ភាគទី១១៥

422 14 0
                                    

ម្ចាស់គ្រងបេះដូង
ភាគទី១១៥

"និយាយប្រាប់មីងបន្តិចទៅមើលវ៉ូយ៉នអ្នកណាក៏ថ្លើមធំខ្លាំងសម្បើមម៉្លេះនៀក៎?" មិនត្រឹមតែត្រូវគេជម្រិតសួរនៅការិយាល័យឡើយមកដល់ផ្ទះវិញនេះក៏មានអ្នករង់ចាំសួរនាំទៀត ស្កាលេតឯណោះកាលបើឃើញថានាងល្អិតវ៉ូយ៉នទៅសាលាមានបញ្ហាជាមួយមិត្តនៅសាលានាងមិនបានខឹងសម្បារអ្វីឡើយ រឹតតែអាណិតដែលនាងតូចត្រូវមានបញ្ហានឹងលឺសម្ដីមិនល្អពីម៉ាក់នាងទាំងនោះ។
"ចុះវ៉ូយ៉ននិយាយប្រាប់ទៅអ្នកដើរនិយាយពាក្យចចាមអារាមនោះ?" ហូស៊ុកសួរនាំទៅកាន់នាងល្អិតទាំងជ្រឹមចិញ្ចើមឆ្ងល់ បើសិនជានាងបង្កបញ្ហានាងក៏គួរតែមានអ្វីជាសក្ខីភាពមកបង្ហាញថានាងធ្វើនោះត្រឹមត្រូវពិតមែនហើយរឿងបែបនេះនឹងមិនកើតឡើងម្ដងទៀត។
"វ៉ូយ៉នគ្រាន់តែនិយាយថាអ្នកម៉ាក់លោកប៉ាស្រឡាញ់គ្នាយូរយារជាអាយុរបស់ឯងទៅទៀត បើឯងមិនដឹងទេក៏បិទបបេរទៅ ប៉ុណ្ណឹងឯងលោកតា" ស្កាលេតរៀងអស់សំណើចនឹងសម្ដីបប៉ោចរបស់វ៉ូយ៉ននិយាយនោះ តែថានាងនិយាយក៏មិនខុសដែរបើសិនជាគិតជាឆ្នាំដែលស៊ុកជីនរង់ចាំអែមមីនោះគឺយូរណាស់ហើយចាប់តាំងពីអែមមីធំដឹងក្ដីមកអែមមីតែងតែមានវត្តមានស៊ុកជីននៅកៀកក្បែររហូតតែម្ដង។
"ចម្លើយល្អវ៉ូយ៉ន មីងវ៉ាយ៍ឲ្យ១០០ពិន្ទុ" វ៉ូយ៉នសើចកក្អឹករួចក៏ប្រញាប់ចូលទៅអោបក្រសោបខ្លួនរបស់វ៉ាយ៍លេតយ៉ាងស្និតស្នាល ដំបូងឡើយវ៉ាយ៍លេតមិនសូវជាស្និតស្នាលជាមួយនឹងវ៉ូយ៉នឡើយត្បិតបានឃើញនាងដូចជារំលឹកវ៉ាយ៍ពីឡរ៉ាម្ដាយនាង នឹងនឹកឃើញដល់រឿងគ្រប់យ៉ាងដែលឡរ៉ាបានធ្វើដាក់បងស្រីនាងផងដែរ តែក្ដីស្រឡាញ់ស្មោះត្រង់របស់វ៉ូយ៉នក៏អាចយកឈ្នះចិត្តរបស់មីងម្នាក់នេះបានដោយប្រើពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ។
"អ៊ីចឹងមីងវ៉ាយ៍ធ្វើខេកឲ្យវ៉ូយ៉នញ៊ាំបានទេ?"
"ចាំម៉ាដាមធ្វើជូនអ្នកនាងតូចក៏បានណា៎" ម៉ាដាមកាលបើនៅឈរស្ដាប់ចៅហ្វាយនាយនិយាយគ្នារឿងធ្វើខេកភ្លាមគាត់ក៏ប្រញាប់អះអាងខ្លួនជាអ្នកធ្វើតែវ៉ាយ៍លេតក៏ឃាត់ភ្លាម នាងងាកបែរសំឡឹងមើលទៅវ៉ូយ៉នជាមួយនឹងស្នាមញញឹមស្រស់ស្អាត។
"ពួកយើងទៅរកអីញ៊ាំនៅខាងក្រៅល្អទេ? បងមានសំបុត្រកុន២ផងអូនចង់ទៅទេ?" គ្រាន់តែបានលឺថាទៅដើរលេងមើលកុនវ៉ូយ៉នក៏ញញឹមងួកក្បាលតបយ៉ាងរហ័សតែម្ដង វ៉ាយ៍លេតក៏កាន់ស្មានាំនាងចេញពីទីនោះ ដៃតូចស្រឡូនលូកទាញទូរសព្ទ័មករួចចុចចូលកន្លែងផ្ញើសារដែលមានសារជាច្រើនដែលនាងផ្ញើទៅជីមីនថានាងបានទិញសំបុត្រសម្រាប់ទៅមើលជាមួយគេ តែគេមិនបានតបសូម្បីតែមួយម៉ាត់ មិនសូម្បីតែចូលមើលទៀតផង។
(បងធ្វើការចុះ អូនទៅជាមួយនឹងវ៉ូយ៉នក៏បានណា៎)
(អរគុណអូនដែលយល់ បងរវល់ប្រជុំហើយ) វ៉ាយ៍លេតក៏បានត្រឹមញញឹមបែបអាក់អន់ស្រពន់ចិត្តបន្តិចត្បិតថាគេមួយរយៈនេះតែងតែឃ្លាតឆ្ងាយពីនាង តែនាងក៏យល់ដែរថាគេធ្វើការងារក្រុមហ៊ុនរវល់ខ្លាំងយ៉ាងណានោះ។
"កូនស្រីរបស់អូននាងពូកែណាស់មែនដែរទេ?" ស៊ុកជីនកាលបើគ្រាន់តែដាក់ខ្លួនអង្គុយចុះក៏និយាយស៊កសៀតពាក្យសម្ដីទៅកាន់អែមមីភ្លាមនាំឲ្យនាងតូចយើងដែលកំពុងតែឈរឆុងកាហ្វេញញឹមបន្តិច នាងដើរកាន់កែវកាហ្វេដែលឆុងរួចមកឲ្យស៊ុកជីនមួយកែវ ទុកផឹកខ្លួនឯងមួយកែវ។
"អូនបារម្ភពីកូនណាស់ នាងអាចនឹងសប្បាយៗបែបនេះតែមិនដឹងថាក្នុងចិត្តកូនបែបណាឡើយស៊ុកជីន បងដឹងទេថាក្មេងៗពូកែលាក់អារម្មណ៍ខ្លួនឯងខ្លាំងណាស់" ស៊ុកជីនក៏ក្ដាប់បបូរមាត់បន្តិចរួចលូកដៃទាញចង្កេះនាងមកអោបក្រសោបមុននឹងដាក់ចង្ការជាប់លើស្មាម្ខាងរបស់នាង អែមមីក៏នៅស្ងៀមព្រមឲ្យបុរសជាទីស្រឡាញ់អោបជាប់ទ្រូងយ៉ាងកក់ក្ដៅ បានដៃដែលលោកប៉ាអ្នកម៉ាក់អែមមីចេញទៅផ្ទះមួយទៀតដើម្បីសម្រាក ពីរនាក់គូស្នេហ៍នេះក៏មានពេលផ្ទាល់ខ្លួនដើម្បីជជែកពិភាក្សាគ្នា។
"បើបែបនោះមែន វ៉ូយ៉នគឺកាត់ទៅរកអូន១០០%ហើយ អូនក៏ជាក្មេងដែលគិតច្រើននឹងពូកែលាក់អារម្មណ៍ដូចគ្នា ក្មេងតូចដែលមានចិត្តឲ្យបងតាំងពីតូចដូចគ្នាតែបែរជាព្យាយាមលាក់អារម្មណ៍ខ្លួនឯង ហើយយករឿងតែផ្ដេសតែផ្ដាសមកគិតម្នាក់ឯងរួចក៏ខូចចិត្តលែងហ៊ានចូលមកជិតបង បងថាវ៉ូយ៉ននៅស្រាលជាងអូនទេអែមមី" ដោយស៊ុកជីននិយាយចំៗចំណុចបែបនេះអែមមីក៏បានត្រឹមតែក្ដាប់បបូរមាត់ខ្នក់ខ្នាញ់នឹងគេ ដៃតូចស្រឡូនព្យាយាមរើបម្រាស់ចេញពីគេតែថានាងក៏ជ្រុលដៃរុញឲ្យកំពប់កាហ្វេប្រឡាក់លើអាវសឺមីសរបស់ស៊ុកជីនទាំងកាហ្វេនោះនៅក្ដៅៗនៅឡើយ។
"ស៊ុកជីន..បងមិនអីទេមែនទេ? អូនសុំទោស អូនមិនបានប្រយត្ន័ណា៎" នាងតូចក៏ប្រញាប់ទាញយកកូនកន្សែងមកជូតផ្ដិតកាហ្វេក្ដៅៗនោះពីអាវរបស់ស៊ុកជីនព្រមជាមួយនឹងភាពដឹងខុសដែលនាងធ្វេសប្រហែសពេក។
"បងមិនអីទេ អូនញ៊ាំកាហ្វេចុះបងមិនរំខានទេ" ស៊ុកជីននិយាយទាំងមិនបានមើលមុខនាងរួចក៏ប្រញាប់នាំខ្លួនឡើងទៅជាន់បន្ទប់ខាងលើ កាយវិការចម្លែករបស់គេកាន់តែនាំឲ្យអែមមីមានអារម្មណ៍ដឹងខុសលើសដើមថែមទៀត មិនបង្អង់នាងក៏ប្រញាប់ឡើងទៅជាន់ខាងលើតាមនាយ មកដល់ជាន់ខាងលើក៏ឃើញស៊ុកជីនកំពុងតែដោះអាវដែលប្រឡាក់នោះបោះចូលក្នុងកន្ត្រក សល់ត្រឹមខោជើងវែងជាប់ចង្កេះប៉ុណ្ណោះតែវាក៏មិនអាចឃាត់អែមមីមិនឲ្យចូលទៅរកគេឡើយ។
"បងប្រាប់ថាបងមិនអីទេអែមមី.." ស៊ុកជីននិយាយជាមួយនឹងសំឡេងស្រាលប្រៀបបីដូចជាអាក់អន់ចិត្តនឹងនាងខ្លាំង អែមមីក៏ចូលមករកគេអោបខ្លួនមាំទាំដែលលែងខ្លួនល្វែងខាងលើទទេទាំងមិនខ្វល់ច្រើន នាងអោបផ្ទប់មុខនឹងសាច់ខ្នងសស្គុសរបស់នាងហាក់ដូចជាចង់សុំទោសគេដែលនាងជ្រុលខុស តែថាអ្នកដែលត្រូវគេអោបឯណោះបែរជាញញឹមបិទមាត់មិនជិតព្រោះតាមពិតគេធ្វើជាខឹងនាងប៉ុណ្ណោះ គេចង់ឃើញនាងធ្វើបែបនេះ ចង់ឲ្យនាងអោបគេបែបនេះ នាងល្អិតម្នាក់នេះទាល់តែអោយភ្លក់ថ្នាំខ្លួនឯងខ្លះទើបបាន។

1Kសម្រាប់ភាគបន្ត

យូមីន

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now