Chapter 17 : ប្រពន្ធណា៎ មិនឲ្យស្រលាញ់យ៉ាងម៉េច

913 102 2
                                    

ជេហ្វី កាន់ពែងកាហ្វេស្របនិងដៃម្ខាងទៀត បើកបង្ហើបទ្វារថ្មមៗ។ នាងទម្លាក់ពែងកាហ្វេនៅនិងមុខស៊ុងហ៊ុន បណ្តាលឲគេរហ័សងាកមកមើលមុខនាង។
" នេះកាហ្វេ មិនផ្អែមមិនមានដាក់ទឹកដោះគោទេ"​នាងរុញពែងកាហ្វេទៅជិតស៊ុងហ៊ុនតែមិនងាកមើលគេទេ ស៊ុងហ៊ុន លើកចិញ្ចើមម្ខាងមើលទៅកាន់នាង ថ្ងៃនេះអីក៏យកអាសារនាយសម្បើមម្លេះ៉មិនប្រើផងក៏យកមកឲដល់កន្លែង។
" អរគុណ"​យ៉ាងណាក៏នាងបានយកមកឲទៅហើយ ត្រឹមអរគុណមួយម៉ាត់វាមិនឈឺស្លាប់ទេ ស៊ុងហ៊ុន លើកពែងកាហ្វេមកក្រេបបន្តិចហើយក៏ងាកមកកុំព្យូទ័រធ្វើការបន្តទៀត តែថាជេហ្វីនេះមិនព្រមចេញទេ នៅឈររមុិចរមួលក្បែរដៃរហូត។
" អស់ការងារហើយម៉េចមិនចេញទៅ នាងនៅទីនេះខ្ញុំគ្មានសមាធិធ្វើការទេ" តាមសម្តីនេះណាជេគចង់តែតមាត់ឲបានឈ្លោះទេ តែនាយប្រឹងតមសម្បីដ្បិតនាពេលបន្តិចទៀតនេះខ្លួនត្រូវប្រើមាយាស្រ្តីដើម្បីល្បួងគេហើយ។
" ធ្វើការមួយល្ងាចហត់នឿយណាស់ហើយមែនទេ? ចាំខ្ញុំធ្វើសរសៃឲណា៎"​ មិននិយាយតែមាត់នាងក៏ចូលខ្លួនមកគក់ច្របាច់ធ្វើសរសៃឲស៊ុងហ៊ុនទាំងដឹងហើយឮហើយថាគេមិនចូលចិត្តឲអ្នកណាមកប៉ះពាល់ខ្លួនប្រាណគេទេ។ ស៊ុងហ៊ុន ចាប់ដៃជេហ្វីចេញពីស្មារខ្លួន សឹមបង្វិលកៅអីបែរមកតទល់ជាមួយនាង។
"ចង់បានអីនិយាយមក"​មិនសុាំញុាំច្រើននាយសួរត្រង់ៗតែម្តង សុខៗក៏មកយកអាសារបែបនេះប្រាកដជាមានរឿងអ្វីលាក់នៅពីក្រោយខ្នងហើយ ជេគ កេះក្រចកដៃ បើកភ្នែកម៉ក់ៗដូចជាកូនឆ្កែវង្វេងម្ចាស់។
" ស៊ុងហ៊ុន-អ្ហា៎~~~~"
"មានអ្វីក៏និយាយឲលឿនៗមក កុំបូរបាច់ច្រើនពេក"​ មាត់ហាខ្ជាក់ពាក្យគម្រោះគម្រើយមែនពិត តែនាយកំពុងតែក្នក់ក្នាញ់និងនាងខ្លាំងណាស់ តើនាងកំពុងតែធ្វើខ្លួនគួរឲស្រលាញ់ដាក់នាយមែនទេ បើមែននោះគឺវាពិតជាបានផលហើយព្រោះបេះដូងនាយបានទន់ដូចជាចាហួយអស់ទៅហើយ។
"សុំទៅលេងផ្ទះ ពីរ-បីថ្ងៃបានទេ?"​ និយាយទាំងពេបមាត់តិចៗ ទើបតែចាប់អារម្មណ៏ថានាងឧស្សាហ៍ធ្វើបែបនេះខ្លាំងណាស់ វាគឺជាទម្លាប់មួយដ៏គួរឲស្រលាញ់របស់នាង។ ស៊ុងហ៊ុន ជ្រួញចិញ្ចើមគិតពីសំណើររបស់នាង ភ្លាមៗយ៉ាងនេះឬ?
" ចាំចុងសប្តាហ៍មិនបានទេអ្ហេស៎ ពេលនេះខ្ញុំរវល់ណាស់មិនមានពេលទៅជាមួយនាងទេ"​
"លោកមិនអាចទៅជាមួយខ្ញុំបានទេ!"​ជេគ ភ្លេចខ្លួនក៏ស្រែកយ៉ាងឮ នាយម៉េចនិងអាចឲស៊ុងហ៊ុនទៅជាមួយបានទៅ គេនិងដឹងពីសមាសភាពពិតបើធ្វើបែបនោះ។ សារជាថ្មីម្តងទៀតស៊ុងហ៊ុនជ្រួញចិញ្ចើមមានពិរុទ្ធចំពោះភរិយារបស់ខ្លួន ស្លន់ស្លោខ្លាំងម្លេះ៉គ្រាន់តែរឿងប៉ុណ្ណឹងសោះ។
"គឺ.. គឺខ្ញុំចង់បានន័យថាខ្ញុំទៅម្នាក់ឯងក៏បាន ការងារក្រុមហ៊ុនមានច្រើនណាស់ត្រូវការលោកចាំដោះស្រាយ ខ្ញុំ.. ខ្ញុំមិនចង់រំខានលោកទេ គ្រាន់តែអនុញ្ញាតឲខ្ញុំទៅគឺបានហើយ"​ ជេគ រហ័សបត់បែនកែពាក្យបានគ្រប់ស្ថានការណ៍ ថ្វីបើស្តាប់ទៅវាសមស្របម្យ៉ាងតែផ្នែកមួយនៃនាយក៏នៅតែមិនទាន់ជឿជាក់ទាំងស្រុងនោះទេ។
" ចាំទៅជាមួយគ្នាមិនបានមែនទេ ខ្ញុំក៏ចង់ជួបប៉ាម៉ាក់របស់នាងដែរ"​បន្ទាន់អីណាស់ណាដល់ថ្នាក់ចាំគ្នាផងក៏មិនបាននោះ មែនទែនទៅនាយក៏មានគម្រោងចង់ទៅលេងផ្ទះនាងដែរដ្បិតតាំងពីជួបដំបូងមកទល់ពេលនេះនាយមិនធ្លាប់បានជួបមុខឪពុកម្តាយក្មេកបានម្តងសោះ ចំណែកពួកគាត់ក៏មិនឃើញមកលេង មិនឃើញតេហៅរកកូនស្រីសោះបីខែមកនេះ។
"ចាំលើកក្រោយចាំទៅជាមួយគ្នាណា៎ តែលើកនេះខ្ញុំសុំ ខ្ញុំនឹកពួកគាត់ណាស់ ណាៗស៊ុងហ៊ុនណា"​នាងទទូចងោចៗរងូវដូចឃ្មុំវង្វេងសម្បុក ស៊ុងហ៊ុនខាំបបូរមាត់គិតមួយសន្ទុះ
"ហឹមមមម" នាយមិនឆ្លើយសុខចិត្តក្រហឹមនៅដើមក ហើយក៏បង្វិលកៅអីបែរទៅកាន់កុំព្យូទ័រម្តងទៀត។
"អ្ហាយយយ៎ អរគុណច្រើនហើយ"​ជេគអរពេករហូតដល់ភ្លេចខ្លួនស្ទុះឱបស៊ុងហ៊ុនពីក្រោយមួយភ្លែតរួចក៏រត់ចេញទៅបាត់។
ឌឹបៗៗៗ... ស៊ុងហ៊ុនលើកដៃស្ទាបទ្រូងខាងឆ្វេងរបស់ខ្លួន សាច់ដុំមួយក្តាប់ដែលនៅក្នុងនោះលោតខ្លាំងណាស់ បើវាមានជើងប្រហែលជាលោតចេញមកខាងក្រៅហើយ ការឪបរបស់នាងដូចជានៅជាប់ខ្លួននាយនៅឡើយ ហាក់បីដូចជានាងកំពុងអង្គុយនៅទីនេះហើយឪបនាយជាប់រហូតមក ក្លិនកាយរបស់នាង សម្លេងរបស់នាងបានរងំពេញក្នុងខួរក្បាលរបស់នាយ នៅពេលនេះហើយដែលនាយទទួលស្គាល់ដោយចិត្តខ្លួនឯងថានាយពិតជា... ស្រលាញ់ជេហ្វីពិតប្រាកដមែន...

𝐒𝐡𝐞'𝐬 𝐍𝐨𝐭 𝐀 G̶I̶R̶L̶ (COMPLETED)Where stories live. Discover now