាងមិច?"អ៊ុនវ៉ូ
"សុំសម្របសម្រួលដោយមិនបង់ប្រាក់១០ម៉ឺនដុល្លារនោះ"
"បើអញ្ចឹងនាងត្រូវចុះកិច្ចសន្យាធ្វើតាមលក្ខខណ្ឌសម្របសម្រួលនេះ"អ៊ុនវ៉ូ
"ថាម៉េចកិច្ចសន្យា?ជាកិច្ចសន្យាអីទៅ?"យូជី កើតចម្ងល់ពេលបន្ទុកហើយពេលនេះ មិនយល់ឡើងថាជាកិច្ចសន្យាអី
"កិច្ចសន្យានាងត្រូវទៅនៅមើលថែគេក្នុងកំឡុងពេលដែលគេបាត់បង់ការចងចាំនេះ រហូតទាល់តែការចងចាំរបស់គេត្រឡប់មកវិញ"អ៊ុនវ៉ូ និយាយធ្វើអោយនាងតូចភ្ញាក់ផ្អើលមិនស្ទើរឡើងចំពោះលក្ខខណ្ឌសំណើរមួយនេះ
"មិនបានទេខ្ញុំមិនព្រមចំពោះកិច្ចសន្យាបែបនេះឡើយ"យូជី បដិសេធមិនយល់ព្រម
"ជម្រើសរបស់នាងមានពីរ ទីមួយនៅមើលថែគេរហូតដល់ការចង់ចាំរបស់គេត្រឡប់មកវិញ ទីពីរសងសំណង ១០ ម៉ឺនដុល្លារ...នាងអាចសម្រេចចិត្តបាន"អ៊ុនវ៉ូ និយាយផុយៗតែសម្រាប់យូជីស្ទើរតែក្រញ៉ាញ់ខួរ នាងមិនទទួលកិច្ចសន្យាសំណើឆ្កួតឡប់នេះឡើយ ប៉ុន្តែខួរក្បាលក៏រំញោចដល់សម្តីដែលបងប្រុសបាននិយាយមុននោះ
(ឯងគិតយ៉ាងមិចបន្ត?តែថាបើឯងមិនទៅនិយាយសម្របសម្រួលបងគ្មានលុយច្រើនយ៉ាងនេះសងគេនោះទេព្រោះបងទើបតែដាក់បណ្តាក់ទុនជាមួយការងារថ្មី...)
គិតដល់សម្តីមួយក៏ធ្វើអោយនាងពិបាកចិត្ត និងកាន់តែគ្មានជម្រើស និងច្រកចេញដែលល្អនោះឡើយ
"នាងគិចយ៉ាងមិច?"អ៊ុនវ៉ូ សួរពីចម្លើយរបស់នាង
"ខ្ញុំសុំគិតមើលសិន"និយាយតែប៉ុណ្ណេះយូជី ក៏ចេញពីបន្ទប់នេះបាត់ដោយមិននិយាយពាក្យថាលារ"
ពេលដែលយូជី ចេញទីផុតទើបអ្នកដែលធ្វើជាដេកលក់ក៏ស្រាន់តែងើបអង្គុយភ្លាម...
"នាងទៅហើយ"អ៊ុនវ៉ូ
"យើងដឹងតើ បើមិនដឹងឯងស្មានថាយើងមកងើបអង្គុយបែបនេះនៅចំពោះមុខនាងមែទេ?"ជុងហ្គុក
"យើងនិយាយតាមដែលឯងប្រាប់អស់ហើយ ឯណាថ្លៃឈ្នួល"អ៊ុនវ៉ូ
"កុំធ្វើភ័យមើល បើនាងនិយាយថាព្រមពេលណាយើងនិងអោយអាចង្រៃមុខលុយដូចជាឯងភ្លាម"
"ចុះនាងមិនព្រមយើងមិនអត់'
"វាត្រូវតែអ៊ីចឹងហើយ..."

_ជេអ៊ីន_

"  គូរស្នេហ៍ផ្សំផ្គុំ  "Where stories live. Discover now