Chapter 36 : មកនេះ គឺមកតាមប្រពន្ធ

1K 109 23
                                    

“ជេហ្វ” ម្ចាស់ខ្លួនដែលធ្លាប់ប្រើឈ្មោះនេះក្រោកឈរពេញកម្ពស់ ប្រឈមមុខនិងរាងខ្ពស់ដែលឈរនៅចំពោះមុខ បើកុំតែឮសព្វនាមច្បាស់ៗយ៉ាងនេះជេគមុខតែគិតថាខ្លួនឯងកំពុងយល់សប្តិទាំងថ្ងៃមិនខាន។
“មកធ្វើអី?” បេះដូងលោតញាប់ណាស់តែប្រឹងរក្សាកម្រិតសម្លេងរាបស្មើរពាក់មុខយក្សដាក់គេ អយនៅខាងក្រោយព្យាយាមទប់សើច មុននេះរអ៊ូថានឹកគេជាប់មាត់សោះឥឡូវធ្វើសួរបែបវាហីទៅវិញ។
“បងមករកអូន មករកប្រពន្ធបង” ស្របនិងសម្តីនាយក៏ឈានទៅមុខសម្តៅរកជេគ តែនាយតូចក៏ដកថយមួយជំហានដូចគ្នា។ ក្នុងចិត្តជេគពេលនេះជ្រួលច្របល់ខ្លាំងណាស់ ពាក្យបងអូន សព្វនាមប្រពន្ធច្បាស់ៗ ប្រុសម្នាក់នេះហេតុអីក៏ចូលចិត្តធ្វើឲខ្លួនជ្រួលច្រាលខ្លាំងម្ល៉េះ។
“មិនបានចាំថាបានការប្តីមកពីពេលណា ហើយទីនេះក៏គ្មានអ្នកណាឈ្មោះជេហ្វដែរ!” (ថូវតែខ្មើតដាក់វិញម្តង!)
“អូនកុំបែបនេះអី ពួកយើងរៀបការហើយ អេតាសុីវិលក៏ចុះរួចហើយដែរ ទៅផ្ទះជាមួយបងវិញណា៎” ធ្លាប់តែជាមនុស្សមុខងាប់មិនចេះទ្រអ្នកណាពេលនេះក៏ក្លាយជាកូនឆ្កែមួយដ៏គួរឲអាណិត ស៊ុងហ៊ុនទោចទោរលួងជេគទៅផ្ទះវិញ ក្នុងខណៈនេះទោះឲនាយលត់ជង្គង់អង្វរក៏មិនជំទាស់ ឲតែជេគព្រមទៅផ្ទះជាមួយនាយវិញជេគឲនាយធ្វើអ្វីក៏បាន។
“មិនទៅទេ! ថ្ងៃមុនអ្នកណានិយាយច្បាស់ៗថា ពួកយើងមិនបាច់ស្គាល់គ្នាទេ” ត្រង់ឃ្លាចុងក្រោយជេគធ្វើសម្លេងធំមុខមាំតម្រាបតាមស៊ុងហ៊ុននៅថ្ងៃនោះ ឲវាដឹងគ្នាទៅថាថ្ងៃនោះខ្លួនមានអារម្មណ៍បែបណានៅពេលស៊ុងហ៊ុននិយាយពាក្យទាំងនោះដាក់។
“ពេលនោះមកពីបងក្រពុលមុខពេកទើបនិយាយមិនបានគិត ឥឡូវបងទះមាត់ខ្លួនឯងក៏បានដែលហ៊ានសម្តីធ្ងន់ដាក់អូន ផាច់ៗ! អាមាត់ចង្រៃ” មិននិយាយតែមាត់ឡើយស៊ុងហ៊ុនពិតជាលើកដៃទះខ្លួនឯងពិតមែន ទោះបីកម្លាំងមិនប្រើឲអស់តែប៉ុន្មានកំភ្លៀងនេះសមល្មមឃើញស្នាមម្រាមដៃក្រហមរងាលលើថ្ពាល់។
“ប្រឹងទះដល់បែបមាត់ក៏មិនទៅវិញជាមួយដែរ ហឹស!”
“ជេហ្វ-”
“ប្រាប់ហើយថាមិនមែនជេហ្វ!” ជេគស្រែកកាត់ស៊ុងហ៊ុនស្ងាត់មាត់ជ្រៀប អាសន្នជាន់កគឺនាយមិនស្គាល់ឈ្មោះពិតរបស់ជេគនោះទេ នាយជ្រឹមភ្នែករកនឹកគិតយ៉ាងហោចណាស់ប្រហែលនាយធ្លាប់ឮឈ្មោះនាយតូចម្តងពីរដងដែរ។ អ្ហា៎នឹកឃើញហើយគឺនៅលើក្រដាសអេតាសុីវិល!
“ចេក! អូនត្រឡប់ទៅវិញជាមួយបងទៅណា៎!”
“ហៅអ្នកណាចេក?” ជេគ ដែលហៀបនិងដើរចេញត្រូវទច់ងក់ព្រោះតែឈ្មោះថ្មីប្លែកចេញពីមាត់ស៊ុងហ៊ុន ឯអយទប់សំណើចលែងជាប់ក៏ប្រលែងមកមួយទំហឹង។
“ហៅអូនហ្នឹងហើយ ចេក” ស៊ុងហ៊ុនធ្វើមុខឡេឡឺដូចមិនដឹងខ្យល់អីមិនបានដឹងទេថាជេគនេះសឹងតែហក់ហែកសាច់គេបោះឲព្រាបចឹក បានឈ្មោះគេមកពីណាអាក្រក់ស្តាប់យ៉ាងនេះ!
“ប្រុសចម្កួតឆាប់ទៅវិញទៅ ដឹប!/អូយ៎” ជេគ ស្រវ៉ាបានដបទឹកសណ្តែកយកគប់ចំកណ្តាលមុខស៊ុងហ៊ុនគ្មានខុស អីបន្តិច អាល្អិតទន្រ្ទាំជើងដើរហួសស៊ុងហ៊ុនមិនខ្វល់និងរាងក្រាស់ដែលកំពុងខ្ទប់មុខឈឺ។ ស៊ុងហ៊ុន ខ្ទប់ច្រមុះដែលកំពុងហូរឈាម ក្បាលកំពុងតែវិលងងឹតមុខឈឹង សំណាងហើយដែលមុននេះទឹកសណ្តែកនៅតែកន្លះដបហើយជាដបជ័រពុំនោះទេមុខដ៏ស្រស់សង្ហារនេះនិងបែកមើលលែងយល់មិនខាន។
“អ្នកកម្លោះយ៉ាងម៉េចហើយ?” អយជួយគ្រាស៊ុងហ៊ុនឲអង្គុយលើគ្រែ ក្មេងកប៉ាល់ភ្លើងនោះលេងជ្រុលដៃពេកហើយ។
“មិនអីទេ អុះ!” មាត់និយាយមិនអី តែគ្រាន់តែហាមាត់និយាយច្រមុះក៏ឈឺទៅហើយ អយមិនដឹងថាគួរអាណិតឬគួរសើចទើបត្រូវទេ។
“ខ្ញុំនិយាយអីខុសឬបង?”
“អឺខុស!”
++++
“អូយ៎!សឺត”
“អ៊ំសូមទោសណាអ្នកកម្លោះ” អ៊ំអាត់ស្ងោរពងទារុំក្រណាត់ជួយស្អំខ្ទង់ច្រមុះដែលជាំខៀវ អ៊ំស្អំឲបណ្តើរឆ្លៀតសូមទោសគេបណ្តើរ ជេគនេះចំមែនហើយ។
“មិនអីទេអ៊ំ ខ្ញុំខុសខ្លួនឯងហៅឈ្មោះគេតែផ្តាស់ ចឹងឈ្មោះរបស់គេគឺ...” ស៊ុងហ៊ុន បង្អូសសម្លេងរងចាំអ៊ំបញ្ជាក់ឈ្មោះជេគឲនាយបានស្តាប់ម្តងទៀត ជេគនិងចេកស្តាប់ទៅស្រដៀងគ្នាតែមានអត្ថន័យខុសគ្នាដាច់ សមណាស់ដែលជេគខឹង។
“ជេគ!”
“អ្ហា៎ត្រូវហើយគឺជេគ ជេគ ជេគ ជេគ ជេគ” នរៈទន្ទេញឈ្មោះដដែលៗទៅមកឲរត់មាត់ជៀសវាងភ្លាត់ទៀត អ៊ំឃើញហើយក៏លួចសើច។
“អឹម..អ៊ំឮអយនិយាយពីរឿងអេតាសុីវិលអីនោះ តើជាការពិតមែនទេ?” ដល់វេនអ៊ំសួរវិញម្តង ស៊ុងហ៊ុនយកពងទារពីដៃមកស្អំខ្លួនឯងកុំឲពិបាកអ៊ំសឹមតបទៅកាន់គាត់វិញ។
“បាទ..ខ្ញុំក៏ទើបនិងដឹងច្បាស់ថ្ងៃនេះដែរ”
“អ្ហា៎~~”
“អ៊ំខ្ញុំសូមយកគេទៅវិញ អ៊ំជួយនិយាយគេតិចទៅណាអ៊ំ...គេប្រហែលនៅខឹងនិងខ្ញុំនៅឡើយទេ ថ្ងៃនោះខ្ញុំសម្តីធ្ងន់ដាក់គេពេក” នរៈដាក់ពងទាទៅលើតុ ដៃទាំងគូរក៏ចាប់កាន់ដៃចំណាស់អង្រួនតិចៗសូមជំនួយពីគាត់ ជេគស្រលាញ់អ៊ំគេយ៉ាងនេះប្រហែលអ៊ំអាចជួយបាន។ អ៊ំដកដង្ហើមយ៉ាងវែង ជួយនោះគឺជួយហើយតែសម្រេចឬអត់គាត់ក៏មិនហ៊ានធានាដែរ ដ្បិតថាជេគស្តាប់តាមគាត់ភាគច្រើន តែអាល្អិតក៏រឹងមិនណយដែរណាទៀតនេះជារឿងបេះដូងគាត់ក៏ពិបាកនិងលូកដៃជួយណស់។
“រឿងជួយនិយាយអ៊ំចេះតែជួយហើយ តែជេគនេះមិនស្រួលលួងប៉ុន្មានទេ អ៊ំបានតែជួយនាំពាក្យប៉ុណ្ណោះ រឿងលួងរឿងអីនេះតោងតែក្មួយព្យាយាមខ្លួនឯងហើយ”
“បាទ! អ៊ំគ្រាន់តែជួយបញ្ចុះបញ្ចូលគេតិចបានហើយ រឿងលួងធានាលើខ្ញុំចុះ!” ស៊ុងហ៊ុន ពើងទ្រូងអះអាងលាំងៗ ជាក់ស្តែងមិនសូវចេះលួងចេះទ្រអីណាស់ណានោះទេ តែលើកនេះម្តងតោងតែត្រូវមុខក្រាស់បន្តិចហើយ។
“ពេលខ្លះគេត្រម៉ាត់ត្រម៉ុយបន្តិចហើយកុំយកទុកក្នុងចិត្តពេកអីព្រោះគេជាក្មេងកំព្រាតាំងពីតូច ចំណែកអ៊ំក៏មិនជាជ្រៅជ្រះប៉ុន្មានដែរក្រែងតែទូន្មានមិនបានសព្វជ្រុងជ្រោយ តទៅមុខបើគេធ្វើខុសអ្វី ឬក៏ធ្វើឲក្មួយឃ្នើសចិត្តខ្លាំងយកគេមកឲអ៊ំវិញណា កុំធ្វើបាបគេ” វ័យចំណាស់ពោលឡើងហាក់ប្រាកដចិត្តណាស់ថាជេគនិងព្រមត្រឡប់ទៅវិញជាមួយស៊ុងហ៊ុន ស្របពេលជាមួយគ្នានោះដែរគាត់ក៏បានបង្ហាញពីក្តីព្រួយបារម្ភខ្លះឡើងមក ជេគក៏ប្រៀបបានដូចជាកូនម្នាក់ដែររបស់គាត់ ប្រសិនបើគេទទួលរងការប៉ះទង្គិចមិនថាផ្លូវកាយឬផ្លូវចិត្តនោះទេគាត់ក៏រមែងទទួលបានការឈឺចាប់នោះដូចគ្នាដែរ។ ស៊ុងហ៊ុន ញញឹមបង្ហាញថ្ពាល់ខួចផ្តល់ទំនុកចិត្តជូនគាត់ ក៏ដឹងស្រាប់ហើយថានាយជាមនុស្សដែលមានសម្តីមិនសូវល្អ តែពុំដែលមានគំនិតចង់បៀតបៀនឲឈឺចាប់ក្នុងផ្លូវណាមួយឡើយ ចំពោះមនុស្សដែលនាយស្រលាញ់បែបនេះទៀតរឹតតែមិនអាចទៅរួច។
“អ៊ំទុកចិត្តបានជាមួយខ្ញុំ ជេគនៅក្មេងពេលខ្លះសម្តីក៏រាងលើលួសពិតមែន ប៉ុន្តែយើងជាប្តីប្រពន្ធរមែងត្រូវជួសជុលចំណុចចន្លោះខ្វះខាតរបស់គ្នាហើយ ខ្ញុំនិងខិតខំបំពេញតួនាទីឲបានល្អមិនឲអ៊ំមានអារម្មណ៍សោកស្តាយដែលលើកក្មួយឲខ្ញុំនោះទេ” បានឮអំណះអំណាងយ៉ាងមុះមុតនេះហើយអ៊ំក៏បានធូរស្បើយចិត្តខ្លះ អ៊ំនិងក្មួយនិយាយត្រូវរ៉ូវគ្នាល្អណាស់រហូតដល់...
“គ្រាំង!” ទ្វារបើកឡើងគ្រាំងស្ទើររបូតគន្លឹះ ហើយអ្នកបើកមិនចេះថ្នមដៃដូច្នេះក៏មិនមានអ្នកណាក្រៅពីជេគឡើយ ជើងដើរឯមាត់ជីបអូចស្រួចដូចគូថម្ជុលដូចជាប្រឹងប្រកែកអីម្យ៉ាងជាមួយនិងអយ។
“មនុស្សកំពុងដេក បងយកប៉ោតទៅគោះក្បែរត្រចៀកបើហឹងត្រចៀកខ្ញុំទៅបងគិតយ៉ាងម៉េច?” តាំងពីផ្ទះតូចរហូតមកដល់ហាងជេគរអ៊ូមិនឈប់ ក្តៅក្រហាយនិងអយដែលយកប៉ោតទៅគោះក្បែរត្រចៀកខណៈកំពុងតែដេកលក់ស្រួល។
“ឯងទម្រន់បងដាស់មិនភ្ញាក់ធ្វើអី”
“យ៉ាងណាក៏..នេះនៅមិនទាន់ទៅវិញទៀត?” រវល់តែប្រកែកគ្នាមួយម៉ាត់ទៅមួយម៉ាត់មកទើបមិនបានចាប់អារម្មណ៍និងស៊ុងហ៊ុន ជេគឱបដៃជាប់ទ្រូងមុខកាន់តែម៉ូវលើសដើម។
“មកនេះមករកប្រពន្ធ បើប្រពន្ធមិនទៅវិញជាមួយផង ទៅវិញធ្វើអី?”
“ប្រាប់ហើយថាគ្មានប្រពន្ធលោកនៅទីនេះទេឆាប់ទៅវិញទៅ!” មិននិយាយតែមាត់ជេគសម្តៅទៅទាញកអាវចាប់អូសស៊ុងហ៊ុនចេញទៅក្រៅហាង។
“មិនទៅទេ! បើអូនមិនទៅបងក៏មិនទៅដូចគ្នា!” នាយរាងខ្ពស់ប្រកែកដាច់អហង្ការដូចគ្នា
“អ៊ំឆាប់ដេញគេចេញទៅ!” អូសគេចេញមិនរួចក៏ស្រែករកឲអ៊ំជួយម្តង
“ជេគ គេខំមកតាមក្មួយដល់ទីនេះក្មួយទៅវិញទៅ”
“អ៊ំ!!” មិនដឹងថាម្សៀរម្នាក់និយាយផ្លុំត្រចៀកអ៊ំយ៉ាងម៉េចខ្លះទេបានជាគាត់ជួយនិយាយឲអ៊ីចឹង តែជេគម្នាក់នេះក្បាលរឹងដល់កំពូលហើយ នាយនៅតែមានះដេញស៊ុងហ៊ុនឲទៅវិញដដែលៗ។
“ស្តាប់តាមអ៊ំហើយទៅវិញជាមួយបងទៅ! ប្តីសូមទោសណា៎”
“អត់!មិនគឺមិន ច្រមុះមិនទាន់បាត់ជាំផងចង់ត្រូវថែមមែនទេ?” និយាយទាំងប្រឹងរុញស៊ុងហ៊ុនចេញទៅក្រៅ ចុងក្រោយក៏អាចរុញគេមកដល់ក្រៅហាងបានពិតមែន”
“ទៅវិញទៅ..ខ្ញុំអត់ទៅជាមួយលោកទេ” ស្តីចប់ក៏បិទទ្វារឲស៊ុងហ៊ុននៅក្រៅហាងតែម្នាក់ឯង ស៊ុងហ៊ុនក៏មិនរាថយ នាយឈរស្រែកកោកៗនៅមុខហាង។
“មិនជឿថាត្រឹមមួយអាទិត្យអូនឈប់ស្រលាញ់បងនោះទេ! សុីម ជេគ អូនស្តាប់បងឲច្បាស់ណា បើសិនជាបងមិនបានអូន បងនិងនៅទីនេះរហូត បងនិងនិយាយបែបនេះរាល់ថ្ងៃរហូតដល់អូនធុញហើយព្រមទៅវិញជាមួយបង!”
ឃើញតែធ្វើចិត្តរឹងអ៊ីចឹងទេ តែអ្នកបែរខ្នងដើរចេញនេះលួចញញឹមមិនឈប់ ក៏ចង់ដឹងណាស់ថាស៊ុងហ៊ុននិងធ្វើអ្វីខ្លះដើម្បីយកឈ្នះចិត្តក្មេងម្នាក់នេះសារជាថ្មី ហើយតើគេអាចទ្រាំទ្របានយូរប៉ុណ្ណា។ អយនិងអ៊ំមើលមុខគ្នាដោយការយល់ដឹង ញញឹមមិនឈប់បែបនេះ វាយឲអស់បួនថ្ងៃចិត្តនិងទន់ដូចចាហួយវិញមិនខាន ស៊ូៗណាស៊ុងហ៊ុន!

To be continue
ជួបគ្នាថ្ងៃទីមួយបែកច្រមុះ ចុះថ្ងៃស្អែកនិងត្រូវឈឺខ្លួនកន្លែងណាទៀត?

𝐒𝐡𝐞'𝐬 𝐍𝐨𝐭 𝐀 G̶I̶R̶L̶ (COMPLETED)Where stories live. Discover now