ភាគទី ២៦

1.2K 57 4
                                    

រឿង គូរស្នេហ៍ផ្សំផ្គុំ ♡
ភាគទី ២៦

ព្រឹកព្រលឹមនៃថ្ងៃថ្មីចូលមកដល់ ពន្លឺព្រះអាទិត្យនាពេលព្រឹកចាំងពន្លឺជះចូលមកកាន់បរិវេណបន្ទប់ឈើធំទូលាយមួយតាមចន្លោះនៃមាត់បង្អួចកញ្ចក់និងបង្ហាញដោយឃើញពីមនុស្សប្រុសស្រីពីរនាក់កំពុងគេងលង់លក់លើគ្រែយ៉ាងស្កប់ស្កល់នៅឡើយ សភាពមើលទៅដូចជាអត់ងងុយខ្លាំងណាស់អ៊ីចឹង...
"ហ៊ឹម..."រាងកាយចូលច្រឡឹងគ្រហឹមសម្លេងតិចៗពីក្នុងបំពងកខណៈដែលបម្រះខ្លួនងាកទៅម្ខាងគេចចេញពីបន្លឺថ្ងៃដែលចាំងមកប៉ះនិងផ្ទៃមុខរំខានដល់ដំណេករបស់ខ្លួន ហើយនាងក៏ស្រាប់តែជ្រួញចិញ្ចើមចូលគ្នាពេលដែលមុខរបស់នាងស្រាប់តែជ្រោបទៅនិងដើមទ្រូងទូលាយដែលមានកម្តៅក្តៅឧណ្ហៗរបស់នរណាម្នាក់ស្របពេលដែលទទួលដឹងដល់ដៃមួយគូរដែលកំពុងឱបស្រាក់ចង្កេះរបស់ខ្លួនដូចគ្នាតែក៏មិនទសន់ចាប់អារម្មណ៍ នាងមានអារម្មណ៍ថាក្បាលរបស់នាងកំពុងតែធ្ងន់ហាក់ដូចជាកំពុងមានគេយកភ្នំយ៉ាងធំមកដាក់ពីលើ យូជី យកម្រាមដៃញីរសៀតផ្កាតិចៗត្របកភ្នែកស្តើងចាប់ផ្តើមកម្រើកបើកឡើងសន្សឹមៗទាំងមិនទាន់អស់ងងុយហើយក៏ស្រាប់តែស្វាងចេសតែម្តងពេលដែលប្រទះនិងផ្ទៃមុខរបស់អ្នកម្ខាងទៀតច្បាស់ៗ...
"អា៎យ...!អាប្រុសរោគចិត្ត លោកឯងមកដេកនៅទីនេះបានយ៉ាងមិច?"យូជី ស្ទុះងើបភ្លាមស្រែកខ្លាំងៗមួយអស់សម្លេងលាន់ឮខ្ទ័រសឹងតែបែកផ្ទះធ្វើអោយអ្នកដែលកំពុងដេកលក់មិនដឹងអ្វីនោះភ័យស្លន់ស្លោរនឹកស្មានថាមានចោរលួចចូលផ្ទះទើបស្ទុះចុះពីគ្រែរត់ទៅរកដំបងដេញវាយចោរទាំងខ្លួននៅម៉ីងម៉ាំងមិនទាន់ស្វាងដេកនៅឡើយ...
"ចោរ...ចោរនៅឯណា?"ជុងហ្គុក ដូចជាកំពុងដេកមមើងាករកមើលឆ្វេងស្តាំ រកមើលចោរដែលលួចចូលផ្ទះតែមិនបានឃើញអ្នកណាឡើយ មានតែរាងតូចម្នាក់គត់ដែលកំពុងអង្គុយឱបភួយម៉ក់ៗនៅចំកណ្តាលពូក...
"គ្មានចោរឯណាទេ លោកឯងនិងហើយដែលជាចោររោគចិត្ត ឆ្លៀតឱកាសមកដេកឱបខ្ញុំបានយ៉ាងមិច?អ្នកណាអនុញ្ញាត?ហ៊ើយ..."ចុងប្រយោគយូជី ក៏ទាញយកខ្នើយគប់អ្នកកម្លោះជាបន្តបន្ទាប់ តែមិនត្រូវព្រោះជុងហ្គុក គេចទាន់យ៉ាងរហ័សចាប់ខ្នើយទាំងនោះដាក់ទុកទៅលើពូកវិញ នាយញីភ្នែកតិចៗមិនទាន់និយាយស្តីខណៈនោះដែលក៏ដើរទៅតម្រែតខ្លួនដេកលើពូកវិញធ្វើដូចគ្មានរឿងអ្វីកើតឡើង ព្រោះពេលនេះនាយកំពុងងុយដេកមិនទាន់មានអារម្មណ៍និយាយនោះទេ យូជី ពេលដែលឃើញគេបែបនេះក៏ខ្ជិលនិយាយ យ៉ាងណាទម្លាប់ឆ្លៀតឱកាសបែបនេះជាទម្លាប់របស់គេទៅហើយ ខណៈនោះក៏បម្រុងនិងទាញភួយចេញចុះព៏គ្រែដើម្បីចូលបន្ទប់ទឹកសម្អាតខ្លួន តែភ្លាមនោះក៏ត្រូវស្រឡាំងកាំងនិងអ្វីដែលបានឃើញ យូជីបើកភ្នែកធំៗស្រែកខ្លាំងៗមិនសំចៃសម្លេង...
“អា៎យ...!!”
“មានរឿងអីទៀតហើយ?”ជុងហ្គុក ដែលត្រូវសម្លេងរំខានធ្វើអោយភ្ញាក់ឡើងជាលើកទីពីរសួរទៅនាងតូចទាំងអស់កម្លាំង...
“លោក...លោកធ្វើអីខ្ញុំ?ហេតុអីបានជាខ្ញុំត្រូវមកដេកស្រាតបែបនេះ...?”យូជី ក្តោបភួយជាប់ទ្រូងបិទបាំងរាងកាយអាក្រាត នាងស្ទើរតែគាំងបេះដូងស្លាប់និងសភាពរបស់ខ្លួនក្នុងពេលនេះ នាងសួរទៅកាន់មនុស្សប្រុសនៅចំពោះខណៈចាប់ផ្តើមឆួលច្រមុះ រលីងរលោងទឹកភ្នែករកកល់ចង់យំហើយ...
“ហេតុអី?រកនឹកខ្លួនឯងទៅ...”ជុងហ្គុក មិនឆ្លើយតប ក៏ធ្វើជាមិនចាប់អារម្មណ៍និងភាពភ្ញាក់ផ្អើលរបស់នាងតូច រំលឹកដល់រឿងនេះនាយក៏សែនម៉ួម៉ៅដែលមិនបានសម្រេច...
“យប់មិញខ្ញុំស្រវឹង...លោក...លោកចាប់រំលោភខ្ញុំមែនទេ?”យូជី ចាំបានថានាងផឹកស្រាស្រវឹងតែបែរជាចាំរឿងអ្វីមិនបានក្រៅពីនោះ នាងគិតអ្វីឃើញក៏ចេះតែនិយាយចោទអ្នកកំលោះទៅ...
“ខ្ញុំរំលោភនាង?អត់ទេ បើនិយាយថានាងរំលោភខ្ញុំវិញទើបត្រូវ...”ជុងហ្គុក ញញឹមឌឺដង...
“លោកកំពុងនិយាយពីអី?”យូជី សួរទាំងមិនយល់ការណ៍ស្រឡាំងកាំងនិងសម្តីរបស់អ្នកកំលោះ...
“នាងចង់អង្គុយរកនឹកបន្តិចទៀត ឬមួយចង់អោយខ្ញុំនិយាយអោយស្តាប់តែម្តង?”ជុងហ្គុក
“និយាយមក...”យូជី ទប់អារម្មណ៍ព្យាយាមចាំស្តាប់អ្នកកំលោះនិយាយរឿងគ្រប់យ៉ាងអោយស្តាប់...
“ហឹម...”ជុងហ្គុក បញ្ចេញសម្លេងពីក្នុងបំពង់ក ខណៈនោះក៏រំកិលខ្លួនចូលទៅកាន់តែកៀកកិតជិតនាងនាងតូច នាយញញឹមយ៉ាងស្រទន់សម្លឹងចំរង្វង់មុខរបស់នាងតូចយ៉ាងពេញចិត្តមុននិងចាប់ផ្តើមនិយាយ...
“កាលពីយប់មិញនាងផឹកស្រាទំពាំងបាយជូរដែលលោកអ៊ុំយកមកអោយនោះអស់ច្រើនណាស់និងក៏និយាយសរសើរមិនឈប់ថារសជាតិរបស់ស្រាមួយដបនោះស្រាលស្រទន់គួរអោយជាប់ចិត្ត...”ជុងហ្គុក និយាយដល់ត្រឹមនេះយូជី ក៏និយាយកាត់ទាំងមុខម៉ូវ...
“កុំរៀបរាប់ហូរហែច្រើន និយាយសាច់ការណ៍មក”
“អឹម ក៏បាន...!បន្ទាប់មកនាងក៏ផឹកឡើងស្រវឹក សន្លប់ឈឹងលេងដឹងខ្លួន ខ្ញុំក៏ចិត្តល្អជួយយកអាសានាង ជួយបីនាងឡើងមកគេងក្នុងបន្ទប់វិញ...”ជុងហ្គុក និយាយដល់ត្រឹមនេះក៏ឈប់ ធ្វើអោយអ្នកដែលរងចាំស្តាប់ដោយចិត្តអន្ទះសាត្រូវនិយាយតឿន...
“ហើយយ៉ាងមិចទៀត?”យូជី
“ខ្ញុំដាក់និងអោយគេងនៅលើគ្រែមិនភ្លេចទាញភួយដណ្តប់អោយនាងព្រោះខ្លាចថានាងអាចនិងរងារ បន្ទាប់មកខ្ញុំក៏ចូលទៅងូតទឹក ពេលនោះមិនដឹងថានាងភ្ញាក់តាំងពីពេលណាមកនាងក៏ស្រាប់តែបើទ្វារបន្ទប់ទឹកចូលទៅដែរទាំងដែលពេលនោះខ្ញុំកំពុងតែងូតទឹក ខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់ក៏ប្រញាប់ប្រញាល់ស្ទុះទៅយកកន្សែងមកពាក់បន្ទាប់មក...”ជុងហ្គុក និយាយផងលេងទឹកមុខផង ធ្វើអោយយូជី ត្រូវជ្រួញចិញ្ចើមចាំស្តាប់ឡើងចំហរមាត់
“បន្ទាប់មក...”យូជី និយាយបន្ទោរចុងប្រយោគរបស់ជុងហ្គុក និងរងចាំស្តាប់ទាំងចិត្តអន្ទះសា ជុងហ្គុក ឃើញនិងបែបនេះក៏លួចសើចនៅក្នុងចិត្តរួចក៏ចាប់ផ្តើមនិយាយបន្តទៀត ដូចជាការនិយាយពីរឿងភាគក្នុងទូរទស្សន៍យ៉ាងអ៊ីចឹង...
“ខ្ញុំក៏សួរថា យូជី នាងចូលមកធ្វើអីខ្ញុំកំពុងងូតទឹកណា នាងចេញពីវិញសិនទៅ តែនាងមិនព្រមស្តាប់ខ្ញុំនិយាយនោះទេថែមទាំងដើរទៅកាន់តែជិតខ្ញុំនៅនិយាយទៀតថា ពួកយើងងូតទឹកជាមួយគ្នាទៅ ខ្ញុំមានភាពជាសុភាពបុរសក្នុងខ្លួនក៏ប្រកែកថា អត់ទេមិនបានទេ ពួកយើងជាមនុស្សប្រុសហើយនិងមនុស្សស្រីណា ធ្វើបែបនេះមិនបានទេ”ជុងហ្គុក និយាយនិងសម្តែងកាយវិការធ្វើដូចជាកំពុងនៅក្នុងស្ថានភាពមួយនោះ...
“ហើយខ្ញុំក៏ប្រញាប់រត់ចេញតែនាងមិនអោយខ្ញុំចេញនាងក៏រត់ទៅចាក់គន្លឹះទ្វារបានមុន បន្ទាប់មកក៏រិញខ្ញុំអោយផ្អោបនិងជញ្ជាំងធ្វើដូចដែលតួរប្រុសធ្វើដាក់តួរស្រីនៅក្នុងខ្សែភាពយន្ត ហើយក៏...”
“ហើយក៏អ្វី...?”យូជី ស្រែកសម្លុតសួរ...
“ហើយក៏ស្ទុះមកចាប់ខ្ញុំបឺតមាត់ ថែមទាំងចាប់សម្រាតកន្សែងខ្ញុំទៀតផង ដឹងថាថានាងរំលោភបំពានរាងកាយរបស់ខ្ញុំ ខ្ញុំខូចខ្លួនអស់ហើយដោយសារតែនាង នាងត្រូវទទួលខុសត្រូវ...”ជុងហ្គុក ធ្វើជាយំយែកដូចតួរស្រីដែលត្រូវគេចាប់រំលោភ យូជី សែនគ្រឺតក្នាញ់និងគេខ្លាំងណាស់ហេតុអីមានឫកពារបែបនេះ?
“មិនពិត លោកកំពុងលេងសើចនិងខ្ញុំមែនទេ?”យូជី មិនទាន់ជឿទុកចិត្ត...
“លេងសើចដើម្បីអី នាងឆក់យកព្រហ្មចារាខ្ញុំទៅអស់ហើយ ពេលនេះខ្ញុំនៅអស់អ្វីទៀត អនាគតប្រពន្ធរបស់ខ្ញុំនាងនិងគិតយ៉ាងមិច?”ជុងហ្គុក ធ្វើដូចជាចូរចិត្តនិងព្រួយបារម្ភពិត...
“ឈប់និយាយទៅ លោក...ហេតុមិនបញ្ឈប់ខ្ញុំ ហេតុអីបណ្តោយអោយវាកើតឡើង”យូជី លង់ជឿនាងខឹងនិងគេហើយខឹងនិងខ្លួនឯងកាន់តែខ្លាំង សោកស្តាយមិនគួរបណ្តោយអោយខ្លួនផឹកស្រាច្រើនយ៉ាងនេះទេ នាងជាមនុស្សស្រីនាងជាអ្នកខូតខ្លូនគួរណាស់ថាជាអ្នកដែលត្រូវយំយែក ប៉ុន្តែមើលពេលនេះទៅនាងបែរជាអស់អារម្មណ៍យំដោយសារកាយវិការមនុស្សប្រុសម្នាក់នេះ
“បញ្ឈប់យ៉ាងមិចទៅ ខ្ញុំជាមនុស្សប្រុសណា រាងកាយក៏មានតម្រូវការ នាងមកស្រាតនៅចំពោះមុខបែបនេះខ្ញុំទប់អារម្មណ៍មិចនិងបានទៅ ថាទៅមើល...”ជុងហ្គុក
“ខ្ញុំស្អប់លោកបំផុត...”យូជី សម្លក់ជុងហ្គុក ខណៈនោះក៏ទាញភួយទាំងអស់មករុំរាងកាយបន្ទាប់មកក៏ចុះពីគ្រែរត់ចូលទៅក្នុងបន្ទប់ទឹកបាត់ ជុងហ្គុក តាមសម្លឹងទាល់តែនាងបិទទ្វារជិត ខណៈនោះស្នាមញញឹមក៏លិចឡើងលើផ្ទៃមុខរបស់អ្នកកំលោះស្របនិងពាក្យមួយប្រយោគ...
“តើខ្ញុំគួរចាំបាច់ត្រូវបន្តកុហកនាងដែរទេ...!?”

_ជេអ៊ីន_

"  គូរស្នេហ៍ផ្សំផ្គុំ  "Tempat cerita menjadi hidup. Temukan sekarang