ភាគទី៥៩

313 11 0
                                    

ម្ចាស់គ្រងបេះដូង
ភាគទី៥៩

ខ្ញុំមិនមែនជាឃាតករឡើយ!!

"អ្ហា៎ អ្ហឹកចេញ..ចេញទៅ"
"វ៉ូយ៉ន..ជុននីអូ" ស្របនឹងនាងល្អិតវ៉ូយ៉នកំពុងតែព្យាយាមអោបក្រសោបរួចមក អែមមីក៏ឆ្លៀតងាកសំឡឹងមើលទៅកាន់ម្ចាស់កាយមាំដែលទើបតែចូលមកដល់ជាមួយនឹងនាងអម្បាញ់មិញ តែក៏បែរជាត្រូវប៉ូលីសមកចាប់ខ្លួនទាំងបែបនេះ។
"ខ្ញុំមិនបានធ្វើទេ! អែមមី..អែមមីខ្ញុំមិនបានធ្វើទេ" ជុននីអូបើទោះបីជាប៉ូលីសចាប់ខ្លួនគេក៏ដោយតែគេក៏មិនបានខ្លបខ្លាចជាជាងធ្វើឲ្យអែមមីរបស់គេយល់ច្រឡំដែរ គេនៅតែព្យាយាមដង្ហោយហៅអែមមីមិនឈប់ស្របនឹងរាងកាយរបស់គេត្រូវបានប៉ូលីសអូសនាំចេញទៅខាងក្រៅ អែមមីខាំបបូរមាត់ញ័រទទ្រើត ដៃម្ខាងក៏គោះរលាក់លួងលោមក្មេងដែលកំពុងតែយំឯណេះ ស៊ុកជីនក៏ចូលមកអោបវ៉ូយ៉នម្នាក់ទៀត ភ្នែកក៏មិនភ្លេចងាកសំឡឹងមើលទៅទ្វារបន្ទប់ពេទ្យ។
"មិនអីទេវ៉ូយ៉នគេងចុះ មិនមានអ្នកណាអាចធ្វើបាបវ៉ូយ៉នបានទៀតឡើយណា៎" អែមមីក៏និយាយលួងលោមទៅម្ចាស់ខ្លួនដែលញ័រទទ្រើតដូចជាកូនសត្វឯណោះ វ៉ូយ៉ននាងក៏យល់ព្រមស្ដាប់តាមបង្គាប់របស់បងស្រីតែដៃក៏ក្រសោបទាញករអាវរបស់អែមមីជាប់ បង្ខំឲ្យអែមមីគេងជាប់នឹងនាងដែរ ចំណែកឯស៊ុកជីនក៏ក្រោកចេញពីគ្រែនោះរួចសម្ដៅទៅកាន់បង្អួចក្បែរនោះ រួចទាក់ទងទៅកាន់កូនចៅរបស់គេ។
"បញ្ចូលកូនចៅប៉ុន្មាននាក់មកទីនេះ យើងត្រូវយាមកាមការពារអែមមីនឹងវ៉ូយ៉ន" ស៊ុកជីនដាក់ទូរសព្ទ័ចុះរួចក៏ជ្រឹមចិញ្ចើមខ្លួនឯងស្របនឹងភ្នែកងាកសំឡឹងមើលទៅអែមមីដែលកំពុងតែព្យាយាមគោះអង្អែលលួងលោមវ៉ូយ៉នឲ្យនាងបានគេងលង់លក់ឯណោះវិញ។
រសៀលឈានចូលមកដល់
ប៉ុស្ដិ៍ប៉ូលីសថ្ងៃនេះក៏មានភាពរញ៉េរញ៉ៃជាងសព្វដងព្រមទាំងមានអ្នកកាសែតជាច្រើនមកឈររង់ចាំនៅខាងក្រៅក៏ព្រោះតែរឿងហេតុចាប់បានឃាតករប៉ុនប៉ងសម្លាប់ក្មេងស្រីវ័យ១០ឆ្នាំម្នាក់ហើយអ្វីដែលជារឿងរសើបដល់ផ្នែកសារព័ត៌មាននឹងប្រជាជនឲ្យកាន់តែចង់ដឹងចង់លឺជាងមុនទៅទៀតនោះគឺជនសង្ស័យដែលចាប់បាននោះជាកូនប្រុសរបស់ប្រធានាធិបតីតែម្ដង។
ងឹក! ក៏មានឡានទំនើបប៉ុន្មានគ្រឿងបើកចូលមកខាងក្នុងបន្តកន្ទុយគ្នាដែលជាហេតុធ្វើឲ្យហ្វូងអ្នកកាសែតប្រញាប់ចូលមកប្រមូលផ្ដុំគ្នារង់ចាំទទួលអ្នកដែលមកដល់នោះ។ ទ្វារឡានបើកឡើងបង្ហាញវត្តមានរបស់បុរសស្រ្តី២នាក់ប្ដីប្រពន្ធចូលមកព្រមជាមួយទឹកមុខពោរពេញទៅដោយភាពព្រួយបារម្ភជាពន់ពេកជាពិសេសអ្នកជាម្ដាយតែម្ដង។
"លោកប្រធានាធិបតី,First lady..សុំមានប្រសាសន៍អ្វីបន្តិចបានទេ? អត់ទោស..លោក" ណាមជុននឹងជូហ្វីក៏នាំគ្នាចូលទៅខាងក្នុងប៉ុស្តិ៍ប៉ូលីស ដោយទុកឲ្យអង្គរក្សខាងសេតវិមានជាអ្នកចាត់ចែងឃាត់អ្នកសារព័ត៌មានទាំងនោះ មកដល់ខាងក្នុងក៏មានមេកងម្នាក់ជាអ្នកសុំខ្លួននាំពួកគេទៅកាន់បន្ទប់សួរចម្លើយដែលនៅមិនឆ្ងាយទីនោះប៉ុន្មាន។
"ជុននីអូ"
"អ្នកម៉ាក់" ទ្វារបន្ទប់សួរចម្លើយបើកឡើងស្របនឹងសំឡេងដង្ហោយរកគ្នារវាងម្ដាយកូនទាំង២បន្លឺឡើង ជូហ្វីក៏មិនបង្អង់ប្រញាប់ចូលទៅអោបក្រសោបកូនប្រុសជាទីស្រឡាញ់ជាប់ដៃ រួចក៏លូកដៃទាំងសងខាងក្រសោបថ្ពាល់កូន ភ្នែកនាងក៏ប្រែជារលីងរលោងត្បិតបានឃើញដៃស្រឡូនស្អាតរបស់កូនទាំងសងខាងត្រូវជាប់ខ្នោះ។
"អ្នកម៉ាក់! ខ្ញុំមិនបានធ្វើអីទេ..ខ្ញុំមិនបានប៉ុនប៉ងសម្លាប់អ្នកណាឡើយ"
"ជុននីអូ..ជុននីអូម៉ាក់ជឿកូន" ជូហ្វីក៏ទាញកូនប្រុសមកអោបក្រសោបជាថ្មី ក្រោមការសំឡឹងមើលពីស្វាមីរបស់នាង ណាមជុនក៏ជ្រឹមចិញ្ចើមហាក់ដូចជាខឹងតែមិនមែនគេខឹងនឹងកូនប្រុសរបស់គេឡើយ...
"មានភស្តុតាងសម្អាងអ្វីខ្លះទើបពួកលោកប្រាកដថាកូនប្រុសរបស់ខ្ញុំជាឃាតករ" ណាមជុនក៏ងាកសំឡឹងមើលទៅមេកងដែលនាំផ្លូវមកនោះទាំងទឹកមុខស្មើរមានអំណាចទើបអ្នកដែលមកជាមួយនោញលេបទឹកមាត់ក្អឹករួចប្រញាប់អញ្ជើញគេនឹងជូហ្វីទៅកាន់បន្ទប់ដែលនៅជាប់នោះ។ ជូហ្វីនឹងណាមជុនក៏អាចមើលឃើញតាមរយៈកញ្ចក់ឃើញថាកូនប្រុសកំពុងតែអង្គុយទាំងមុខក្រៀម។
"នេះគឺជាវីដេអូកាំម៉េរ៉ាសុវត្ថិភាពរបស់ហាងបង្ហាញថានៅថ្ងៃកើតហេតុលោកជុននីអូបានទៅកាន់ហាងនោះកំឡុងពេលរឿងហេតុកើតឡើង ខុសគ្នាតែ១០នាទីតែប៉ុណ្ណោះ" ណាមជុនក៏ទាញកុំព្យូទ័រមកមើលវីដេអូដែលមាននាទីត្រឹមតែ១៥នាទីបង្ហាញត្រឹមថាកូនប្រុសរបស់នាយចូលមកដល់ខាងក្នុងហាងរួចក៏ដាច់បាត់ប្រមាណជា20វិនាទីរួចទើបកាំមេរ៉ាបង្ហាញឡើងជាថ្មី។
"នេះជាស្អី? វីដេអូនេះមានភាពមិនប្រក្រតីហើយ.." ណាមជុនក៏ជាអ្នកដែលសង្កេតមើលដឹងពីភាពមិនប្រក្រតីរបស់វីដេអូមួយនោះ រួចក៏ចាប់ដៅចំណុចដោយចិត្តឯងតែម្ដងថាកូនប្រុសរបស់គេកំពុងតែត្រូវបានឃាតករពិតប្រាកដទម្លាក់កំហុស គេក្ដាប់ម្រាមដៃខ្លួនឯងណែនរួចក៏គោះតុលាន់គ្រាំង សង្គ្រឺតធ្មេញខ្លួនឯងគ្រឺតក្រតៗមិនឈប់។
"ជាអ្នកណា? កុំថ្លោះធ្លោយឲ្យយើងចាប់បានឯងឲ្យសោះ ព្រោះឯងនឹងស្លាប់ជាមិនខាន"
....
បើទោះបីជាប៉ុន្មានថ្ងៃកន្លងផុតទៅហើយក៏ដោយតែសារព័ត៌មានក៏មិនបានស្ងប់ស្ងាត់ឡើយ នៅតែមានការផ្សព្វផ្សាយលើគ្រប់បណ្ដាញសង្គមចង្អុលចំថា ជុននីអូជាជនសង្ស័យនឹងអាចជាឃាតករពាក់ពន្ធ័ជាមួយរឿងក្ដីមួុយនោះ ពាក្យចចាមអារាមក៏បន្តនិយាយពីមាត់មួយទៅមាត់មួយ សូម្បីតែសិស្សៗដែលនៅសាលាជាមួយនឹងជុននីអូក៏មានអ្នកនិយាយពីរឿងទាំងនោះដែរ។
"ហីយ៉ា! មិនគួរឲ្យជឿសោះថាប្រុសសង្ហា ឆ្លាតនឹងមានកេរ្តិ៍ឈ្មោះអាចធ្វើរឿងទាំងអស់នេះបានឡើយ យើងឃើញមុខមាត់ក៏មិនស្មានថាគេអាចធ្វើបែបនេះបានដែរ វាជារឿងដែលស្មានមិនដល់ពិតមែន" សិស្សប្រុសស្រីប៉ុន្មាននាក់ដែលកំពុងតែអង្គុយជុំគ្នានៅក្រោមដើមឈើចំហៀងអាគារសិក្សាក៏នាំគ្នាជជែកពីរឿងទាំងនោះ ព្រមទាំងបង្ហាញគ្នាពីរូបភាពរបស់កម្លោះជុននីអូដែលត្រូវបានចែកចាយទាំងនោះ ពាក្យនិយាយខ្សឹបខ្សៀវគ្នាក៏ចូលពេញត្រចៀកនាងតូចដែលកំពុងតែអង្គុយអានសៀវភៅលើបង់តែម្នាក់ឯងក្បែរនោះដែរ។
ក្រោយពីអង្គុយជជែកវែកញែកគ្នាអស់មួយសន្ទុះមកពួកគេក៏នាំគ្នាចាកចេញពីទីនោះ ទុកឲ្យម្ចាស់កាយតូចដែលអង្គុយស្ដាប់អម្បាញ់មិញនោះទម្លាក់សៀវភៅចុះរួចក៏ប្ដូរមកជាទាញទូរសព្ទ័មកមើល ក៏ឃើញថានៅក្នុងបណ្ដាញសង្គមគ្រប់គ្នាកំពុងតែមាក់ងាយនឹងថ្កោលទោសទៅលើជុននីអូ មិនតែប៉ុណ្ណឹងក៏ខឹងសម្បារនឹងគ្រួសារហ្វាល់លីដាទាំងមូលតែម្ដងជាហេតុនាំឲ្យនាងតូចដែលកំពុងអង្គុយមើលនោះក្ដាប់ម្រាមដៃខ្លួនឯងសឹងតែបាក់ម្រាម។
"ជុននីអូមិនបានធ្វើទេ..គេមិនអាចឡើយ.." អែលលីនិយាយតែម្នាក់ឡើងញ័រមាត់ ខួរក្បាលមិនអាចនឹកឃើញវិធីអ្វីល្អដើម្បីអាចជួយគេបាន ព្រោះពេលនេះមិនមានអ្វីទេ នាងមានឈ្មោះត្រឹមតែជាព្រះនាងដែលរត់ចោលប្រទេសប៉ុណ្ណោះ តែនាងក៏មិនអាចឲ្យជុននីអូត្រូវទទួលភាពអយុត្តិធម៌បែបនេះដែរ នាងតូចក្ដាប់បបូរមាត់ខ្លួនឯងរួចក៏បិទភ្នែកសម្រួលអារម្មណ៍ទើបចុចទាក់ទងទៅកាន់អ្នកណាក៏មិនដឹង។
"អាឡូ..អែលឡា! គឺបង.." បើសិនជានាងចូលប្រទេសនាពេលនេះនាងក៏អាចនឹងអង្វរលួងលោមម្ចាស់បងនាងឲ្យជួយទៅជុននីអូ តែនាងក៏ត្រូវតែមានអ្វីជាថ្នូរសម្រាប់ការគាល់សុំនោះដូចគ្នា។

1Kឡាច៎សម្រាប់ភាគទី៦០

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now