Chapter 30 : តើអូនគួរធ្វើបែបណា?

784 104 19
                                    

“អ្នកណាប្រាប់នាងថាខ្ញុំនិងលីនអុីទាក់ទងគ្នា?”
“ចាំបាច់ត្រូវប្រាប់ដែរមែនទេ? ស្និទ្ធស្នាលគ្នាយ៉ាងនេះបើមិនទាក់ទងគ្នាហៅថាអ្វី? ហេតុអីលោកចាំបាច់រក្សាគម្លាតជាមួយខ្ញុំនៅពេលមានវត្តមានរបស់នាង?” សម្លេងងងុលព្រោះតែមុខនៅជ្រប់និងទ្រូងក្រាស់នៅឡើយ បន្ទាប់ពីបានឮហេតុផលរបស់នាងហើយនាយចង់តែសើច តែដំណក់ទឹកដែលចេះតែប្រដេញហូរមករហូតនោះបានឲនាយលេបសំណើចទុកចូលទៅក្នុងពោះវិញ ជេហ្វីពិតជាយល់ច្រឡំពិតមែន ច្រឡំធំទៀតផង។ នាយទាញនាងចេញ ដៃទាំងគូក៏ក្រសោបមុខមុននិងវាសទឹកភ្នែកចេញពីថ្ពាល់ក្រពុំ។
“ខ្ញុំនិងលីនអុីពិតជាស្និទ្ធស្នាលគ្នាពិតមែន តែពួកយើងមិនមានទំនាក់ទំនងសុីជម្រៅអីនោះទេ”  មើលទៅក្មេងនេះបើកភ្នែកម៉ក់ៗដូចជាមិនទាន់យល់នៅឡើយ នាយក្រសោបស្មារទាំងសងខាងបរិយាយឲអស់ន័យ។
“លីនអុី ជាកូនស្រីម្ចាស់ប្រ៊េន Wen ថ្មីៗនេះពួកយើងបានធ្វើរការសហការគ្នាចង់បើកប្រ៊េន cosmetic ដំណាលគ្នាជាមួយនិងការច្នៃ Fashionដែរ ហើយខ្ញុំក៏មានភាគហ៊ុនជាមួយខាង Wen 20% ដែរ ពួកយើងធ្វើការជាមួយគ្នាបួនឆ្នាំជាងមកហើយវាមិនចម្លែកនោះទេដែលយើងស្និទ្ធគ្នា”
“ចុះដែលលោកធ្វើហីដាក់ខ្ញុំនោះវាយ៉ាងម៉េចវិញ?”
“ក៏...ខ្ញុំគ្រាន់តែមិនពេញចិត្តដែលនាងនៅស្ងៀមព្រមឲខេវិនឱបទទេរៗ” ម្តងនេះជាស៊ុងហ៊ុនម្តងដែលត្រូវបែរមុខចេញ នាយមិនហ៊ានប្រសព្វមុខនិងជេហ្វដ្បិតដឹងថាមកដល់ចំណុចនេះនាយមានចំណែកខុសវិញហើយ។
“ចឹងខ្ញុំខុសព្រោះខ្ញុំត្រូវគេឱបមែនទេ?”
“មិនមែនទេ តែនាងអាចបដិសេធឬក៏គេចចេញបានមិនមែនឈរឲគេឱបចឹងទេ”
“យ៉ាងណាក៏លោកមិនគួរធ្វើដាក់ខ្ញុំចឹងដែរ!”
“អ្ហា៎ៗ ខ្ញុំសូមទោស” នាយបញ្ចប់រឿងដោយទាញកាយតូចមកឱបជាប់ទ្រូងម្តងទៀត មិនលាក់បាំងទេប្រអប់ទ្រូងគេពិតជាកក់ក្តៅខ្លាំងណាស់ នាងចង់តែសំងំនៅក្នុងប្រឡង់ដៃគេបែបនេះឲបានច្រើន ភាពកក់ក្តៅនេះបានធ្វើឲនាងលេចលង់ដកចិត្តមិនរួច។
“តុក!តុក! ចៅហ្វាយបាទរួចរាល់ហើយឬនៅ ជិតដល់ម៉ោងហើយទាន” ចូអានស្រែកតឿនពីខាងក្រៅ ស៊ុងហ៊ុនប្រលែងរាងតូចចេញពីរង្វង់ដៃអង្អែលក្បាលនាងថ្នមៗ។
“ត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព ខ្ញុំនិងប្រញាប់ទៅផ្ទះវិញ ប៉ុន្តែនាងមិនចាំបាច់ចាំខ្ញុំនោះទេអាចឡើងទៅគេងមុនបាន” ជេហ្វី ងក់ក្បាលភ្ងក់ៗត្រង់ត្រាប់ពាក្យសម្តីរបស់គេ ស៊ុងហ៊ុនញញឹមដាក់នាងបន្តិចមុននិងបោះជំហានវែងៗពាំនាំខ្លួនទៅក្រៅ ដំណាលគ្នានោះដែរទូរស័ព្ទរបស់ជេហ្វីក៏ត្រូវបានរោទិ៍ឡើងបញ្ជាក់ប្រាប់ពីការខលចូលពីប្រព័ន្ធណាមួយ។
“ជម្រាបសួរបងអាត់”
“ជេគ.....”

𝐒𝐡𝐞'𝐬 𝐍𝐨𝐭 𝐀 G̶I̶R̶L̶ (COMPLETED)Where stories live. Discover now