Chapter 15: Human ATM

837 98 8
                                    

ចន្លោះទ្វារបើកបង្ហើបម្តងបន្តិចៗ ជេគអើតក្បាលចូលបន្ទប់លឹបលរដូចជាចោរ សម្លេងទឹកឈូរៗស្មានបានថាស៊ុងហ៊ុនកំពុងតែនៅក្នុងបន្ទប់ទឹក នាយតូចប្រលែងដង្ហើមមួយឃូសមុននិងដើរចូលបន្ទប់សម្តៅទូរខោអាវរបស់គេ។
“ ចង្រៃយ៍អើយកំពុងប្រញាប់ផង ” ជេគ ផ្តាសារស្ងាត់ៗ កំពុងប្រញាប់ញាប់ដៃញាប់ជើងផង ចាប់នេះខុយចាប់នោះមិនបាន រំខានអារម្មណ៍ពិតមែន។
“ កំពុងធ្វើអីហ្នឹងជេហ្វ ” ហាក់បីដូចជាអាវៈយវៈនាយកកអស់ ជេគភ្លេចដកដង្ហើមនៅពេលដែលឮសម្លេងធ្ងន់របស់អ្នកម្ខាង ទោះបីពេលនេះមិនងាកក្រោយតែជេគអាចដឹងពីវត្តមានរបស់រាងក្រាស់ដែលឈរយ៉ាងកៀកបំផុតតាមរយៈដង្ហើមក្តៅស្ទង់ៗនៅលើកញ្ជឹងករបស់ខ្លួន។
“ ប្រមូលឥវ៉ាន់យកទៅណា ” សម្លេងកំបុតៗបញ្ជាក់ពីភាពមិនពេញចិត្ត ជេគខិតទៅមុខមួយជំហានផ្តល់គម្លាតមួយទុកឲខ្យល់ចេញចូល កៀកពេកបែបនេះមិនល្អទេ នាយអាចស្លន់ដល់ខ្យល់គបាន។
“ ទៅ-ទៅ បន្ទប់ខ្ញុំវិញ ”
“ ទៅធ្វើអី ”
“ ចុះនៅធ្វើអី? ” ជេគ សួរត្បកតបទៅវិញ ឲអ្នកម្ខាងកាន់តែខឹង បើមិនតមាត់មិនសួរច្រើនមិនមែនជា ជេហ្វី នោះទេ។
“ ក្រដាសមួយរយៗដប់សន្លឹកថ្មីចែសពីម្សិលមិញគឺដើម្បីអ្វី កុំមកធ្វើជាភ្លេចណាជេហ្វី ”
“ តែលោកទៅវិញបាត់ហើយ ពួកយើងមិនបាច់សម្តែងអីទៀតទេ ”
“ នាងនេះមិនចេះគិតមុខក្រោយមែនជេហ្វ ចុះគិតថាលោកតា៎ទុកពីរនាក់នោះធ្វើអី គឺគាត់ទុកជាភ្នែកជាច្រមុះគាត់ហ្នឹងហើយ ” សួរខ្លួនឯងក៏ឆ្លើយខ្លួនឯង ជេហ្វីនេះដូចជាស្ពឹកខ្លាំងណាស់បើទុកឲចាប់អារម្មណ៍ដោយខ្លួនឯងមិនដឹងជាពេលណានោះទេ ជេហ្វីធ្វើមាត់ជារាងអក្សរ 'o' បញ្ជាក់ថានាងបានយល់ហើយ។
“ ទេ..មិនលេងចូលទេ ធ្វើយ៉ាងម៉េចបានក៏ធ្វើទៅ លោកឯងជាអ្នកផ្តើមមុនទេតើ ” នាងតូចធ្វើរឹកអឿពើងទ្រូងប្រឹងធ្វើខ្លួនដូចជាមិតប្រៃនិងពាក្យសម្តីខ្លួនឯងខ្លាំងណាស់អ៊ីចឹង តែដល់ពេលគេលើករឿងលុយមកនិយាយក៏ក្រឡាស់ពាក្យសម្តីប្រែជាមនុស្សផ្សឹងភ្លែត។
“ 200$ ”
“ អត់! ”
“ 300$ ”
“ មិនយក! ”
“ 500$ ”
“ ជួយលោកឯងម្តងទៀតចុះ ” ស្តីចប់ក៏ទម្លាក់ឥវ៉ាន់ចោលដើរចូលបន្ទប់ទឹកវឹង ស៊ុងហ៊ុន ចូកសក់ទៅក្រោយស្ពឹកមុខជាមួយនាងយ៉ាងខ្លាំង មិនស្មានថានាយប្រែក្លាយទៅជាកុងធនាគារបើកលុយឲជេហ្វីរាល់ថ្ងៃចឹងទេ តែក៏ឆ្ងល់ណាស់ដែរ ហេតុអីក៏នាយនិយាយនាងមិនបានហើយនៅតែទុកនាងនៅក្បែរដៃទៀត មាត់រអ៊ូប៉ប៉ោចតែកាយវិការដូចជាក្បត់និងមនសិការពេកហើយ ឬមួយសូម្បីតែខួរក្បាលរបស់នាយត្រូវបានជេហ្វីក្រឡុកក្រឆាឲស្របតាមនាងដែរ?

𝐒𝐡𝐞'𝐬 𝐍𝐨𝐭 𝐀 G̶I̶R̶L̶ (COMPLETED)Where stories live. Discover now