Chapter 23 : ប្រចណ្ឌឬអន់ចិត្ត

906 120 26
                                    

  ថ្ងៃខែរំកិលទៅមុខ រដូវផ្លាស់ប្តូរជារើយៗ។ អាកាសធាតុដែលជាធម្មជាតិម្លេះ៉នៅមានភាពប្រែប្រួលទម្រាំតែចិត្តមនុស្សទៀតរឿងអីដែលថាប្រែមិនបាននោះ។ ជេគ ពេលនេះមិនមែនជាក្មេងកម្ជិល សម្ពឹកដេកដល់ថ្ងៃចាំងគូទទៀតនោះទេ គេបានក្លាយជាជេហ្វីដែលមានទម្លាប់ល្អក្រោកតាំងពីព្រលឹមរៀបចំទុកដាក់របស់ក្នុងផ្ទះយ៉ាងស្អាតបាត ចានក្បានក៏គ្មានគរសូម្បីតែមួយ គេប្រមូលលាងខ្ទេចគ្មានសល់។
  នៅក្នុងផ្ទះដ៏ធំទូលាយ មានតែជេហ្វីនៅម្នាក់ឯងថ្វីបើអ្នកជាគូដណ្តឹងបានចេញទៅបំពេញការតាំងតែពីព្រឹកមកម្លេះ៉។ ដ្បិតអ្វីថាក្នុងផ្ទះមានតែនាងម្នាក់ តែក៏មិនបានស្ងាត់នោះឡើយព្រោះថានាងកំពុងតុបតាំងក្នុងផ្ទះបាយរៀបចំអាហារពេលថ្ងៃទុកយកទៅឲស៊ុងហ៊ុននៅឯក្រុមហ៊ុន។
  «ល្មមហើយ» ជេហ្វីឧទានដាក់ខ្លួនឯងបន្ទាប់ពីបានភ្លក្សសម្លដឹងថាសមល្មមហើយ។ ភ្នែករវៃក្រឡេកមើលនាឡិកាដែលតោងជាប់ជញ្ជាំងក៏ឃើញថាម៉ោងជាងដប់ទៅហើយ ទើបនាងតូចដុតដៃដុតជើង រៀបចំម្ហូបដាក់ប្រអប់រៀបចំយកទៅឲស៊ុងហ៊ុន។

+++
  អគារខ្ពស់ស្កឹមស្កៃឈរបង្អួតរាងនៅក្នុងទីក្រុង ចំណែកឯនៅខាងក្នុងមានបុគ្គលិករាប់សិបអ្នកកំពុងធ្វើការងារតាមកាតព្វកិច្ចរាងៗខ្លួន។ សម្លេងស្បែកជើងកែងចោទប្រសព្វការ៉ូលាន់ឮតុបៗទាញយកចំណាប់អារម្មណ៍អ្នកខ្លះឲក្រឡេកមើលតាមប្រភពសម្លេង។ ជើងស្រឡូនរាងស្អាតយ៉ាងនេះ ស្មានតែជាអ្នកណាឆ្ងាយតាមពិតគឺជាជេហ្វីដែលជាគូរដណ្តឹងលោកនាយកក្រុមហ៊ុនសោះ។
  ជេគ ក្នុងនាមជាជេហ្វីដើរយួរប្រអប់បាយទាំងមានអារម្មណ៍ថាទើសចិត្តដ្បិតមិនទម្លាប់និងបរិយាកាសការងារនៅទីនេះសោះឡើយបើទោះបីជាគេធ្លាប់បានមកទីនេះម្តងហើយក្តី។
«អ្នកនាងជេហ្វី!» សម្លេងចូអានប្រកូកមកពីចម្ងាយទាញយកចំណាប់អារម្មណ៍នាងក្រមុំជេហ្វី។ នាងលួចបន្ធូរដង្ហើមធំដោយក្តីធូរចិត្ត សំណាងដែលបានជួបចូអានពុំនោះទេនាងនិងត្រូវដើរទាំងទើសទាល់ហើយ។
«ចូអាន»
«មករកចៅហ្វាយត្រូវទេបាទ?»
«អត់ទេ ខ្ញុំមករកអនាគតស្វាមីខ្ញុំទេតើ» ខួរក្បាលចូអានផ្អាកសកម្មភាពមួយអន្លើរកាលបើបានឮដូច្នេះ មើលទៅអនាគតចៅហ្វាយស្រីមួយនេះមាត់រអិលនិងក្លាហានខ្លាំងណាស់។ ចូអាន សើចញឹមៗបន្តិចសឹមតបទៅកាន់ចៅហ្វាយស្រីវិញ៖
«ចៅហ្វាយកំពុងជាប់ប្រជុំហើយ អ្នកនាងជេហ្វីរងចាំបន្តិចសិនទៅទាន»
«ជាប់ប្រជុំហើយ?» ជេហ្វី លើកចិញ្ចើមម្ខាងទាំងមិនសូវពេញចិត្តនេះគេខំតាំងចិត្តធ្វើឲរាប់ម៉ោងហើយនៅត្រូវមកអង្គុយចាំបន្តទៀតមែនទេ? តែណ្ហើយចុះបើជ្រុលជាតាំងចិត្តមុតមាំហើយរងចាំបន្តិចក៏មិនជាថ្វីដែរ។
«បាទ តែប្រជុំមិនយូរទេនិងរួចរាល់ហើយ»
«ហឹមម» ជេហ្វីងក់ក្បាលដោយក្តីដឹងឮ បម្រុងនិងទៅចាំស៊ុងហ៊ុននៅក្នុងអហ្វីសស៊ុងហ៊ុនទៅហើយត្រចៀកវៃរបស់នាងស្រាប់តែបានឮសម្លេងប្រហែលៗមកល្វើយៗ។
«ន៎ែ!ឈប់តាមយើងតទៀតទៅបានទេ យើងត្រូវចូលប្រជុំណា៎!»
«ខ្ញុំចូលទៅដែរ!»
«នេះជាកិច្ចការមនុស្សចាស់ឯងចង់ចូលទៅធ្វើអីដែរ? ឆាប់ទៅផ្ទះទៅហើយកុំមករំខានយើងទៀត!» សម្លេងចេចចាចប្រកែកគ្នាទាញចំណាប់អារម្មណ៍មនុស្សចេះដឹងរឿងគេដូចជាជេហ្វីនេះណាស់ នាងងាកខ្វាច់ក៏ស្រាប់តែឃើញថានោះគឺជាជុងវ៉ុននិងនាយជេយ៍សោះ។ ជុងវ៉ុនតោងដៃជេយ៍ជាប់ខណៈដែលជេយ៍មានទឹកមុខធុញទ្រាន់ពេញបន្ទុកនិងព្យាយាមស្តីឲជុងវ៉ុនម្តងហើយម្តងទៀតមិនឲគេបន្តតាមនាយតត្រាក់ដូចស្រមោលអន្ទោលតាមប្រាណនោះទេ។
«ជុងវ៉ុន!» សម្លេងស្រួយស្រោករបស់ជេហ្វីទាញយកចំណាប់អារម្មណ៍មនុស្សប្រកែកគ្នាឲងាកមកព្រមគ្នា។
«បងថ្លៃ!» ជុងវ៉ុនឧទានឮៗធ្វើឲជេយ៍បានដឹងថានេះជាជេហ្វីគូដណ្តឹងរបស់ស៊ុងហ៊ុនដែលធ្លាប់តែឮឈ្មោះនោះហើយ។ ជេយ៍ ហេតុតែចង់រួចផុតពីក្មេងរឹងរូសម្នាក់នេះក៏ទ្រាំកាត់កេរ្តិ៍ខ្មាស់សុំជំនួយពីនាងទាំងដែលមិនធ្លាប់បានហារស្តីរកគ្នាមួយម៉ាត់ពីមុនៗមក។
«គូដណ្តឹងស៊ុងហ៊ុនមែនទេ? សូមជួយនិយាយជាមួយប្អូនថ្លៃរបស់អ្នកនាងបន្តិចទៅ ខ្ញុំមានប្រជុំសំខាន់ត្រូវចូលរួម»
«ជុងវ៉ុនគេមានប្រជុំសំខាន់កុំធ្វើជាក្មេងរឹងរូសអី មកអង្គុយចាំពីរនាក់បងក៏បានណា៎ ចៃដន្យបងក៏ត្រូវចាំស៊ុងហ៊ុនដូចគ្នា» ក្មេងមើលមុខជេយ៍រួចក៏ងាកមកពេបមាត់ដាក់ជេហ្វីវិញ ដៃដែលប្រឹងឱបរឹតនោះក៏ប្រលែងសន្សឹមៗ សោតតែថាគេពិតជាចង់នៅក្បែរជេយ៍ពិតមែនតែគេក៏នឹករឮកបងថ្លៃស្រីដែលបែកខ្លួនទៅមួយរយៈនេះដែរ ម្យ៉ាងបើទុកឲជេហ្វីនៅម្នាក់ឯងដូចជាមិនទំនងភ្នែកសោះឡើយ។
កាលបើបានរួចដៃពីក្មេងតុកកែនេះហើយជេយ៍ក៏រៀបចំសណ្តាប់ធ្នាប់សម្លៀកបំពាក់ឡើងវិញសឹមដើរចូលបន្ទប់ប្រជុំដោយមិនភ្លេចបន្សល់នូវខ្សែភ្នែកកំណាចដាក់ជុងវ៉ុនឡើយ។
  ដោយឃើញអ្នកម្ខាងដូចជាមិនដាច់អាល័យពីរាងមាំទាំនោះសោះទើបជេហ្វសម្រេចទាញគេមកអង្គុយនៅក្នុងបន្ទប់រងចាំវិញ។ ជុងវ៉ុនដ៏គួរឲអាណិតដាក់គូទអង្គុយចុះទាំងមុខមិនឲក្រោយមិនមើលដ្បិតក្មេងមិនបានសមបំណង។
«ឱណា!គេគ្រាន់តែចូលប្រជុំមួយភ្លែតទេតើកុំធ្វើមុខបែបនេះអី» ជេហ្វី ព្យាយាមជួយនិយាយលួងលោមទៅកាន់ជុងវ៉ុន
«មួយភ្លែតដែលបងនិយាយនោះគឺដល់ទៅពីរម៉ោងឯណោះ»
«អៅត្រឹមតែពីរម៉ោងហ្នឹង? គូដណ្តឹងបងក៏នៅក្នុងនោះដែរម៉េចក៏បងមិនអី?» និយាយបានយ៉ាងធូររហុយមិនបានដឹងទេថាចិត្តក្មេងខ្ចីនោះពុះកញ្ជ្រោលប៉ុណ្ណា ថ្វីបើរយៈពេលពីរម៉ោងស្តាប់ទៅតែមួយភ្លែតតែសម្រាប់ជុងវ៉ុនការតាមជេយ៍មិនឲរបូតនោះបានក្លាយទៅជាទម្លាប់ទៅហើយ ទើបចេះតែចង់នៅកៀកៗក្បែរៗគេ។
«ស្រួលនិយាយចំពោះបង តែចំពោះអ្នកស្រលាញ់គេតែម្នាក់ឯងដូចជាខ្ញុំនេះវាយូរអើយសែនយូរ ត្រឹមនៅក្បែរក៏អស់ចិត្ត ត្រឹមតែឃើញមុខក៏សប្បាយ ស្នេហាគឺបែបហ្នឹងមិនចឹង? ចុះបង? បងថ្លៃមិននឹកបងប្រុសខ្ញុំទេមែនទេ ក្រែងពួកបងជាគូដណ្តឹងមិនអ៊ីចឹង?» ជុងវ៉ុន សកមួយសំនួរឲប្រដាប់គិតរបស់ជេហ្វីគាំងទ្រឹងដូចឡានអស់សាំង។ រយៈពេលកន្លងមកដែលនៅឆ្ងាយគ្នានេះនាងពិតជាឧស្សាហ៍នឹករឮកដល់ប្រុសម្នាក់នោះពិតមែន តើនាងបានដើរហួសបន្ទាត់ខណ្ឌហើយមែនទេ។
‘ឆ្គួតបំផុតអាជេគ!’ នាយស្មឹងស្មាធនិងលួចផ្តាសាខ្លួនឯងនៅក្នុងចិត្ត បើទោះបីជាខណៈនេះមិនទាន់អាចរកចម្លើយមួយជាក់លាក់ថាខ្លួនបានស្រលាញ់គេឬក៏អត់ក៏នាយមិនអាចបណ្តោយឲមានរឿងនោះកើតឡើងជាដាច់ខាត ត្រឹមតែស្ពាយឈ្មោះជាមនុស្សកុហកវាគួរឲអាម៉ាស់ណាស់ទៅហើយ ចុះទម្រាំប្រថ្នាលួចស្រលាញ់ទៀតនោះ តើវាខុសអ្វីនិងការដែលចង់បានព្រះចន្ទមកឱបក្នុងទ្រូងទៅ។
«ប្រាកដជានឹកហើយ តែបងយល់កាលៈទេសៈ គាត់រវល់និងរឿងការងារណាស់ទៅហើយបងមិនគួរតោងទាមអំពល់ទុក្ខរំអុកដាក់គាត់បន្ថែមនោះទេ» នាងញញឹមស្រាលជាមួយនិងហេតុផលយ៉ាងសមស្រប ជុងវ៉ុនអង្គុយស្តាប់ហាក់ភ្ញាក់ខ្លួននិងចម្លែកចិត្តក្នុងពេលតែមួយ។ ចម្លែកចិត្តនោះគឺតាំងតែពីស្គាល់គ្នាមកនេះជាលើកទីមួយហើយដែលនាយបានឮជេហ្វីនិយាយអ្វីជាសាច់ការមិនមែនឡេះឡោះ។
«ចឹងកន្លងមកនេះខ្ញុំរំខានបងជេយ៍ណាស់មែនទេ?» ក្មេងបន្ទាបសម្លេងឱនមុខចុះទាំងមានអារម្មណ៍ថាខុស មិនស្មានថាក្តីស្រលាញ់មួយនេះវាក្លាយជាបន្ទុករបស់អ្នកដ៏ទៃសោះ។
  «អឹមម..ក៏មិនអាចរាប់ថារំខានដែរឯងគ្រាន់តែចង់ធ្វើតាមបេះដូងខ្លួនឯងប៉ុណ្ណោះ។ បែបនេះ។ល្អទេ ឯងកាត់បន្ថយក្នុងការតាមគេទៅគ្រប់កន្លែងមកជាយូរៗម្តង ប្តូរពីឯងទៅរកគេមកជាឲគេមករកឯងវិញទៅ?»
  «មនុស្សដូចបងជេយ៍នេះហរ៎និងទៅរកខ្ញុំ គាត់បន់ឲតែខ្ញុំរលាយបាត់ៗពីមុខគាត់វិញមិនគិត» ពីដំបូងក៏រាងមានសង្ឃឹមតែបន្តិចក្រោយមកក្មេងក៏ទម្លាក់ទឹកមុខចុះវិញ ដូចជេយ៍នេះណាគ្មានថ្ងៃនឹករឭកគេនោះទេ មានតែបន់ព្រះសំពះទេវតាសូមឲជុងវ៉ុនរលាយផុតពីមុខពីមាត់គេ។
«ចាំមើលមើល៍! បងមិនជឿថាគេគ្មានអារម្មណ៍អីបន្តិចសោះចំពោះឯងនោះទេ ចាត់ទុកថាជាការពិសោធន៍ទៅមិនល្អទេ?» ជុងវ៉ុន សញ្ជឹងគិតមួយភ្លែតសឹមងក់ក្បាលតាមក្រោយ បែបនេះក៏ល្អនិងបានឲដឹងចិត្តផង យ៉ាងណាៗក៏បានប្រាកដថាគួរបន្តបែបនេះឬក៏គួរកាត់ចិត្ត។

𝐒𝐡𝐞'𝐬 𝐍𝐨𝐭 𝐀 G̶I̶R̶L̶ (COMPLETED)Where stories live. Discover now