Chapter 20 : ដើម្បីផ្គាប់ចិត្តប្តីមែនទេ?

933 97 12
                                    

ព្រលឹមព្រៀងៗចាបច្រៀងចម្រៀងធម្មជាតិពិរោះរណ្តំហាក់ដាក់កម្លោះតូចឲទទួលយកថ្ងៃថ្មីដ៏ស្រស់ថ្លា។ ជេគ ងើបឡើងដោយទឹកមុខស្រស់ថ្លា នាយពត់ពែនខ្លួនទៅមកនៅខាងមុខផ្ទះ ច្រមុះខ្ទងស្រួចដកដង្ហើមវែងៗស្រូបយកនូវវាតាបរិសុទ្ធត្រជាក់ស្រស់ថ្លាដល់ចិត្ត នៅលើមុខមិនបានលាបគ្រឿង make up ក៏មិនចាំបាច់ស្លៀកខោអាវនិងរ៉ូបរឹបរាងស្ទើរស្ទះដង្ហើម គ្រឿងរំយោលអលង្ការក៏មិនមានលើខ្លួន នាយខានបើកភ្នែកឡើងដោយអារម្មណ៍ល្អបែបនេះយូរហើយ ពិតជាស្រាលខ្លួនខ្លាំងណាស់។
បន្ទាប់ពីឈរពត់ពែនសម្រាលខ្លួនអស់ចិត្តនាយក៏សម្រេចថានិងទៅហាងទឹកសណ្តែកដើម្បីបានជួយលក់អ៊ុំអាត់។ នៅតាមផ្លូវជេគតែងតែឱនលំទោនគោរពរាក់ទាក់ចាស់ៗដែលមានអាយុច្រើនជានិច្ច ដ្បិតអីខ្លួននេះជាមនុស្សមានអធ្យាស្រ័យល្អនិងពួកគាត់សុទ្ធតែនាយស្គាល់តាំងតែពីនៅក្មេងរត់លេងស្រាតមកម្ល៉េះ។
"អរុណសួស្តីពូឆាយ!"​ជេគ រាក់ទាក់ទៅកាន់អ៊ុំប្រុសម្នាក់ដែលកំពុងបណ្តើរម៉ូតូទៅណាក៏មិនដឹង លោកពូឆាយក៏ងាកមករាក់ទាក់តបនាយតូចវិញដូចគ្នា។
" អឺសួស្តីជេគ! មួយរយៈនេះដូចបាត់មុខឯង ទៅណាអ្ហេស៎ក្មួយ?"​ លោកពូលាន់មាត់ដោយចម្លែកចិត្ត អាចនិយាយបានថាបាត់ជេគមួយដូចជារាងស្ងាត់ភូមិស្រុកដែរដ្បិតថាក្មេងម្នាក់នេះរពឹសខ្លាំងណាស់ រហេតរហូតទៅនេះទៅនោះមិនចេះស្ងៀមទេ។
"ហិហិ គឺខ្ញុំរកការងារបានធ្វើហ្នឹងណាពូ ហើយត្រូវទៅស្នាក់អាស្រ័យផ្ទះគេព្រោះតែកន្លែងធ្វើការនៅឆ្ងាយពីភូមិយើងគួរសមដែរ អូហ៍! និយាយអ៊ីចឹងពូទើបនិងទិញម៉ូតូថ្មីមែនទេ? អីយ៉ា ឡូយដល់ហើយនៀក៎!"​ ជេគឆ្លាតនិយាយបន្លប់ស្ថានការណ៍ឲហើយជៀសវាងត្រូវសួរដេញដោលចាក់ឫសគល់ច្រើនជាងនេះទៀត ពូឆាយញញឹមខ្ជឹបតបមកនាយតូចវិញយ៉ាងហំ។
"ត្រូវហើយ ពូទើបតែទិញបានពីរថ្ងៃទេ"​
"ចុះហេតុអីក៏ពូបណ្តើរមិនព្រមជិះ វាខូចអីឬពូ?"​
"អត់ទេ មិនមានខូចអីផង!"​ ជេគ ចាប់ជ្រួញចិញ្ចើមនិងចម្លើយបែបធម្មតាតែពិបាកកាត់ន័យឲយល់របស់គាត់ ហើយចុះបើមិនមានខូចអីផងហេតុអីត្រូវចុះបណ្តើរនោះ?
"..."​
"ហៃយ៉ា! ឯងនេះប៉ុណ្ណឹងក៏ធ្វើមុខឆ្ងល់ដែរ ម៉ូតូទើបតែទិញ ពូមិនហ៊ានជិះខ្លាចវាសឹកក្រឡាកង់អស់ ចឹងទើបបានជាបណ្តើរហ្នឹងណា៎!"​ជេគ ចំហរមាត់ជាមួយនិងការគិតបែបមិនធម្មតារបស់លោកពូ ហួសចិត្តគ្មានពាក្យនិយាយតែក៏មិនហ៊ានបញ្ចេញមតិអ្វីបានត្រឹមតែលួចសើចក្នុងចិត្ត អ្នកណាថាជេគជាមនុស្សចម្លែកនោះ? ឆាប់ផ្លាស់ប្តូរគំនិតភ្លាម ព្រោះខណៈនេះមានមនុស្សដែលចម្លែកជាងគេទៅទៀត។
"អ្ហរ៎ អ៊ីចឹងទេអ្ហេស៎? ហិហិ ចឹងពូបណ្តើរតទៀតចុះខ្ញុំទៅមុនហើយ"​ដោយក្តីហួសចិត្តពិបាកនិងថ្លែង នាយជេគក៏សូមដកខ្លួនថយចេញទៅមុន ម្យ៉ាងក៏ចង់ទៅជួយអ៊ំនៅហាងផងដែរ។

𝐒𝐡𝐞'𝐬 𝐍𝐨𝐭 𝐀 G̶I̶R̶L̶ (COMPLETED)Where stories live. Discover now