Chapter 38 : 10000 hours

1K 108 14
                                    

ថ្ងៃទីបី....
“ជេគ!បងស្រលាញ់អូន ទោះបីជាពេលនេះអូនខឹងនិងបងក៏ដោយក៏បងនៅតែស្រលាញ់អូន បងនៅទីនេះចាំអូន ទៅផ្ទះជាមួយបងវិញណា សុីម ជេគ!” ស្របពេលដែលមានភ្ញៀវចេញចូលទិញទឹកសណ្តែកកកកុញ ស៊ុងហ៊ុន ក៏ស្រែកក្តែងៗប្រកាសឲអ្នកគ្រប់គ្នាបានដឹង អ្នករាល់គ្នាមើលមកនាយដោយក្រសែរភ្នែកចម្លែក ពួកគេខ្លះក៏ប្រហែលជាគិតថាស៊ុងហ៊ុនមានសតិមិនល្អហើយទើបមកស្រែកឡេឡូដូច្នេះ ជេគ វិញខ្មាស់អ្នកភូមិស្ទើរស្លាប់ទៅហើយ នាយយកដៃបាំងមុខចង់តែជ្រែកដីរត់ទេ។
“ បងនិងនៅទីនេះ បងស្រលាញ់អូន! អូនឮទេបងស្រលាញ់អូន!”
“ដូរចិត្តពេលណាអូនប្រាប់បងបាន បងនិងមិនទៅណាទាំងអស់ រហូតដល់អូនប្រាប់បងថាអូនស្រលាញ់បង!”
+++
ថ្ងៃទីបួន...
ថ្ងៃទីបួនហើយ ជេគនៅតែមិនទាន់ផ្តល់តម្រុយថានិងចិត្តទន់ឆាប់ៗនោះឡើយ ស៊ុងហ៊ុនក៏មិនបានចុះញមឡើយ អ្នកកម្លោះស្ថិតក្នុងខោអាវថ្មីជាខោអាវសាមញ្ញដែលចូអានយកមកឲផ្លាស់ ថ្ងៃនេះក៏រាងស្រស់ស្រាយបន្តិចព្រោះអ៊ំអាត់បានឲនាយចូលទៅងូតទឹកមួយភ្លែតពេលជេគមិននៅ។
បើកបិទភ្នែក យប់ហើយក៏ថ្ងៃ ថ្ងៃក៏វិលក្លាយមកជាពេលយប់ងងឹតម្តងទៀតបាត់ទៅហើយ ស៊ុងហ៊ុន អង្គុយចោងហោងចំពីមុខទ្វារហាងដូចជំនាងយាមហាង ដៃក្រព័ទ្ធជាប់និងទ្រូងឯភ្នែកជ្រឹមសម្លឹងចូលទៅក្នុងមិនឈប់។
“ចៅហ្វាយពិសារបាយសិនទៅ ថ្ងៃនេះចៅហ្វាយអត់ទាន់បានពិសារអីនោះទេ” ចូអាន លើកប្រអប់បាយមកដាក់នៅនិងមុខតែត្រូវស៊ុងហ៊ុនរុញចេញ អ្នកជាកូនចៅក៏ដកដង្ហើមធំតឹងចិត្ត បាយទឹកមិនសូវនឹកមុខតែខ្យល់ចាប់មុនបានប្រពន្ធទៅផ្ទះជាមួយវិញមិនខាន។
“បើជេគមិនចេញមកទេ បាយក៏យើងមិនសុីដែរ!” និយាយចប់ក៏លើកភ្លៅមាន់ស្ងោរមកហែកទំពារម្តង នាយបានបដិសេធមិនញុាំបាយ តែមិនបានថាមិនញុាំភ្លៅមាន់ឯណា(😔) ចូអាននេះសែនហួសចិត្ត ចៅហ្វាយគេប្លែកៗឥឡូវ។
++++
ថ្ងៃទីប្រាំ...
ថ្ងៃនេះទេវតាដូចជាមិនប្រណីដល់រូបអ្នកកម្លោះសោះទើបដាច់ចិត្តបង្អុរភ្លៀងកាត់ព្រឹក មិនជាភ្លៀងខ្លាំងអីណាស់ណាទេ តែក៏រលឹមរហូតមិនដាច់គ្រាប់ ចូអានងើបមកឃើញមេឃមិនស្រួកក៏សម្រេចចិត្តមិនទៅក្រុមហ៊ុន សុខចិត្តមកឈរកាន់ឆ័ត្របាំងភ្លៀងឲរាងខ្ពស់ទៅវិញ។
“អូនឃើញទេសូម្បីតែទេវតាក៏ចង់ឲអូនទៅផ្ទះវិញជាមួយបងដែរ! គ្រាំង” ស្នូររន្ទះលាន់ផូងស៊ុងហ៊ុនលែងហ៊ាននិយាយអីតទៀត ក្រែងលោររន្ទះគ្មានភ្នែកនោះប្តូរទិសដៅមករកនាយម្តង។
++++
ថ្ងៃទីប្រាំមួយ...
“យ៉ាងម៉េចហើយសម្លាញ់ទៅមុខរួចទេ?” ថ្ងៃនេះជេយ៍និងជុងវ៉ុនមកជួយផ្តល់កម្លាំងចិត្តឲស៊ុងហ៊ុន តែក៏ត្រូវឈាងចូលទិញថ្នាំផ្តាសាយឲនាយផងដែរ ឈរហាលភ្លៀងខ្យល់ម្សិលមិញពេញមួយថ្ងៃបើមិនផ្តាសាយទើបអច្ឆរិយៈ។
“បងជេគមាននិយាយអីទេ?” ស៊ុងហ៊ុន ក្រវីក្បាលនិងសំនួររបស់ជុងវ៉ុន ក្តីសង្ឃឹមហាក់ហូរទៅតាមទឹកភ្លៀងកាលពីម្សិលមិញបាត់ទៅហើយ មិនមែនចង់បោះបង់នោះទេ តែជេគនេះចិត្តរឹងពេកហើយ នាយប្រើគ្រប់មធ្យោបាយហើយនៅមិនព្រមទៀត មិនត្រឹមប៉ុណ្ណឹងទេ ពេលដើរកាត់នាយជេគមិនសូម្បីតែងាកមើលមុខគេ។
“ជុងវ៉ុន មានគំនិតមួយ!” ជេយ៍និងស៊ុងហ៊ុន ងាកមើលមុខជុងវ៉ុនដំណាលគ្នា ម្នាក់ៗចាំស្តាប់ជុងវ៉ុនឡើងចំហរមាត់
“គំនិតអី?”
“តែលក់មុខតិចហើយ បងហ៊ុនហ៊ានធ្វើឬអត់?”
“បងមកឈរទីនេះរាប់ថ្ងៃ ស្រែកហៅជេគផង ដើរតាមជេគផងតត្រុកដូចឆ្កែ នៅមានអ្វីដែលគួរឲខ្មាស់ជាងនេះទៀត?” និយាយនេះចង់បានន័យថានាយព្រមធ្វើគ្រប់យ៉ាងដើម្បីឲជេគព្រមទៅវិញ កន្លងមកនេះនាយបានធ្វើនូវរឿងគួរឲខ្មាស់ជាច្រើនណាស់មកហើយ ធ្វើវាបន្តទៀតក៏មិនថ្វីដែរ។
“អូខេ! ជុងវ៉ុនឃើញនៅផ្ទះបងមានហ្គីតា បងចេះលេងហ្គីតាត្រូវទេ?”
“អឹមម”
“ល្អណាស់ ចឹងបងឆាប់ឲបងចូអានយកហ្គីតាមក រឿងផ្សេងៗទៀតទុកជុងវ៉ុនជាអ្នកចាត់ចែង!”
++++
បើជុងវ៉ុនជាអ្នករៀបគម្រោងហើយ ប្រាកដជាលេងខ្នាតធំមិនខាន ជុងវ៉ុន បានជួលមេក្រូនិងធុងបាស និងឲស៊ុងហ៊ុន ធ្វើនូវរឿងដែលនាយមិនធ្លាប់ធ្វើសោះក្នុងមួយជីវិតនេះ នោះគឺច្រៀង!ចម្លែកបន្តិចព្រោះនាយចូលចិត្តស្តាប់បទចម្រៀងតែមិនចូលចិត្តច្រៀងនោះទេ ស៊ុងហ៊ុនស្អប់ការច្រៀងបំផុតក្នុងជីវិតរបស់នាយ ដើមឡើយគិតថាចង់បដិសេធប្តូរមិនច្រៀង តែជុងវ៉ុនចេះតែប្រាប់នាយថាវិធីនេះនិងបានផលដូច្នេះនាយមានតែពុះពារជម្នះភាពស្អប់របស់ខ្លួនឯងនិងហើយ។
ជុងវ៉ុនបានពាក់ស្លាកមួយដែលសរសេរអង្សរធំៗថា “ប្រពន្ធខ្ញុំមិនមែនជាមនុស្សស្រី” និងឲនាយស្ពាយហ្គីតាដើម្បីលេងកំឡុងពេលដែលកំពុងច្រៀង។
“ហាឡូៗ” អាល្អិតតេស្តមេក្រូដើម្បីឲប្រាកដចិត្តថាវាឮល្អ បន្ទាប់ពីប្រាកដចិត្តហើយនាយតូចក៏ហុចក្បាលមេក្រូឲទៅស៊ុងហ៊ុន ឯខ្លួនក៏ឈរទៅម្ខាងចាំមើលស៊ុងហ៊ុន។
“ហែមៗ សួស្តីអ្នកទាំងអស់គ្នា ចម្លែកណាស់ហើយមែនទេដែលឃើញខ្ញុំឈររេរានៅទីនេះជាច្រើនថ្ងៃ...” សម្លេងមេក្រូឮៗទាញយកចំណាប់អារម្មណ៍ភ្ញៀវដែលនៅក្នុងហាងនិងមនុស្សដើរទៅមកឲផ្តោតលើនាយ ស៊ុងហ៊ុន បិទភ្នែកសម្រួលដង្ហើមមុននិងបន្ត
“...ខ្ញុំមកទីនេះគឺមកតាមប្រពន្ធរបស់ខ្ញុំ មកតាម សុីម ជេគ! គឺគេម្នាក់នោះហើយ!” ស៊ុងហ៊ុនចង្អុរទៅជេគដែលទើបនិងដាច់ចិត្តចេញពីហាងព្រោះតែទង្វើរដ៏សែនឆ្គួតឡប់របស់នាយ ពេលនេះភ្នែកគ្រប់គូរក៏ចោលទៅលើជេគវិញម្តង ហើយយើងក៏ស្តាប់ឮពីសម្លេងខ្សឹបខ្សៀវដូចជាចាបចូលសម្បុកផងដែរ។
“ស៊ុងហ៊ុន ឆាប់ឈប់ភ្លាម!” នាយតូចក្តាប់មាត់ សម្លក់ដោយក្តីគ្រឺតខ្នាញ់ លេងស្អីអ៊ីចឹងខ្មាស់គេខ្លាំងណាស់!
“បងមិនឈប់ទេ! អ្នកទាំងអស់គ្នាដឹងទេ នៅថ្ងៃការគេរត់ចោលខ្ញុំ ហើយនៅពេលដែលខ្ញុំតាមមកដល់ទីនេះគេក៏បដិសេធមិនព្រមទៅវិញជាមួយខ្ញុំ នៅដាច់ចិត្តទុកឲខ្ញុំនៅឈរហាលថ្ងៃហាលភ្លៀងរាប់ថ្ងៃទៀតផង ខិខិ” បន្ថែមពីលើការរ៉ាយរ៉ាប់ដ៏គួរឲអាណិតស៊ុងហ៊ុនក៏ធ្វើជាក្អកបន្ថែម
“អូនអាចខឹងបងយូរប៉ុណ្ណាក៏បាន តែអូនត្រូវដឹងថាបងមិនធ្លាប់ប្រកាន់ចិត្តខឹងនិងអូននោះទេ នៅថ្ងៃនោះបងជ្រុលមាត់សម្តីធ្ងន់ដាក់អូនក៏ព្រោះតែបងទទួលយកការពិតផ្ទួនៗគ្នាច្រើនពេកមិនបាន តែបងសូមសារភាពថាបងពិតជាស្រលាញ់អូន មិនមែនជាជេហ្វីនោះទេ នៅថ្ងៃរៀបការក៏បងមិនបានចាត់ទុកអូនជាជេហ្វី អ្នកដែលមានសិទ្ធធ្វើជាកូនក្រមុំនិងប្រពន្ធរបស់បងគឺមានតែអូនម្នាក់គត់ សុីម ជេគ!” ស៊ុងហ៊ុន បន្តទៅដោយពេលនេះគ្រប់គ្នាចាប់ផ្តើមស្ងាត់ជ្រាបរងចាំស្តាប់រឿងរ៉ាវបន្ត ជុងវ៉ុនរមិចរមួលនៅមិនស្ងៀមមានអារម្មណ៍រំភើបជាងជេគទៅទៀត ឯអាល្អិតជេគវិញក៏រក្សាមុខស្មើរតែមិនមានន័យថានាយនៅខឹងទៀតនោះឡើយ។
“ប្រពន្ធបងមិនមែនជាមនុស្សស្រីនោះទេ តែបងក៏មិនខ្វល់ អ្វីដែលបងខ្វល់នោះគឺក្តីស្រលាញ់របស់អូន បន្ទាប់ពីថ្ងៃនេះបើអូនព្រមអភ័យទោសបងនិងសប្បាយចិត្ត តែបើអូនបដិសេធមិនព្រមបងក៏សន្យាថានិងមិនមកទីនេះឲអូនឃើញមុខទៀតនោះឡើយ បងឲពេលអូនត្រឹមចម្រៀងមួយបទ មិនថាជម្រើសអូនបែបណាបងនិងទទួលយកទាំងអស់” បញ្ចប់ប្រយោគ នាយចាប់កាន់ហ្គីតាកេះខ្សែចេញជាចង្វាក់ភ្លេងពិរោះរណ្តំ មិនយូរប៉ុន្មានទឹកដមសម្លេងផ្អែមរមួតក៏ចាប់បន្លឺលើងជាកំណាព្យដែលសុីចង្វាក់គ្នាជាមួយនិងបទភ្លេង។
'I'll spend ten thousand hours and ten thousand more,
Oh, if that what it takes to learn that sweet heart of yours.
And i might never get there, but i'm gonna try
If it ten thousand hours or the rest of my life, i'm gonna love you'
'បងនិងចំណាយពេលមួយមុឺនម៉ោងនិងមួយមុឺនម៉ោងបន្ថែមទៀត ប្រសិនបើវាជាអ្វីដែលបងត្រូវរៀនអំពីបេះដូងដ៏ផ្អែមល្ហែមរបស់អូន, បងប្រហែលជាមិនអាចទៅដល់ទីនោះទេ តែបងនិងព្យាយាម, មិនថាមួយមុឺនម៉ោងឬមួយជីវិតនោះទេ បងនិងស្រលាញ់អូន'
ច្រៀងបណ្តើរជើងក៏ឈានទៅមុខបណ្តើររហូតដល់ឈរទល់មុខជេគ អ្នកខ្លះមិនយល់ដើមទងអ្វីនោះឡើយតែមានអារម្មណ៍រំជើបរំជួលជំនួសជេគ ស្រម៉ៃមើលមានប្រុសអ្នកមានមកច្រៀងសារភាពកណ្តាលភូមិដូច្នេះបើជាអ្នកនិងមានអារម្មណ៍យ៉ាងណា?
“អនុញ្ញាតឲបងប្រើមួយមុឺនម៉ោងនោះរៀនយល់ពីអូនតើបានទេ?” ស៊ុងហ៊ុន និយាយកាត់ដោយទុកឲភ្លេងលេងបន្តទៅដោយខ្លួនឯង គ្រប់គ្នាចាប់ផ្តើមហ៊ោរអ៊ូអែរជម្រុញជេគឲព្រមច្បាស់ណាស់។
“ហេតុអីក៏មួយមុឺនម៉ោង មិនមែនមួយជីវិតទេអ្ហេស៎?”
“រហូតដល់បងស្លាប់ហើយចាប់ជាតិថ្មីទៀតក៏បាន បងនៅតែជ្រើសស្រលាញ់អូន” ផ្អែមថ្នាក់នេះអ្នកឈរមើលរមួលខ្លួនទន់ឆ្អឹងអស់ទៅហើយ នេះកំពុងឈរមើលគេថតកុនមែនដែរឬទេ?
ស៊ុងហ៊ុន ដោះហ្គីតាចេញ ត្រដាងដៃចាំទទួលជេគ នាយតូចក៏មិនបង្អង់យូរទៀតឡើយនាយស្ទុះចូលទៅក្នុងរង្វង់ដៃកក់ក្តៅ ផ្តល់ការឱបមួយឲគ្នាដែលម្នាក់ៗនឹកគ្នាជាយូរណាស់ទៅហើយ រាងមាំរឹតរង្វង់ដៃឱបជេគណែនថើបក្បាលគេខ្សឺតៗ រងចាំពេលនេះយូរណាស់មកហើយ ទីបំផុតក៏អាចក្លាយជាម្ចាស់និងអាចឱបកាយតូចមួយនេះដោយណែនដៃហើយ។
“ប្រពន្ធខ្ញុំមិនមែនជាមនុស្សស្រីនោះទេ!” ស៊ុងហ៊ុនលើកពរកាយស្រាលដូចក្រដាសចាប់បង្វិលពីរបីជុំដោយស្រែកឮៗប្រកាសឲគ្រប់គ្នាបានដឹង ប្រពន្ធនាយមិនមែនជាមនុស្សស្រីតែក៏អាចរស់នៅជាមួយគ្នាបាន នៅថ្ងៃបញ្ចប់វាមិនសំខាន់នោះទេថាគេគឺជាអ្នកណា អ្វីដែលសំខាន់គឺចិត្តនិងបេះដូងដ៏ស្មោះសរ ហើយតើអ្នកណានិងឈរនៅជាមួយយើងពីថ្ងៃនេះតរហូតទៅខាងមុខ។

To be continue
ថូវគ្នាវិញបាត់ ហុហុ🌚

𝐒𝐡𝐞'𝐬 𝐍𝐨𝐭 𝐀 G̶I̶R̶L̶ (COMPLETED)Where stories live. Discover now