ភាគ៨២+៨៣+៨៤

351 11 0
                                    

រឿង "ម្ចាស់គ្រងបេះដូង"
#ភាគទី៨២+៨៣+៨៤

(បើខ្ញុំអាចជួយឲ្យមនុស្សជាទីស្រឡាញ់លោកមានសុវត្ថិភាព តើការមកវិញរបស់ខ្ញុំនឹងមានប្រយោជន៍ទេជុននីអូ?)

ត្រឡប់ទៅកាន់កម្លោះស៊ុកជីនយើងឯណោះវិញគេក៏ប្រញាប់ប្រញាល់បើកបរឡានដូចជាហោះសម្ដៅទៅកាន់ហាងកាហ្វេមួយកន្លែងដែលអែលលីបានផ្ញើអាស័យដ្ឋានមកឲ្យខ្លួន។ គ្រាន់តែមកដល់ចតឡានស្រួលបួលនៅកន្លែងចំណតរួចរាល់គេក៏រហ័សរួសរ៉ាន់ចូលទៅខាងក្នុងហាងតែថាគេទច់ដំណើរដោយឈប់ផ្ទុយទិសគ្នារវាងមនុស្សប្រុសម្នាក់ទៀតដែលហាក់កំពុងតែអន្ទះសារដូចជាគេដែរ។
"ជុននីអូ?!" ម្ចាស់កាយខ្ពស់ម្ខាងទៀតឯណោះក៏មិនបានតបតរអ្វីនឹងគេដែរពោលគឺប្រញាប់ប្រញាល់នាំខ្លួនចូលទៅខាងក្នុងហាងកាហ្វេធ្វើដូចជាមិនបានឃើញនឹងលឺស៊ុកជីនហៅអញ្ចឹង ស៊ុកជីនបានត្រឹមតែក្រវីក្បាលបន្តិចតែមិនបានខឹងព្រោះគេក៏ដឹងថាជុននីអូនៅខឹងពីរឿងដែលគេធ្វើឲ្យអែមមីយំមិនទាន់បាត់ឡើយ។
ស៊ុកជីននឹងជុននីអូចូលមកដល់ខាងក្នុងព្រមគ្នាដោយក្រសែភ្នែកកម្លោះសង្ហាទាំងពីរងាករ៉េឆ្វេងស្ដាំដើម្បីមើលថាតើអ្នកដែលណាត់ខ្លួនមកជួបនោះនៅឯណា?តែថាមិនមួយប៉ព្រិចភ្នែកផងក៏មានម្ចាស់កាយតូចមួយក្រោកឈរលើកដៃបក់ហៅពួកគេទាំង២នាក់ ស៊ុកជីននឹងជុននីអូក៏សំឡឹងមើលមុខគ្នាបែបជ្រឹមចិញ្ចើមបន្តិចមុននឹងប្រញាប់ដើរទៅរកព្រះនាងអែលលីដូចគ្នា។
"ក្រែងនាងនិយាយថាជួបនិយាយរឿងសំខាន់តែជាមួយនឹងខ្ញុំមិនចឹង?" សំឡេងគ្រលរបន្លឺពីបបូរមាត់របស់កម្លោះវ័យក្មេងដែលមកដល់មុន ឃ្លាប្រយោគបែបមិនយល់បូកផ្សំក្រសែភ្នែកងាកសំឡឹងមើលទៅកម្លោះវ័យជ្រេដែលមកដល់ដូចគ្នានោះ ព្រះនាងអែលលីក៏ក្រវីក្បាលបន្តិចរួចចង្អុលបង្ហាញកន្លែងដែលពួកគេអាចអង្គុយបាន។
"ជុននីអូអាចអង្គុយជាមួយខ្ញុំក៏បាន..." ក៏ដោយសារតែឃើញថាជុននីអូរារែកមិនចង់អង្គុយរួមតែក្បែរនឹងស៊ុកជីនទើបព្រះនាងបបួលអញ្ជើញគេឲ្យមកអង្គុយក្បែរទ្រង់ឯណេះវិញ ស៊ុកជីនក៏អង្គុយចុះស្របគ្នានឹងជុននីអូអង្គុយជិតព្រះនាងអែលលីដែរ។
"ទ្រង់ខលហៅទូលបង្គំមានការអ្វីមែនទេ?" ស៊ុកជីនក៏ជាអ្នកសួរនាំទៅកាន់ព្រះនាង ទ្រង់ក៏ងក់ក្បាលឆ្លើយតបមុននឹងលូកបើកកាបូបយកFlashមួយចេញមករួចក៏តភ្ជាប់នឹងកុំព្យូទ័រដើម្បីបង្ហាញអ្វីម៉្យាងទៅកាន់ស៊ុកជីននឹងជុននីអូ។
(បងអេរ៉េនស្លាប់បាត់ហើយ! ពួកលោកអាចឲ្យរបស់ដែលខ្ញំត្រូវការបានហើយរឺនៅ?)
(តែកូនវានៅរស់មិនចឹង?ឯងចាត់ការមកស្អាតទាល់តែសោះហើយអាក្មួយប្រុស..ក្រែងឯងជាSerial killerនៅអុីតាលីដែលល្បីឈ្មោះនោះមិនអញ្ចឹងហេស៎? ហេតុអីក៏មើលទៅឯងចាត់ការមនុស្សដូចជាមនុស្សគ្មានបទពិសោធន៍អីបែបនេះ?)
"Serial killer?" ស៊ុកជីននឹងជុននីអូក៏បន្លឺប្រយោគមួយនេះឡើងព្រមគ្នាទាំងក្រសែភ្នែកនៅដក់សំឡឹងមើលសកម្មភាពរបស់ជនទាំង២នាក់ក្នុងវីដេអូនោះ សកម្មភាពដោះដូរគ្រឿងញៀនជាមួយគ្នាទៅមកនាំឲ្យនាយទាំង២នាក់កាន់តែសង្ស័យកាន់តែខ្លាំងទៀត តែបែរម្នាក់ក្នុងចំណោមពួកគេភ្ញាក់ខ្លួនឲ្យព្រើតរួចប្រញាប់ចុចស្កុបវីដេអូឲ្យឈប់ពេលកាំមេរ៉ាបង្ហាញចំមុខកម្លោះវ័យក្មេងម្នាក់ដែលគេស្គាល់។
"ម៉ាកូ..ជាម៉ាកូឡូរ៉េនហ្សូ" ជុននីអូក៏ឧទានឡើងទាំងភ្ញាក់ផ្អើលស្ទើររកអ្វីប្រៀបផ្ទឹមពុំបានក៏ព្រោះតែម៉ាកូក៏ជាមិត្តសំឡាញ់របស់គេនឹងអែមមី គេជាមនុស្សស្លូតបូតមិនសូវចេះមាត់ករ ចូលចិត្តតែអានសៀវភៅនឹងជាសិស្សពូកែប្រចាំសកលវិទ្យាល័យទៀតផង តែនេះគេបានអះអាងថាខ្លួនជាSerial killerដែលរំលោភនឹងសម្លាប់មនុស្សស្រីជាច្រើននៅអុីតាលីទៅវិញ គេមិនចង់ជឿឡើយ។
"ឯងនិយាយមុននេះថាយ៉ាងមិច? ម៉ាកូ..ឡូរ៉េនហ្សូ? អេរ៉េន ឡូរ៉េនហ្សូ?"
"តាមអ្វីដែលខ្ញុំបានលឺពីមាត់អ្នកអង្គម្ចាស់មេគ៍គឺពួកគេទាំង២ជាបងប្អូននឹងគ្នា ពួកគេជាកូនប្រុសរបស់ត្រកូលឡូរ៉េនហ្សូដែលជាត្រកូលអ្នកមាននៅអុីតាលីហើយលោកប៉ាពួកគេក៏មានងារជាឧត្តមសេនីយ៍ប្រចាំប្រទេសទៀតផង លោកអេរ៉េនជាកូនប្រុសច្បងដែលបាត់មុខមាត់អស់ច្រើនឆ្នាំក្រោយពីរៀបការដោយមានៈជាមួយនឹងមនុស្សស្រីមិនស្គាល់ប្រវត្តិច្បាស់ម្នាក់ បន្ទាប់ពីនោះក៏មិនមានអ្នកណាបានលឺដំណឹងពីគេទៀតឡើយ មានតែម៉ាកូម្នាក់ប៉ុណ្ណោះដែលត្រូវបានបង្ហាញ" គ្រាន់តែព្រះនាងអែលលីមានបន្ទូលប៉ុណ្ណេះស៊ុកជីនក៏អាចកាត់ន័យបានថាមនុស្សស្រីម្នាក់នោះគឺជាឡរ៉ានឹងឯង អញ្ចឹងបានន័យថាគេសុខចិត្តបោះបង់ឈ្មោះជាកូនប្រុសឧត្តមសេនីយ៍ចោលដើម្បីរស់នៅជាមួយនឹងឡរ៉ាតែនាងក៏បែរជានាំកូនចាកចេញពីគេ?
"អ្នកដែលសម្លាប់លោកអេរ៉េននៅថ្ងៃនោះក៏ជាម៉ាកូដូចគ្នា ហើយមុខសញ្ញាបន្ទាប់របស់គេគឺ..វ៉ូយ៉ន" គ្រាន់តែលឺដល់វ៉ូយ៉នភ្លាមស៊ុកជីនក៏ស្រាប់តែត្រជាក់ចុងដៃចុងជើងតែម្ដង នាយក៏ប្រញាប់ក្រោករួចទាញទូរសព្ទ័ចុចទាក់ទងទៅអែមមីតែក៏មិនមានអ្នកណាលើកសោះ ក្នុងចិត្តក៏កាន់តែព្រួយបារម្ភខ្លាំងថែមទៀត។
"ពួកយើងគួរតែទៅមើលវ៉ូយ៉ននឹងអែមមី..ពួកគេនៅអាផាតមិនរបស់ខ្ញុំ" និយាយរួចស៊ុកជីនក៏ជាអ្នកដែលប្រញាប់ចាកចេញទៅមុន ព្រះនាងអែលលីក៏រៀបចំកុំព្យូទ័រនឹងរបស់របរដាក់កាបូបទ្រង់បំណងចង់ចាកចេញតែក៏ត្រូវបានជុននីអូចាប់ដៃទ្រង់ជាប់ឲ្យឈប់។
"នាងនឹងអ្នកអង្គម្ចាស់មេគ៌នោះ.." ជុននីអូបំណងចង់សួរទៅនាងថានាងពិតជារៀបការជាមួយនឹងអ្នកអង្គម្ចាស់មេគ៌នោះពិតតាមអ្វីដែលគេលឺរឺទេ? តែគេក៏បញ្ឈប់ការសួរមកត្រឹមផ្ងារខ្មងដៃព្រះនាងអែលលីរួចបានឃើញចិញ្ជៀនបំពាក់នាងដៃខាងឆ្វេងរបស់ទ្រង់ទៅហើយ ព្រះនាងអែលលីក៏ប្រញាប់រលាស់ដៃចេញពីការចាប់កាន់របស់ជុននីអូរួចក៏ប្រញាប់គេចមុខចេញទៅយ៉ាងលឿនតែម្ដង។

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now