ភាគទី១០១

352 12 0
                                    

ម្ចាស់គ្រងបេះដូង
ភាគទី១០១

ប៉ុន្មានថ្ងៃក្រោយមកក្រោយពីការចាកចេញយ៉ាងស្ងៀមស្ងាត់អែមមីក៏បានមកដល់ប្រទេសអុីតាលីជាថ្មីតាមបំណងដែលនាងប៉ងទុកជាមុនក្រោយពីដោះស្រាយរឿងគ្រប់យ៉ាងនៅកូរ៉េរួចរាល់។
ផែនថ្ពាល់ក្រពុំឈូកលំអទៅដោយស្នាមផ្លេកៗរបស់គ្រឿងតុបតែងមុខមាត់ចាំងបង្ហាញយ៉ាងច្បាស់នៅលើផ្ទៃមុខយ៉ាងស្រស់ស្រាយរបស់អែមមី ស្រីតូចមកស្នាក់នៅបានប៉ុន្មានថ្ងៃប៉ុណ្ណោះតែក៏មានអារម្មណ៍ថាស្និតដូចជាកាលរស់នៅទីនោះជាថ្មីហើយ។
"កូនឆ្មាតូច.." រាងកាយតូចតុបតែងខ្លួនយ៉ាងស្រស់ស្អាតតាមបែបនិយមរបស់យុវវ័យបូកផ្សំជាមួយនឹងការតុបតែងមុខបែបធម្មតាៗតែក៏មើលទៅស្រស់ស្អាតមិនធម្មតាដល់ថ្នាក់អ្នកផ្ទះក្បែរនោះដែលកំពុងតែស្រោចផ្កាទេតែភ្នែកសំឡឹងមើលមកសម្រស់ម្ចាស់កាយតូចយើងមិនដាក់ភ្នែកចុះសូម្បីតែមួយវិនាទីណាឡើយ។
"អត់ទោសលោក..លោក"
"បា..បាទ៎" អែមមីនិយាយដាស់តឿនគេជាភាសាអង់គ្លេសតែបុរសម្នាក់នោះក៏ធ្លោយមាត់ឆ្លើយជាភាសាកូរ៉េវិញនាំឲ្យអែមមីនាងអាចសម្គាល់ដឹងបានថាគេម្នាក់នេះក៏អាចជាជនជាតិមកពីមាតុប្រទេសតែមួយដូចជានាងដែរ នាយក៏ប្រញាប់អោនបិទទុយយ៉ោទឹកខ្លួនកំពុងតែស្រោចផ្ការួចក៏ញញឹមស្រស់ដាក់នាងក្រមុំយើងបែបអៀនបន្តិច។
"លោកក៏ជាជនជាតិកូរ៉េដែររឺ?"
"បាទ៎ ខ្ញុំទើបតែផ្លាស់មកនៅបានមួយរយៈប៉ុណ្ណោះហើយក៏មិនរំពឹងថាបានក្លាយជាអ្នកជិតខាងនឹងស្រីស្អាតដូចជាអ្នកនាងសោះ ខ្ញុំម៉ៃគី" បុរសម្នាក់នោះក៏លូកចាប់ដៃអែមមីរាក់ទាក់គ្នាតាមបែបបរទេសដែលនាំឲ្យស្រីតូចយើងភាំងមិនតិចតែនាងក៏សម្របតាមគេព្រោះនាងមិនចង់ឲ្យគេមានអារម្មណ៍ថាទើសទាល់។
"ខ្ញុំអែមមី..ខ្ញុំមកនៅទីនេះបានប៉ុន្មានឆ្នាំហើយដែរ តែមួយរយៈមុនវិស្សមកាលទើបសាលាឲ្យសម្រាក ទើបខ្ញុំឆ្លៀតពេលទៅកូរ៉េជួបអ្នកផ្ទះ" ភាសានិយាយទន់ភ្លន់របស់អែមមីបូកផ្សំជាមួយនឹងទឹកមុខគួរឲ្យស្រឡាញ់របស់នាងរឹតតែបំពេចិត្តកម្លោះសង្ហាម៉ៃគីឲ្យដកចិត្ត ដកភ្នែកពីនាងមិនបានទាល់តែសោះ។
"និយាយអញ្ចឹងអ្នកនាងគិតទៅណាមែនទេ? គាប់ជួនខ្ញុំទើបមកដល់ទីនេះមិនទាន់បានស្គាល់ទីក្រុងមួយនេះច្បាស់ឡើយ..."
"លោកអាចទៅជាមួយខ្ញុំបាន គាប់ជួនខ្ញុំក៏ត្រូវទៅទីក្រុងទទួលកូនឆ្មាហើយនឹងទិញរបស់ប្រើប្រាស់ខ្លះដែរ" ម៉ៃគីកាលបើគ្រាន់តែលឺស្រីស្អាតបបួលក៏រហ័សងក់ក្បាលញាប់ស្អេករួចក៏ប្រញាប់សុំខ្លួនចូលទៅខាងក្នុងដើម្បីប្ដូរឈុតរបស់ខ្លួនទៀតផង កាយវិការរហ័សរហួនរបស់គេក៏នាំឲ្យអែមមីអស់សំណើចបន្តិច តែអ្នកណាទៅដឹងថាព្រោះតែទឹកមុខរំភើបនឹងភាពរហ័សរហួនរបស់ម៉ៃគីអម្បាញ់មិញក៏ធ្វើឲ្យអែមមីនឹកឃើញដល់មនុស្សម្នាក់ដែលមិនសាកសមនឹងនឹក ព្រោះនាងមករស់នៅទីនេះដើម្បីបំភ្លេចគេនឹងឯង។
"ខ្ញុំមិនគួរនឹកឃើញលោកទៀតឡើយ ស៊ុកជីន វីគ្រីស"
...
ប្រមាណជាងកន្លះម៉ោងក្រោយកម្លោះក្រមុំមួយគូនោះក៏នាំគ្នាដើរមកដល់ទីប្រជុំជនដែលអ៊ូអរតាមទម្លាប់បូកផ្សំជាមួយនឹងភាពស្រស់ត្រកាលផងដែរ អែមមីដើរបណ្ដើរលើកកាំមេរ៉ាផ្ដិតយករូបភាពស្រស់ត្រកាលនោះតាមទម្លាប់របស់ខ្លួន តែប្លែក! ត្រង់ថាមិនមែនតែអែមមីឡើយដែរចូលចិត្តថតរូប សូម្បីតែម៉ៃគីក៏អញ្ចឹង កាំមេរ៉ាម៉ាកល្បីដែលព្យួរជាប់នឹងកររបស់គេក៏ត្រូវលើកផ្ដិតយកទេសភាពស្រស់ត្រកាលរបស់ទីក្រុងបុរាណមួយនោះ។
"អែមមី ញញឹម" ម៉ៃគីស្រែកផ្ដល់ដំណឹងដល់នាងតូចអែមមីដែលដើរនាំមុខឯណោះ នាងល្អិតក៏ងាកបែរមករួចក៏លើកដៃ២ជាសញ្ញាឲ្យគេផ្ដិតយករូបភាពរបស់នាង តែថាគ្រប់គ្នាក៏បែរជាសំឡឹងមើលទៅម៉ៃគីយ៉ាងចម្លែកទៅវិញ។
"ខ្ញុំភ្លេចប្រាប់លោកទៅ នៅទីនេះគឺពួកគេមិនចូលចិត្តឲ្យអ្នកណាបង្កជាសំឡេងរំខានឡើយ អ្នកគ្រប់គ្នាដែលមកអង្គុយនៅទីនេះគឺចង់បានភាពស្ងប់ស្ងាត់នឹងគយគន់មើលទៅផ្ទៃទឹកនៅខាងនោះ" អែមមីក៏ចង្អុលបង្ហាញទៅផ្ទៃទឹកដែលមានភ្ញៀវជាច្រើនកំពុងតែអង្គុយអានកាសែត អ្នកខ្លះទៀតក៏ឲ្យចំណីសត្វព្រាបផងដែរ មើលទៅគឺស្ងប់សុខខ្លាំងណាស់។
"អូ! ខ្ញុំសុំទោស" អែមមីក្រវីក្បាលទាំងញញឹមហាក់ប្រាប់ថាមិនអីទេ រួចពួកគេទាំង២នាក់ក៏នាំគ្នាបន្តដំណើរទៅបន្តទៀត អែមមីមកដល់ហាងសត្វចិញ្ចឹមនាងក៏ចូលទៅយកកូនឆ្មាដែលនាងបានផ្ញើនៅទីនោះមុននឹងនាងត្រឡប់ទៅកាន់ប្រទេសកូរ៉េវិញជាមួយស៊ុកជីន។
"កូនឆ្មាគួរឲ្យស្រឡាញ់ណាស់" ម៉ៃគីក៏ញញឹមរួចប្រឡែងកូនឆ្មាតូចនោះព្រមជាមួយនឹងស្នាមញញឹម ពួកគេក៏បន្តទៅកាន់កន្លែងតូបលក់របស់ផ្សេងៗ អែមមីក៏បានចូលទិញរបស់របរចាំបាច់ដែលនាងត្រូវការ ចំណែកឯម៉ៃគីដែលនៅខាងក្រៅក៏ឈរអានក្រដាសGuideដែលគេបានចែកឲ្យនាយនៅតាមផ្លូវ រហូតទាល់មួយសន្ទុះធំទើបអែមមីចេញមកវិញ។
"ម៉ៃគី តោះ" កម្លោះក្រមុំយើងក៏នាំគ្នាបន្តដំណើរដោយមានអែមមីយើងជាអ្នកនាំផ្លូវនឹងបង្ហាញពីគ្រប់យ៉ាងដែលម៉ៃគីចង់ដឹងចង់លឺ នាយក៏ស្លុងស្ដាប់អែមមីនិយាយមិនចង់ឈប់ក៏ដោយសារតែនាងជានិស្សិតរៀនពីប្រវត្តិសាស្ត្របែបនេះហើយនាងក៏ចេះដឹងច្រើនហើយរៀបរ៉ាប់បានយ៉ាងក្បោះក្បាយថែមទៀតផង ពួកគេទាំង២ក៏ដើរជាមួយគ្នាតាំងពីព្រឹកព្រលឹមរហូតដល់រសៀលថ្ងៃជ្រេបន្តិចទើបពួកគេនាំគ្នាត្រឡប់មកវិញ ម៉្យាងអែមមីក៏ចង់មករៀបចំទុកដាក់សម្ភារៈរៀនរបស់ខ្លួនសម្រាប់ថ្ងៃស្អែកដូចគ្នា។
"សុំទោសម៉ៃគី! ខ្ញុំប្រហែលជានិយាយច្រើនបន្តិចហើយថ្ងៃនេះ សង្ឃឹមថាលោកមិនធុញទៅចុះណា៎" ម៉ៃគីក៏ងាកមកមើលមុខនាងរួចក៏ញញឹមតប មុននឹងក្រវីក្បាលបដិសេធពីសម្ដីនិយាយរបស់នាងទាំងស្រុង។
"បើសិនជាមានឱកាសយូរជាងនេះខ្ញុំក៏ចង់ស្ដាប់អែមមីពន្យល់ឲ្យបានយូរជាងនេះទៅទៀត" បានលឺគេនិយាយបែបនេះអែមមីក៏បានធូរស្រាលទ្រូងបន្តិចហើយត្បិតនាងខ្លាចថាជួបគ្នាថ្ងៃដំបូងគេអាចនឹងធុញទ្រាន់ដែលនាងនិយាយច្រើនមិនឈប់បែបនេះ។
"និយាយអញ្ចឹងលោកមកទីនេះដើម្បីរៀនមែនទេ?"
"អូ! អត់ទេគឺខ្ញុំមកធ្វើការព្រោះថាក្រុមហ៊ុនបានចាត់តាំងឲ្យខ្ញុំមកធ្វើការងារបរទេសអីបែបនេះ តែថាមកដល់លើកនេះក៏សំណាងដែលបានជួបជនជាតិតែមួយ ខ្ញុំក៏អាចនឹងសុំជំនួយពីអែមមីច្រើនបន្តិច ហាសហា៎" អែមមីលើកដៃខ្ទប់បបូរមាត់ខ្លួនឯងអស់សំណើចនឹងសម្ដីវោហាសព្ទមិនចេះរីងរបស់ម៉ៃគី តែថានាងមិនបានដឹងឡើយថាមានអ្នកណាមិនដឹងទេឈរនៅពីមុខផ្ទះនាងហាក់រង់ចាំនាងជាយូរមកហើយ តែកាលបើឃើញនាងមកវិញជាមួយប្រុសដទៃគេក៏បែរជាមុខក្រម៉ូវតែម្ដង។
"អែមមី.." សំឡេងគ្រលរបន្លឺហៅពីចម្ងាយតែក៏អាចឲ្យអ្នកដែលដើរមកទាំងញញឹមប្រែប្ដូរទឹកមុខបន្តិច អែមមីងើបមុខសំឡឹងមើលទៅម្ចាស់កាយសង្ហាដែលកំពុងតែឈរជ្រែងហោប៉ៅសំឡឹងមើលមកនាងបន្តិចរួចក៏បោះជំហានដើរមករកនាងនឹងម៉ៃគី។
"នាងស្គាល់គេមែនទេ?" ម៉ៃគីក៏សួរដល់អែមមីតែនាងក៏ក្រវីក្បាលរួចបីកូនឆ្មានឹងទាញយកថង់អីវ៉ាន់ពីដៃម៉ៃគីភ្លាមដើរចង់ឲ្យហួសស៊ុកជីនតែនាងក៏ចាប់ដៃនាងជាប់មិនលែង។
"លែង..លែងទៅ"
"លោក..បើនាងមិនចង់ទៅជាមួយលោកមិនអាចបង្ខំនាងបានឡើយ" ម៉ៃគីកាន់ដៃស៊ុកជីនដែលកាន់ដៃអែមមីមិនលែងនោះ កែវភ្នែកមុតក៏ងាកបែរសំឡឹងមើលទៅម៉ៃគីរួចសំឡឹងឆ្លាស់មើលទៅដៃគេរួចគ្រវាសចេញមួយទំហឹង។
"ឯងទៅវិញទេដែលមិនគួរមកលូកដៃរឿងប្ដីប្រពន្ធគេ"

1Kសម្រាប់ភាគបន្ត

យូមីន

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now