Chapter 13 : មិនមែនស្រីមុខលុយ

801 101 4
                                    

ថ្ងៃរះចោលពន្លឺចូលតាមបង្អួច ស្បៃពណ៌សអមសងខាងក៏ត្រូវខ្យល់បក់ប្រលែងរំយោលខ្លួនរវិចៗ ជេគ ប្រាស់ខ្លួនទៅមកលើគ្រែ ទម្រាំតែបើកភ្នែករួចពត់ខ្លួនទៅមករាប់ម៉ោង។
" ដេកលក់ស្រួលដល់ហើយវើយ " ជេគ ញីភ្នែកពត់ខ្លួនទៅមកតាមតែទម្លាប់ជាមនុស្សខ្ជិល ដេកលក់ស្រួលចម្លែក ងើបឡើងក៏មិនឮសម្លេងចេចចាចរបស់ស៊ុងហ៊ុនដូចរាល់ដងដែរ ទំនងជាមកពីលោកតានៅទីនេះដែរហើយ។
" ចុម ហើយមកដល់ទីនេះបានយ៉ាងម៉េច? " ជេគ ងើបអង្គុយឆ្ងក់ដូចសរសៃទាញ យប់មិញចាំច្បាស់ណាស់ថារត់ទៅគេងលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ ម៉េចក៏ព្រឹកឡើងភ្ញាក់នៅលើគ្រែក្នុងបន្ទប់ស៊ុងហ៊ុនទៅវិញ ឬមួយយប់មិញនេះដេកមមើរឡើងមកខាងលើវិញ?
" បងជេហ្វហា៎បងជេហ្វ បងស៊ុងហ៊ុនឲមកហៅ " កំពុងស្លឺគិតផង សម្លេងជុងវ៉ុនក៏ហៅកាត់ផ្តាច់ការគិតអស់ ជេគ ឆ្លើយតបទៅវិញមួយម៉ាត់ក៏ទាញកន្សែងរត់ចូលបន្ទប់ទឹកបាត់ទៅ។

ជេហ្វី ស្លៀកពាក់ស្អាតបាតចុះមកខាងក្រោមក៏ឃើញថាគ្រប់គ្នារងចាំនៅតុបាយរួចរាល់ទៅហើយ នាងប្រញាប់ឱនលំទោនសំពះគួរសមដាក់លោកតាសឹមចាប់កាន់ចានដួសបាយឲពួកគេ។ ស៊ុងហ៊ុន ទទួលចានបាយពីនាងមិនភ្លេចសម្លក់ផងទេ ធ្វើខុសអីទៀតហើយឬបានជាអ្នកប្រុសផាក សម្លក់ស្ទើរលានប្រស្រីភ្នែកបែបនេះ។
" បងជេហ្វី " ជុនអុីហៅបងថ្លៃរបស់ខ្លួនដោយសម្លេងស្រាលៗ ជេគលើកចិញ្ចើមម្ខាងរងចាំឲនាងតូចបន្តប្រយោគរបស់នាង។
" យប់មិញខ្ញុំឃើញបងគេងនៅលើសាឡុង ពួកបងមិនគេងជាមួយគ្នាទេមែនទេ? " ជុនអុី សម្លឹងមកជេគដោយកែវភ្នែកចាប់កំហុស នាយតូចទីមទើមរកពាក្យឆ្លើយមិនចេញជាមួយសំនួរឥតព្រៀងទុករបស់នាងស្រី។
" គឺ... "
" ប្រហែលបងជេហ្វីគាត់ជ្រុលគេងលក់ទេដឹង ព្រោះពេលយប់បន្តិច ជុងវ៉ុន ឃើញបងហ៊ុនគាត់បីបងថ្លៃទៅបន្ទប់ពួកគាត់ " សំណាងពិតជានៅខាងនាយមែន ជេគ ធូរទ្រូងមិនស្ទើរដែលអាល្អិតជុងវ៉ុនលូកមាត់និយាយជំនួសនាយទាន់ មិនចឹងមិនដឹងត្រូវយកអីមកឆ្លើយតបទេ។
" ហិហិ ត្រូវហើយបងជ្រុលគេងលក់ដោយមិនដឹងខ្លួន អូហ៌! អានេះទំនងឆ្ងាញ់ណាស់ អុីអុី ញុាំឲ្យបានច្រើនទៅ " ជេគ បង្វែរប្រធានបទនិយាយរឿងផ្សេង ចាប់សាច់ដាក់ពេញចានជុនអុី នាងតូចមិនដេញដោលទៀតទេ តែផ្នែកមួយនៃនាងនៅតែជឿជាក់ថាមានអ្វីមិនប្រក្រតីរវាងបងប្រុសនិងបងថ្លៃជាពុំខាន។
ស៊ុងហ៊ុន ជាន់ជើងជេគពីក្រោមតុញោចឲនាយភ្ញាក់ព្រឺត នាយតូចបែរមករកស្វាមីទាំងធ្វើមាត់ម្ហបៗថាហេតុអី តែអ្នកកម្លោះគ្រាន់តែសម្លក់នាយហើយក៏ត្រឡប់ទៅទទួលទានអាហាររបស់គេវិញ។
" បងហ៊ុនឥឡូវពិសារបាយបានច្រើនណាស់ " ភ្លាមៗអាល្អិតជុងវ៉ុន ក៏បន្លឺឡើងមកជាមួយនិងទឹកមុខច្រឡឺមរបស់គេ ជេគ សម្លឹងមើលគេម៉ក់ៗទាំងមាត់នៅណែននៅឡើយ។
" មានអីចម្លែកឬ? " នាយតូចប្រឹងទំពារបាយឲអស់ពីមាត់ដើម្បីតែសួរសំនួរនេះទៅកាន់ជុងវ៉ុន អាល្អិតជ្រឹមភ្នែកដៀងស៊ុងហ៊ុនបន្តិចសឹមបន្ត
     " គាត់អត់ដែលពិសារបាយព្រឹកទេពីមុនមក ប្រហែលស្នេហាធ្វើឲគាត់ស្រេកឃ្លានហើយ sjskshsj "
" ខិខិ " ស៊ុងហ៊ុន ឈ្លក់បាយក្អកផងក្រហែមផងបានជេគជួយរឹតខ្នងឲ ឈ្លក់ព្រោះសម្តីក្មេងចាក់ទឹកមិនលេចដូចជាជុងវ៉ុន ក្មេងទេតែបុិនបូរបាច់រឿងបែបហ្នឹងណាស់។
" និយាយស្អីអាវ៉ុន! "
" ឬមួយមិនពិត? " ជុងវ៉ុន នៅតែឌឺ លានអណ្តាតធ្វើមុខធ្វើមាត់ដាក់បងប្រុស ជេហ្វីនិងលោកតាបានត្រឹមញញឹមមើលពួកគេឈ្លោះគ្នាដូចជាកូនក្មេង រីឯជុនអុី នាងសំងំញុាំបាយដោយមិននិយាយអ្វីមួយម៉ាត់ យូរៗម្តងក៏លួចមើលមុខជេគ ហាក់បីជាមានមន្ទិលជាមួយបងថ្លៃម្នាក់នេះខ្លាំងណាស់។
អាហារពេលព្រឹកត្រូវបានបញ្ចប់ ជេគ ប្រមូលចានយកទៅលាង តាមដោយរាងក្រាស់ដើរតាមតត្រុក។
" ជៀសតិចមើល ទើសដៃទើសជើងណាស់ " ជេហ្វី ស្តីឲអ្នកកម្លោះដែលដើរតាមខ្លួនគ្រប់ជំហាន រកធ្វើអីក៏មិនកើតទើសមុខទើសក្រោយ ស៊ុងហ៊ុន ក្តក់ថ្ពាល់ក្រឺតនិងសម្តីនាងជាខ្លាំង ប្អូនគេឡើងមួយគំនរតែមើលសម្តីចុះ មួយម៉ាត់មិនឲជ្រុះដល់ដីទេ។
" សំណាងហើយព្រឹកមិញបានជុងវ៉ុននិយាយកាត់ មិនចឹងចប់ទាំងពីរនាក់មិនខាន " ស៊ុងហ៊ុន និយាយខ្សឹបៗតែភ្នែកវិញសម្លក់អ្នកដែលមានកម្ពស់ទាបជាងខ្លួននេះចង់លានហើយ ជេគទម្លាក់ចានចុះក្នុងឡាបូសឹមងាកមកតទល់និងរាងខ្ពស់។
" ចុះលោកឯងទេតើអ្នកប្រាប់ថាពួកយើងត្រូវតែគេងបែកគ្នា " ជេគ បន្ទាន់លើកយកពាក្យដែលស៊ុងហ៊ុនធ្លាប់និយាយមកផ្ចាញ់គេវិញ ស៊ុងហ៊ុនដែលត្រូវគេជាន់កែងបែបនេះក្តៅមិនស្ទើរទេ។
" ពេលនោះវាផ្សេងឥឡូវនេះវាផ្សឹង លោកតានៅយើងត្រូវតែសម្តែងឲដូចជាយើងស្រលាញ់គ្នាចឹង " ជេគ ទម្លាក់ទឹកមុខចុះភ្លាម ឮបែបនេះដូចជាអន់ចិត្តយ៉ាងម៉េចមិនដឹងទេ
     " អត់ មនុស្សខ្ញុំទៀងត្រង់ណាស់មិនចេះភូតភរមនុស្សចាស់ទេ " នាយតូចនិយាយដោះសារឲតែបានរួចខ្លួន មិនចេះភូតយ៉ាងម៉េចបើរាល់ថ្ងៃនេះកំពុងសម្តែងបោកបញ្ឆោតគេគ្រប់គ្នាទៅហើយ។
" ឥឡូវខ្ញុំជួលនាង " មិននិយាយតែមាត់នាយដកក្រដាសមួយរយដុល្លាបួនប្រាំសន្លឹកយកមករលាស់ឆាច់ៗមុខនាយតូច ជេគត្រង់ខ្លួនតាមមើលលុយនោះមិនដាក់ភ្នែក តែបន្តិចក្រោយក៏ប្រកែកវិញ។
" កុំយកលុយមកទិញទឹកចិត្តខ្ញុំ មែនស្រីមុខលុយទេ! " មើលទៅដូចជាមុឺងម៉ាត់ដាច់ខាតខ្លាំងណាស់ តែតាមពិតក្នុងចិត្តកំពុងយំស្តាយលុយ មិនតិចឯណាស្មើរនិងប្រាក់ខែពីរបីខែឯណោះបើគិតជាសាច់សុីឈ្នួលធ្វើការឲអ្នកដទៃ។
" ថែមឲនាងប្រាំសម្លឹកទៀត យ៉ាងម៉េចៗ? "ស៊ុងហ៊ុន ដកលុយបន្ថែមក្រវីក្រវាត់ទៅមកនៅនិងមុខ
" ក៏បាន ចាត់ទុកថាខ្ញុំអាណិតលោកចុះ " ជេគ កញ្ឆក់លុយរួចក៏រត់ឡើងទៅលើបាត់ ស៊ុងហ៊ុនគ្រវីក្បាលហួសចិត្តនិងភរិយាវ័យក្មេងរបស់ខ្លួន ចង់បានលុយច្បាស់ណាស់នៅប្រកែកថាអាណិតទៀត។
" ចុម! ចានហ្នឹងយើងអ្នកលាងចឹង? " នាយចង្អុរខ្លួនឯងនៅពេលក្រឡេកឃើញចានគរចោល ប្រាក់ក៏បង់ថង់ក៏ដាច់ អស់លុយហើយនៅលាងចានជំនួសគេទៀត។
......
បងប្អូនភ្លោះទាំងពីរកំពុងអង្គុយធ្វើកិច្ចការសាលានៅលើតុរួមរបស់ពួកគេ។ ជុនអុី ហាក់គ្មានសមាធិនិងកិច្ចការនេះសោះ នាងតូចចេះតែភ្លឹកៗអង្គុយខាំប៊ិចក្រឹកៗ ជុងវ៉ុន លួចដៀងកន្ទុយភ្នែកអង្កេតដឹងពីភាពមិនប្រក្រតីរបស់នាង អាល្អិតទាញប៊ិចពីនាងទម្លាក់វាចោលទៅលើសៀវភៅ។
" កើតអីឯងជុនអុី? " នាងតូចបួញមាត់ ផ្អែកខ្លួនទៅកៅអី នាងសម្លឹងមុខប្អូនប្រុសតែមិនបញ្ចេញវាចាមួយម៉ាត់ទេ តើជុងវ៉ុនមានគិតដូចនាងដែរឬអត់?
" ជុងវ៉ុន "
" ហឹម?! "
" ឯងគិតដូចយើងឬអត់? " សម្តីគ្មានទ្រគ្មានខ្លុយអាល្អិតកាត់ន័យមិនយល់សោះថានាងចង់សម្តៅទៅលើអ្វី ជុងវ៉ុនផ្ទាត់ក្បាលនាងប៉ក់ និយាយអីប្លែកៗមិនចាក់ឲចំចំណុចសោះ។
" គិតស្អីឯង ជុន? "
" ក៏ គិតថាបងថ្លៃស្រីយើងប្លែកៗនោះអី? " ជុងវ៉ុន អង្អែលចង្ការត្រិះគិតមើលតើ ជេហ្វីពិតជាប្លែកដូចជាជុនអុីនិយាយមែនឬអត់ តែនាយចាប់មិនបានឃើញថាប្លែកត្រង់ណាទេ។
" ទេ អត់មានផង "
" ជុងវ៉ុនឯងសាកគិតទៅមើល គាត់ធ្វើរឹកប្លែកៗ ដូច..ដូចមិនមែនស្រី " ជុនអុី ទម្លាយពាក្យពិតនៅក្នុងទ្រូង នាងតាមសង្កេតមើលជេហ្វីច្រើនដងហើយ របៀបនាងអង្គុយ សម្តីសម្តៅមិនសមជាមនុស្សស្រីទេ នាងជាស្រីប្រាកដជាអាចចាប់ថ្នាក់បាន ទោះយ៉ាងនេះក្តីក៏ជុងវ៉ុនមិនបានជឿពាក្យសម្តីនាងទេ អាល្អិតខ្ទប់ពោះសើចនិងបងស្រីរបស់ខ្លួន។
" ហាស៎ហា គិតច្រើនតែខ្លួនឯង ជុនអុី មិនមែនស្រីយ៉ាងម៉េច មិនដែលមីងឡូរ៉ែនគាត់ផ្សំផ្គុំកូនគាត់ជាមួយប្រុសដូចគ្នាទេ កុំចេះតែសង្ស័យពេកធ្វើលំហាត់ទៅប្រញាប់បានដេក ស្អែកត្រូវទៅរៀនផង "  ជុងវ៉ុន បិទសៀវភៅទុកព្រោះគេបានធ្វើលំហាត់រួចរាល់ហើយ អាល្អិតទម្លាក់ខ្លួនដេកទុកឲជុនអុីអង្គុយស្មឹងស្មាធតែអង្គឯង នាងមិនអស់ចិត្តទេ មានតែស៊ើបបន្ថែមដើម្បីឲប្រាកដចិត្តទើបបាន។
" បើមិនជឿយើងតាមដានខ្លួនឯងក៏បានដែរ "

To be continued

𝐒𝐡𝐞'𝐬 𝐍𝐨𝐭 𝐀 G̶I̶R̶L̶ (COMPLETED)Where stories live. Discover now