Chapter 14 :នាងប្រៀបដូចជាមេរោគ

838 97 0
                                    

នាយសង្ហារអង្គុយក្នុងអហ្វីសឈ្ងោកមុខនិងក្រដាសការងារប្រតាកដានខ្មៅក្រវាម ដៃញាប់ស្មេរសរសេរលើក្រដាសតែខួរក្បាលកំពុងរំពៃគិតហោះហើរដល់មនុស្សម្នាក់ដែលកំពុងនៅផ្ទះ។ ស៊ុងហ៊ុន ទម្លាក់ប៊ិចចុះពិតខ្លួនទៅនិងកៅអី សុខៗនាយស្រាប់តែនឹកឃើញដល់មុខជេហ្វីហើយញញឹមទាំងមិនដឹងខ្លួន ទទួលស្គាល់ថាពីដំបូងនាយពិតជាមិនចូលចិត្តជេហ្វីនោះទេ ស្លាក់ស្លើត តម៉ាត់ប៉ប៉ាច់ មិនត្រូវរសនិយមរបស់នាយទេ ប៉ុន្តែមួយរយៈក្រោយមកនេះនាយអង្កេតដឹងថាខ្លួនឯងតែងតែលួចមើល ចង់ដឹងចង់ឮពីនាងគ្រប់ពេល ខួរក្បាលចេះតែរំលេចមុខនាងឡើងមិនថាពេលណានោះទេ នាយកំពុងតែបាក់លោមរកនាងម្តងបន្តិចៗទាំងមិនដឹងខ្លួនហើយ។
“ក្រាំង!” កំពុងអណ្តែតអណ្តូងរវើរវាយផងក៏មានអ្នកចូលមកកាត់ផ្តាច់អារម្មណ៍ល្អៗអស់ ស៊ុងហ៊ុន ទម្លាក់ទឹកមុខជារាបស្មើរ ងាកមកធ្វើការវិញមិនយកភ្នែកមើលជនដែលបើកទ្វារដោយគ្មានមាយាទនោះទេ។
“ សួស្តីសម្លាញ់! ” នាយដាក់បង្គុយពីមុខនាយកកម្លោះ ហៅការចាប់អារម្មណ៍ពីអ្នកទល់មុខ ស៊ុងហ៊ុនមិនខ្វល់គិតតែពីធ្វើការរបស់គេ
     “ ហូ៎ នេះខំមករកដល់កន្លែងនៅធ្វើប្រងើយដាក់ទៀតអ្ហេស៎? ”
“ រួចអ្នកណាអន្ទងហៅឯងមក? ” ស្រកៀរត្រចៀកនិងសម្តីក្លើរខ្លាំងពេកក៏ដាក់មួយម៉ាត់តបទៅវិញទៅ អ្នកម្ខាងមិនឈឺនិងពាក្យផ្លែផ្កាផ្ទុយទៅវិញបែរជាញញឹមសប្បាយចិត្តដែលគេព្រមតបតជាមួយខ្លួន។
“ ភាពនឹករឮកវានាំយើងមក យ៉ាងម៉េចឯងនេះប្រពន្ធចងជើងជាប់ហើយមែនទេបានមិនដែលនឹកឃើញហៅរកយើងសោះ ” នាយចម្អន់តាមតែចរិតដែលចូលចិត្តបេះបួយច្រើន តែគេនិយាយក៏មិនរាប់ថាខុសទាំងស្រុងទេ តាំងតែពីឮដំណឹងថាម្តាយផ្សំផ្គុំជាមួយជនអនាមិកមួយហើយមិនដែលឃើញមិត្តម្នាក់នេះអើតកសួររកគេទេ បើរាល់ដងប្រហែលជារត់ទៅរកនាយរ៉ាយរ៉ាប់ប្រាប់នាយហើយថាមិនពេញចិត្តបែបនេះបែបនោះ ប្រហែលនាងម្នាក់នេះមិនត្រឹមតែចងជើងទេតែចងទាំងចិត្តទៀតផង។
“ ត្រូវហើយប្រពន្ធយើងមុខស្អាតជាងឯង ” ស៊ុងហ៊ុន ចាក់បណ្តោយតាម
     “ យ៉ា!មិនគិតណែនាំអនាគតមិត្តថ្លៃឲយើងស្គាល់ផងទេឬ? ”
“ ជឿយើងឯងនិងមិនចង់ជួបនាងទេ ” ស្រម៉ៃមិនចេញទេថាមិត្តនាយនិងបញ្ចេញភាពភ្ញាក់ផ្អើលបែបណាបើដឹងពីចរិតរលាមមិនខុសពីក្មេងរបស់ជេហ្វី ថាមិនត្រូវទាំងនាយនិងមិត្តភក្តិសុទ្ធតែត្រូវចត់បាយទាំងពីរព្រោះតែនាង។
“ ស្អីក៏ដល់ថ្នាក់ហ្នឹងនោះ? ” នាយលើកចិញ្ចើមម្ខាងសួរ ស៊ុងហ៊ុន ញាក់ស្មារហើយក៏ត្រឡប់ទៅធ្វើការរបស់គេវិញ។
“ ឯងគង់និងបានជួបគេទេ ហើយចុះឯងនិងជុងវ៉ុនវិញដល់ណាហើយ ” កាលបើស៊ុងហ៊ុន រំឮកដល់ប្អូនជីដូនមួយគេហើយធ្វើឲអ្នកកម្លោះរីកដូចគ្រាប់ជីមុននេះប្រែមុខជាក្រញ៉ូវភ្លាម ជេយ៍ ផាកស្រ្ទីល ម្ចាស់ក្លឹបរាត្រីដ៏ល្បីល្បាញ នឹកឃើញដល់អាល្អិតជុងវ៉ុននោះពេលណាក៏ក្រពុលមុខភ្លាមពេលនោះ ព្រះអើយទោះបីជាគេមិននៅទីនេះក៏ដោយតែនាយអាចឮពីសម្លេងរបស់គេរងំត្រហឹងពេញត្រចៀក។
“ ក្មេងរបុិលបុិនចែប៉ប្រែនោះអ្ហេស៎ កុំរំឮកល្អជាង ” ស៊ុងហ៊ុន សើចដើមបំពង់កនិងមិត្តរបស់ខ្លួន នាងរត់នាក់ មនុស្សបានសម្តីក៏រមែងរត់រកគ្នាឃើញ តែចំពោះជេយ៍គេមាត់ប៉ប៉ាច់មែនពិតតែមិនចូលចិត្តមនុស្សណាមករញោះរញ៉ៃនិយាយច្រើនដាក់គេទេ។ ចាស់ៗនិយាយមិនខុសទេ ស្អប់ជំពប់លើ នាយស្អប់ណាស់មនុស្សណានិយាយច្រើនតែមកប្រទះនិងប្អូនស៊ុងហ៊ុនដែលបានសម្តីចាក់ទឹកមិនលេចទៅវិញ។
“ ជុងវ៉ុន គេចូលចិត្តឯងចឹងហើយ បើអត់ប្រហែលមុខឯងគេមិនមើលផង ”
“ ដឹងថាចូលចិត្តហើយ តែឯងក៏ដឹងយើងអត់ចូលចិត្តក្មេងណានិយាយច្រើនទេ ”
“ អ៊ៅ ក៏ឯងមិនចឹងដូចគ្នា? ”
“ និយាយជាមួយឯងមិនសប្បាយសោះ យើងទៅវិញហើយ ” អ្នកប្រុសជេយ៍ ងើបឈរពេញកម្ពស់ដើរតម្រង់រកទ្វារ ថាមករកគ្រាន់និងជជែកបែរជាធ្វើឲខូចអារម្មណ៍សោះ។ ក្រោយជេយ៍ចេញទៅផុត ស៊ុងហ៊ុនផ្ទៀងម៉ោងមើលក៏ឃើញថាដល់ម៉ោងចេញពីធ្វើការទៅហើយ មិនគិតច្រើនអ្នកកម្លោះរៀបចំឥវ៉ាន់បិទភ្លើងអហ្វីស មុននិងចាប់យកសោរឡានមកក្រវីនិងហួចតាមផ្លូវផង មើលទៅនាយដូចជាសប្បាយចិត្តនិងត្រឡប់ទៅផ្ទះវិញណាស់។

𝐒𝐡𝐞'𝐬 𝐍𝐨𝐭 𝐀 G̶I̶R̶L̶ (COMPLETED)Where stories live. Discover now