ភាគទី៥០

370 10 0
                                    

ម្ចាស់គ្រងបេះដូង
ភាគទី៥០

ស៊ុកជីនឈរពាំងពីមុខនាងល្អិតអែមមីការពារនាងបំពេញនូវតួនាទីដែលគេគួរតែធ្វើវាតាំងពីយូរណាស់មកហើយ ឡរ៉ាឯណោះវិញកាលបើបានឃើញស៊ុកជីនចេញមុខចេញមាត់បែបនេះក៏បែរជាខឹងសម្បារលើសដើមថែមទៀត នាងក៏ងាកសម្លក់សំឡឹងទៅអែមមីមិនឈប់។
"តែនាងជាអ្នកទះខ្ញុំមុនណាបងជីន" ឡរ៉ានិយាយព្រមនឹងកាយវិការរំអួយបែបមាយាស្ត្រីដាក់ស៊ុកជីន អែមមីដែលនៅពីក្រោយស៊ុកជីនក៏តាមមើលនាងទាំងក្រវីក្បាលរួចក៏នាំខ្លួនចេញទៅទាំងមិនសូម្បីនិយាយអរគុណស៊ុកជីនអីមួយម៉ាត់សោះឡើយ ឡរ៉ាកាលបើឃើញនាងចេញទៅបាត់ក៏រហ័សចាប់កាន់ដៃស៊ុកជីនជាប់ហាក់ឃាត់មិនចង់ឲ្យទៅតែលើកនេះស៊ុកជីនក៏វាសដៃនាងចេញយ៉ាងរហ័ស។
"ឈប់មកពាក់ពន្ធ័ជាមួយនឹងខ្ញុំ ចាំជួបគ្នាថ្ងៃឡើងតុលាការរឿងរបស់នាងបោកប្រាស់នឹងប្រើប្រាស់កូនជាធ្នាក់នោះទៅឡរ៉ា" ស៊ុកជីនបោះសម្ដីប៉ុន្មានឃ្លាប្រយោគក្រើនរំលឹកដល់ឡរ៉ាដែលរវល់តែសប្បាយអរនឹងជីវិតនៅក្រៅឃុំរបស់នាងទាំងមិនបានគិតថាបើសិនជាតុលាការរកបានភស្តុតាងច្រើនជាសម្អាងនោះ នាងច្បាស់ជាចប់ជាមិនខាននោះឡើយ តែថាឡរ៉ាដូចជាមិនបានខ្វល់ខ្វាយជាមួយនឹងរឿងនោះសោះ ព្រោះថានាងមិនមែនមានតែក្បាលមួយម្នាក់ឯងនោះឡើយ នាងមានអ្នកជួយ នាងមានអ្វីត្រូវខ្លាច?
"យើងចង់ដឹងណាស់ថានាងឯងខ្លាំងបែបនេះបានដល់ពេលណាទៀត អែមមីអាល់ម៉ាឌី? ព្រោះតែទង្វើនាងឯង គ្រប់គ្នាដែលនៅជុំវិញខ្លួននាងឯងនឹងត្រូវរងទុក្ខទាំងអស់ ចាំតែមើលចុះ" ឡរ៉ាសង្គ្រឺតធ្មេញខ្លួនឯងមុននឹងនាំខ្លួនចាកចេញពីទីនោះដោយមានឡានមួយគ្រឿងបត់ចូលមកទទួលយកនាងនឹងចាកចេញទៅបាត់ពីទីនោះ។
ត្រឡប់ទៅមើលស៊ុកជីនឯណោះវិញក្រោយពីចាកចេញបាត់ពីឡរ៉ាទៅគេក៏ប្រញាប់រត់មិនបង្អង់ជើងដើម្បីតាមឲ្យទាន់ស្រីតូចអែមមីដែលកំពុងតែនាំខ្លួនចាកចេញទៅនោះ គេមកតាមនាងទម្រាំតែបានជួបនាងតែ២នាក់បែបនេះគឺមិនងាយស្រួលឡើយ គេមិននឹងអាចបណ្ដោយឲ្យឱកាសមួយនេះរបូតពីដៃបានដោយងាយៗទៅ?
"អែមមី? អែមមីឈប់សិន.." ម្ចាស់ខ្លួនដែលកំពុងតែដើរនាំខ្លួនយ៉ាងលឿននោះក៏បញ្ឈប់ដំណើរខ្លួនរួចងាកបែរមករកស៊ុកជីន មិនភ្លេចញញឹមរាក់ទាក់ហាក់បីដូចជានាងមិនបានចងចាំរឿងអ្វីទាំងអស់អញ្ចឹង ស៊ុកជីនក៏ចូលមកជិតនាងតិចៗព្រោះមិនចង់ឲ្យនាងមានអារម្មណ៍មិនល្អជាមួយគេច្រើនជាងនេះទៀត។
"លោកមានការអីមែនទេ? រឺក៏..ការងារជាមួយលោកប៉ាខ្ញុំ? ខ្ញុំថាជាការងារច្រើនជាង.." អែមមីនាងសួរនាំទៅកាន់ស៊ុកជីនដោយប្រើសព្វនាមថា«លោក»ដែលមើលទៅពួកគេកាន់តែឃ្លាតឆ្ងាយគ្នាជាងមុនទៅទៀត ស៊ុកជីនក៏មិនទាន់និយាយឆ្លើយតបតែក៏ឈរទល់មុខនាង ដៃលូកកាន់ក្រសោបដៃអែមមីជាប់ណែន លើកថ្នមៗមកប៉ះនឹងថ្ពាល់របស់ខ្លួន ពួកគេទាំង២នាក់ក៏ឈរសំឡឹងមើលមុខគ្នាទៅវិញទៅមកក្រោមពន្លឺភ្លើងនាពេលរាត្រីនៅតាមដងផ្លូវបូកផ្សំនឹងខ្យល់បក់រវិចៗនាំផ្កាសាគូរ៉ាឲ្យធ្លាក់ចុះមកក្រាលក្របលើផ្លូវនោះ។
"បើលោកមិនមានការអីទេ ខ្ញុំត្រូវទៅសិនហើយ អ្នកផ្ទះកំពុងតែរង់ចាំផង" បន្ទាប់ពីសំឡឹងមើលគ្នាទៅវិញទៅមកមួយសន្ទុះធំមកអែមមីក៏ជាអ្នកកាត់ផ្ដាច់វាដោយការដកដៃពីការកាន់ក្រសោបរបស់ស៊ុកជីន ដោយលើកហេតុផលថាប្រញាប់ទៅផ្ទះមកដាក់មុខគិតថាស៊ុកជីននឹងមិនឃាត់ឃាំងនាងបន្តទៀតតែ..
"អូនកុំទាន់ទៅបានទេ?" លើកនេះស៊ុកជីនមិនបានកាន់ត្រឹមតែដៃរបស់អែមមី តែក៏ទាញនាងមកអោបក្រសោបជាប់នឹងទ្រូងហាប់ណែនរបស់ខ្លួន អែមមីក៏ព្យាយាមរើបម្រាស់ខ្លួនចេញពីការអោបនោះតែមិនបានការសោះ ស៊ុកជីនអោបនាងកាន់តែណែនជាងមុនថែមទៀត អោបឲ្យណែនព្រោះតែខ្លាចបាត់នាង អោបព្រះមិនចង់ឃ្លាតពីនាងទៀត។
"បងមានពាក្យជាច្រើនចង់និយាយជាមួយនឹងអូន មានរឿងជាច្រើនដែលបងចង់ប៉ះប៉ូវហើយបងក៏ចង់និយាយថាសុំទោស..." ស៊ុកជីនក៏ពោលពាក្យដែលបេះដូងបានបញ្ជាចេញមក ដៃម្ខាងក៏លូកអង្អែលខ្នងរបស់អែមមីតិចៗស្រាលៗលួងលោមនាងឲ្យបានស្ងប់ចិត្តនឹងស្ដាប់គេហើយវាក៏បានផល។
"បងមិននឹកស្មានថារឿងគ្រប់យ៉ាងវាធ្លាក់មកដល់ដំណាក់កាលមួយនេះឡើយ បើសិនជាបងដឹងរឿងលឿនជាងនេះបងក៏មិនលែងដៃអូន បងនឹងមើលថែអូននឹងកូនរបស់ពួកយើងឲ្យបានល្អបំផុត ហើយបងក៏..." ស៊ុកជីនទាក់និយាយបន្តលែងរួចព្រោះតែសន្សើមត្រជាក់ៗជ្រាបប្រឡាក់នៅលើទ្រូងរបស់គេ រាងកាយដែលគេកំពុងតែអោបនោះក៏ចាប់ញ័របន្តិច អែមមីមិនបង្អង់ក៏លើកដៃរុញគេឲ្យចេញពីនាងទើបឲ្យស៊ុកជីនឃើញថានាងពិតជាយំពិតមែន។
"អែមមី.."
"វាជាការពិតដូចជាលោកប៉ាបាននិយាយពិតមែន លោកធ្លាប់បោះបង់ខ្ញុំ បោះបង់កូនដើម្បីទៅរៀបការជាមួយនឹងស្រីផ្សេង ខ្ញុំខំតែគិត..គិតថាលោកមិនអាចធ្វើបែបនោះឡើយ តែខ្ញុំគិតខុសហើយ..." ស៊ុកជីនក្រវីក្បាលរួចប្រញាប់ចូលទៅជិតនាងតូច ព្យាយាមចង់អោបក្រសោបនាងជាថ្មីតែអែមមីមិនយល់ព្រមនឹងព្យាយាមគេចខ្លួនពីនាយដោយការចាកចេញពីស៊ុកជីន។
"អែមមី? ស្ដាប់បងបកស្រាយសិនបានទេ? បងនឹងពន្យល់អូនពីរឿងគ្រប់យ៉ាងទាំងអស់" ត្រឹមតែពាក្យថាបកស្រាយមួយឃ្លារបស់គេវាមិនអាចឲ្យមនុស្សស្រីម្នាក់នេះជឿជាក់ទាំងស្រុងឡើយ នាងគ្រាន់តែឈរស្ងៀមនឹងរង់ចាំស្ដាប់គេ តែស៊ុកជីនក៏ចូលមកជិតនាងរួចកាន់ក្រសោបទាញនាំដៃនាំនាងទៅកាន់ឡានរបស់គេដែលចតមិនឆ្ងាយពីទីនោះ។
តាមផ្លូវអែមមីក៏មិនបាននិយាយអ្វីច្រើនទៅកាន់គេដែរគឺបានត្រឹមតែអង្គុយស្ងៀមនៅបាំងម្ខាងក្បែរស៊ុកជីន នាងក៏ចង់ដឹងដូចគ្នាថាគេចង់បញ្ជាក់អ្វីមកកាន់នាង។ តាមផ្លូវស៊ុកជីនក៏តែងតែតាមសំឡឹងមើលនាងរហូតក៏ព្រោះតែគេក៏មានអារម្មណ៍មិនល្អដែលនាងនៅស្ងៀមស្ងាត់បែបនេះ ភាពស្ងប់ស្ងាត់របស់នាងតែងតែជាភាពភ័យខ្លាចរបស់នាយ។
"អូនចូលចិត្តចម្រៀង អញ្ចឹងបងនឹងបើកវាឲ្យ"
"មិនចាំបាច់ទេ! ខ្ញុំក៏មិនមែនរួមដំណើរជាមួយនឹងលោកយូរដែរ ខ្ញុំគ្រាន់តែចង់ដឹងថាលោកចង់បកស្រាយអំពីអ្វីតែប៉ុណ្ណោះលោកវីគ្រីស" អែមមីកាន់តែព្យាយាមធ្វើខ្លួនឃ្លាតឆ្ងាយពីគេដោយការហៅនាមត្រកូលនាយតែម្ដង គឺនាងធ្វើខ្លួនឃ្លាតឆ្ងាយជាជាងកាលដែលពួកគេជួបគ្នាទៅទៀត អែមមីក៏ខិតខ្លួនផ្អែកក្បាលនឹងពូកឡានរួចសំឡឹងមើលទៅខាងក្រៅរហូតទាល់តែដល់ទីប្រជុំជនមួយដែលនៅឆ្ងាយពីក្រុងគួរសមទើបស៊ុកជីនបង្អង់ឡានចូលទៅកាន់ហាងផ្កាមួយដែលនៅក្បែរនោះ។
"លោក.." ស៊ុកជីនក៏ឈប់ឡានរួចចេញទៅខាងក្រៅ មិនចាំយូរអែមមីនាងក៏ចេញទៅតាមគេដែរ ស៊ុកជីនចូលទៅក្នុងហាងមិនបានគិតថាអែមមីនាងចេញពីក្នុងឡានមកតាមគេដែរឡើយ នៅពេលដែលទទួលបានបាច់ផ្ការួចងាកមកឃើញអែមមីឈរនៅលើផ្លូវទើបគេប្រញាប់រត់មករកនាងទាំងស្លន់ស្លោរ។
"លោកទិញរួចហើយមែនទេ? ហើយហេតុអីក៏ពួកយើងមកទីនេះ?" អែមមីសួរនាំទាំងមិនដឹងថាស៊ុកជីនបារម្ភពីនាងខ្លាំងកម្រិតណាឡើយ នាយក៏ចូលមករកនាងរួចកាន់ក្រសោបដៃតូចស្រឡូនរបស់នាងឲ្យទៅជាមួយនឹងគេ។អែមមីមិនបាននិយាយអីតែក៏ដើរមកបានជាគ្នាជាមួយនឹងនាយស៊ុកជីនកាលបើដើរមកដល់កន្លែងមួយឆ្លងនូវផ្លូវម្ខាងគេក៏ឈប់នៅទីនោះដោយគេបានដាក់បាច់ផ្កាដែលខ្លួនទិញនៅទីនោះ អែមមីក៏បានឃើញមានបាច់ផ្កាប៉ុន្មានបាច់ដែលស្រពាប់ស្រពោននៅក្បែរនោះ បានន័យថាគេមិនមែនទើបតែមកមួយលើកឡើយ ស៊ុកជីនក៏ញញឹមព្រមទាំងទម្លាក់ខ្លួនអង្គុយនៅកន្លែងមានដើមឈរធំត្រឈឹងត្រឈៃជាម្លប់ អែមមីក៏បើកភ្នែកម៉ក់ៗសម្លឹងមើលទៅនាយទាំងមិនយល់។
"កូនរបស់ប៉ា..ប៉ាមកលេងកូនទៀតហើយ! ប៉ាមកព្រោះមិនចង់ឲ្យកូនគិតថាប៉ាមិនត្រូវការកូន.. នេះវាមួយខែទៅហើយបើសិនជាកូននៅមានជីវិតពេលនេះកូនក៏កំពុងតែនៅក្នុងផ្ទៃម៉ាក់ សម្ងំគេងយ៉ាងសុខស្រួលហើយមែនទេ?" គេនិយាយបណ្ដើរលូកដៃទៅប៉ះអង្អែលដើមឈើតិចៗ ការពិតទីនេះវាជាកន្លែងដែលអែមមីនាងជួបគ្រោះថ្នាក់ចរាចរណ៍កាលពីមួយខែមុន គេតែងតែមកទីនេះព្រោះរាល់ពេលដែលគេនឹកឃើញដល់កូន គេតែងតែមានវិប្បដិសារី ទើបគេតែងតែមកសុំទោសកូនជារឿយៗ ព្រោះរឿងគ្រប់យ៉ាងវាជាកំហុសរបស់គេ។
ស៊ុកជីននិយាយពាក្យទាំងនោះស្របនឹងទឹកមុខស្រពាប់ស្រពោន គេក៏មិនមានបំណងចង់នាំនាងឲ្យមកឃើញទិដ្ឋភាពទាំងនេះឡើយ តែវាជាថ្ងៃគម្រប់ខួបមួយខែរបស់កូនពួកគេទាំង២នាក់ហើយគេក៏ត្រូវតែមកទីនេះ បើទោះជាគ្រប់គ្នាគិតថាគេជាដើមហេតុដែលធ្វើឲ្យកូនលាចាកលោកទៅដោយ តែគេក៏ធ្វើក្នុងនាមជាឪពុកម្នាក់។
"កូន.." ស៊ុកជីនក៏ងាកភ្នែកបែរសំឡឹងមករកអែមមីវិញ បន្ទាប់ពីបានលឺនាងឧទានហៅកូន កែវភ្នែករលីងរលោងដាមទៅដោយទឹកភ្នែកនឹងភាពឈឺចាប់របស់ម្ដាយបង្ហាញយ៉ាងច្បាស់ឲ្យស៊ុកជីនបានឃើញ នាយក៏ប្រញាប់ក្រោកនាំខ្លួនឡើងមករកនាងរួចទាញនាងមកអោបក្រសោបលួងលោមនាង អែមមីក៏សម្រក់ទឹកភ្នែកយ៉ាងស្ងៀមស្ងាត់នៅក្នុងរង្វង់ដៃបុរសសម្អប់ម្នាក់នេះ។
"អ..អួយ៎! ខ្ញុំឈឺក្បាលណាស់" អែមមីក៏ស្រាប់តែរអ៊ូរង៉ូវៗថានាងឈឺក្បាល ស៊ុកជីនមិនបង្អង់ក៏ដកនាងពីការអោបរួចអោនសំឡឹងមើលទៅអែមមី នាងជ្រឹមចិញ្ចើមរួចទប់ក្បាលខ្លួនឯងតិចៗ មិនបង្អង់ស៊ុកជីនក៏លើករាងតូចឡើងទាំងមិនស្ទាក់ស្ទើរចិត្តរួចក៏នាំនាងឆ្លងទៅរកឡានវិញរួចក៏បើកចាកចេញពីទីនោះតែម្ដង។
នៅតាមផ្លូវអែមមីក៏ឆ្លៀតទាញទូរសព្ទ័មករួចបើកចុចផ្ញើសារទៅកាន់អ្នកផ្ទះក៏ព្រោះពួកគេប្រហែលជាបារម្ភពីនាងមិនខានឡើយ តែថានាងបែរជាមានអារម្មណ៍ស្រវឹងភ្នែកទើបនាងផ្ញើសារទៅប្រាប់តែមនុស្សម្នាក់នៅផ្ទះហើយក៏បិទភ្នែកសម្ងំគេង ព្រមនឹងភ្លើងតាមដងផ្លូវស្រទន់ទៀតនាំឲ្យនាងទន់ភ្នែកលង់លក់យ៉ាងឆាប់រហ័ស ស៊ុកជីនឯណោះក៏ឈប់ឡានបន្តិចរួចឈោងទាញអាវក្រៅពីបាំងខាងក្រោយរួចដណ្ដប់ឲ្យនាង មុននឹងញញឹមរួចបើកឡានបន្តទៅកាន់អាផាតមិនរបស់គេ៕

បើបាន1Kនៅម៉ោង10 អេតមីននឹងជូនមួយភាគទៀតណា

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now