ភាគទី១៣

648 19 0
                                    

ម្ចាស់គ្រងបេះដូង
ភាគ៖១៣

(គ្មានអ្នកណាអាចប៉ះពាល់នាងបានឡើយ)

២ថ្ងៃក្រោយមក
តំបន់ប៊ូសាន...
ថ្ងៃថ្មីស្រស់បំព្រងហាក់ស្វាគមន៍ដំណើរវិលត្រឡប់របស់សិស្សនិស្សិតកូរ៉េផ្នែកនយោបាយឲ្យចូលមកទស្សនកិច្ចក្នុងមាតុប្រទេសរបស់ខ្លួនវិញអញ្ចឹង ម្ចាស់កាយសង្ហាស្ថិតនៅក្នុងឈុតអាវហូឌីដៃវែងអង្គុយសំឡឹងមើលទេសភាពតាមកញ្ចក់ឡានក្រុងរបស់សាលា គេហាក់មានទឹកមុខសញ្ជប់សញ្ជឹងចាប់តាំងពីចុះពីយន្តហោះមកម៉្លេះ ក្នុងចិត្តគេវិញបញ្ចូលអារម្មណ៍ជាច្រើនដែលពិបាកនឹងស្រាយ មិនដឹងថាជារឿងអ្វីឲ្យប្រាកដឡើយ។
ងឹក..
នៅសុខៗឡានក្រុងសាលាក៏ស្រាប់តែឈប់ងឹកដោយមិនបានឲ្យជាសញ្ញាអ្វីជាមុនសោះ កម្លោះសង្ហាវ័យ២០ស្ដើងត្រកូលហ្វាល់លីដាដែលអង្គុយនៅកៅអីឡានបាំងខាងក្រោយក៏ងាកសំឡឹងមើលទៅខាងមុខ លោកគ្រូបរទេសដែលជាអ្នកនាំផ្លូវខាងមុខក៏ចុះពីឡានទៅនិយាយជាមួយនឹងលោកគ្រូដែលដឹកនាំឡានខាងមុខដូចជាមានបញ្ហាអីចឹងដែរ។
"គ្រប់គ្នា លោកគ្រូមានដំណឹងមួយចង់ប្រាប់គ្រប់គ្នាគឺថាដោយសារខាងសាលាយើងបានផ្លាស់ប្ដូរកាលវិភាគនឹងមានកំណែទម្រង់ខ្លះទើបតម្រូវឲ្យកាត់សិស្សថ្នាក់ពួកយើងជា២ក្រុមដោយមួយក្រុមត្រូវទៅដកស្រង់បទពិសោធន៍ជាមួយនឹងសិស្សលោកគ្រូចូសេប ហើយកូនសិស្សលោកគ្រូចូសេបមួយក្រុមក៏នឹងមកទីនេះជាមួយពួកយើងជំនួសវិញដូចគ្នាដែរ" លោកគ្រូបានពន្យល់ប្រាប់ទៅសិស្សគ្រប់គ្នារួចក៏ឃើញថាសិស្សទាំងអស់ក៏ហាក់យល់ស្រប ការសិក្សាស្វែងយល់ពីអ្នកដែលរៀនគ្រូផ្សេងគ្នាក៏ល្អម៉្យាងព្រោះវាអាចឲ្យយើងបានស្វែងយល់ពីរបៀបរបបថ្មីនឹងបច្ចេកទេសក្នុងការបង្រៀនដែលគ្រូពួកគេមិនបានបង្រៀននោះ។
"ចឹងសុំប្អូនផ្នែកខាងមុខឡើងមកហើយទៅតាមលោកចូសេប ចំណែកឯប្អូនៗដែលនៅផ្នែកខាងក្រោម សូមចែកគ្នាឡើងមកអង្គុយមួយកៅអីម្នាក់មក" សិស្សៗដែលនៅអង្គុយផ្នែកខាងក្រោយដែលអង្គុយគ្នា២នាក់ក៏ក្រោកម្នាក់ឡើងមកខាងមុខ។
មួយសន្ទុះក៏មានសិស្សប្លែកៗមុខជាច្រើនចូលមក ពួកគេក៏មានទឹកមុខញញឹមហាក់ស្វាគមន៍គ្នាខ្លាំងណាស់។ ជុននីអូដែលនៅអង្គុយផ្នែកខាងក្រោយម្នាក់ឯងនោះក៏មិនបានគិតខ្វល់ច្រើនតែងាកសំឡឹងមើលទៅទេសភាពផ្នែកខាងក្រៅដូចដើម។
"អត់ទោស! ខ្ញុំអាចអង្គុយជាមួយ-" សំឡេងនិយាយរាក់ទាក់យ៉ាងសមរម្យក៏កាត់ផ្ដាច់គ្នាភ្លាម បន្ទាប់ពីពួកគេទាំង២នាក់ងាកប្រសព្វភ្នែកគ្នា មើលមុខគ្នាចំៗដឹងច្បាស់ថាជាអ្នកណានៅទីនោះ។
"អែលលី/ ជុននីអូ?" ទាំង២នាក់ក៏ឧទានឈ្មោះគ្នាទៅវិញទៅមក ចិត្តរីករាយបំណងចង់រាក់ទាក់គ្នាអម្បាញ់មិញក៏កាត់ផ្ដាច់ ប្ដូរជំនួសមកនូវទឹកមុខស្មើធេងទាំងនាងនឹងជុននីអូ។
"ប្អូននៅខាងក្រោយ សុំរកកន្លែងសមរម្យដែលអាចអង្គុយបាន ព្រោះឡានពួកយើងត្រូវចេញដំណើរហើយ" អែលលីក៏អាក់មិននិយាយអ្វីតែក៏ព្យាយាមងាកភ្នែកសំឡឹងរកមើលកៅអីណាតូចល្មមដែលទំនេរអាចឲ្យនាងអង្គុយបានក្រៅពីកន្លែងជាមួយនាយជុននីអូនេះតែថាវាមិនមានសោះ...
ប្រឹប! ជុននីអូក៏ទាញកាតាបគេដែលដាក់នៅលើកៅអីម្ខាងរួចក៏ងាកមុខសំឡឹងទៅខាងក្រៅបន្តដោយមិននិយាយអ្វីសូម្បីមួយម៉ាត់សោះ អែលលីនាងមិនបាននិយាយអីតែក៏ដាក់ខ្លួនអង្គុយចុះស្រាលៗក្បែរនឹងនាយ ទឹកមុខក៏នៅតែរក្សាដដែលមិនផ្លាស់ប្ដូរ អ្នកណាអាចញញឹមបានបើត្រូវមកអង្គុយក្បែរគ្នានឹងមនុស្សដែលនាងមិនពេញចិត្តនោះ។
(នាងយ៉ាងមិចទៅហើយអែមមី? ឆ្លើយតបផងបើសិនជានាងបានឃើញសារនេះ)
ជាសារតាមអាយជីដែលជុននីអូបានផ្ញើឲ្យនាង មុនពេលដែលគេដាក់ទូរសព្ទ័ចុះនឹងសញ្ជឹងមើលទៅខាងក្រៅ បើទោះជាគេបានប្រាប់អែមមីរួចរាល់ថាគេមកបោះជំរុំក៏ដោយ តែថាចិត្តបារម្ភរបស់គេចំពោះនាងនៅតែមាន ម៉្យាងគេក៏មិនដែលមកចោលទុកឲ្យនាងនៅម្នាក់ឯងយូរបែបនេះដែរ នាងថ្មើរនេះបានញ៊ាំបាយរឺនៅ ក្រោករឺនៅគេក៏មិនដឹង....

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now