Congrats, you reached the last chapter!

1.6K 141 37
                                    

ឆ្លង់ឆ្នាំសកលចំនួនប្រាំដងក៏មានន័យថាស្មើរនិងប្រាំឆ្នាំដូចគ្នា ឆ្នាំនេះអាល្អិតរីគី មានអាយុដប់មួយឆ្នាំហើយ ធំពេញកម្លោះបែកសាច់ឈាមស្រស់សង្ហារ រីឯកម្ពស់វិញចង់ស្មើរនិងប៉ាតូចទៅហើយ តែនៅតែជាក្មេងដែរមានចរិតច្រលើមនិងលេងសើចច្រើនដដែល ជេគនិងស៊ុងហ៊ុនពិតជាថែទាំបីបាច់គេបានយ៉ាងល្អពិតមែន។
ឆ្លងឆ្នាំ ឆ្នាំនេះគឺពិសេសបំផុតដ្បិតអី ជុងវ៉ុនបានបញ្ចប់ការសិក្សាហើយដូច្នេះ ជេយ៍និងជុងវ៉ុនក៏សម្រេចរៀបការហើយ ក៏ជ្រើសវេលាល្អចំថ្ងៃឆ្លងឆ្នាំសកលនេះតែម្តង។
ពិធីមង្គលការរបស់ជេយ៍និងជុងវ៉ុនរាងខុសគ្នាពីស៊ុងហ៊ុនបន្តិចត្រង់គេមិនបានធ្វើនៅសណ្ឋាគារនោះទេ គឺនៅមាត់សមុទ្រដែលមានខ្យល់អាកាសល្អម្យ៉ាងទៀតបន្ទាប់ពីរៀបការហើយក៏អាចសម្រាកលម្ហែនៅទីនេះតែម្តង ចំណែកឯភ្ញៀវកិត្តិយសវិញគឺមានតែភ្ញៀវពិសេសៗប្រហែលម្ភៃតុប៉ុណ្ណោះ។
“ហ្វូ!ភ័យណាស់អ្ហា៎!” ជេយ៍ ព្រួសដង្ហើមដំ ដក់ខ្យល់ញាប់ៗព្រោះតែភ័យខ្លាំងពេក ស៊ុងហ៊ុនជ្រួញចិញ្ចើមដាក់មិត្តរបស់ខ្លួន មង្គលការខ្លួនឯងសោះមកភ័យស្អីដែរ?
“ភ័យស្អីឯង គ្រាន់ការប្រពន្ធសោះ!”
“មួយជីវិតការតែម្តង យើងវាភ័យចឹងហើយ! ស៊ុងហ៊ុន ឯងការមុនយើងចែករំលែកបទពិសោធន៍បន្តិចមកការរួចគេធ្វើអីខ្លះ?” ជេយ៍ សុំបទពិសោធន៍ពីសម្លាញ់ តែចម្លើយដែលបានមកវិញគឺចត់បាយ។
“យើងការហើយប្រពន្ធរត់ចោល”
“អាចង្រៃ!” ជេយ៍ ផ្តាសាស៊ុងហ៊ុន តែគេសួរនេះក៏មិនបានគិតឲសព្វជ្រុងជ្រោយដែរ ភ្លេចគិតទៅថានាយនិងជុងវ៉ុននេះឯងជាអ្នកតាមផ្សះផ្សារប្តីប្រពន្ធនេះឲត្រូវគ្នាវិញ។
“ចុះពេលមានប្រពន្ធទៅពិបាកអត់?” ជេយ៍សួរបន្ត
“ អត់ពិបាកទេ គ្រាន់ការងាក្រៅក្នុងផ្ទះ បោកខោអាវ លាងចាន ធ្វើទាំងអស់ លុយរកបានទុកនៅប្រពន្ធ ទំនេរពីការងារមើលកូន ព្រឹកឡើងជូនកូនទៅរៀន ល្ងាចយកកូនចេញពីសាលា ជូនប្រពន្ធទៅផ្សារដើរ shopping ជួយបង្រៀនកូនបន្ថែមពេលកូនមិនចេះ លេង-”
“ឈប់ៗៗ! មានពេលទំនេរឬអត់ហ្នឹងអ្ហា៎?” ជេយ៍ យកបំពុងហឺតញុកច្រមុះ គ្រាន់តែស្តាប់ក៏ចង់ខ្យល់ឆក់ដែរ គិតត្រូវឬខុសទេដែលចង់យកប្រពន្ធបែបនេះ? តិចចង់ចំណេញដាច់ចំណងទៅ?
“អាហ្នឹងរៀបរាប់ត្រួសៗទេ”
“ត្រួសៗ?” ស៊ុងហ៊ុន ញាក់ចិញ្ចើមងក់ក្បាល ជេយ៍ដកចង្ការមាន់ងឹក ចឹងមានន័យវាច្រើនជាងអ្វីដែលបានរៀបរាប់ទៅទៀត។
“ឯងក៏ឧស្សាហ៍ម្ល៉េះអ្ហា៎?”
“រឿងឧសហ្សាហ៍មិនប៉ុន្មានទេ តែខ្លាចប្រពន្ធឲដេកក្រៅបន្ទប់ច្រើនជាងㅠㅠ” ការងារមួយរយជំពូកមិនមែនមិនចេះហត់នោះទេ តែខ្លាចប្រពន្ធច្រើនជាង ជេយ៍ជញ្ចក់មាត់អង្អែលខ្នងមិត្ត ស្រម៉ៃមើលទៅខ្លួនឯងក៏ប្រហែលមានវាសនាមិនខុសពីស៊ុងហ៊ុនប៉ុន្មាននោះទេ តែធ្វើម៉េចយើងចង់បានគេមកនៅជាមួយត្រូវតែតាមគេអ៊ីចឹងហើយ។
“ស៊ុងហ៊ុនអ្ហា៎ ហើយឬនៅ? ជុងវ៉ុនគ្នាឈរចាំឡើងចង់កកម្សៅអស់ហើយ!” សម្លេងជេគកងរំពងកាត់ផ្តាច់ការសន្ទនារវាងប្រុសៗទាំងពីរ រវល់តែចែកបទពិសោធន៍គ្នាសឹងតែភ្លេចថាខ្លួនឯងត្រូវទៅការ។
“ហើយៗបាទ!” ស៊ុងហ៊ុន តបយ៉ាងពិរោះដើរចេញក្រៅមុនជេយ៍ រីឯរាងខ្ពស់ជេយ៍តម្រង់ក្រវាត់ក វែកភ្លីសក់ឲស្អាតបាត បង្អិលខ្លួនមុខកញ្ចក់មួយឆ្វាច់ចុងក្រោយទើបដើរចេញពីបន្ទប់តែងខ្លួន។
ជើងវែងទាំងគូរសណ្តោងយោងខ្លួននាយមកឈរជិតជុងវ៉ុនដែលឈរចាំខ្លួន។ កូនកម្លោះមកដល់ហើយជុងវ៉ុនក៏ស៊កដៃកៀកដើមដៃជេយ៍ដណ្តឹកគ្នាកាត់កម្រាលព្រំក្រហម ក្រោមការឲពរជ័យពីពីលោកអាចារ្យនិងភ្ញៀវកិត្តិយសទាំងឡាយដែលបាចផ្កាកុលាបចូលរួមអបអរដល់ពួកគេដែលអាចជម្នះ ស្មោះស្ម័គ្ររហូតដល់អាចដឹកដៃគ្នាចូលរោងការបាន។
ជេគ រំភើបជំនួសប្អូនថ្លៃរហូតដល់ថ្នាក់យំ នឹកដល់ថ្ងៃការខ្លួនឯងបើរាប់ទៅមានរយៈពេលជិតដប់ឆ្នាំទៅហើយ។ ស៊ុងហ៊ុន អង្អែលខ្នងប្រពន្ធផ្អែកក្បាលទល់គ្នា គិតសព្វៗទៅក្នុងលោកនេះរឿងអ្វីក៏អាចកើតឡើងបានដែរ នៅសុខៗយើងក៏បានជួបគ្នា នៅសុខៗក៏ស្រលាញ់គ្នា ហើយពេលនេះម្នាក់ៗសុទ្ធតែមានគ្រួសារ ឈានដល់ទំព័រមួយដែលមានតែសេចក្តីសុខ។
ខណៈពេលដែលចាស់ៗកំពុងតែរីករាយរីគីនេះកំពុងមមាញឹកមានការងារធ្វើដែរ។ ក្មេងរពឹសអង្គុយបេះបួយក្មេងស្រីម្នាក់ដែលអង្គុយក្បែរខ្លួនមិនឈប់។
“ថេហ្វាហា៎ ចង់បានផ្កានៅដៃពូវ៉ុនឬអត់ចាំខ្ញុំទៅចាប់ឲ” ជាក្មេងទេតែចេះច្រលើមពោលពាក្យលេបខាយមិនឈប់ ក្មេងស្រីឈ្មោះថេហ្វនេះសែនធុញនិងរីគី ជួបគ្នាបានតែពីរដងតែរីគីតាមរញ៉េរញ៉ៃមិនឈប់។
“ប្អូនយើងទេកុំមកចេះប្រើពាក្យសម្តីបែបនេះ!” ថេហ្វា ដែលមានអាយុលើសរីគីដល់ទៅបីឆ្នាំពិតជាមិនពេញចិត្តជាមួយរីគីនោះឡើយ។
“ជាប្អូនតែក៏មានបេះដូង រីគីស្រលាញ់ថេហ្វាពិត មិនកុហកទេ!” ស្តាប់មើលទៅអាយុ18មិនទាន់ ចេះញ៉ែឡើងឈ្ងុយ ថេហ្វាឈប់និយាយរករីគី បែរមុខចេញទៅម្ខាងសង្ឃឹមថាក្មេងនេះនិងឈប់រញ៉េរញ៉ៃហើយទៅណាឲផុតទៅចុះ។
“ជុប!” រីគី ទាញកៅអីខ្លួនខិតទៅជិតថេហ្វា ហើយក៏ហានក្លាលួចថើបថ្ពាល់កូនក្រមុំគេដោយមិនក្រែងចិត្ត ថេហ្វាខឹងឡើងក្រហមមុខ អត់មិនបានក៏ប្រលែងពីរកំភ្លៀងជាប់ស្នាមបាតដៃក្រហមរងាល។
“ថ្ងៃក្រោយកុំឲហ៊ានអ៊ីចឹងទៀត!”
“ហឹកៗ!” ថេហ្វាដើរចេញបាត់ទុកឲក្មេងកំហូចរីគីឈរខ្ទប់ថ្ពាល់ទាំងអាក់អន់ចិត្ត គ្រាន់តែថើបស្រលាញ់សោះបានពីរកំភ្លៀងដែរ។
“រីគិ!មកឈរយំអីត្រង់ហ្នឹង ប៉ាតូចខំដើររក! មកទៅថតរូបជុំគ្នាជាមួយលោកពូ” ជេគ មិនដឹងរឿងហេតុមកចាប់ទាញដៃកូនប្រុសទៅថតច្រងាត់ច្រងិល រីគី មិនហ៊ានប្រាប់ប៉ាខ្លាចថាត្រូវមាត់បន្ថែមទៀត ទើបសុខចិត្តដើរតាមប៉ាទាំងរលីងរលោងទឹកភ្នែក។
ជេគ នាំកូនមកឈរជិតប្តីដែលឈរចាំនៅកន្លែងថតជាមួយជេយ៍វ៉ុន ជុនអុី ឡូរ៉េននិងលោកតា៎ ហើយចុងក្រោយរូបថតគ្រួសារមួយនេះក៏ផ្តិតជាប់ដោយ ប្តីប្រពន្ធពីគូរដែលពោរពេញដោយក្តីសុខ សមាជិកគ្រួសារដែលមានតែស្នាមញញឹមស្រស់ស្អាត និងក្មេងច្រលើមរីគីដែលពេបមាត់ជាមួយនិងដៃខ្ទប់ថ្ពាល់ដែលត្រូវបានគេវាយយ៉ាងដំណំ។

𝐒𝐡𝐞'𝐬 𝐍𝐨𝐭 𝐀 G̶I̶R̶L̶ (COMPLETED)Where stories live. Discover now