Chapter 40 : ធ្វើអីដឹងខ្លួនឯងហើយ

1K 93 15
                                    

មាន់រងាវខ្វោយខ្វោកខណៈព្រះអាទិត្យរះត្រដែតលើមេឃា ទឹកសន្សើមធ្លាក់ដក់លើស្លឹកឈើធ្វើឲបរិយាកាសជុំវិញផ្ទះមានសភាពត្រជាក់អូសទាញមិនឲងើបពីគ្រែនោះឡើយ។
រាងមាំទាំគេងចំហៀង ដៃខាងស្តាំបាមក្លាយជាខ្នើយទម្រក្បាលប្រពន្ធឯម្ខាងទៀតដែលទំនេរលើកមកវែកសក់ដែលធ្លាក់រញ៉េរញ៉ៃបាំងភ្នែកនាយតូចទៅសៀតនៅគុម្ពត្រចៀក។
“សឺតៗ” ដោយក្តីគ្រឺតក្នាញ់និងមុខដ៏គួរឲស្រលាញ់ ស៊ុងហ៊ុនឱនថើបផ្ទៃមុខច្រមិចនោះខ្សឺតៗរហូតដល់ជេគភ្ញាក់។
“អឹមម” ជេគ ក្រហឹមក្នុងដើមក ពេលមានអ្នករ៉ានឆៅដំណេកដ៏សែនស្កប់ស្កល់ ចង់គេងតទៀតក៏មិនបានបើដៃរវៀមដូចជាមឹកនោះចេះតែលូកស្ទាបសព្វសាច់ដូច្នេះ។
“ហ៊ុន...”
“ងើបឡើងលោកប្រុសតូច”
“ងើបហើយតើ!” ជេគ ជ្រប់មុខនិងទ្រូងហាប់ណែន ដៃស្រាក់ឱបចង្កេះបាវខ្សាច់ជាប់ សាច់ប៉ះសាច់មិនបាច់ដណ្តប់ភួយក៏កក់ក្តៅដែរ។
“ម៉ោះងូតទឹកចេញ យប់មិញអូនគេងលក់ទាំងបែកញើសជោគ” មុខចាប់ផ្តើមក្រហមនៅពេលនឹកឃើញដល់កាលពីយប់មិញ ពេលនេះទើបជេគចាប់អារម្មណ៍ដឹងថានៅលើខ្លួនគ្មានជាប់បំណែកខោអាវណាមួយឡើយ ពោលគឺមានតែភួយក្រាស់មួយគ្របខ្លួនប៉ុណ្ណោះ។
“តែអូន..”
“យប់មិញខ្លួនអូនរួតរឹតសឹងក្លាយជាកាយតែមួយជាមួយបងហើយនៅខ្មាស់បងទៀតអ្ហេស៎?”
“ប្រុសឆ្គួត! យប់មិញបងបិទភ្លើង ឥឡូវនេះបើកថ្ងៃភ្លឺចែស បងមិនចេះខ្មាស់ព្រះអាទិត្យទេអ្ហេស៎?”
“អូយ៎ ឈប់ញ៉ោះអូនហើយ ចាំបងយកអាវឃ្លុំឲ” ស៊ុងហ៊ុន លើកជេគចេញ ឈោងយកអាវឃ្លុំដែលទម្លាក់ចោលនៅចុងគ្រែមកស្លៀកឲជេគវិញ ចំណែកខ្លួននាយគឺមានខោខ្លីស្រាប់ហើយ។ រួចរាល់ហើយស៊ុងហ៊ុនលើកបីកាយស្រាលចូលងូតទឹក កក់សក់ឲមួយស្អាត។
++++
ជេគ និងស៊ុងហ៊ុន ចុះពីបន្ទប់ដំណាលគ្នា។ គ្រាន់បានចុះមកដល់ខាងក្រោមភ្លាម ជេគ សម្តៅរត់រកផ្ទះបាយ ទៅបើកទូរទឹកកករកអ្វីមកចម្អិន ទំនងជាឃ្លានណាស់ហើយមើលទៅទើបប្រញាប់ប្រញាលយ៉ាងនេះ។
“ស៊ុងហ៊ុន បងចង់ញុាំអី?”
“អូន!” រាងខ្ពស់ទម្លាក់ចង្ការលើស្មារតូច ឈរឱបជេគពីក្រោយយ៉ាងជិតស្និទ្ធ។
“កុំលេងច្រើន អូនធ្វើអីឲបងញុាំ បងទៅអង្គុយចាំទៅ! អុះ”
“តែបងឃ្លានអូនមែន!” ស៊ុងហ៊ុន លើកកាយតូចដាក់លើតុ មុននិងជ្រៀតខ្លួនចូលប្រឡោះជើងជេគ ដាក់ដៃសងខាងឃាំងនាយតូចជាប់។
“ស៊ុងហ៊ុន!!/ជុប” ជេគ ចង់ប្រកែកតែក៏ត្រូវស៊ុងហ៊ុនថើបបំបិទមាត់
“ចេញ!/ជុប”
“អូនឃ្លាន!/ជុប” ជេគ បង្ហើបមាត់និយាយមួយម៉ាត់ក៏ត្រូវថើបម្តង
“តែបងត្រូវទៅធ្វើការណា៎!”
“ការងារអាចចាំបាន តែបងចង់បានអូនឥឡូវនេះ” ស្រដីចប់ភ្លាមស៊ុងហ៊ុន ភ្ជាប់បបូរមាត់ប៊ឺតជញ្ចក់ញក់ញីបបូរមាត់ផ្លាំ រួចលើកកាយតូចមកពរ ជេគ លើកជើងទាំងគូរក្រៀកចង្កេះស៊ុងហ៊ុនជៀសវាងធ្លាក់។ ឆ្លៀតពេលឡើងកាំជណ្តើរ ស៊ុងហ៊ុនក៏ថើបបង្អូសមកដល់គល់កប្រដេញមកដល់ដងកាំបិតដែលសម្បូរឆ្អឹងច្រើនជាងសាច់ បន្សល់ស្នាមបញ្ជាក់ភាពជាម្ចាស់ការពីរបីកន្លែង មកដល់មុខបន្ទប់នាយយកជើងរុញទ្វារបើកហើយបិទទៅវិញ ក្រោមសកម្មភាពក្តៅគគុកមុននេះបើទោះជាបិទទ្វារជិតហើយក៏ដឹងដែរមែនទេថានិងមានរឿងអ្វីកើតឡើង?

𝐒𝐡𝐞'𝐬 𝐍𝐨𝐭 𝐀 G̶I̶R̶L̶ (COMPLETED)Where stories live. Discover now