Chapter 29 : អ្នកណាថាខ្ញុំនិងគេទាក់ទងគ្នា

771 106 26
                                    

រាងតូចត្រម៉ែអង្គុយក្នុងឡាន ដៃក្រព័ទ្ធជាប់និងទ្រូង មុខមិនជាក្រញ៉ូវប៉ុន្មានទេតែក៏មិនបានស្រស់ស្រាយដូចរាល់ដងនោះដែរ ភាពមិនពេញចិត្តបានស្តែងចេញតាមរយៈកែវភ្នែកមុតមួយគូដែលតម្រង់បាញ់ទៅប្រុសស្រីមួយគូដែលនៅខាងក្រៅឡាននិយាយគ្នាពីអ្វីក៏មិនដឹង ដឹងត្រឹមតែថាមើលទៅដូចជាស្និទ្ធស្នាលខ្លាំងណាស់។
“អូហូសុទ្ធតែចាប់ដៃចាប់ជើងគ្នានស៎! អៃយ៉ា!នេះលេងឱបគ្នាផង?” ជេគ ដកចង្ការមាន់មើលទៅពីរនាក់នោះ បន្ទាប់ពីនិយាយគ្នាសើចៗអស់ជាយូរ នៅឆ្លៀតចាប់ដៃគ្នានៅនិងនិងមុខនាងយ៉ាងគឃ្លើន មិនប៉ុណ្ណឹងនៅឱបគ្នាធ្វើឲចិត្តនេះវាអន្ទះអន្ទែងជាខ្លាំង ស៊ុងហ៊ុន អង្អែលខ្នងនាងបន្តិចសឹមប្រលែងចេញ ទាំងញញឹមជាប់ ញញឹមបែបផ្កាព្រលឹតតែម្តង ប៉ុណ្ណេះហើយនាយច្បាស់ណាស់ថាពីរនាក់នេះពិតជាមានទំនាក់ទំនងអីពិសេសជាមួយគ្នាពិតណាស់។
“ក្រាកក” ទ្វារឡានបើកហើយក៏បិទទៅវិញបន្ទាប់ពីរាងកាយមាំទាំបានដាក់បង្គុយរៀបរយ នាយទាញខ្សែក្រវ៉ាត់មកពាក់ក៏ប្រទាក់ភ្នែកនិងជេហ្វីដែលសម្លឹងសម្លក់មកនាយមិនឈប់ នាយក៏មិនបានព្រឺមិនបានចម្លែករិតតែមិននិយាយអ្វីចេញមក ស៊ុងហ៊ុន រក្សាទឹកមុខស្មើរដូចជាថ្នល់កៅស៊ូទាំងដែលមុននេះរួសរាយដាក់លីនអុីសោះ។
“ជាមួយយើងឡើងសោះអង្គើយ ដល់ជាមួយស្រីស្នេហ៍គេវិញឲឡើងប៉ប្រឹម!” ជេហ្វី និយាយក្នុងចិត្ត។

++++
“ប្រូសស! ” មកដល់បន្ទប់ម្នាក់ៗក៏ទ្រគោះបោះបោករាងខ្លួន ជេហ្វីបោះកាបូបចោលទៅលើគ្រែ ឯស៊ុងហ៊ុនក៏ចោលខ្លួនទាំងស្នលទៅលើសាឡុង។
ជេហ្វី ទាញកន្សែងពោះគោបំណងទុកផ្លាស់ងូតទឹក នាងដើរបណ្តើរលូកដៃទៅរ៉ូតរ៉ូបចេញបណ្តើរ តែក៏ពិបាកដ្បិតរ៉ូតនៅខាងក្រោយសមនិងដៃខ្លីៗទៀត។
“ខ្វោក!” ឃើញពិបាកភ្នែកពេក ស៊ុងហ៊ុនក៏ជួយរ៉ូតឲមួយខ្វោកហើយក៏ដើរចេញបាត់ រកតែអរគុណក៏មិនទាន់។
++++
បន្ទាប់ពីពីជេហ្វីងូតទឹកផ្លាស់ប្តូរឈុតរួចរាល់ស៊ុងហ៊ុនក៏ផ្លាស់វេនចូលម្តង អ្នកទាំងពីរដើរកាត់គ្នាតែមិនស្តីរកគ្នាសូម្បីមួយម៉ាត់។
ប្រមាណដប់ប្រាំនាទីក្រោយមកស៊ុងហ៊ុនក៏ចេញមកវិញ នាយដើរសម្តៅទៅកាន់សាឡុងដែលនិងក្លាយជាគ្រែគេងរបស់នាយនៅក្នុងយប់នេះហើយ កន្ទុយភ្នែកលួចដៀងទៅកាន់មនុស្សម្នាក់ ឃើញនាងបែរខ្លួនទៅម្ខាងទំនងជាគេងលក់បាត់ហើយ។
“ប្រូស!” ហៀបនិងគេងដែរទៅហើយ ភួយក្រាស់ក៏ត្រូវបានហោះមកបុកខ្នងទូលាយ ស៊ុងហ៊ុន ងាកទៅមើលអ្នកដែលបោះភួយមកមុននេះតែនាងក៏រហ័សឲខ្នងមកនាយវិញ សំងំធ្វើជាដេកយ៉ាងខុសទំនង។ នាយក៏មិនបានស្តីអ្វី ទាញភួយដណ្តប់គេងព្រោះត្រូវបំពេញការងារបន្តទៀតនៅថ្ងៃស្អែក។
+++++
ព្រឹកថ្ងៃថ្មីបានចូលមកដល់ហើយ អ្វីដែលមិនបានប្តូរផ្លាស់ទៅតាមថ្ងៃចាស់នោះគឺគូដណ្តឹងមួយគូរនេះឯង ពួកគេនៅតែមានះមិនព្រមនិយាយរកគ្នាមុនរៀងខ្លួន។ ពេលនេះពួកគេកំពុងនៅក្នុងភោជនីយដ្ឋាន អង្គុយបែរមុខរកគ្នាប៉ុន្តែគ្មានសម្លេងឆ្លងឆ្លើយសូម្បីមួយអឹក ម្នាក់បែរមុខទៅលិចម្នាក់បែរមុខទៅកើតធ្វើដូចមិនបានមកជាមួយគ្នាអ៊ីចឹង។
មួយស្របក់ក្រោយ អាហារពេលព្រឹករបស់ពួកគេក៏ត្រូវបានយកមកដល់ទីកន្លែង គួរអរគុណហាងនេះណាស់ដែលមានសេវាកម្មល្អលើកម្ហូបបានរហ័ស មិនចឹងមនុស្សចាស់ក្បាលរឹងទាំងពីរនេះនិងសម្លក់សម្លឹងគ្នារហូតដល់ជ្រុះគ្រាប់ភ្នែករាងខ្លួនមិនខាន។
ជេហ្វី ឆ្កឹះស្លឹកខ្ទឹមចេញពីចានព្រោះនាងមិនចេះញុាំវានោះទេ មុននេះមិនបានប្រាប់ទើបត្រូវពិបាកអង្គុយឆ្កឹះចេញតាមក្រោយ ដោយពិបាកភ្នែកមើលពេកស៊ុងហ៊ុនក៏ទាញចានរបស់នាងប្តូរជាមួយនិងរបស់ខ្លួន ចានរបស់នាយមិនមានស្លឹកខ្ទឹមនោះទេ នាយមិនបានឲគេដាក់ព្រោះបានដឹងរួចហើយថាក្មេងម្នាក់នេះនិងភ្លេចប្រាប់គេមិនខាន របស់នាងចូលចិត្ត មិនចូលចិត្តអ្វីស៊ុងហ៊ុនដឹងច្បាស់ជាងខ្លួននាងផ្ទាល់ទៅទៀត ទោះនាយថ្នាក់ថ្នល់ចិត្តនិងជេហ្វីពិតមែនតែនៅតែយកចិត្តទុកដាក់និងនាងធម្មតា។ (ពេលយើងខឹងគ្នាតែយើងនៅបារម្ភពីគ្នា🥲)
+++++
“ចូអាន ប្រាប់ជេហ្វីផងថាយើងនិងត្រឡប់ទៅផ្ទះរាងយប់ជ្រៅបន្តិច”
“ចូអាន បងជួយប្រាប់ចៅហ្វាយបងផង ថាបើជ្រុលមកផ្ទះយប់ជ្រៅចឹងហើយ មិនបាច់មកផ្ទះក៏បាន!”
“ចូអាន ប្រាប់នាងឲចាក់សោរផ្ទះឲស្រួលបួលផង យើងមានសោរសាគួរហើយមិនចាំបាច់ចាំបើកទ្វារឲទេ”
“ប្រាប់គេទៅថាចង់ទៅណាក៏ទៅៗ មិនបាច់ខ្វល់ទេ!”
“ជួយផ្តាំបន្ថែមផងថាបាយម្ហូបដែលយកមកអាចទុកនៅលើតុធ្វើការបានហើយត្រឡប់ទៅផ្ទះវិញចុះ!”
“បងចូអាន-”
“ហូយយយ ឈប់!” ចូអានស្រែកវ៉ាស់ព្រោះទ្រាំតទៀតលែងបាន នាយសម្លឹងឆ្លាស់ចៅហ្វាយនាយទាំងពីរទាំងក្រពុលមុខ
“ចៅហ្វាយនិងអ្នកនាងលេងអីហ្នឹង? អង្គុយទល់មុខគ្នាសោះម៉េចមិនព្រមនិយាយរកគ្នា ចាំបាច់ផ្តាំផ្ញើរតាមខ្ញុំធ្វើអី?!” ចូអានស្ទើរស្លរឈាមកើតសរសៃប្រសាទ ចៅហ្វាយទាំងពីរនេះតាំងពីរត្រឡប់មកពីបារាំងវិញគឺប្លែកៗ ជួនសរសេរសំបុត្រហើយឲនាយយកឲចុះឡើងៗ ជួនក៏អង្គុយសម្លឹងសម្លក់គ្នារាប់ម៉ោងដោយមិនធ្វើអ្វីសោះ អ្វីដែលធ្វើឲនាយកាន់តែចង់ឆ្គួតនោះគឺ ពួកគេអង្គុយទល់មុខគ្នាតែមិនព្រមនិយាយគ្នាដោយផ្ទាល់បែរជាមកផ្តាំផ្ញើរឲនាយរត់ការទៅមកទៅវិញ ពេលនេះក៏ឃើញស្រាប់ហើយថាដាក់កៅអីអង្គុយតទល់មិនប្រមាណដប់ម៉ែត្រពីគ្នាផង។ ប្រាក់ខែ ខែនេះប្រហែលសុីមិនឆ្ងាញ់ទេព្រោះត្រូវបែងចែកយកទៅពិនិត្យខួរក្បាលដែលជិតផ្ទុះព្រោះតែចៅហ្វាយមហាលោតផ្លោះ។
“ក៏ចៅហ្វាយបងជាមនុស្សអត់ហេតុផលនោះអី!!”
“អៅ!អ្នកណាអត់ហេតុផល?”
“គឺលោកហ្នឹងហើយ មនុស្សគ្មានហេតុផល! អារម្មណ៍ផ្លាស់ប្តូរដូចជាខ្យល់ ម្តងបក់ខ្លាំងម្តងក៏ស្ងប់ស្ទើរតែថប់ខ្យល់ មួយវិនាទីក៏ល្អមួយនាទីបន្ទាប់ក៏មិននិយាយរក សួរមិនឆ្លើយ ខុសអ្វីក៏មិនប្រាប់ គិតថាខ្ញុំជាមេមុតអាចប៉ាន់ស្មានចិត្តលោកត្រូវអ្ហេស៎!?” មួយឃ្លាទៅមួយឃ្លាមកមើលទៅហានក្លាគ្មាននរណាគិតចង់ចុះចាញ់សម្របសម្រួលគ្នាឡើយ សភាពការណ៍តានតឹង ចូអានក៏ថយខ្លួនចេញម្តងបន្តិចៗទុកចន្លោះឲអ្នកទាំងពីរបានវែកញែកចរចារគ្នា។
  “ខ្ញុំមិនយល់ទេថាលោកក្លាយជាបែបនេះក៏ព្រោះតែអ្វី តែបើលោកមានអារម្មណ៍ថាទើសទាល់ព្រោះវត្តមានរបស់ខ្ញុំ ឬក៏គិតថាខ្ញុំជាឆ្អឹងទទឹងកលោកអាចប្រាប់បានមិនបាច់បញ្ចេញកាយវិការបែបហ្នឹងទេ...ខ្ញុំមិនចូលចិត្ត” នៅឃ្លាចុងក្រោយនាងបន្ថយសម្លេងដោយមិនឲវាហោះទៅចូលត្រចៀកស៊ុងហ៊ុនបានឡើយ។ អ្នកដែលឈរស្តាប់ក៏តាមលែងទាន់ ស្តាប់លែងយល់ថានាងនិយាយសម្តៅលើប្រធានបទអ្វី ទើសទាល់??ជាឆ្អឹងទទឹងក??
“និយាយស្អីហ្នឹងជេហ្វ? ទើសទាល់អ្វី?ជាឆ្អឹងទទឹងកយ៉ាងម៉េច?” ដឹងហើយក៏ធ្វើភ្លើ បានឮសំនួរអស់ទាំងនេះហើយនាងចង់តែហក់ដាល់មុខសង្ហារនេះឲបែកទេ តែដោយគិតពីមុខមាត់ជាប្រធានក្រុមហ៊ុនរបស់នាយ នាងសុខចិត្តបែរទៅម្ខាងដើម្បីទប់កំហឹង។
“ក៏ខ្ញុំហ្នឹងហើយជាឆ្អឹងទទឹងករបស់លោកនិងលីនអុី!” ស៊ុងហ៊ុនហៀបនិងសួរបន្តទៅហើយថាមានអ្វីដែលពាក់ពាន់និងលីនអុី តែនាងតូចក៏បែរមកវិញ ជាមួយនិងកែវភ្នែកដែលមិនធ្លាប់បានឃើញពីមុនមកនោះឡើយ អ្វីដែលដក់ក្នុងភ្នែកនាងនោះជា...ទឹកភ្នែក??!!
“ស៊ុងហ៊ុនលោកស្តាប់ណា៎! បើលោកនិងនាងទាក់ទងគ្នាហើយលោកអាចប្រាប់ខ្ញុំបាន ខ្ញុំនិងនិងលុបចោលពិធីមង្គលការរបស់ពួកយើង ខ្ញុំមិននៅចន្លោះកណ្តាលជ្រៀតជ្រែកអ្នកទាំងពីរនោះទេ លោកក៏មិនចាំបាច់ត្រូវលាក់ទំនាក់ទំនងរបស់លោកដើម្បីតែពិធីមង្គលការនេះដែរ-” នាងមិនបានបញ្ចប់ប្រយោគនោះឡើយដ្បិតកាយតូចមួយនេះត្រូវបានក្រសោបចូលទៅក្នុងរង្វង់ដៃមួយគូនោះបាត់ទៅហើយ ដល់ពេលនេះទើបនាងបានដឹងថានាងបានយំដោយមិនដឹងខ្លួន។ ស៊ុងហ៊ុន លើកដៃអង្អែលខ្នងស្រឡូននិងគោះតិចៗលួងនាងឲបាត់យំ នាយគ្រាន់តែប្រចណ្ឌមិនបានមានបំណងឲនាងយល់ច្រឡំបែបនេះទេ។
“អ្នកណាប្រាប់នាងថាខ្ញុំនិងលីនអុីទាក់ទងគ្នា?”
“ចាំបាច់ត្រូវប្រាប់ដែរមែនទេ? ស្និទ្ធស្នាលគ្នាយ៉ាងនេះបើមិនទាក់ទងគ្នាហៅថាអ្វី? ហេតុអីលោកចាំបាច់រក្សាគម្លាតជាមួយខ្ញុំនៅពេលមានវត្តមានរបស់នាង?”

To be continue...

𝐒𝐡𝐞'𝐬 𝐍𝐨𝐭 𝐀 G̶I̶R̶L̶ (COMPLETED)Where stories live. Discover now