Chapter 31 : ប៉ុន្តែ..ខ្ញុំមិនបានស្រលាញ់លោកទេ

933 107 26
                                    

  ពន្លឺព្រះអាទិត្យជ្រៀតចូលតាមចន្លោះបង្អួចមកប្រឡែងលេងនិងផ្ទៃមុខស្រស់ស្អាតហាក់ចង់ដាស់ស្មារតីនិងប្រាប់គេថាវេលានេះគឺថ្ងៃខ្ពស់ណាស់ទៅហើយ ត្របកភ្នែកសន្សឹមបើកឡើងមកឃើញវង់ភ័ក្រ្តសង្ហាខាបព្រលឹងទាញស្នាមញញឹមមួយមកលើផ្ទៃមុខរបស់នាយ បើអាចក្រោកឡើងឃើញមុខសស្អាតមួយនេះ អាចឱបគេនៅក្នុងរង្វង់ដៃគ្រប់ពេលដូចឥឡូវនេះបានប្រហែលជាប្រសើរខ្លាំងណាស់។
“លួចមើលបែបនេះហៅថាកេងចំណេញហើយ” សំឡេងក្រលរក្បែរត្រចៀកជេហ្វីភ័យភ្ញាក់ក្រញ៉ាង មុខប្រែក្លាយជាក្រហមដ្បិតត្រូវគេចាប់បានថាលួចមើលគេ
“មិ..មិនទៅធ្វើការទេអ្ហេស៎?” ជេហ្វី សួរបន្លប់
“គិតថាចង់ទៅដែរ តែឥឡូវប្រហែលជាប្តូរចិត្តហើយ” និយាយចប់ទាន់មិនទានក៏ក្រៀកចង្កេះតូចទាញខ្លួនគេមកផ្អឹមនិងកាយសុទ្ធតែសាច់ដុំហាប់មាំរបស់ខ្លួន ផ្ទៃមុខទាំងទ្វេរកៀកគ្នាខ្លាំងរហូតដល់អាចដឹងពីដង្ហើមចេញចូលរបស់គ្នាបាន។
“ម៉..ម៉េចក៏មើលមកខ្ញុំដោយកែវភ្នែកបែបនេះ?”
“កែវភ្នែកបែបណា ហឹម?” ជេហ្វី ចេះតែគេចពីក្រសែរភ្នែកស្រទន់តែពោរពេញដោយភាពច្រលើម ស៊ុងហ៊ុន ញញឹមចុងមាត់បានញ៉ោះក្មេងកាត់ព្រលឹមបែបនេះ។
“យប់មិញ...” ជេហ្វី ឈប់ដកដង្ហើម ប្រហោងពោះអស់នឹកដល់រឿងការពីយប់មិញ នាងមើលទៅស៊ុងហ៊ុនទាំងទឹកមុខស្លន់ស្លោ
“..ខ្ញុំមានបានធ្វើអីផ្តេសផ្តាសទេ?” រាងតូចប្រលែងដង្ហើមមកវិញហាក់ធូរចិត្ត សួរបែបនេះមានន័យថាគេមិនបានចាំអ្វីនោះទេកាលពីយប់មិញ។
“យប់មិញ? យប់មិញមែនទេ? អរ៎..ទេ លោកមិនបានធ្វើអ្វីនោះទេ អ្វីក៏គ្មានដែរ!”
“ហឹម..”
“ស៊ុងហ៊ុន...”
“បាទ?!” ឆ្លើយបាទពិរោះយ៉ាងនេះធ្វើឲចិត្តកាន់តែអង្រួនញាប់ញ័រខ្លាំងឡើង ជេគត្បុលចូលជ្រកក្រោមទ្រូងមាំគេចមុខពីគេ បើមើលមុខសង្ហារនេះយូរជាងនេះនាយអាចនិងពិបាកក្នុងការសម្រេចចិត្តក៏ថាបាន។
“ថ្ងៃនេះខ្ញុំសូមមិនយកអាហារឲលោកមួយថ្ងៃបានទេ?”
“ហេតុអី?”
“ខ្ញុំចង់ទៅលេងផ្ទះម៉ាក់ក្មេក...”
“ចាំខ្ញុំជូននាងទៅ”
“ខ្ញុំអាចជិះតាក់សុីទៅបាន ការងារនៅក្រុមហ៊ុនមានច្រើនណាស់ខ្ញុំមិនចង់រំខានលោកទេ”
“គ្រាន់ទៅលេងផ្ទះម៉ាក់ចាត់ទុកថារំខានដែរមែនទេ? ចាំឲចូអានពន្យាពេលប្រជុំក៏បានដែរ”
“ឃើញទេលោកត្រូវជាប់ប្រជុំហើយកុំពន្យាពេលអី ចុះបើភ្ញៀវគេមិនពេញចិត្តដកកុងត្រាទៅគិតយ៉ាងម៉េច?”
“តែ-”
“មិនអីទេខ្ញុំអាចទៅដោយខ្លួនឯងបាន លោកបំពេញការងាររបស់លោកចុះ” អស់ពាក្យនិងប្រកែកតទៅទៀតស៊ុងហ៊ុនបានត្រឹមដងដង្ហើមធំហើយយល់ព្រមតាមនាងប៉ុណ្ណោះ។
++++
“និយាយស្អីហ្នឹងជេគ?” ឡូរ៉េន ងើបឈរពេញកម្ពស់តម្លើងសម្លេងស្រែកសួរជេគដោយភាពភ្ញាក់ផ្អើល តាំងពីឈានជើងមកដល់ទីនេះភ្លាមជេគក្រៅពីសុំគាត់បញ្ចប់គម្រោងអាពាហ៍ពិពាហ៍ហើយក៏ឱនមុខចុះរហូតមិនព្រមប្រឈមជាមួយនិងគាត់សោះ។
“...”
“ត្រឹមតែពីរខែទៀតប៉ុណ្ណោះដល់ពេលរៀបការហើយ ម៉េចក៏សុខៗឯងមកប្រាប់យើងឲលុបគម្រោងរៀបការនោះចោល!?” ឡូរ៉េន ក្រពុលមុខចង់ខ្យល់ចាប់ គម្រោងការដំណើរការរលូនល្អណាស់ ជិតដល់ត្រើយហើយជេគបែរជាចង់រាថយ បែបនេះប្រាកដជាពន្យុះឲគាត់ខឹងដល់សរសៃប្រសាទមិនខាន។
  “ ខ្ញុំអាចកុហកគ្រប់គ្នាបានតែខ្ញុំមិនអាចកុហកអ៊ំរបស់ខ្ញុំនោះទេ ពេលនេះគាត់ដឹងការពិតអស់ហើយ អ្នកស្រីមិនគិតចង់ឲខ្ញុំទុកមុខខ្លះទៅលុបលាងកំហុសទេអ្ហេស៎?” ទីបំផុតនាយព្រមបង្ហើបពីផលវិបាកឲអ្នកម្ខាងទៀតបានយល់ហើយ ឡូរ៉េនស្រាយចិញ្ចើមបន្សាបចិត្តខឹងវិញបន្ទាប់ពីបានស្តាប់ហេតុផលរបស់ជេគ គាត់ទម្លាក់ទម្ងន់ខ្លួនអង្គុយជិតជេគ និងព្យាយាមនិយាយជាមួយគេដោយសន្តិវិធីវិញ។
“ជេគ..ចុះបើឯងបោះបង់នៅពេលនេះ ចុះយើងនោះ? តើឯងឲយើងធ្វើយ៉ាងណា? បកស្រាយប្រាប់លោកប៉ាយ៉ាងម៉េច? បកស្រាយប្រាប់ស៊ុងហ៊ុនយ៉ាងម៉េច?” មកដល់ត្រឹមនេះម្នាក់ៗសុទ្ធតែទាល់តម្រិះរាងខ្លួន ជេគមិនចង់បន្តកុហកព្រោះមានហេតុផលផ្ទាល់ខ្លួនតែក៏មិនអាចមិនអើពើរនិងផលវិបាករបស់ឡូរ៉េនបានដូចគ្នា យ៉ាងណាក៏ជាចំណែកខុសដ៏ធំមួយដែរនៅក្នុងរឿងនេះ។
“ឥឡូវអ៊ីចេះចុះណា៎ជេគ ពីរអាទិត្យទៀត..យើងពន្លឿនការរៀបការមកនៅពីរអាទិត្យក្រោយ នៅពេលនោះបន្ទាប់ពីលោកប៉ាសុីញ៉េលើក្រដាសមរតកហើយឯងក៏ទទួលបាននៅចំណែករបស់ឯងហើយគ្រប់យ៉ាងនិងត្រូវបានបញ្ចប់ ឯងអាចត្រឡប់ទៅធ្វើជាឯង ត្រឡប់ទៅធ្វើជាជេគពីមុនបានហើយ” ឡូរ៉េនស្នើរគំនិតមួយឡើង មិនអាក្រក់ណាស់ណាពេកនោះទេតែជេគក៏មិនទាន់អារកាត់អ្វីនោះដែរដ្បិតគេមិនចង់បន្តបែបនេះតទៀតនោះទេ។
“...”
“ណាជេគណា៎~~ ចាត់ទុកថាយើងអង្វរឯងវិញទៅចុះ តែពីរអាទិត្យទៀតទេណាជេគ ជួយយើងទៅណា~~” ឡូរ៉េន ទទូចងោចៗក្បែរត្រចៀកប្រៀបដូចជាសត្វឃ្មុំ ទឹកមុខដ៏គួរឲអាណិតបាញ់មករកជេគទោះបីនាយចង់ប្រកែកក៏ពិបាកដែរ នេះហើយជាគុណវិបត្តិដែលកើតមកជាមនុស្សចិត្តទន់។
“ក៏បានៗ តែពីរសប្ដាហ៍ទៀតតែប៉ុណ្ណោះ!”
“ហិហិប្រាកដណាស់តែពីរសប្តាហ៍ទៀតប៉ុណ្ណោះ!!”
“ម៉ាក់អ៊ំ...បងជេហ្វី..” ភាពរីករាយបន្តទៅមិនបានយូរនៅពេលដែលមានជនទីបីបានចូលមកជ្រៀតចន្លោះការសន្ទនារបស់ពួកគេ ជេគនិងឡូរ៉េនគាំងនៅនិងកន្លែង អ្នកទាំងពីរសម្លឹងមុខគ្នាទៅវិញទៅមកមុននិងសន្សឹមបែរទៅតាមប្រភពសម្លេង នោះគឺ...ជុងវ៉ុន!!
“ស្តាប់ឮអស់ហើយមែនទេ?” ឡូរ៉េនសួរ
“មិនទាំងអស់ទេតែក៏ល្មមដឹងថាបងជេហ្វីជាអ្នកណាហើយអ្នកមីងនិងបងជេហ្វីមានបំណងអ្វី...”
++++
“..រឿងគឺវាបែបហ្នឹងឯង” ឡូរ៉េនបកស្រាយពីរឿងរ៉ាវគ្រប់យ៉ាងទៅកាន់ជុងវ៉ុន សំណាងហើយអាល្អិតនេះមិនមែនជាក្មេងមាត់វែងចេះទាមទារហេតុផលច្បាស់លាស់ពុំនោះទេជេគនិងឡូរ៉េននិងត្រូវខ្ចប់មិនខាន។
“ជុងវ៉ុនយល់ហើយ តែម៉ាក់អ៊ំមិនខ្លាចបងហ៊ុនដឹងនិងខឹងទេអ្ហេស៎?”
“ខ្លាចនោះគឺខ្លាចហើយ តែបើឯងមិនមាត់ អ៊ំមិនមាត់ ជេគមិនមាត់ ក្នុងចំណោមពួកយើងបើគ្មានអ្នកណានិយាយប្រាកដជាមិនអាចលេចឮដល់អ្នកទីបួនណាបាននោះទេ” ចាស់ៗទាំងពីរអ្នកមើកមកគេដោយក្រសែរភ្នែកអង្វរក មិនចង់ចូលរួមខុសនោះទេ តែបើធ្វើមិនដឹងមិនឮប្រហែលជាល្អមែនទេ?
“ហ៊ើយ..ចាត់ទុកថាជុងវ៉ុនមិនបានឮមិនបានឃើញអ្វីទៅចុះ រឿងមនុស្សចាស់ជុងវ៉ុនមិនចង់ពាក់ព័ន្ធទេ វឹប!ជុងវ៉ុនភ្លេចអស់ហើយ ម៉ាក់អ៊ំនិយាយអ្វីជាមួយបងជេហ្វីមុននេះជុងវ៉ុនភ្លេចទាំងអស់” អាល្អិតយកដៃបាំងមុខមួយខ្វាច់ ហើយក៏ធ្វើជាភ្លេច ចាស់ៗទាំងពីរធូរទ្រូងខ្សាកបានជុងវ៉ុនយល់ដឹងយ៉ាងនេះ តែមានដឹងទេថាការសន្ទនារបស់ពួកគេមិនស្ថិតក្នុងរង្វង់ដែរមានតែភាគីបីនាក់ឡើយ....
++++
មួយថ្ងៃមានរយៈពេលម្ភៃបួនម៉ោង ប៉ុន្តែមួយម៉ោងៗពិតជារំលងទៅយ៉ាងរហ័សដោយយើងមិនបានដឹងទាល់តែសោះ វេលាដែលជេគត្រឡប់មកពីផ្ទះធំវិញក៏យប់ណាស់ដែរទៅហើយ។ មកដល់ផ្ទះមិនទាន់បានប៉ុន្មានផងវត្តមានរបស់អនាគតស្វាមីក៏មកដល់ដែរល្មម ថ្ងៃនេះខុសពីរថ្ងៃណាៗទាំងអស់ ជេហ្វីមិនបានចែប៉ប្រែគ្រប់ប្រធានបទដូចពីមុនឡើយ លើសពីនេះទៀតនាងតូចបានបញ្ចេញអាក្បកិរិយាប្រងើយកណ្តើយ គេចមុខពីស៊ុងហ៊ុនឲបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន បើទោះបីជាស៊ុងហ៊ុនបានផ្តើមការសន្ទនាមុនយ៉ាងណាក៏ការសន្ទនានោះត្រូវបានបញ្ចប់ទៅដោយការឆ្លើយតបយ៉ាងខ្លីត្រឹម 'ចា៎' ឬក៏ត្រឹមស្នាមញញឹមមិនសូវសមមួយប៉ុណ្ណោះ។
រាងស្រឡូនក្នុងឈុតស៊ុលឃុលដ្បិតទើបនិងចេញពីបន្ទប់ទឹក នៅលើក្បាលមានរុំកន្សែងពោះគោដើម្បីសម្ងួតសក់ដែលទើបនិងកក់ហើយ កំឡុងពេលដែលនាងកំពុងតែរកខោអាវផ្លាស់សម្លេងគន្លឹះទ្វារក៏លាន់ឮឡើងទាញអារម្មណ៍ឲងាកទៅមើលអ្នកដែលចូលមកភ្លាម។
“ស៊ុងហ៊ុន?!” ជាមួយនិងចម្ងល់ពេញខួរក្បាលជេហ្វីតាមមើលបុរសមាឌមាំទាញទ្វារបើករួចបិទទៅវិញមុននិងសម្តៅទៅអង្គុយនៅតុសម្អាងរបស់នាង ស៊ុងហ៊ុន ក្រព័ទ្ធដៃជាប់និងទ្រូងមិនខ្វល់និងផ្តល់ចម្លើយឲអ្នកម្ខាងបានអស់ចម្ងល់ឡើយ។
“លោកមានការអីអ្ហេស៎?”
“...” មិនតបបែរជាប្រើក្រសែភ្នែកយ៉ាងមុតស្រួចមកសម្លឹងនាងមិនដាក់ទៅវិញ ស្ថិតក្រោមការមើលមិនដាក់បែបនេះជេហ្វដឹងថាស៊ុងហ៊ុនប្រាកដជាមានរឿងអ្វីចង់និយាយនិងនាងហើយ។
“អ្នកម៉ាក់បានខលមកប្រាប់ថាគាត់និងលើកពិធីមង្គលការមកនៅត្រឹមពីរសប្តាហ៍ក្រោយ....”
“អូហ៍?!” ជេហ្វី សម្តែងធ្វើជាភ្ញាក់ផ្អើល តែចំពោះស៊ុងហ៊ុនមិនបានយល់ថានេះគឺចេញពីចិត្តឡើយ នាយសង្ហារក្រោកឈរពេញកម្ពស់សប្សឹមដើររហូតដល់រាងខ្ពស់របស់នាយបានប្រាកដឡើងទល់មុខអនាគតភរិយា។
“ហេតុអីក៏នាងមើលទៅមិនដូចជាមនុស្សស្រីដែលជិតនិងរៀបការអ៊ីចឹង នាងគួរតែសប្បាយចិត្តត្រូវទេព្រោះនេះជាអ្វីដែលនាងតែងតែចង់បានរហូតមកមិនអ៊ីចឹង? ម៉េចក៏នាងមិនមានប្រតិកម្មអ្វីសោះអ៊ីចឹង?”
“ហិហិ ស៊ុងហ៊ុនលោកចង់បានន័យថាម៉េចហ្នឹង?” ពេលនេះសូម្បីតែស្នាមញញឹមរបស់នាងមើលទៅក៏ដូចជាការសម្តែងដែរ ស៊ុងហ៊ុនប្រែជាកាន់តែប្រាកដប្រជាជាងមុន ទឹកមុខដ៏មាំទាំមួយនោះបែរជាយល់ថាគួរឲខ្លាចខ្លាំងណាស់ ជេហ្វមិនអាចសូម្បីតែមើលមុខនាយចំ។
“ថ្ងៃនេះនាងប្លែកណាស់ដឹងទេ រហូតដល់ធ្វើឲខ្ញុំមានអារម្មណ៍ថាម្នាក់នៅនិងមុខខ្ញុំនេះមិនមែនជាជេហ្វីឡើយ” កម្រិតសម្លេងស្មើរប្រៀបដូចជាសមុទ្រគ្មានខ្យល់ កែវភ្នែកពណ៌ត្នោតមួយគូនោះបង្កប់នូវមនោសញ្ចេតនារាប់លានដែលមិនអាចចង្អុរបង្ហាញបានថាជាអ្វី។
“...”
“ឬមួយក៏ព្រោះតែពាក្យស្រលាញ់កាលពីយប់មិញ?” Boom! នេះហើយគឺជាប្រធានបទដែលនាងមិនចង់និយាយនិងមិនចង់រំឮកម្តងទៀតឡើយ នៅក្នុងពេលនេះខួរក្បាលនាងមិនអាចសូម្បីផ្គុំនូវប្រយោគមួយឃ្លាដើម្បីតបទៅកាន់ស៊ុងហ៊ុន។
“សម្លឹងមុខខ្ញុំមកជេហ្វ..ព្រោះតែពាក្យថាស្រលាញ់មែនទេទើបនាងព្យាយាមគេចពីខ្ញុំបែបនេះ...” នេះមិនមែនជាសំនួរនោះឡើយតែវាជាការស្ទាបស្ទង់នូវជម្រៅចិត្ត ក្នុងទឹកដមសំនៀងបានបញ្ចាក់យ៉ាងច្បាស់ពីភាពអាក់អន់ចិត្ត។
“ស៊ុងហ៊ុន...”
“ខ្ញុំស្រលាញ់នាងជេហ្វ ខ្ញុំមិនបាននិយាយព្រោះតែស្រវឹងនោះទេ តែវាជាពាក្យដែលផុសចេញពីបេះដូងខ្ញុំ”
“ខ្ញុំដឹងណាស៊ុងហ៊ុន...តែខ្ញុំ...ខ្ញុំអត់បានស្រលាញ់លោកទេ” វាជាលើកទីមួយក្នុងឆាកជិវិតដែលស៊ុងហ៊ុនទទួលបានអារម្មណ៍ថាបេះដូងនាយត្រូវបានគេជាន់ឈ្លី ហើយនាយក៏អាចស្តាប់ឮយ៉ាងច្បាស់ពីសម្លេងបេះដូងដែលបានធ្លាក់បែកជារាប់ពាន់ចំណែកផ្សេងៗពីគ្នា នៅក្នុងពេលនេះនាយមិនដឹងថានាយកំពុងតែឈឺ អន់ចិត្ត ខឹងសម្បារឬក៏ខកចិត្តឲប្រាកដនោះទេ។
“ប៉ុន្តែពួកយើងជិតរៀបការហើយ...” ហើយនេះក៏ជាលើកទីមួយដែរ ដែលជេគបានស្តាប់ឮសម្លេងដែលពោរពេញដោយភាពឈឺចាប់របស់ស៊ុងហ៊ុន ព្យាយាមលេបទឹកភ្នែកដែលហៀបនិងស្រក់នាយប្តេជ្ញានិងប្រឈមមុខជាមួយស៊ុងហ៊ុននិងទទួលយកគ្រប់យ៉ាង មិនថាជាការស្អប់ឬខឹងនោះទេ។
“សូមទោសណាស៊ុងហ៊ុន តែខ្ញុំមិនបានរៀបការជាមួយលោកព្រោះតែចិត្តស្រលាញ់នោះទេ ខ្ញុំអរគុណដែលលោកប្រាប់ត្រង់តែខ្ញុំពិតជាមិនអាចតបតក្តីស្រលាញ់ទៅកាន់លោកវិញបានទេ អាពាហ៍ពិពាហ៍នេះកើតឡើងព្រោះតែ...”
“ក្រឺងៗ..” សម្លេងរោទ៍ពីទូរស័ព្ទកាត់ផ្តាច់រាល់ពាក្យសម្តីទាំងអស់ ស៊ុងហ៊ុនបម្រុងនិងចុចបិទតែឃើញថាជាលេខរបស់លោកតាទើបនាយសម្រេចលើកវាមកនិយាយ។ ស៊ុងហ៊ុន លើកទូរស័ព្ទផ្អឹបជាប់ត្រចៀក កែវភ្នែកក្រហមងាំងនៅតែមិនងាកទៅណាក្រៅពីជេហ្វីឡើយ មិនដឹងថាលោកតាបាននិយាយអ្វីខ្លះនោះទេ ស៊ុងហ៊ុនគ្រាន់តែងក់ក្បាលហើយឆ្លើយបាទពីរដងបន្ទាប់មកការសន្ទនារវាងគេនិងលោកតាក៏បញ្ចប់ទៅវិញ។
“លោកតាប្រាប់ថាស្អែកនេះនៅម៉ោងបួននិងជួបជុំគ្នាជាគ្រួសារដើម្បីនិយាយអំពីរឿងរៀបការ....” បញ្ចប់ឃ្លាកំបុតឡុតមួយនេះហើយនាយរាងក្រាស់ក៏ដើរចេញទៅដោយមិនចោលភ្នែកមើលជេហ្វីវិញឡើយ រាងតូចតាមមើលផែនខ្នងទូលាយដើរចេញទៅទាំងទ្រូងចុកអួលណែន នៅទីបំផុតទឹកភ្នែកដែលប្រឹងទប់ក៏បានប្រលែងមកហើយ
មិនទាន់ឃ្លាតផងតើឈឺយ៉ាងនេះហើយមែនទេ?..

To be continue

𝐒𝐡𝐞'𝐬 𝐍𝐨𝐭 𝐀 G̶I̶R̶L̶ (COMPLETED)Where stories live. Discover now