Chapter 33 : ជេហ្វី គ្មាននៅក្នុងលោកនេះទេ

880 102 30
                                    

គ្រប់យ៉ាងបន្តទៅដោយបែបនោះ បន្តដោយសោះកក្រោះបំផុត ស៊ុងហ៊ុនបដិសេធមិននិយាយរកជេគ នាយមានចេតនាមកផ្ទះយឺតជារៀងរាល់ថ្ងៃព្រោះមិនចង់ជួបមុខជេគឬក៏ថ្ងៃខ្លះមិនមកផ្ទះតែម្តង។ ថ្ងៃដែលជេគត្រូវទៅលររ៉ូបនិងទិញគ្រឿងអលង្ការស៊ុងហ៊ុនមិនបានទៅជាមួយឡើយពោលគឺមានតែនាយជាមួយនិងឡូរ៉េនតែប៉ុណ្ណោះ។
ថ្ងៃរៀបការគឺនៅថ្ងៃស្អែកនេះហើយ នាយគួរតែសប្បាយចិត្តដែលអាចបញ្ចប់រឿងស្មុគស្មាញទាំងឡាយហើយត្រឡប់ទៅកាន់ជីវិតធម្មតារបស់នាយវិញ ប៉ុន្តែអត់នោះឡើយ នាយបែរជាឃើញខ្លួនឯងអង្គុយបង្ហូរទឹកភ្នែករដឹកទៅវិញ អង្គុយមុខកញ្ចក់សម្លឹងមើលភ្នែកដែលហើមស្ពុល បេះដូងដែលឈឺខ្ទោកៗព្រោះវេលាដែលត្រូវឃ្លាតខិតចូលមកដល់ហើយ អ្វីដែលធ្វើឲកាន់តែឈឺចាប់នោះគឺមនុស្សដែលនាយស្រលាញ់បានបៀមនូវសេចក្តីស្អប់ខ្ពឺមលើនាយពេញទំហឹង។
“គ្រប់យ៉ាងនិងត្រូវចប់ឆាប់ៗនេះហើយ ស៊ូឡើងណាជេគ!” លើកទឹកចិត្តខ្លួនឯងទាំងទឹកភ្នែក ជេគបង្អូសខ្លួនទៅកាន់កន្លែងគេង វេលាដែលត្រូវឃ្លាតទោះចង់មិនចង់ក៏ត្រូវតែប្រឈមមុខ...
+++
ថ្ងៃថ្មី...
ទីបំផុតថ្ងៃនេះបានមកដល់ហើយ ពិធីមង្គលការប្រព្រឹត្តទៅនៅអគារលំដាប់ផ្កាយប្រាំ ទទួលបានការចូលរួមយ៉ាងច្រើនកោះករពីភ្ញៀវអ្នកធំនិងសាច់ញាតិ ការរៀបចំដេគ័រសុទ្ធតែតម្រូវទៅតាមការចង់បានរបស់កូនកម្លោះក្រមុំទាំងអស់តែគ្មានអ្នកណាម្នាក់ក្នុងចំណោមពួកគេមានចិត្តរីករាយនិងពិធីមង្គលការនេះឡើយ។ ពាក់នូវស្នាមញញឹមទទួលភ្ញៀវទាំងដែលក្នុងចិត្តម្នាក់ៗតឹងស្ទើរធ្លាយ បន់ស្រន់ឲពិធីចប់ទៅឆាប់ៗ។
“អបអរសាទេលោកប្រុសផាកអាចរកបានកូនក្រមុំមួយស្រស់ស្អាតយ៉ាងនេះ!” ឈ្មួញវ័យចំណាស់ម្នាក់បង្ហាញពីភាពរីករាយទៅកាន់ពួកគេ ស៊ុងហ៊ុន ញញឹមក្រសោបចង្កេះមួយក្តាប់របស់ភរិយាដែលនៅក្បែរនោះ បង្ហាញពីភាពស្និទ្ធស្នាលបិទបាំងនូវការពិតទាំងឡាយ។
“ស៊ុងហ៊ុន..អ្នកនាងលីនអុី..” ជេគដែលបានចាប់អារម្មណ៍ពីការមកដល់របស់លីនអុីបានប្រាប់ទៅស៊ុងហ៊ុន នាយរាងមាំក្រឡេកទៅតាមគោលដៅដែលជេគបានប្រាប់ក៏ប្រញាប់អនុគ្រោះខ្លួនទៅទទួលនាង ចំណែកជេគទៅទទួលភ្ញៀវផ្សេងៗទៀត។
++++
ពិធីប្រព្រឹត្តទៅដោយរលូន មិនអាក្រក់ពេកដូចអ្វីដែលនាយបានគិតទុកនោះឡើយ ពេលនេះជេគកំពុងស្ថិតនៅក្នុងបន្ទប់ Make up ដើម្បីធ្វើការតុបតែងខ្លួនឡើងវិញសម្រាប់កម្មវិធីចុងក្រោយក្នុងកម្មវិធីនេះ។ ជេគ អង្គុយស្ងៀមៗទឹកមុខនៅតែសោះកក្រោះ ចាំឲអ្នកសម្អាងផាត់មុខឲគេ បន្ទាប់ពីផាត់មុខហើយ ជុងវ៉ុនក៏យករ៉ូបមកឲគេផ្លាស់។
ក្រោមការជួយពីបងៗអ្នកសម្អាង ជេគ អាចផ្លាស់ប្តូរឈុតបានយ៉ាងរហ័សនិងងាយបំផុត ជេគ ដើរចេញពីបន្ទប់ផ្លាស់សម្លៀកបំពាក់ តែមើលទៅនាយដូចជាគ្មានទំនុកចិត្តជាមួយនិងខ្លួនឡើយ កែវភ្នែកចេះតែច្រាលឡើងដោយទឹកសន្សើមថ្លាៗទាំងដែលនាយពុំបានតាំងចិត្តសោះឡើយថានិងយំ មើលឃើញពីភាពមិនប្រក្រតី ជុងវ៉ុនបានឲអ្នកសម្អាងចេញទៅក្រៅអស់ទុកឲនាយនិងជេគនិយាយគ្នាតែពីរអ្នក។
“បងជេហ្វ..”
“ជុងវ៉ុន..បង..បងធ្វើមិនបានទេ” នាយទ្រាំខ្លាំងណាស់ពេញមួយថ្ងៃនេះ ប្រឹងញញឹមទាំងបេះដូងខ្ទេចខ្ទាំ សម្តែងថាមិនអីទាំងដែលវាមិនដូច្នោះឡើយ។ ជុងវ៉ុន ដើរទៅជិតនាយ ម្រាមដៃតូចៗលើកជូតទឹកភ្នែកឲគេ ពេលនេះនាយបែរជាយល់ថាអ្នកដែលគួរឲអាណិតជាងគេមិនមែនជាស៊ុងហ៊ុនឡើយ តែគឺជាជេគ។
“ពិធីស្បថសច្ចានេះហើយ គ្រប់យ៉ាងគឺរៀបរយហើយ បងកុំយំអី” ជុងវ៉ុន ឱបជេគដើម្បីផ្តល់ជាកម្លាំងចិត្តឲគេ ជេគដែលមានខ្លួនញ័រទទ្រើកព្រោះតែយំ ជ្រប់មុខនិងស្មាតូច ក្រវីក្បាលមិនឈប់បញ្ជាក់ថានាយពិតជាទៅមុខទៀតមិនបានមែន។
“ប៉ុន្តែពិធីនោះ គឺធ្វើសម្រាប់មនុស្សដែលស្រលាញ់គ្នា សម្រាប់ប្តីប្រពន្ធដែលនិងត្រូវប្រើពាក់កណ្តាលជីវិតចុងក្រោយរបស់ពួកគេនៅជាមួយគ្នា តែបងនិងស៊ុងហ៊ុនមិនបែបនោះទេ...” ជុងវ៉ុន យល់លើសពីយល់ទៅទៀតតែឲគេធ្វើយ៉ាងណា នេះជាកិច្ចសន្យាជារឿងរបស់ចាស់ៗនាយអាចជួយអ្វីបានទៅ អ្វីដែលអាចធ្វើបាននៅពេលនេះគឺជួយលួងលោមនិងផ្តល់កម្លាំងចិត្តដល់ជេគ។
“ជុងវ៉ុន-អ្ហា៎ អូននៅខាងក្នុងនោះជិតហើយឬនៅ? ជិតដល់ម៉ោងហើយណា!” សម្លេងរបស់ជេយ៍បានកាត់ផ្តាច់ការសន្ទនារវាងបងប្អូនមិនជាប់សាច់ឈាមទាំងពីរនាក់ អ្នកទាំងពីរប្រលែងពីការឱប ជុងវ៉ុនជូតទឹកភ្នែកចេញពីថ្ពាល់ជេគម្តងទៀតសឹមតបទៅជេយ៍វិញ។
“អូនចេញទៅឥឡូវហើយ បងទៅមុនទៅ!”
“បាទ! កុំយូរពេកណា!” ជេយ៍តឿនចុងក្រោយមុននិងដើរចេញទៅ
“ម្សៅនៅលើមុខបងជ្រះអស់ហើយ ម៉ោះជុងវ៉ុនលាបឲវិញណា៎!” មិនតបតែជេគងក់ក្បាលយល់ព្រម ជុងវ៉ុន យកម្សៅក្រេមមកបន្ថែមឲជេគវិញ រៀបរយអស់ហើយអាល្អិតក៏ហុចបាច់ផ្កាទៅឲជេគ។
“ជុងវ៉ុនមិនខ្វល់ថាពិធីមង្គលការនេះក្លែងក្លាយឬក៏ពិត រៀបការរួចបងនិងលែងលះពិតមែនឬក៏អត់នោះទេ តែបងនៅតែជាបងថ្លៃរបស់ជុងវ៉ុនជានិច្ច ជុងវ៉ុនស្រលាញ់បងណា៎!” ជេគ រលីងរលោងទឹកភ្នែកម្តងទៀតតែព្យាយាមទប់មិនឲហូរឡើយ ស្គាល់ក្មេងម្នាក់នេះនាយពិតជាកក់ក្តៅខ្លាំងណាស់ ជេគ ញញឹមមុខស្រស់បស់ឡើងវិញ បើជ្រុលជាដល់ដំណាក់កាលនេះទៅហើយបណ្តោយវាទៅតាមដំណើរតែម្តងទៅ។
+++
កម្រាលព្រំក្រហមឆ្អិនឆ្អៅ នៅសងខាងវេទិកាលម្អដោយផ្កាកុឡាបពណ៍សជាច្រើនទង ភ្ញៀវពន្លឺកាលបើឃើញវត្តមានរបស់កូនក្រមុំហើយ ម្នាក់ៗចាប់ផ្តើមក្រោកឈរដើម្បីប្រព្រឹត្តពិធីទៅទាំងអស់គ្នា និងជួយជាសាក្សីដល់គូស្នេហ៍ថ្មីថ្មោងផងដែរ ជេគ ហឺតខ្យល់យ៉ាងច្រើនចូលពោះនិងព្រួសចេញមកវិញដើម្បីសម្រួលដល់បេះដូងដែលលោតញាប់សឹងផ្ទុះ ជុងវ៉ុន ជេយ៍ ឡូរ៉េន និងលោកតាបានងក់ក្បាលជាសញ្ញាដល់នាយទើបនាយចាប់បោះជំហានមួយៗទៅកាន់កូនកម្លោះរបស់ខ្លួន។ ជំហានឈានយ៉ាងប្រុងប្រយ័ត្នឯភ្នែកថ្លាយ៉ង់ផ្ចង់លើតែបុរសម្នាក់ដែលនៅនិងមុខប៉ុណ្ណោះ ស៊ុងហ៊ុនពិតជាសង្ហារណាស់ នាយគ្រងនូវឈុតពណ៍សពីក្បាលដល់ចុងជើង នៅលើទ្រូងខាងឆ្វេងមានកឹបជាប់គន្លឹះបូរពណ៍ទឹកប៊ិចដើម្បីហាយឡាយ ហើយអ្វីដែលរំឡេចឲនាយមាឌមាំកាន់តែលេចធ្លោនោះគឺពណ៍សក់របស់នាយ ត្រូវហើយស៊ុងហ៊ុនប្តូរពណ៍សក់ពីខ្មៅទៅជាពណ៍ផ្លាទីនៀមដែលជួយលើកមុខនិងធ្វើឲគេមើលទៅក្មេងជាងអាយុទៅទៀត។
កូនកម្លោះអូនពិតជាសង្ហាខ្លាំងណាស់...
ស៊ុងហ៊ុនក៏មានប្រតិកម្មមិនខុសពីជេគប៉ុន្មាននោះដែរ មិនថាការផាត់មុខ ម៉ូដសក់ រ៉ូបវែងអន្លាយអូសនិងដីបូករួមនិងស្រទាប់ផ្កាដែលបាចដោយដៃភ្ញៀវកិត្តិយសបើឲនាយប្រដូចទៅនិងអ្វីមួយនាយនិងប្រាប់ថាគឺដូចជាពេលដែលទេពអប្សរចុះពីលើមេឃអ៊ីចឹង ស៊ុងហ៊ុនមិនធ្លាប់ឃើញមុខមាត់ជាមនុស្សប្រុសរបស់ជេគនោះឡើយតែនាយក៏មិនបដិសេធនោះដែរថាក្មេងនេះបើមានរូបរាងជាមនុស្សប្រុសក៏ស្អាតមិនណយដែរ គិតមើលទៅមនុស្សប្រុសឯណាដែលអាចមានដៃជើងតូចៗ ចង្កេះវិញតូចដល់ថ្នាក់ប្រើតែដៃម្ខាងក៏ក្រសោបជុំ ក្មេងនេះប្រហែលជាសំណព្វចិត្តរបស់ទេវតាហើយទើបលោកឆ្លាក់ឲនៅរូបរាងល្អសឹងគ្មានចន្លោះបែបនេះ។
“អូនឆ្ងល់ណាស់ថាបងហ៊ុនគាត់ខឹងបងជេហ្វីមែនឬអត់” ជុងវ៉ុន ឱនខ្សឹបសង្សារ ស៊ុងហ៊ុនជាប់ឈ្មោះជាប្រុសមាត់រឹងគឺមិនខុសនោះទេ សម្លឹងគេមិនដាក់យ៉ាងនេះជុងវ៉ុនមើលយ៉ាងណាក៏មិនឃើញពីកំហឹងដែរ។ ជេយ៍ ក្រសោបស្មារតូចទាញគេមកជិតខ្លួនសឹមបន្ត..
“ខឹងអ្ហេស៎? លិចលង់ក្នុងអន្លង់ស្នេហ៍ជេហ្វីត្រូវជាង” ជេយ៍សើចដើមបំពងក ជុងវ៉ុនងក់ក្បាលយល់ស្រប ប្រហែលមានតែស៊ុងហ៊ុនទេដែលមិនដឹងថាកំពុងធ្លាក់ខ្លួនចូលក្នុងអន្លង់ស្នេហ៍ជេហ្វី។
“ពិបាកខឹងដែរបងជេហ្វីស្អាតយ៉ាងនេះ”
“អូនក៏ស្អាតដូចគ្នា” ជុងវ៉ុន ផ្អែកក្បាលលើស្មារបើក ឯជេយ៍ក៏ប្រើដៃមាំរបស់គេក្រសោបចង្កេះមួយក្តាប់ ថ្ងៃណាមួយនិងដល់វេនពួកគេម្តងហើយ។
សាក់សូផ្វូននិងវីយូឡុងប្រគុំដំណាលគ្នាបង្កើតជាចង្វាក់ស្លូរបែបរ៉ូម៉េនទិច នៅពេលដែលកូនក្រមុំឈានដល់វេទិកាធំកូនកម្លោះក៏បន្ទន់ជង្គង់បន្តិច ដៃលាតទៅខាងមុខទទួលកូនក្រមុំប្រៀបដូចជារាជបុត្រទទួលព្រះនាងរបស់ខ្លួន។
ស៊ុងហ៊ុនដណ្តឹកដៃជេយ៉ុនមកដល់មុខលោកអាចារ្យនិងពិធីករដែលចាំប្រកាសបើកកម្មវិធី។
“សូមថ្លែងអំណរគុណទៅកាន់លោក លោកស្រីអ្នកនាង កញ្ញា ដែលមានវត្តមាននៅទីនេះជាអណេកដែលបានចូលរួមធ្វើជាភ្ញៀវកិត្តិយសដើម្បីចូលរួមអបអរដល់លោកផាក ស៊ុងហ៊ុននិងអ្នកនាង ជេហ្វី ដេសុីកា ពេលវេលាដែលគ្រប់គ្នាទន្ទឹងរងចាំត្រូវបានមកដល់ កម្មវិធីចុងក្រោយនេះគឺការស្បថសច្ចា សូមកូនកម្លោះក្រមុំដើរទៅមុខម្នាក់មួយជំហាននិងបែរមុខរកគ្នាផង” ស៊ុងហ៊ុននិងជេហ្វីធ្វើតាមអ្វីដែលពិធីករបានប្រាប់ ភ្នែកទាំងគូរសម្លឹងចំគ្នាទៅវិញទៅមក ភ្នែកពណ៍ត្នោតដែលពោរពេញដោយភាពទន់ភ្លន់ពេលនេះទោះជេគប្រឹងមើលយ៉ាងណាក៏មិនឃើញទៀតដែរ គេមើលឃើញតែភាពទទេរស្អាតប៉ុណ្ណោះ។
“តទៅនេះខ្ញុំបាទខ្ញុំផ្តល់តួនាទីទៅកាន់លោកអាចារ្យជាអ្នកចាត់ចែងបន្ត” ថារួចគាត់ក៏ឈានទៅមខាងដើម្បីឲលោកអាចារ្យបានចាប់ផ្តើម។
“ថ្ងៃនេះជាថ្ងៃល្អ ទេវតាបានរៀបចំផ្សំផ្គុំកូនប្រុសស្រីឲបានជាគូនិងគ្នា កូនកម្លោះនាម ផាក ស៊ុងហ៊ុន និងកូនក្រមុំនាម ជេហ្វី ដេសុីកា និងត្រូវក្លាយជាប្តីប្រពន្ធចាប់ពីថ្ងៃនេះទៅហើយ តើកូនកម្លោះក្រមុំព្រមទទួលសម្បថនិងសច្ចភាពនាពេលបន្តិចទៀតនេះដែរឬទេ?”
“ខ្ញុំព្រម!” អ្នកទាំងពីរឆ្លើយដំណាលគ្នា
“អ៊ីចឹង! កូនប្រុស ផាក ស៊ុងហ៊ុន មិនថាក្នុងគ្រាសុខរឺទុក្ខ ឈឺឬជា ត្រជាក់រឺក្តៅ ស្រណុកឬលំបាក ក្រឬមាន តើកូននិងទទួលកាន់ដៃភរិយាតទៅមុខរហូតដែរឬទេ?”
“ខ្ញុំព្រម!”
“ចុះកូនស្រី ជេហ្វីដេសុីកា តើក្នុងគ្រាសុខរឺទុក្ខ ឈឺរឺជា ត្រជាក់រឺក្តៅ ស្រណុកឬលំបាក ក្រឬមាន តើកូននិងទទួលកាន់ដៃភរិយាតទៅមុខរហូតដែរឬទេ?”
“...” សំនួរតែមួយតែជេគបែរជាគិតថាវាពិបាកខ្លាំងណាស់ក្នុងការឆ្លើយ នាយស្លាក់សម្តីហាស្តីអ្វីពុំរួច ជេគសម្លឹងមើលមុខស៊ុងហ៊ុនហើយក៏អ្នកគ្រប់គ្នាដែលមានវត្តមាននៅទីនេះ។ ភ្ញៀវទាំងអស់ជាពិសេសគឺឡូរ៉េនចាប់មានអារម្មណ៍មិនល្អឡើយនៅពេលឃើញជេគមិនតបតអ្វីទៅលោកអាចារ្យបែបនេះ ឡូរ៉េនធ្វើមាត់ម្ហបៗជាសញ្ញាឲជេគឆ្លើយយល់ព្រមទៅ តែនាយតូចបែរជាក្រវីក្បាល ក្នុងប្រឡង់ភ្នែកពោរពេញទៅដោយតំណក់ទឹកថ្លាៗរកកលចង់ស្រក់គ្រប់ពេល។
“ខ្ញុំ...ខ្ញុំ...មិនមែនជាជេហ្វីទេ!”
“ជេហ្វី!” សម្លេងខ្សឹបខ្សៀវត្រូវបានឮក្នុងសាលដ៏ធំ បានន័យថាយ៉ាងម៉េចហ្នឹង? ស៊ុងហ៊ុន ចាប់ដៃនាងក្នុងបំណងចង់សួរថានាងកំពុងតែធ្វើអ្វី តែជេគបានដកដៃនាយចេញ។
“ខ្ញុំមិនចង់កុហកអ្នកណាទៀតឡើយ ក៏មិនចង់សម្តែងតទៅទៀត អរគុណអ្នកស្រីឡូរ៉េនដែលទុកចិត្តខ្ញុំបើទោះបីជាខ្ញុំធ្លាប់កុហកអ្នកស្រីជាច្រើនលើកច្រើនសារ អរគុណជុងវ៉ុនដែលឈរនៅខាងបងបើទោះបីបងខុសក៏ដោយ ហើយចុងក្រោយ...” ជាមួយនិងទឹកភ្នែកដែលស្រក់មកមិនឈប់ជេគ បែរទៅស៊ុងហ៊ុនដើម្បីពោលពាក្យដែលមាននៅក្នុងចិត្តជាលើកចុងក្រោយ។
“ខ្ញុំអរគុណលោកស៊ុងហ៊ុន អរគុណពេលវេលាកន្លងដែលយើងនៅជាមួយគ្នា ពីដំបូងខ្ញុំយល់ថាលោកជាមនុស្សដែលសោះកក្រោះបំផុតតែធាតុពិតលោកគឺជាមនុស្សម្នាក់ដែលមានបេះដូងដ៏សែនទន់ភ្លន់ ហើយបេះដូងដ៏បរិសុទ្ធរបស់លោកធ្វើឲខ្ញុំមានអារម្មណ៍ថាខុស! អ្វីដែលលោកផ្តល់ឲជាស្នេហាពិតនិងស្មោះត្រង់ តែអ្វីដែលខ្ញុំបានតបស្នងទៅលោកវិញនោះគឺការកុហកបោកប្រាស់ ខ្ញុំពិតជាស្តាយ..ស្តាយព្រោះអ្នកដែលលោកស្រលាញ់គឺជាជេហ្វី ជាស្រីម្នាក់ដែលមានត្រឹមអត្តសញ្ញាណក្លែងក្លាយតែប៉ុណ្ណោះមិនមែនជាខ្ញុំឡើយ...”
“វាដល់ពេលហើយ...ដល់ពេលដែលគ្រប់គ្នាគួរតែដឹងហើយថាជេហ្វី មិនមានវត្តមានឡើយ នាងគ្រាន់តែជាតួអង្គនិមិត្តដែលសម្តែងដោយខ្ញុំតែប៉ុណ្ណោះ”
“ជេហ្វី...កុំធ្វើបែបនេះអី” សម្លេងប្រែជាទន់ភ្លន់ កែវភ្នែកបង្កប់ដោយការលួងលោម ប្រអប់ដៃក្រាស់ស្រវ៉ាកាន់ដៃតូចជាប់អង្អែលខ្នងដៃនាងថ្នមៗ។
“មនុស្សដែលលោកស្រលាញ់ជាជេហ្វីមិនមែនជាខ្ញុំឡើយ អ្ហឹក..វាគួរតែដល់ពេលខ្ញុំត្រូវទទួលស្គាល់ការពិតហើយ” សម្លេងដែលញ័រព្រោះតែយំនិងភាពឈឺចាប់ ពេលនេះសូម្បីតែពន្លឺកាម៉េរ៉ាដែលចាប់យកសកម្មភាពរបស់ពួកគេក៏នាយមិនបានខ្វល់ដែរ។ ជេគ បែរមកកាន់គ្រប់គ្នានិងធ្វើរឿងមួយទៀតដែលគ្រប់គ្នានឹកស្មានមិនដល់..
“ជេហ្វី!!” ស៊ុងហ៊ុន ស្រែកសឹងភ្លាត់សម្លេងនៅពេលដែលជេគដោះសក់ក្លែងក្លាយរបស់នាងក្រវ៉ាត់ចោល ហើយក៏ជាការភ្ញាក់ផ្អើលកាន់តែខ្លាំងចំពោះអ្នកដែលនៅទីនេះផងដែរ។
“ខ្ញុំមិនមែនជាជេហ្វី មិនមែនជាមនុស្សស្រីនោះឡើយ ខ្ញុំគ្រាន់តែជាក្មេងប្រុសកំព្រាលក់ទឹកសណ្តែកនៅក្នុងភូមិតូចមួយតែប៉ុណ្ណោះ!” ស្តីចប់នាយតូចក៏ដោះគ្រឿងអលង្ការចេញពីខ្លួនអស់ ទម្លាក់បាច់ផ្កាចោលនិងរត់ចេញទៅក្រៅបាត់ទោះបីឡូរ៉េននិងជុងវ៉ុនប្រឹងស្រែកហៅយ៉ាងណាក៏មិនងាកក្រោយ ចំណែកស៊ុងហ៊ុនឈរស្ងៀម អវយវៈហាក់បីលែងស្តាប់បញ្ជានាយទៅហើយ គ្រប់យ៉ាងកើតឡើងលឿនពេកហើយ លឿនដល់ថ្នាក់ខួរក្បាលចាប់មិនទាន់ថាមានរឿងអ្វីកើតឡើងខ្លះ មុនដំបូងគឺជេហ្វីមិនមែនជាមនុស្សស្រីហើយពេលនេះនាយកំពុងតែមានឈ្មោះជាកូនកម្លោះដែលត្រូវកូនក្រមុំរត់ចោលហើយមែនទេ?

+++++
ជេគគិតតែពីរត់មិនឈប់ ក្នុងចិត្តគឺចង់រត់សម្តៅទៅផ្ទះអ៊ំតែម្តងតែនាយដឹងថាវាមិនអាចទៅរួចនោះឡើយជាមួយនិងស្បែកជើងកែងចោទនិងរ៉ូបដែលវែងអន្លាយនេះនាយនិងទៅណាមិនបានឆ្ងាយនោះឡើយ។
“ប្រូស!!!” និយាយមិនទាន់ចប់ពីមាត់ផងរាងកាយក៏ដួលប្រូសប្រសព្វនិងដី ជេគដោះស្បែកជើងក្រវាត់ចោល អង្គុយយំនិងស្រែកឮៗដូចជាមនុស្សបាត់បង់សតិ ម៉ាស្ការ៉ាប្រតាកពេញមុខដោយសារតែទឹកភ្នែកនិងស្នាដៃញីរបស់នាយ។
“អ្ហឹក..អ្ហឹក..ហុឺ...ស្នេហាល្បល់យ៍អីឈឺយ៉ាងហ្នឹង ហុឺៗ” ជេគយំននៀលដីដូចជាក្មេង ព្រោះតែមិនធ្លាប់មានស្នេហាទើបមិនដឹងថាអារម្មណ៍ឈឺចាប់វាបែបណា ពេលនេះស្គាល់ហើយ នាយចង់តែពុះទ្រូងរូងយកបេះដូងចេញមកក្រៅទេកុំឲវាមានអារម្មណ៍ថាឈឺបែបនេះទៀត!
“បងជេហ្វី! បងជេហ្វ! អរគុណព្រះជុងវ៉ុនរកបងឃើញហើយ!” អាល្អិតជិងវ៉ុនរត់សម្តៅមករកជេគជាមួយនិងទឹកមុខស្លេកស្លាំងមិនប្រាប់ក៏ដឹងថាបារម្ភប៉ុណ្ណា នៅពីក្រោយនាយគឺជេយ៍ដែលមានសភាពមិនសូវជាខុសគ្នាប៉ុន្មាននោះទេ។
“ជេហ្វីរត់ធ្វើអី រត់ជិតៗចឹងគង់តែគេរកឃើញដដែលហ្នឹង!?” ជេយ៍ ច្រត់ចង្កេះដកដង្ហើមសឹងមិនដល់គ្នា ដោយសារតែមាត់រអិលនេះហើយទើបធ្វើឲជុងវ៉ុនបែរមកសម្លក់និងវាយដើមដៃរបស់នាយ។
“បិទមាត់បងទៅ! បងជេហ្វី ម៉េចក៏រត់មកអ៊ីចឹង ជុងវ៉ុននិងម៉ាក់អ៊ំភ័យណាស់ដឹងទេ?” អាល្អិតចូលទៅទៅជិតជេគបន្ទាបខ្លួនអង្គុយជិតគេ ជេគដូចជាក្មេងរើសសម្រាមមិនខុសទេ រ៉ូបពណ៍សក្លាយជាពណ៍កាហ្វេព្រោះប្រហាក់ដី មុខខ្មៅប្រតាកសុទ្ធតែទឹកភ្នែកនិងម៉ាស្ការ៉ា។
“ជុងវ៉ុន..បងសូមទោស..បងសូមទោសណា៎ អ្ហឹកៗ!”
“ស៊ូច!កុំយំមិនមែនជាកំហុសបងទេ ជុងវ៉ុនយល់ណា៎”
“ជុងវ៉ុនជូនបងទៅផ្ទះតិចទៅណា បងចង់ទៅផ្ទះ!”
“អូខេៗ ចាំជុងវ៉ុនជូនបងទៅ បងកុំយំចាំជុងវ៉ុនជូនបងទៅផ្ទះ” ក្នុងខណៈមើលទៅដូចជុងវ៉ុនជាបងហើយជេគជាប្អូនអ៊ីចឹង។
“មិនមែនទៅផ្ទះស៊ុងហ៊ុនទេ បងចង់ទៅផ្ទះបង!” ជុងវ៉ុន រាងទាក់ទើរបន្តិចតែចុងក្រោយក៏នៅតែយល់ព្រម បើត្រឡប់ទៅពេលនេះក៏ស្ថានការណ៍នៅតែវឹកវរដែរ ទុកពេលឲបងប្រុសទាំងពីរនាក់ដកឃ្លាបន្តិចសិនទៅចុះ។
“បានៗ ជេយ៍បងទៅយកឡានមក អូននៅទីនេះជាមួយបងជេហ្វីចាំបង”

To be continue

𝐒𝐡𝐞'𝐬 𝐍𝐨𝐭 𝐀 G̶I̶R̶L̶ (COMPLETED)Where stories live. Discover now