Chapter 2: weirdest agreement

1.3K 137 8
                                    

ថ្ងៃរះកម្ពស់ចុងត្នោត ចាំលចូលផ្ទះតូចមួយកំប៉ក់ បង្ខំដាស់អ្នកដែលដេកលើរនាបឲភ្ញាក់ឡើង ជេគ ក្រោកពីគ្រែទាំងនៅស្ងាបហមៗនៅឡើយ នាយតូចពត់ពេនខ្លួនមួយសន្ទុះទើបទាញកន្សែងដើម្បីទៅងូតទឹកនៅខាងក្រៅផ្ទះ។

" ចុមយក្ស កណ្តុំឆែប!! " នាយក្រឡោតភ្នែកប៉ុនពងមាន់ស្ទុះចូលផ្ទះវិញសឹងបាក់ក ជាសំណាងល្អអ្នកនៅខាងក្រៅមិនទាន់ឃើញនាយ ពុំនោះទេចប់អត់ធម៍សូត្រហើយ...។

" ងាប់ហើយធ្វើយ៉ាងម៉េចទៅ បើលេងមកដល់ផ្ទះទាំងព្រឹកបែបនេះ!! " ជេគ ខាំក្រចកដៃខ្លួនឯងរិះរកគិតគំនិតរត់គេចឲបានផុតអាត្មា ព្រោះគ្រានេះអ្នកស្រី ឡូរ៉េនដែលជាម្ចាស់បំណុលបានមកដល់ផ្ទះនាយទាំងព្រឹកព្រលឹម មិនតែប៉ុណ្ណោះគាត់នៅយាមមុខផ្ទះតែម្តង។ ភ្នែកវៃក្រឡេកចុះឡើងក៏ប៉ះនិងទ្វារក្រោយផ្ទះរបស់ខ្លួន ប្រុសតូចញញឹមមានគំនួចមុននិងដើរសំដៅទៅទ្វារនោះ ចង់ចាប់ ជេគ សុីម មែនទេ? ហឹស មិនងាយម្លឹងទេ

" រួចខ្លួនមួយឃ្លាទៀតស្រាច់ " នាយញញឹមក្រព័ទ្ធទ្រូងយ៉ាងមានមោទកភាព គិតទៅខ្លួននេះឆ្លាតណាស់ គេមកទារលុយលើកណាក៏រកទ្រនុករត់គេចបានលើកនោះ

" ចាក់អេ៎!! "

" ពុទ្ធោរ! អ្នកណាគេហ្នឹងវើយ! " ព្រលឹងនៅចុងសក់ នាយប្រហោងពោះធ្លុងនៅពេលអ្នកណាក៏មិនដឹងមកគោះស្មារស្រែកហៅនាយឮៗ ជេគ សន្សឹមបែរខ្នងក៏គ្មានឃើញអ្នកណាក្រៅពី....

" អ្នកស្រីឡូរ៉េន! "

" ខានជួបគ្នាយូរហើយអាល្អិត " មុខគាត់ញញឹម តែក្នុងចិត្តគាត់កំពុងពុះកញ្ជ្រោលខ្លាំងណាស់ អាល្អិតស្ញេញដាក់គាត់ទាំងមិនសូវសម ដំរីជើងបួនគង់មានភ្លាត់ ពូកែគេចយ៉ាងណាក៏នៅតែត្រូវគេចាប់បានដដែល។

" អឺ..បាទគឺ... " ជេគ អេះក្បាលនិយាយមិនត្រូវ ណាភ័យផងណារអៀសខ្លួនផង

" លុយជំពាក់យើងយ៉ាងម៉េចហើយ? "

" គឺថាថ្ងៃក្រោយចាំខ្ញុំសង តែថ្ងៃនេះសុំរត់សិនហើយ អូយ៎ " សម្លេងស្រែកដំណាលនិងខ្លួនដែលអុគគូទផ្ទាល់និងដី មុននេះបំណងថាចង់រត់តែក៏ត្រូវប្រុសមាឌមាំឈុតខ្មៅពីរអ្នកមកបាំងពេញផ្លូវ

𝐒𝐡𝐞'𝐬 𝐍𝐨𝐭 𝐀 G̶I̶R̶L̶ (COMPLETED)Tempat cerita menjadi hidup. Temukan sekarang