Chapter 7: ជាស្រីប្រភេទអ្វី?

1.1K 129 7
                                    

  មាឌមាំក្រាស់បោះជំហ៊ានចូលក្នុងបន្ទប់ទូលាយ ស៊ុងហ៊ុនគ្រវីក្បាលមុននិងលូកទៅបិទភ្លើង ជេហ្វីនៅគេងនៅឡើយទាំងដែលពេលនេះថ្ងៃរះចាំងគូទទៅហើយ។

" ជេហ្វ ងើប! " ស៊ុងហ៊ុនដាស់ជេហ្វតែជាចម្លើយនាងក៏ធ្វើមុខក្រម៉ូវថែមទាំងទាញភួយមកគ្របជិតក្បាលថែមទៀត។

" ជេហ្វ ងើបភ្លឺហើយ " នាយទាញក្រវ៉ាត់ភួយចេញពីជេហ្វ ទើបនាងត្រូវបង្ខំចិត្តងើបមកទាំងមីងមាំង

" នែ៎ ងើបអត់មានដេកទៅវិញទៀតទេ! " ដៃមាំកន្រ្តាក់ជេហ្វឲងើបអង្គុយវិញព្រោះមុននេះនាងរកប្រាស់ខ្លួនដេកម្តងទៀត ជេហ្វញីភ្នែក ធ្វើមុខធុញទ្រាន់ ព្រឹកព្រហាមដេកមិនទាន់ឆ្អែតផងក៏មកដាស់ទៅហើយ។

" សុំដេកតិចទៀតអត់បានទេអ្ហរ៎? " និយាយទាំងធ្វើភ្នែកព្រិចខ្ញាំៗ ចង់ឲគេអាណិត

" អត់ទេ ខ្លួនស្រីកុំសម្ពឹកពេក ក្រោកហើយរៀបចំខ្លួននិងអាលទៅធ្វើអាហារពេលព្រឹកឲខ្ញុំ! " បញ្ចប់ប្រយោគក៏ដើរចេញទៅបាត់។ ជេហ្វី ពត់ខ្លួនមួយសន្ទុះទើបវាចុះពីគ្រែចូលបន្ទប់ទឹក ( ខ្ចិលហៅលែងឮ )

ជេហ្វី ងូតទឹករួចក៏ចុះមកខាងក្រោម ប្រទះឃើញថាស៊ុងហ៊ុនកំពុងអង្គុយអានកាសែត មិនចង់និយាយជាមួយច្រើននាងក៏បង្ហូសចូលផ្ទះបាយតែម្តង។

" រួចធ្វើយ៉ាងម៉េចទៅវុី បើយើងមិនចេះធ្វើ ម្ហូបផង! " ជេគ ឈរអេះក្បាលមិនដឹងគួរធ្វើអ្វីបន្ត ពិតថានាយកើតមកក្នុងត្រកូលក្រីក្រ ប៉ុន្តែរឿងចង្រ្កានជើងឆ្នាំងអីនេះមិនចេះទេ រាល់ដងដល់ម៉ោងឃ្លានក៏រត់ទៅរកផ្ទះអ៊ំអាត់ហើយ តែពេលនេះមិនដូចគ្នាទេ។

" ព្រាវទៅ! ធ្វើបានប៉ុណ្ណាយកប៉ុណ្ណឹង! " ទាល់តម្រិះមានតែបណ្តោយតាមដំណើរ ជេហ្វបើកមើលតាមថតទូររកបានម្សៅខ្លះក៏គិតនិងធ្វើនំ Pancake។ មិនដឹងជាម្សៅអ្វីខ្លះនោះទេ ជេហ្វចាក់ចូលគ្នាទាំងអស់ កូរវាសព្វក្លាយជាល្បាយតែមួយទើបជេហ្វចាប់ផ្តើមដាក់ចៀន។

" អូយ៎ យ៉ាងម៉េចវាក៏ផ្ទុះមាំម្លេះ៉! " ជេហ្វ លូកដៃប្រែម្សៅបណ្តើររអ៊ូបណ្តើរ មិនត្រឹមផ្ទុះទេនៅហុយផ្សែងទ្រលោមដូចប្រើចង្ក្រានធ្យូងអ៊ីចឹង។

𝐒𝐡𝐞'𝐬 𝐍𝐨𝐭 𝐀 G̶I̶R̶L̶ (COMPLETED)Where stories live. Discover now