Chapter 8: ហាមចូលមកជិតជាដាច់ខាត!

959 120 2
                                    

ស៊ុងហ៊ុនទៅប្រជុំបាត់តាំងពីថ្ងៃរសៀលរហូតដល់ថ្មើរនេះមេឃចាប់ផ្តើមងងឹតប្រែពណ៍ចុះរស្មីទៅហើយនៅមិនទាន់ចេញមកវិញទៀតទុកឲជេគអង្គុយម៉ង់ៗចាំក្នុងអហ្វីសដូចចាំម៉ែមកពីផ្សារ។ យូរៗម្តងជេគក៏ស្ងាបហមៗ ត្របកភ្នែកធ្លាក់សឹងដល់ដីទើបនាយសម្រេចចិត្តចង់ចូលបន្ទប់ទឹកដើម្បីលុបមុខឲបានស្វាងបន្តិច

" ភឹប/អួយ៎ សុំទោស " ដើរមិនប្រយ័ត្នជេគក៏ដើរបុកនិងអ្នកណាមិនដឹងរហូតដល់ទង្គិចក្បាលលាន់ប៉ែស តែនាយមិនទាន់គិតពីខ្លួនឯងទេពោលគឺរហ័សទៅមើលអ្នកដែលខ្លួនដើរបុកមុននេះសិន

" មិនអីទេចាស៎ ខ្ញុំក៏ដើរមិនប្រយ័ត្នដូចគ្នា " សម្លេងស្រាលៗជេគរហ័សចាប់បានថាជាអ្នកណា តាមពិតទៅគឺជាលេខាផ្ទាល់ខ្លួនរបស់ស៊ុងហ៊ុនសោះ។ ជេគ ញញឹមក្បួចមាត់សឹងរហែកដល់គុម្ពត្រចៀកដ្បិតនាយចង់និយាយជាមួយនាងណាស់តែគ្មានឱកាស ឥឡូវបានដៃនាយហើយ។

" ឈឺខ្លាំងទេបាទ? " ជេគ ភ្លេចខ្លួនមួយពេលភ្លាត់មាត់និយាយបាទ នាយលោទៅផ្លុំត្រង់កន្លែងពករបស់នារីនោះ ធ្វើឲនាងតាមសម្លឹងនាយថ្មែរ នាងជាស្រីហេតុអ្វីត្រូវឆ្លើយបាទ?

" ... "

" ជេហ្វី!! " មិនទាន់បាននិយាយអ្វីជាដុំកំភួនផងសម្លេងកាចៗក៏ប្រកូកមកពីអាយ ស៊ុងហ៊ុន តាំងៗដើរមករកម្ចាស់ឈ្មោះ មុខវិញកុំបាច់មើលដូចម៉ែចែកទ្រព្យមិនស្មើរ ជេគឃើញបែបនេះក៏ខិតចេញពីនាងលេខា។

ស៊ុងហ៊ុនសម្លក់ឆ្លាស់ជេហ្វីនិងលេខារបស់ខ្លួន មុននេះនាយបានឃើញទាំងអស់ថាជេហ្វចង់ធ្វើអី ស្រីម្នាក់នេះចម្លែកខ្លាំងណាស់ ស្និទ្ធស្នាលសូម្បីតែជាមនុស្សស្រីដូចគ្នា។

" ប្រាប់ឲចាំក្នុងអហ្វីសម៉េចក៏មិនស្តាប់ រហិចដើរគ្រប់កន្លែងដឹងទេគេពិបាកដើររក " សម្តីកាចដូចដើមស៊ុងហ៊ុនស្រែកសម្លុតជេហ្វី លេខារបស់នាយរួញខ្លួនទទ្រុនឱនមុខចុះដ្បិតខ្លាចនិងពាក្យសម្តីចៅហ្វាយនាយ ផ្ទុយពីគេដែលមានតែទឹកមុខធុញទ្រាន់មួយមុខប៉ុណ្ណោះ។

" មនុស្សឈឺនោមណាយល់ទេ ចង់ឲទ្រាំរហូតដល់វាលេចហៀរតាមជើងខោ? " ជេហ្វី ស៊កសៀតត្បកពាក្យសម្តីទៅវិញ គិតប្រុងឲចាំមិនឲទៅនោមទៅអីទេ? ស៊ុងហ៊ុនក្តក់ថ្ពាល់ទប់ចិត្តមិនចង់ស្តីឲនៅមុខគេ តែមើលចរិតចុះតមាត់ប៉ប៉ោចមិនឲ្យជ្រុះមួយម៉ាត់ដល់ដីទេ។

𝐒𝐡𝐞'𝐬 𝐍𝐨𝐭 𝐀 G̶I̶R̶L̶ (COMPLETED)Where stories live. Discover now