ភាគទី១៤

1.2K 58 0
                                    

រឿង គូរស្នេហ៍ផ្សំផ្គុំ ♡
ភាគទី ១៤ : អ្នកណាលួងអ្នកណា?

ថ្ងៃនេះជុងហ្គុក ភ្ញាក់ពីព្រឹកជាងរាល់ដងអ្នកកម្លោះក្នុងឈុតសម្លៀកបំពាក់សាមញ្ញបែបងាយៗសម្រាប់នៅផ្ទះ ចេញពីបន្ទប់ដេកនិងចុះមកខាងក្រោយតាមទម្លាប់ដូចរាល់ដង។ ចុះមកដល់ខាងក្រោមជុងហ្គុក ក្រឡេកមើលជុំវិញផ្ទះមានបំណងចង់រកមើលយូជី ថាតើនាងនៅឯងណាព្រោះថ្ងៃនេះមិនឃើញនាងនៅផ្ទះបាយដូចរាល់ដង ខណៈនោះដែលនាយសម្លឹងមើលទៅឯរានហាលក៏ឃើញថានាងកំពុងឈរស្រោបទឹកផ្កាបែរចខ្នងមករកខ្លួន...
ជុងហ្គុក ឈរធ្មឹងសម្លឹងមើលផែនខ្នងតូចអស់ជាច្រើននាទីដោយភាពស្ងប់ស្ងាត់ អ្នកណាទៅដឹងនោះថាបន្ទាប់ពីថ្ងៃនោះមកពួកគេទាំងពីរមិនបាននិយាយគ្នាអស់រយៈពេលមួយអាទិត្យទៅហើយ ម្នាក់ៗខឹងរៀងខ្លួន គ្មានអ្នកណាលួងអ្នកណា មិនព្រមនិយាយរកគ្នាមុន យកតែចិត្តឈ្នះរាងខ្លួនត្រឹមរឿងខឹងនិងអាហារមួយពេលប៉ុណ្ណឹង ចាំមើលទៅថានិងឌឺដងយកឈ្នះគ្នាបានប៉ុន្មានទឹក...។ ពេលដែលស្រោចផ្ការួចរាល់យូជី ដាក់ធុងទឹកចុះខណៈដែលបែរខ្លួនដើរចូលមកវិញក៏ប៉ះចំក្រសែភ្នែកមួយគូរដែលកំពុងសម្លឹងមើលមកខ្លួន យូជី ក៏ឈរស្ងៀមទ្រឹងមើលទៅគេវិញដូចគ្នា អ្នកទាំងពីរភ្លឹកសម្លឹងមុខគ្នាអស់មួយស្របក់ដោយគ្មានអ្នកណានិយាយអ្វីសូម្បីមួយមាត់ ទើបចុងក្រោយយូជី ជាអ្នកបញ្ចប់សង្រ្គាមខ្សែភ្នែកមួយដោយនាងងាកគេចមើលទៅអ្វីផ្សេង ស្របពេលជុងហ្គុក ក៏ធ្វើបឬបនេះដូចគ្នា...
"ហឹម អាកាសធាតុមិនអំណោយផលសោះថ្ងៃនេះ ផ្កាសម័យឥឡូវប្រហែលជាលែងត្រូវការទឹកទៀតហើយវាប្រហែលជាត្រូវការទឹកដោះច្រើនជាង"ជុងហ្គុក ធ្វើជាគ្រហឹមលាន់ចេញពីដើមកនិងនិយាយខ្លាំងៗបំណងអោយនាងតូចបានឮដែល ក៏លួចដៀលភ្នែកមើលទៅយូជី ម្តងទៀតដែលតែឃើញថានាងមិនចាប់អារម្មណ៍ទើបងាកទៅវិញទាំងសង្រ្គៀតធ្មេញក្រេតក្រតខណៈនោះនាយក៏ដើរចេញពីត្រង់នោះ តែមិនបានប៉ុន្មានជំហានផងក៏ត្រូវឈប់ឆ្ងក់កាលបើបានឮសម្តីរបស់នាងតូចនិយាយអុចអាលមកខ្លួនវិញ
"ឆឹស...!ផ្កាពូជពង្សខ្សែស្រឡាយខាងអ្នកណាដែលគេស្រោចដោយទឹកដោះគោនោះ?ចំជាឡប់សតិមែន តែថាមុនអាកាសធាតុអំណោយផលល្អណាស់ ផ្កាក៏រីកស្គុះស្គាយពេញសួនតែដល់ពេលមនុស្សខ្លះចុះមកផ្កាក៏ក្រៀមងាប់អស់"យូជី ធ្វើជានិយាយបង្ហើរចោល
"ផ្កាអាចនិងក្រៀមងាប់ដោយសារអ្នកខ្លះស្រោចបណ្តើរ ច្រៀងបណ្តើរខ្ទាតទឹកមាត់ច្រើនជាងទឹកដែលស្រោចដាក់ហើយទើបបានជាវាងាប់ទាំងមិនទាន់រីកល្អបែបនេះ"បំណងគឺកំពុងនិយាយឡកឡើយអោយគ្នា ឈ្លោះគ្នាហើយមិននិយាយដោយត្រូវរូវគ្នាមកវិញ តែបែរជានិយាយឡកឡើយ ឌឺផ្គើនគ្នាថែមទៀត មើលទៅគ្មានថ្ងៃដែលត្រូវគ្នាវិញឆាប់ឡើយ មានតែថ្ងៃឡើងសៃវៀនទេមើលទៅ...
"ដោយសារតែមានម្ចាស់មាត់ឆ្កែបែបនេះហើយទើបបានជាផ្កាក្នុងផ្ទះទាំងនេះវាមិនរីកទាល់តែសោះទោះខំស្រោចទឹកយ៉ាងណាក៏មិនកើតការណ៍ មានឈ្មោះជាផ្កាតែដើមមានតែស្លឹកដូចឆ្កួតមិនខុសពីម្ចាស់វា"យូជី និយាយដៀមដាម ដៀលម្ចាស់ច្រើនជាដៀលផ្កា យ៉ាងណាក៏មិនអោយបាត់មួយម៉ាត់ដែល
"យូជី នាងថាអោយអ្នកមាត់ឆ្កែ?"ជុងហ្គុក ផ្តើមក្តៅស្លឹកត្រចៀកនិងសម្តីរបស់យូជី នាងពូកែណាស់ខាងតពាក្យតសម្តីមិនអោយចាញ់ មិនអោយខ្វះសូម្បីមួយម៉ាត់...
"ន៎ែ ផ្កាមិនកើតការយើងនិយាយចោលទេហេតុអីឯងមានខ្លួនយ៉ាងនេះ?"យូជី ឃើញថាជុងហ្គុក ដូចជាកំពុងចាគ់ប្រៀបខ្លួនទើបប្រឹងនិយាយបេះបោចកាន់តែខ្លាំង តែមិនមែននិយាយថាអោយសម្លឹងមុចអ្នកកម្លោះឡើយ នាងបែរមកនិយាយនិងវាយស្លឹកផ្កាផាច់ៗ...
"អេ៎ លោកចង់យ៉ាងមិចនិង?"យូជី កន្ត្រាក់បន្តិចពេលដែលជុងហ្គុក ស្រាប់តែស្ទុះមកទាញកញ្ឆក់ដើមដៃនាងអោយបែរទៅប្រឈមមុខជាមួយនិងគេដោយមិនប្រាប់ជាមុនទើបធ្វើអោយនាងត្រូវទោរទន់ទៅតាមយ៉ាងងាយ
"ចង់និយាយគ្នាអោយដឹងរឿង"ជុងហ្គុក
"និយាយរឿងអី ខ្ញុំគ្មានអ្វីត្រូវនិយាយជាមួយលោកទេ លែងដៃខ្ញុំភ្លាមទៅ"យូជី
"មិនលែង នាងកំពុងតែធ្វើអោយខ្ញុំខឹងហើយណា!"ជុងហ្គុក
"ខ្ញុំកំពុងតែខឹងលោកដួចគ្នា...!យ៉ាងមិចឬលោកជាមនុស្សប្រុសចង់អោយខ្ញុំលួចមុនមែនទេ?"យូជី ពើងទ្រូងនិយាយមិនចុះញោម
"កុំពូកែផ្គើនពេកយូជី ប្រយ័ត្នខ្លួនទ្រាំមិនបាន"ជុងហ្គុក
"បើទ្រាំមិនបានលោកយ៉ាងធ្វើអីខ្ញុំ?វាយគ្នាមួយស្មើហ៊ានដែលទេ?"យូជី
"នាងជាមនុស្សស្រីហេតុអីបបួលមនុស្សប្រុសវាយគ្នា?"ជុងហ្គុក
"ហេតុអីមិនបាន?ឬលោកមើលងាយខ្ញុំ?គិតថាខ្គុំអន់?"យូជី
"ត្រូវហើយខ្ញុំមើលងាយនាង មាត់ដូចប៉ុនស្រមោលធ្វើអីខ្ញុំបានទៅ?"
"កុំមើកងាយខ្ញុំ ជឿទេថាខ្ញអាចវាយលោកអោយមានការចងចាំមកវិញ"យូជី
"មុនជឿទេ ព្រោះពេលសូម្បីតែរើខ្លួនចេញពីខ្ញុំក៏នាងធ្វើមិនបានផង"វាក៏មិនខុសព្រោះពេលនេះយូជី ក៏កំពុងស្ថិតក្នុងរង្វង់ដៃរបស់អ្នកកម្លោះនៅឡើយ គេអោយក្រសោបនាងជាប់យ៉ាងទំនើងថ្នាក់នាងរើយករួចខ្លួនមិនទាំងកើតផងសំអាងអីមកស្រែកក្តែងៗតែនាងវាយគេបាន?មាត់ខ្លាំងមិនប្រមាណខ្លួនមែន...

តិចញិបវគ្គនិង ខិខិ

"  គូរស្នេហ៍ផ្សំផ្គុំ  "Where stories live. Discover now