Chapter 10 : អនាគតទៅនាងជាប្រពន្ធ ដូច្នេះត្រូវតែស្តាប់ខ្ញុំ!

950 104 0
                                    

ជេហ្វី ថ្នមសម្រឹបជើងលបៗដូចជាចោរចូលផ្ទះ នេះក្បាលព្រលប់ហើយមិនដឹងថា ស៊ុងហ៊ុន មកដល់ផ្ទះវិញឬនៅទេ។ អាល្អិតធូរទ្រូងខ្សុចនៅពេលដែលអើតកចូលផ្ទះតែមិនបានឃើញស្រមោលប្រុសមុខមាំនោះទេ ជេគ គ្រវីកាបូបផងហួចផងរហូតដល់...

" ទើបមកពីណា? "

" ចុមយក្ស! " សម្លេងមាំពីក្រោយខ្នង បណ្តាលឲក្មេងជើងល្អលោតជើងពីរជើងបី ជេគ ដាក់ដៃលើប្រអប់ទ្រូងដែលលោតញាប់សឹងផ្ទុះចេញមក្រៅ អាល្អិតងាកមកម្តងបន្តិចក៏ឃើញថា ស៊ុងហ៊ុន កំពុងមើលមកខ្លួនជាមួយនិងកែវភ្នែកចាប់កំហុស។

" ហិហិ អឺគឺ..គឺ..អឺ... "

" ខ្លួនស្រីតែដើររហេតរហូត យប់ក្បាលព្រលប់ទើបនិងចូលផ្ទះ ហើយមើលស្លៀកខ្លីខោចលើខោចក្រោម ព័ត៌មានគេចេញផ្សាយចាប់រំលោភស្រីក្រមុំច្រើនណាស់មិនចេះខ្លាចទេ យ៉ាងម៉េច? " ជេហ្វី រកដកដង្ហើមមិនទាន់ក៏ត្រូវទទួលពាក្យស្តីបន្ទោសប៉ប៉ោចពីស៊ុងហ៊ុន មេឃក៏មិនសូវជាងងឹតអីណាស់ណាដែរ តែស៊ុងហ៊ុនប្រតិកម្មជ្រុលខ្លួនឯង។

" អេហ៌ លោកខ្ញុំគិតថាលោកបំពានច្បាប់ពួកយើងហើយ ក្រែងលោកនិយាយខ្លួនឯងមិនចឹងថាពួកយើងមានសិទ្ធធ្វើអ្វីរាងខ្លួន- "

" ច្បាប់ស្អីមិនខ្វល់ទេ សំខាន់ទៅថ្ងៃមុខនាងត្រូវក្លាយជាប្រពន្ធខ្ញុំហើយ និយាយស្អីឲចេះស្តាប់គ្នាតិចទៅ! " និយាយមិនទាន់អស់សេចក្តីផងក៏ត្រូវស៊ុងហ៊ុន និយាយកាត់ម្តងទៀត ហឹស!មើលចុះអ្នកបង្កើតច្បាប់កំពុងអង្គុយលើច្បាប់ខ្លួនឯងហើយ។ ជេហ្វី ញញឹមគំនួចដោយការយល់ដឹង នាងក្រព័ទ្ធដៃទៅក្រោយលោមុខមកជិត ស៊ុងហ៊ុន ផ្អៀងផ្អងមើលគេ

" ឥឡូវនេះលោកចាត់ទុកខ្ញុំជាប្រពន្ធហើយមែនទេ? អូយ៎ ដូចជាហួងហែងខ្លាំងទៀតផង! " មើលចុះៗស្តីឲយ៉ាងនេះហើយនៅមិនញិនទៀត ស៊ុងហ៊ុន ហាក់ភ្ញាក់ព្រើតដឹងដល់ពីទង្វើររបស់ខ្លួន នាយខិតថយក្រោយមួយជំហានគេចពីក្រសែរភ្នែកមៀមរបស់ជេហ្វី

" ម-មិនបារម្ភទេ តែបើកើតអីទៅ ម៉ាក់និងលោកតាប្រាកដជាស្តីឲខ្ញុំហើយ! "

" បារម្ភក៏ប្រាប់ថាបារម្ភមកទៅអៀនអ្វី ស៊ុងហ៊ុនី~ " ជេគ ធ្វើជានិយាយសម្លេងដូចកូនក្មេង អាល្អិតចិត្តសឿងដឹងថាគេមិនចូលចិត្តឲប៉ះពាល់ហើយក៏នៅតែប្រហើនស្ទុះទៅចាប់ទាញថ្ពាល់ស៊ុងហ៊ុន រួចក៏រត់ស្ទុយឡើងទៅបន្ទប់ខ្លួនបាត់។

𝐒𝐡𝐞'𝐬 𝐍𝐨𝐭 𝐀 G̶I̶R̶L̶ (COMPLETED)Where stories live. Discover now