ភាគ៧៨+៧៩+៨០

333 12 0
                                    

កាដូដែលខំឡាច៎អាល់ប៊ុមបាន៩៥០ ហិហិ, ៣ភាគតែម្ដងយប់នេះណា៎, រីករាយអាន...

ម្ចាស់គ្រងបេះដូង
ភាគទី៧៨+៧៩+៨០

"មិចនឹងអាច?!" ស៊ុកជីននិយាយទាំងមិនចង់ជឿនឹងអ្វីដែលខ្លួនបានឃើញផ្ទាល់នឹងភ្នែកនោះ រូបភាពជីមីន,ក្មួយប្រុសរបស់គេដែលអង្គុយពិភាក្សាគ្នានៅក្នុងហាងកាហ្វេដែលមានអ្នកលបលួចថតបាននោះ គេមិនអាចបំភន្ត័ភ្នែកខ្លួនឯងថាមិនមែនជាជីមីនឡើយព្រោះតែវាច្បាស់ខ្លាំងពេក។
"លោកអាចទុកវាសិនក៏បាន ព្រោះឯកសារមួយនេះខ្ញុំបានឃើញអ្នកអង្គម្ចាស់មេគ៌យកបោះចោលទើបខ្ញុំយកមកឲ្យលោកហើយក៏សង្ឃឹមថាលោកនឹងធ្វើការស៊ើបបន្តពីវាទៀតព្រោះខ្ញុំ..." អែលលីមានបន្ទូលតែប៉ុណ្ណឹងក៏ស្រាប់តែទម្លាក់ទឹកមុខចុះបន្តិចព្រលែងខ្យល់ដង្ហើមតានតឹងទ្រូងដូចជាទ្រង់នៅមានបញ្ហាអ្វីលាក់ទុកក្នុងចិត្តទៀតអញ្ចឹង។
"ព្រះនាងមានអ្វីក្នុងព្រះទ័យមែនទេ? អាចប្រាប់ដល់ទូលបង្គំបានក្រាបទូល" ស៊ុកជីនក៏ជីកសួរពីមូលហេតុដែលនាំឲ្យព្រះនាងក្រៀមស្រពោនក្នុងព្រះទ័យបែបនេះតែព្រះនាងក៏បែរជាញញឹមរួចក្រវីក្បាលបន្តិចហាក់ប្រាប់ថាមិនមានអ្វីធ្ងន់ធ្ងរឡើយ រួចក៏មានឡានខ្មៅរលើបមួយបើកចូលមកឈប់ចតក្បែរព្រះនាង មួយសន្ទុះអ្នកបើកឡានផ្ទាល់ខ្លួនរបស់ព្រះនាងក៏ចេញមកយាងព្រះនាង។
   "ខ្ញុំគិតលាលោកសិនហើយ សុំសំណាងល្អ" ព្រះនាងអែលលីមានបន្ទូលត្រឹមប៉ុណ្ណេះរួចក៏ឡើងឡានចាកចេញ មកដល់ក្នុងឡានព្រះនាងក៏បានត្រឹមតែព្រលែងខ្យល់ដង្ហើមធំទាំងតានតឹងក្នុងទ្រូង មុននឹងងើយក្បាលឡើងទប់ទឹកភ្នែកដែលហៀបនឹងហូរស្រក់កាត់ផែនថ្ពាល់ទ្រង់ទៅហើយ ប្រមូលអារម្មណ៍រួចបញ្ជាទៅកាន់អ្នកបើកឡានទ្រង់។
   "នាំខ្ញុំទៅដំណាក់ធំបន្តិចទៅ ខ្ញុំចង់ទៅជួបបិតាជាមុនទើបទៅរកអ្នកអង្គម្ចាស់មេគ៍" ឡានរបស់ទ្រង់ក៏បរចាកចេញទៅឆ្ងាយពីស៊ុកជីន ការចាកចេញរបស់ព្រះនាងហាក់បន្សល់ទុកនូវភាពសោកសៅចម្លែក ព្រះទាំងមន្ទិលសង្ស័យជាច្រើនដែលចាក់ស្រេះពេញខួរក្បាលរបស់គេ។
   "ជីមីន,ពូមិនជឿថាឯងធ្វើរឿងទាំងនេះឡើយ" គិតមកដល់ត្រឹមនេះស៊ុកជីនក៏ប្រញាប់ឡើងឡានឡាំបូហ្គីនីខ្លួនរួចក៏បើកចាកចេញពីទីនោះយ៉ាងលឿនតែម្ដង។
   ស៊ុកជីនទៅរកជីមីននៅឯក្រុមហ៊ុនផ្ទាល់តែក៏មិនបានជួបគេបានត្រឹមតែពាក្យបញ្ជាពីលេខាមកប្រាប់ថានាយចេញមកជួបនឹងដៃគូជំនួញនៅឯហាងកាហ្វេមួយកន្លែងក្បែរក្រុមហ៊ុន មិនឲ្យខកខានស៊ុកជីនក៏មករកគេនៅទីនោះផ្ទាល់តែម្ដងដូចគ្នា។ ម្ចាស់កាយសង្ហាឈរជ្រែងហោប៉ៅខ្លួនឯងសំឡឹងមើលទៅភាពសុីវីល័យនឹងទំនើបកម្មរបស់ទីកន្លែងមួយនោះរួចក៏ដើរចូលទៅខាងក្នុងតែម្ដង ហាងកាហ្វេនោះប្លែកភ្នែកមែនទែនក៏ព្រោះតែវាជាកន្លែងដែលទើបតែនឹងបើកថ្មីៗហើយក៏លឺថាម្ចាស់ហាងនោះជានារីវ័យក្មេងម្នាក់ទៀតផង។
   "សូមស្វាគមន៍" គ្រាន់តែចូលមកដល់ក៏មានសំឡេងបុគ្គលិកប៉ុន្មាននាក់និយាយស្វាគមន៍ទៅកាន់គេ តែក៏មាននារីម្នាក់ដែលចូលមករាក់ទាក់ជាមួយនឹងគេ តែខុសប្លែកត្រង់ថានាងមិនបានស្លៀកឯកសណ្ឋានជាបុគ្គលិកឡើយ។
   "សូមស្វាគមន៍ការមកដល់របស់លោក ហាងពួកយើងទើបតែបើកមិនស្មានថាភ្ញៀវសំខាន់ដូចជាលោកវីគ្រីសនឹងចាប់អារម្មណ៍អញ្ជើញមកសោះ ជាកិត្តិយសណាស់" ដោយសារតែការរាក់ទាក់ចម្លែកពីនាងទើបធ្វើឲ្យស៊ុកជីនមានចម្ងល់បន្តិច នាងក៏លូកចាប់ដៃរបស់គេហាក់បីដូចជារបៀបគោរពគ្នារបស់ជនបរទេស។
   "ខ្ញុំមេរ៉ា ជាថៅកែហាងនេះ! អាចនិយាយបានថាខ្ញុំជាអ្នកជំនួញក្មេងខ្ចីដែលត្រៀមនឹងទទួលបទពិសោធន៍ពីការសំឡឹងមើលរបស់អ្នកជំនួញជើងចាស់ដូចជាលោកហើយ លោកស៊ុកជីន វីគ្រីស" ស៊ុកជីនក៏បានតែញញឹមរួចក៏ចូលទៅកម៉្មង់របស់ដែលខ្លួនចង់បានរួចក៏មិនភ្លេចងាកមកសួរនឹងមេរ៉ាដែលឈរក្បែរនោះរង់ចាំណែនាំអាហារប្រចាំហាងប្រាប់ទៅគេឲ្យសាកល្បង។
   "និយាយអញ្ចឹងអ្នកនាងមានបានចាប់អារម្មណ៍ឃើញក្មួយប្រុសរបស់ខ្ញុំមកទីនេះទេ?" មេរ៉ាញញឹមរួចក៏ទាញថេបលេតខ្លួនមកចុចវាសឆែកមើលបន្ទប់វីអាយភីដែលនៅខាងលើឯណោះរួចក៏ញញឹមបន្តិច។
   "លោកជីមីននៅបន្ទប់១៦ចាស៎...លោកស៊ុកជីនអាចទៅរង់ចាំជាមួយក្មួយប្រុសមុនក៏បាន រួចរាល់សឹមខ្ញុំឲ្យបុគ្គលិកលើកទៅជូន" ស៊ុកជីនក៏ងក់ក្បាលរួចក៏នាំខ្លួនឡើងទៅកាន់ជាន់ខាងលើតាមអ្វីដែលមេរ៉ាបានប្រាប់ ពីមួយជាន់ៗក៏មានភ្ញៀវមិនដាច់តែរហូតមកដល់ជាន់ទី៣ស៊ុកជីនក៏ឈប់ព្រោះបន្ទប់លេខ១៦គឺនៅទល់នឹងផ្លូវជណ្ដើរឡើងតែម្ដង មិនបង្អង់គេក៏ប្រញាប់ទម្លុះចូលមកខាងក្នុង ដំណើរមកដល់របស់គេក៏ធ្វើឲ្យក្មួយប្រុសដែលកំពុងតែអង្គុយពិនិត្យមើលឯកសារឯណោះភ្ញាក់មិនស្ទើរតែម្ដង។
   "លោកពូ? ហូយ៎..លស់ព្រលឹងខ្ញុំអស់ខ្ទេច" ជីមីនលូកដៃរីតទ្រូងខ្លួនឯងហៅព្រលឹងព្រលះឲ្យត្រឡប់មកវិញ ស៊ុកជីនក៏ប្រើក្រសែភ្នែកមានមន្ទិលសំឡឹងមើលទៅគេតាំងពីមកដល់រហូតដល់អង្គុយចុះទល់មុខគេក៏នាយនៅមិនផ្លាស់ប្ដូរទឹកមុខដដែល។
   "មើលទៅលោកពូមិនមែនមកល្អជាក្នុងចិត្ត, លោកពូមានរឿងអ្វីចង់និយាយក៏និយាយមក ខ្ញុំចាំស្ដាប់" ដោយទ្រាំមិនបាននឹងការសំឡឹងមើលបែបមិនប្រក្រតីរបស់លោកពូសោះ ជីមីនក៏មានតែសម្រេចចិត្តបិទឯកសារខ្លួនទុកចោលទៅម្ខាងរួចងាកមកចាំស្ដាប់ស៊ុកជីនវិញ។
   "ឯងមានទទួលការងារអីជាមួយអ្នកអង្គម្ចាស់មេគ៍ទេ? ទាំងក្រុមហ៊ុនពួកយើងនឹងការងារក្រៅរបស់ឯង" ជីមីនក៏ងើបមុខសំឡឹងមើលទៅលោកពូគេបន្តិចរួចទាញថេបលេតខ្លួនមកចុចវាសយ៉ាងស្ងៀមស្ងាត់ កាយវិការរបស់គេក៏កាន់តែធ្វើឲ្យស៊ុកជីនអន្ទះសារលើសដើម ដៃដែលកាន់ឯកសារឯណោះក៏ក្ដាប់ឯកសាររង់ចាំស្ដាប់ពីបកស្រាយពីក្មួយប្រុស បើសិនជាកុហកថាមិនមែនគឺប្រាកដណាស់ គេជាជនសង្ស័យមួយក្នុងរឿងនោះហើយ។
   "រកឃើញហើយ! គឺមានតើលោកពូ..អ្នកអង្គម្ចាស់មេគ៍មកជួបទាក់ទងខាងហាងសម្លៀកបំពាក់ខ្ញុំដើម្បីកាត់ឈុតអភិសេកជាមួយនឹងព្រះនាងអែលលីកាលពីថ្ងៃសៅរ៍សប្ដាហ៍មុននៅឯហាងកាហ្វេមួយ...មួយរយៈនេះភ្ញៀវច្រើនគួរសមទើបខ្ញុំមិនសូវជាចងចាំ នេះសំណាងហើយដែលបានរៀបចំកាលវិភាគត្រឹមត្រូវនោះ" ស៊ុកជីនសំឡឹងមើលទៅក្មួយប្រុសរបស់ខ្លួនបន្តិច ទឹកមុខគេបរិសុទ្ធ មិនមានអ្វីលាក់បង្កប់ក្នុងក្រសែភ្នែកឡើយ ហើយគេក៏ថែមទាំងប្រាប់ត្រូវគ្នានឹងថ្ងៃដែលរូបថតនោះបានថតទៀត ស៊ុកជីនក៏សម្រេចចិត្តទុកឯកសារនោះរួចក៏ញញឹមបន្តិចរួចក៏ហួសទាញយកម៉ូដដែលជីមីនបានឆ្នៃនោះរួចក៏ងក់ក្បាលទាំងមានមោទនភាព អស់គ្មានសេសសល់ភាពសង្ស័យលើគេ។
   "លោកពូមិននៅមើលប្រពន្ធអីទេ ទើបបានជាឈៀងមករកក្មួយសម្អប់នេះដល់ហាងកាហ្វេបែបនេះ ហើយមកមិនបានប្រាប់ដំណឹងជាមុនទៀត"
   "ពេលនេះគ្រាន់តែមករកក្មួយខ្លួនឯងក៏យើងត្រូវជម្រាបឯងជាមុនដែរមែនទេ អាក្មួយកំហូច" ស៊ុកជីនក៏ស៊កសៀតពាក្យសម្ដីបកទៅកាន់ក្មួយប្រុសវិញ។
"នេះវ៉ាយ៍លេត?"ស៊ុកជីនបើកមើលក៏ប្រទះឃើញរូបអ្នកផ្សព្វផ្សាយសម្លៀកបំពាក់ហាងរបស់គេជាវ៉ាយ៍លេត ទើបនាយសំឡឹងមើលទៅជីមីន នាយក៏ទាញថេបលេតមកវិញរួចញញឹមបែបនាំឲ្យលោកពូរៀងសង្ស័យបន្តិច។
"នាងយល់ព្រមទទួលជាinfluencerប្រចាំហាងរបស់ខ្ញុំហើយ ការលក់ចេញក៏កើនឡើងច្រើន..ច្រើនដូចជាលោកពូបានឃើញនោះអី"
"តែប៉ុណ្ណឹងទេរឺ? មានអីលើសពីការងារទេ?" ស៊ុកជីនក៏នៅតែបន្តស៊កសៀតពាក្យសម្ដីទៅកាន់ក្មួយប្រុស ជីមីនក៏មិនបានឆ្លើយអ្វីតែធ្វើជាពិនិត្យមើលឯកសារគេចពីក្រសែភ្នែកលោកពូ តែគេមិចនឹងអាចគេចពីក្រសែភ្នែកវៀងវៃរបស់លោកពូបានទៅ? ទាំង២នាក់ពូក្មួយក៏បាននៅអង្គុយជជែកគ្នានៅទីនោះរហូតទាល់តែរសៀលថ្ងៃជ្រេបន្តិច។
...
   ស៊ុកជីនបើកឡានត្រឡប់មកកាន់អាផាតមិនវិញព្រមជាមួយនឹងស្នាមញញឹមជាប់លើផ្ទៃមុខជាប់ជានិច្ចតែម្ដង ដៃបង្វិលចង្កូតឡានឈប់ចតនៅខាងមុខអាផាតមិនរបស់ខ្លួន មុននឹងនាំខ្លួនចុះព្រមជាមួយនឹងរបស់ញ៊ាំជាច្រើនដែលគេទិញពីហាងកាហ្វេនោះមកជាមួយផង បំណងចង់ផ្ញើស្រីៗដែលនៅរង់ចាំឯផ្ទះឯណេះ។
"ម៉ាដាម? ក្រមុំៗទៅណាអស់ហើយ?" មកដល់ជាន់ខាងលើម៉ាដាមក៏ជាអ្នកបង្ហាញខ្លួនមុនគេ គាត់ក៏ញញឹមបន្តិចរួចងាកបែរទៅបន្ទប់ទទួលភ្ញៀវដែលនៅក្បែរនោះ មិនចាំគាត់ប្រាប់ក៏ស៊ុកជីនយល់បាត់ទៅហើយ នាយក៏កាន់នំនឹងទឹកដែលខ្លួនទិញទៅជាមួយផង។ មកដល់បន្ទប់ទទួលភ្ញៀវក៏ឃើញថាក្រមុំៗកំពុងតែអានសៀវភៅ អែមមីក៏អង្គុយអានសៀវភៅ ចំណែកឯវ៉ូយ៉នឯណោះក៏គេងកើយលើភ្លៅអែមមីអានសៀវភៅយ៉ាងស្ងប់ស្ងាត់ដូចគ្នា។
"អ្នកនាងវ៉ូយ៉នគួរឲ្យស្រឡាញ់នឹងស្ដាប់បង្គាប់ណាស់ គ្រាន់តែអ្នកនាងអែមមីបង្គាប់ថាមិនឲ្យយំ អ្នកនាងវ៉ូយ៉នក៏ទៅយកសៀវភៅមកគេងអានយ៉ាងស្ងៀមស្ងាត់ មិនរករឿងឡូឡាឡើយ មើលចុះ..អ្នកនាងទាំង២សាកសមដូចជាម្ដាយកូនបង្កើតអញ្ចឹង" ស៊ុកជីនមិនអាចបដិសេធនឹងយោបល់របស់ម៉ាដាមបានក៏ព្រោះតែគេយល់ឃើញបែបនេះដូចគ្នា អែមមីនឹងវ៉ូយ៉នជួបគ្នាក្នុងគ្រាសាកសមបំផុតហើយ បើទោះជាអែមមីនឹងម្ដាយវ៉ូយ៉នមិនជាត្រូវគ្នាតែអែមមីក៏មិនបានប្រកាន់នឹងក្មេង មិនតែប៉ុណ្ណឹងនាងក៏នៅមើលថែវ៉ូយ៉នដោយចិត្តមេត្តាដូចជាម្ដាយថែមទៀត។
"អ្នកនាងទាំង២" ម៉ាដាមក៏ឧទានហៅស្រីៗដែលកំពុងតែអានសៀវភៅបន្តិច មុននឹងអែមមីងាកបែរមើលមកគេព្រមជាមួយនឹងស្នាមញញឹមបន្តិច វ៉ូយ៉នឯណោះក៏ប្រញាប់ក្រោកអង្គុយយ៉ាងមានរបៀបរួចញញឹមទៅកាន់លោកអុំនាយករបស់នាង។
"មិនដឹងថាក្រមុំៗញ៊ាំអីរឺនៅទេ តែខ្ញុំបានទិញនំនឹងទឹកក្រូចមកច្រើនណាស់ អ្នកចង់ញ៊ាំក៏ឆ្លើយមក" ស៊ុកជីនក៏លេងសើចកំដរបរិយាកាសនាពេលនោះ វ៉ូយ៉នក៏លូកដៃញីភ្នែកបន្តិចរួចទម្លាក់ខ្លួនចុះមកបើកមើលថង់ចំណីអាហារដែលស៊ុកជីនទិញមក។
"វ៉ូយ៉នក្មេងល្អ! កូនញ៊ាំឲ្យច្រើនទៅណា៎" ស៊ុកជីនលូកដៃអង្អែលក្បាលវ៉ូយ៉នតិចៗរួចក៏ប្រើប្រាស់សព្វនាមថា«កូន»ទៅកាន់នាងតូចដើម្បីបន្ទន់ស្អំចិត្តកំព្រានាងឲ្យបានស្រាកស្រាន្តខ្លះ វ៉ូយ៉នក៏ញញឹមឆ្លើយតបទៅកាន់ស៊ុកជីនរួចទាញយកនំដុតមួយពីក្នុងមកបេះដាក់ចូលមាត់ទាំងរលីងរលោង រួចមកបេះបន្តិចបញ្ចុកទៅស៊ុកជីនរួចញញឹមទាំងដែលនាងចង់យំទៅហើយ។
"វ៉ូយ៉ន ចុះបង? បងចង់ញ៊ាំនំដែលវ៉ូយ៉នបញ្ចុកបងដែរ" អែមមីក៏កិលខ្លួនចុះមកទាបស្មើនឹងពួកគេដែរ វ៉ូយ៉នអស់សំណើចសើចកក្អឹកទាំងទឹកភ្នែករួចកាច់នំបញ្ចុកទៅអែមមីដូចគ្នា ស៊ុកជីនឯណោះក៏ហារមាត់ចាំឲ្យនាងល្អិតយើងបញ្ចុកទៀត អែមមីក៏ដូចគ្នាដែរ វ៉ូយ៉នក៏ញញឹមនឹងបេះបញ្ចុកមនុស្សចាស់ទាំង២នាក់ដែលពូកែច្រណែនឯណោះដូចជាបំភ្លេចទុក្ខកង្វល់នឹងភាពឯកោអស់ ជំនួសមកវិញនូវសេចក្ដីសុខពោរពាសទ្រូងតែម្ដង។

រាត្រីកាលក៏ឈានចូលមកដល់នៅអាផាតមិនត្រកូលវីគ្រីសដដែល ក្រោយពីទទួលទានអាហារពេលល្ងាចរួចរាល់មក ពួកគេក៏បំបែកគ្នាទៅកាន់បន្ទប់រៀងខ្លួន អែមមីឯណោះនាងក៏មិនអាចទៅគេងឯណាបានក៏មានតែគេងបន្ទប់ធំតែមួយជាមួយនឹងស៊ុកជីន ដោយស៊ុកជីនស្មគ្រ័ចិត្តថាគេនឹងគេងនៅលើសាឡុងក្បែរនោះ។
"អ្ហឹម" អែមមីចេញពីបន្ទប់ទឹកមកព្រមជាមួយនឹងកូនកន្សែងតូចកាន់ជាប់ដៃជូតសក់ខ្លួនឯងទៅមកៗទាំងទឹកមុខស្រស់ស្រាយ ភ្នែកងាកផ្ទៀងសំឡឹងមើលទៅនាឡិកប៉ោលដែលព្យួរជាប់នឹងជញ្ជាំងក៏រឹតតែធ្វើឲ្យនាងប្រញាប់ប្រញាល់លើសដើម នាងបំណងនឹងក្រោកតែក៏មានដៃមួយគូលូកមកអោបក្រសោបចង្កេះនាង ទម្លាក់បបូរមាត់ផ្ដិតស្នាមថើបនៅលើស្មានាងស្រាលៗ អែមមីក៏ជ្រឹមចិញ្ចើមបន្តិចព្រោះដឹងថាគ្មានអ្នកណាឡើយក្រៅពីស៊ុកជីន ប្រុសចាស់ចិត្តព្រើលម្នាក់នោះ។
"ក្រអូបណាស់ អ្ហឹម" ស៊ុកជីនក៏នៅមិនបញ្ឈប់ការថើបនាង មិនតែប៉ុណ្ណឹងក៏ស៊កដៃក្រោមរ៉ូបនាងរួចលើកបីនាងមកទម្លាក់បៅលើកម្រាលពូកខ្មៅក្រឹបរបស់គេ អែមមីកាន់តែមានអារម្មណ៍មិនស្រួលក៏ប្រញាប់រើបម្រាស់ចេញ។
"លែងខ្ញុំ..ខ្ញុំទៅមើលវ៉ូយ៉ន!" គេមិនស្ដាប់មិនខ្វល់តែក៏ឈ្មុលថើបនាងលិចចូលទៅក្នុងពូកតែម្ដង អែមមីរុញទ្រូងគេទាំងខឹង នេះគេចង់ធ្វើអីទាំងកណ្ដាលយប់នឹង?
"អូនមិនបាច់ភ័យទេ! ព្រោះមិនមានអ្នកណាមកដាក់កាំមេរ៉ាបង្កប់ដើម្បីលួចមើលឡើយ ទុកឲ្យបងអ្នកមើលអូនម្នាក់ឯងឲ្យពេញភ្នែកបានហើយ.." ស៊ុកជីនទម្លាក់បបូរមាត់បំណងចង់ថើបនាងជាថ្មីតែអែមមីក៏ងាកមុខចេញនាំឲ្យនាយជ្រុលមុខថើបពូក អែមមីអស់សំណើចចង់ក្រោកតែក៏ត្រូវស៊ុកជីនចាប់ដៃជាប់សង្កត់នឹងពូកជាថ្មី។
"បងឈប់លែងសើចហើយ បងមានរឿងចង់ពិភាក្សាជាមួយនឹងអូន" ដោយឃើញថាស៊ុកជីននិយាយបែបប្រាកដប្រជាអែមមីក៏នៅស្ងៀមឈប់ញញឹម រង់ចាំស្ដាប់គេ នាយក៏ក្រោកឡើងរួចបើកថតតុយកឯកសារមួយហុចឲ្យទៅអែមមី នាងក៏ទាញវាមកមើលទាំងងឿងឆ្ងល់...
"នេះលោកស៊ុកជីន..."
"ត្រូវហើយ! ពួកយើងទទួលចិញ្ចឹមវ៉ូយ៉នធ្វើជាកូនតែម្ដងទៅ អូនគិតបែបណាដែរ?"

1Kឡាច៎សម្រាប់ភាគបន្ត

យូមីន

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now