Chapter 1: The stupid stranger

3.5K 207 4
                                    

៊" ឈប់! អាល្អិតឈប់ភ្លាម!! " សម្រឹបជើងដឹបៗព្រមជាមួយសម្លេងចេចចាចលាន់ឮពេញផ្លូវឌឿងហែម ប្រុសមាឌធំក្រអាញ់បីនាក់កំពុងរត់ដេញក្មេងប្រុសមាឌល្អិតម្នាក់ ទំនងដូចជាចង់ចម្រិតទារអ្វីម្យ៉ាងអ៊ីចឹង

" ពួកលោកឈប់ដេញទៅ ខ្ញុំឈប់រត់ដែរហើយ " ក្មេងតូចងាកមកនិយាយនិងពួកគេវិញ ឲគេឈប់តែខ្លួនមិនឈប់ដេញ អ្នកណាទៅឈប់កើតនោះ

" រួចឯងមិនព្រមឈប់រត់? " ប្រុសមាឌមាំ នោះស្រែកតប

" ចុះពួកលោកម៉េចក៏មិនព្រមឈប់តាម? "

ស្តីរួចក៏បន្ថែមល្បឿន រត់ត្របាញ់ជើងទៅមុខទៀត ឯអ្នកដេញក៏ចេះតែបន្តដេញទៀតទៅ...

" ឈប់..ឈប់សិន..ហត់..ណាស់!! " ក្មេងប្រុសចំកោងខ្លួន ដង្ហក់ដង្ហើមសឹងមិនដល់គ្នាព្រោះមុននេះប្រមូលកម្លាំងរត់ឡើងខ្សោះពីខ្លួនទៅហើយ

មិនខុសពីជេគ ប៉ុន្មានបុរសទាំងបីនោះក៏ហត់គឃូសសឹងដាច់ខ្យល់ដែរ

" បើឯងព្រមយកលុយ..ទៅសងចៅហ្វាយស្រីយើង..ក៏យើងមិនពិបាកហត់រត់តាមដូច្នេះដែរ.."  ពុទ្ធោរអើយ ពិតជាស្គាល់មុខមិនស្គាល់សន្តានមែន ក្មេងប្រុសមានមុខមាត់ស្អាតបាត ក្មេងខ្ចី ដៃជើងក៏នៅមាំទាំតែបែរជាមានសម្ពាយបំណុលជាប់ខ្លួនហើយមែនទេ?

" បើខ្ញុំមានលុយយកទៅសងហើយ មិនចាំឲពួកលោកមកដេញចឹងទេ " អាល្អិតប្រកូកតបវិញ ចេះចឹងទៅកើត តែមានលុយគេសងហើយអ្នកណាចង់ជំពាក់គេចឹងនោះ

" យើងអង្វរណាសងលុយគាត់ទៅ មិនចឹងទេយើងច្បាស់ជាត្រូវរត់តាមឯងរហូតដល់ឆ្គួតមិនខាន " ទាល់តម្រិះមានតែសុំអង្វរវិញនោះទេ ទារលុយអ្នកផ្សេងមិនជាប៉ុន្មាននោះទេ តែទារលុយអាកូននេះមួយលើកណាក៏ត្រូវរត់ដេញ ដូចប៉ូលីសចាប់ចោរដែរ ហត់..ហត់ណាស់

" ឥឡូវខ្ញុំអង្វរលោកវិញ ចាំពេលមានលុយខ្ញុំយកទៅសងហើយ បាច់តាមទៀតទេ "

" មិនបានទេ អ្នកស្រីបញ្ជាមកថាត្រូវតែទារលុយពីឯងឲបានក្នុងថ្ងៃនេះ!! " ពួកគេនិយាយយ៉ាងដាច់អហង្ការ ព្រោះថ្នាក់លើក៏ដាក់គំនាបគៀបសង្កត់មកខ្លាំងណាស់ដែរ បើទារមិនបាននិងត្រូវកាត់ប្រាក់ខែពួកគាត់ជំនួសវិញមិនខាននោះទេ។

𝐒𝐡𝐞'𝐬 𝐍𝐨𝐭 𝐀 G̶I̶R̶L̶ (COMPLETED)Where stories live. Discover now