Chapter 4:Have we met before?

1K 127 11
                                    

គម្របខួបត្រឹមតែមួយអាទិត្យប៉ុណ្ណោះ ជេគអាចទម្លាប់សម្របខ្លួនជាមនុស្សស្រីបាមយ៉ាងងាយ លំបាក់តែបន្តិចប៉ុណ្ណោះត្រង់ថានាយត្រូវដើរត្បិតត្បៀតខ្ទប់មុខខ្ទប់ក្រោយអីបែបនេះ។ គ្រប់យ៉ាងមិនមែនជាបញ្ហា បញ្ហាតែមួយប៉ុណ្ណោះគឺថ្ងៃនេះនាយត្រូវជួបនិងកូនប្រុសរបស់អ្នកស្រីឡូរ៉េន។ រាងតូចល្អិតអង្គុយលើសាឡុង ក្តាប់លាដៃខ្លួនឯងជារើយៗព្រោះភ័យ នាយត្រជាក់ចុងដៃចុងជើងរឹងអស់សព្វសារពើរ មិនដឹងជាកូនប្រុសអ្នកស្រីហ្នឹងមុខយ៉ាងម៉េច អត្តចរិតបែបណានោះទេ ដឹងត្រឹមតែម្យ៉ាងគត់ថាគេឈ្មោះ ស៊ុងហ៊ុន.. ផាក ស៊ុងហ៊ុន

" អាកូននេះយ៉ាប់មែនប្រាប់ថាថ្ងៃនេះមានណាត់ហើយនៅយឺតម៉ោងទៀត " អ្នកស្រីរអ៊ូបណ្តើរផ្ទៀងមើលនាឡិកាបណ្តើរ ក្នុងចិត្តអន្ទះសារចង់ឃើញទឹកមុខកូនប្រុសតើគេនិងធ្វើយ៉ាងណាបន្ទាប់ពីបានឃើញ ជេហ្វី (ជេគ)

ងឺត!

សម្លេងឡានទាញចំណាប់អារម្មណ៍អ្នកដែលអង្គុយក្នុងផ្ទះ មិនយូរប៉ុន្មានក៏ឃើញលេចចេញនូវវត្តមានប្រុសសង្ហារដូចជាទេវបុត្រដើរដី ស៊ុងហ៊ុន ដើរចូលផ្ទះជាមួយនិងទឹកមុខមាំធម្មតា ផ្ទុយពីជេគដែលបើកភ្នែកក្រឡោតសឹងលានចេញមកខាងក្រៅ

' ព្រះជួយ! កុំប្រាប់ថាអាគាត់ហ្នឹងជាកូនរបស់អ្នកស្រីឡូរ៉េនណា៎! ' នាយគិតក្នុងចិត្ត ចៃដន្យពេកហើយ មនុស្សមួយគគោកម៉េចក៏ជាគេដែលជាកូនរបស់អ្នកស្រីឡូរ៉េនទៅវិញ?

" កូនហ៊ុនឆាប់មកណេះភ្លាម! " គិតថាមិនបាច់ឆ្ងល់ច្រើនទៀតនោះទេ ព្រោះចម្លើយបញ្ជាក់មកច្បាស់ៗហើយ។ ឡូរ៉េន ស្រែកហៅកូនប្រុសរឹកកន្លះបេនរបស់គាត់ នាយមិនដើរមកហើយថែមទាំងធ្វើមុខធុញទ្រាន់ទៀតផង

" ឮម៉ាក់ថាឲមកណេះទេ? " ម្តាយស្ទួនសម្តីទើបស៊ុងហ៊ុន ដើរមកទាំងអូសជើងមិនចង់រួចរបៀបថាមិនចង់មកអីបែបនេះ

' កុំឲគេចំណាំខ្ញុំអីៗ ' ឃើញកាយវិការស្ងៀមៗ តែក្នុងចិត្តវិញភ័យសឹងរាគនោមទៅហើយ សឹងតែថាដាក់កំប៉ុងជើងធូបអង្គុយផ្សងទេគ្រានេះ

" ម៉ាក់ប្រាប់ហើយឲឆាប់មកផ្ទះម៉េចឯងមិនស្តាប់ ដឹងទេប្អូនគេអង្គុយចាំឡើងយូរ " ស៊ុងហ៊ុន អើតក្បាលទៅមើលអ្នកដែលអង្គុយក្រោយម្តាយបន្តិច ទើបស្លឺភ្នែកក្រឡាប់ឡើងលើ

𝐒𝐡𝐞'𝐬 𝐍𝐨𝐭 𝐀 G̶I̶R̶L̶ (COMPLETED)Where stories live. Discover now