Chapter 16: បងថ្លៃស្ងោរត្រឡាចទៀតហើយ!

773 96 4
                                    

“ បងស៊ុងហ៊ុន~~ ” អាល្អិតជុងវ៉ុនបានបង្អូសសម្លេងយ៉ាងវែង ដោយគ្រាន់តែឃើញស៊ុងហ៊ុនដើរមកពីចម្ងាយតែប៉ុណ្ណោះ គេបើកភ្នែកម៉ក់ៗរលីងរលោង ពេបមាត់ផងអីផងដូចត្រូវគេធ្វើបាបផ្លូវចិត្តខ្លាំងណាស់អ៊ីចឹង។
“ ម៉េចក៏យំអ៊ិចឹងវ៉ុន? ”
“ ហឹកៗ បងប្រុស ” លេងមែនទែនហើយ អាល្អិតយំហ៊ូរទឹកភ្នែកហូរសស្រាក់ ស៊ុងហ៊ុន ងាកមកមើលជេហ្វីនិងជុនអុីចង់បានចម្លើយថាមកពីអ្វីបានជាគេទួញសោកបែបនេះប៉ុន្តែគ្មានអ្នកណាផ្តល់ចម្លើយដល់នាយសោះ។
“ អ្នកណាធ្វើអីឯង ប្រាប់បងមកបងទៅកាច់កវាឲ! ”
“ គ្មានអ្នកណាធ្វើអីគេទេ តែបងថ្លៃបានស្លរសម្លស្ងោរត្រឡាចទៀតហើយ ” ជុនអុីឆ្លើយជំនួសដោយយល់ថាតឹងចិត្តពេក ជុងវ៉ុនងក់ក្បាលភ្ងក់ៗបញ្ជាក់ថាពិតមែន ដែលឮទេមួយអាទិត្យពេញស្ងោរត្រឡាចឡើងរាល់ថ្ងៃ មួយថ្ងៃបាយបីដងតែម្ហូបនៅតែដដែល ញុាំឡើងមុខមូលដូចផ្លែត្រឡាចទៅហើយ ជុងវ៉ុនណាគ្រាន់តែឃើញត្រឡាចក៏ឆ្អែតទុកមុនដែរ។ ទទួលស្គាល់នៅថ្ងៃដំបូងសម្លរនេះពិតជាត្រូវមាត់គេពិតមែនតែបន្ទាប់ពីបីថ្ងៃហើយនៅតែស្ងោរត្រឡាចទៀតគេក៏ចាប់ផ្តើមធុំនិងម្ហូប។
“ មួយអាទិត្យហើយនៅត្រឡាចទៀតឬជេហ្វ? ” នាយសួរប្រពន្ធដែលធ្វើមុខឡេលឺមិនដឹងខ្យល់ដឹងរហើយ នាយឆ្លើយមកយ៉ាងផុយតែអ្នកស្តាប់ឡើងក្តៅស្លឹកត្រចៀក។
“ ចុះបើចេះតែមួយមុខហ្នឹងមិនឲធ្វើតែមួយមុខ! ” ស៊ុងហ៊ុនចូកសក់ទៅក្រោយគាំងស្តូកនិងសម្តីនាង ដែលចាស់ៗគាត់ថាមុខស្នរនោះគឺមិនខុសទេ ប្រាប់យ៉ាងម៉េចក៏ធ្វើតែអ៊ិចឹងមិនចេះច្នៃមិនចេះលៃទេ។ ស៊ុងហ៊ុន រាល់ថ្ងៃស្ទើរតែប្រេះបែកទ្រូងព្រោះតែនាងទៅហើយ ប្លែករហូតមិនដែលច្រឡំគេ បើមួយថ្ងៃនាងមិនបានក្រឡុកក្រឆា រ៉ានឆាវឲនាយវិលមុខទេនាងនិងដេកមិនសុខឡើយ ទាំងចេតនានិងអចេតនាសព្វថ្ងៃបើកុំតែចិត្តធ្ងន់បន្តិច ជេហ្វីបែបបាត់ស្រមោលពីលោកិយ៍ដ៏សែនស្រស់ស្អាតនេះហើយ។
“ ម៉េចក៏មិនរៀនធ្វើមុខម្ហូបផ្សេងខ្លះទៅ? ”
“ អៅ៎ អ្នកណាទៅដឹង បើធ្វើខុសចិត្តហើយលោកស្តីឲនោះតើគិតយ៉ាងម៉េច ” មួយម៉ាត់ក៏ជេហ្វមិនឲជ្រុះដល់ដីដែរ តឡើងអ្នកប្រុសផាក ស៊ុងហ៊ុន ស្ងាត់មាត់ជ្រៀបដូចគេចុក ស៊ុងហ៊ុន ដកដង្ហើមធំក្រវីក្បាលហួសចិត្តជាមួយនាង ឯណាម៉ាក់នាយថាយកប្រពន្ធមកឲជួយសម្រាលបន្ទុកការងារនោះ មើលទៅគេចមិនផុតពីធ្វើខ្លួនឯងដដែលៗទេ។
“ បងជេហ្វីដូចចម្លែកៗ ” នាងល្អិតជុនអុីនិយាយតិចៗល្មមស្តាប់ឮតែខ្លួនឯង នាងតាមសង្កេតជេហ្វីមិនឲផុតពីក្រសែរភ្នែកនាងទេ នាងកាន់តែមានអារម្មណ៍ថាជេហ្វីកាន់តែចម្លែកពីមួយថ្ងៃទៅមួយថ្ងៃ តែនាងក៏មិនវាយស្មៅបង្អើលពស់ដែរ នាងនិងសន្សឹមស៊ើបឲដឹងជាក់ប្រាកដសិន បើវាពិតជាដូចអ្វីដែលនាងស្មានមែននោះ នាងនិងបកអាក្រាតការពិតចំពោះមុខអ្នករាល់គ្នាតែម្តង។

𝐒𝐡𝐞'𝐬 𝐍𝐨𝐭 𝐀 G̶I̶R̶L̶ (COMPLETED)Where stories live. Discover now