ភាគទី១៦

533 18 0
                                    

ម្ចាស់គ្រងបេះដូង
ភាគ៖១៦

(ហេតុអីក៏នាងមកវិញ?)
សំនួរខាងលើនេះជាអ្វីដែលស៊ុកជីនសួរទៅកាន់មនុស្សស្រីតែម្នាក់ដែលសុខៗស្រាប់តែបង្ហាញខ្លួននៅអុីតាលីដោយមិនមានការអោយដំណឹងអ្វីជាមុនទាល់តែសោះ។
"ហេតុអីក៏នាងដឹងថាខ្ញុំនៅទីនេះ? ឆាប់និយាយមកឡរ៉ា" ស៊ុកជីនរៀងតម្លើងសំឡេងដាក់ម្ចាស់កាយតូចបន្តិច ទាំងដែលអ្វីដែលនាងផ្ដល់មកឲ្យគេវិញនោះគឺជាការអោនមុខចុះមិននិយាយអ្វីទាល់តែសោះ ស៊ុកជីនក៏កាន់តែក្ដៅចិត្តថែមមួយកម្រិតទៀត ទើបគេងាកបែរទៅនាងរួចកាន់ស្មានាងជាប់ឲ្យនាងងើបមកប្រឈមមុខជាមួយនឹងគេ។
"តាំងពីបែកគ្នាជាមួយបង ជីវិតខ្ញុំក៏ផ្លាស់ប្ដូរ៣៦០ដឺក្រេតែម្ដង ខ្ញុំមិនសល់អ្វីទៀតទេ ឡរ៉ាមានអារម្មណ៍ថាខុសជាមួយនឹងបងខ្លាំងណាស់ដែលកាលនោះឡរ៉ាលែងដៃបង ឲ្យឡរ៉ាសុំទោសបងផងណា បងជីន" ឡរ៉ានិយាយរៀបរាប់ទាំងភ្នែករលីងរលោងដាបទៅដោយទឹកភ្នែក ហាក់បង្ហាញប្រាប់ថាពិតជាធ្វើវាចេញពីចិត្ត នាងពិតជាសោកស្ដាយចំពោះរឿងដែលកើតឡើងកន្លងមក សោកស្ដាយដែលនាងធ្វើឲ្យពិធីមង្គលរបស់ពួកគេត្រូវបញ្ចប់។
"ចុះនាងមកទីនេះគិតចង់ធ្វើយ៉ាងមិច? ខ្ញុំធ្លាប់បាននិយាយបញ្ជាក់ប្រាប់នាងរួចរាល់អស់ទៅហើយថារវាងពួកយើងបើសិនជាបញ្ចប់ហើយគឺមិនមានអ្វីដែលពាក់ពន្ធ័គ្នាឡើង ហើយរឹតតែមិនអាចនឹងត្រឡប់រកគ្នាទៀតបាន" ពាក្យស៊ុកជីននិយាយហាក់ច្បាស់ៗតែម្ដងទៅកាន់ឡរ៉ា អតីតមិត្តស្រីនឹងគូដណ្ដឹងរបស់គេដែលជិតបានចូលរោងការជាមួយគ្នាទៅហើយ តែក៏បែរជាមង្គលការត្រូវបានរំសាយចោលព្រោះតែវត្តមានរបស់អ្នកទី៣។
"បងជីន/លោក.." សំឡេងមនុស្ស២នាក់បន្លឺឡើងព្រមគ្នា មួយគឺឡរ៉ា ចំណែកឯម្នាក់ទៀតនោះគឺជាម្ចាស់កាយតូចដែលនៅឈរសំឡឹងមើលពីមាត់ទ្វារការិយាល័យមក អែមមីក៏មើលទៅពួកគេទាំង២នាក់បែបងឿងឆ្ងល់ក៏ព្រោះថានាងក្រោកពីគេងមកមិនបានឃើញនាយ ហើយនាយក៏មិនទាន់ដល់ម៉ោងទៅប្រជុំទៀតផង ឡរ៉ាក៏ងាកសំឡឹងមើលទៅនាងតូចអែមមីហាក់បីដូចជាយល់ពីអ្វីម៉្យាងចឹង។
"នាងជាមនុស្សស្រីថ្មីរបស់បងជីនត្រូវទេ? នាងស្រស់ស្អាតខ្លាំងណាស់ មើលទៅក្មេងខ្ចី.." ឡរ៉ាក៏និយាយទាំងទឹកមុខញញឹមដល់ថ្នាក់ស៊ុកជីនគេក៏មិនស្មានថានឹងបានលឺពាក្យទាំងនេះពីមាត់នាង នេះនាងកំពុងតែនិយាយលើកសរសើរដល់អែមមីមែនទេ?
"ពិតមែនហើយ នាងជាមនុស្សស្រីរបស់ខ្ញុំ ចឹងនាងក៏គួរតែដឹងថាចម្លើយគឺបែបណាហើយពិតទេ?" ឡរ៉ាក៏ងក់ក្បាលឆ្លើយតបទាំងញញឹមផង រួចក៏ងាកសំឡឹងមើលទៅអែមមីជាថ្មី ឃើញថានាងតូចដែលនៅឈរមាត់ទ្វារនោះក៏នៅតែសំឡឹងមើលមកពួកគេទាំងមិនព្រមចេញទៅណាសោះ។
"ខ្ញុំគ្រាន់តែចង់មកសុំការងារពីបងធ្វើ ក្រែងមានការងារណាដែលអាចធ្វើបាន ព្រោះពេលនេះខ្ញុំមិនមានអ្នកណាទៀតនោះទេ ខ្ញុំត្រូវការលុយដើម្បីចិញ្ចឹមក្រពះខ្លួនឯងដែរ បងនឹងមិនប្រកាន់ទេពិតទេ?" ឡរ៉ានាងនិយាយព្រមទាំងសំឡឹងមើលទៅគេទាំងភ្នែករលីងរលោងហាក់សុំការយល់ចិត្តពីស៊ុកជីន ដល់ថ្នាក់ថានាយក៏ពិបាកនឹងបដិសេធទៅទៀត ព្រោះយ៉ាងហោចឡរ៉ាក៏ធ្លាប់ជាមនុស្សដែលគេស្រឡាញ់ដូចគ្នា ម៉្យាងនាងដល់ថ្នាក់មកអង្វរសុំបែបនេះទៀត។
ក្រាក...
"អែមមី?" បន្ទាប់ពីនិយាយជាមួយឡរ៉ាចប់សព្វគ្រប់ហើយ ងាកមកវិញក៏បាត់អែមមីទើបនាយប្រញាប់ចូលមករកនាងនៅក្នុងបន្ទប់ធ្វើការ ក៏ឃើញថានាងកំពុងតែរៀបចំកាបូបរបស់នាងដែរ ដូចជាបម្រុងចង់ទៅណាចឹង។
"អូនគិតចង់ទៅណា?" ស៊ុកជីនចូលមកជិតនាង លូកកាន់ក្រសោបដៃនាងជាប់ទាំងព្រួយបារម្ភ ខ្លាចថានាងអាចនឹងយល់ច្រឡំទៅលើគេពីរឿងគេនិយាយគ្នាជាមួយនឹងឡរ៉ាអម្បាញ់មិញនោះ។
"ក្រែងលោកនិយាយថាត្រូវទៅប្រជុំមែនទេ? ខ្ញុំក៏មិនចង់នៅអង្គុយចាំមួយកន្លែងចឹងដែរ សុំទៅផ្ទះមុនដើម្បីរៀបចំសិនហើយ ម៉្យាងកូនឆ្មាតូចក៏នៅតែម្នាក់ឯង" អែមមីនាងក៏និយាយបែបធម្មតាៗជាមួយនឹងស៊ុកជីន មិនបានបង្ហាញថានាងមានអារម្មណ៍ខឹងក្រោធអ្វីនឹងការនិយាយគ្នារវាងគេនឹងឡរ៉ាអម្បាញ់មិញដែរ ស៊ុកជីនក៏ញញឹមរួចទាញនាងមកអោបក្រសោបជាប់ទ្រូង អង្អែលស្មានាងថ្នមៗព្រមជាមួយនឹងក្ដីស្រឡាញ់ពេញប្រៀបក្នុងទ្រូងតែម្ដង។
"អូនប្រាកដទេដែលអាចទៅតែឯងបាននោះ? រឺក៏ចង់ឲ្យបងជូនអូនទៅ?" អែមមីក៏ក្រវីក្បាលបដិសេធថាមិនអីទេ នាងអាចទៅខ្លួនឯងបាន ស៊ុកជីនក៏លូកដៃចូលហោប៉ៅមុននឹងហុចសោរឡានរបស់គេឲ្យទៅនាង អែមមីក៏ទទួលយកទាំងមិនយល់តែម្ដង។
"អូនអាចយកឡានបងជិះទៅបាន"
"ចុះពេលលោកចេញពីក្រុមហ៊ុនទៅ? បានអីជិះត្រឡប់ទៅផ្ទះវិញ?" អែមមីនាងសួរទាំងងឿងឆ្ងល់ តែស៊ុកជីនក៏ខាំមាត់បន្តិចរួចងាកសំឡឹងមើលទៅខាងក្រៅបន្តិច។
"ចាំបងយកឡានពីឃ្លាំងជិះទៅក៏បានដែរ អូនយកវាទៅចុះ រឺមួយក៏អូនចង់ទៅក្នុងឃ្លាំងខាងក្រោមមើលឡានសម្រាប់ជិះទៅដោយខ្លួនឯង" អែមមីក៏ក្រវីក្បាលកាន់តែញាប់ថែមទៀត នេះត្រឹមឲ្យឡានមកនាងជិះសិននាងក៏ចង់ក្រែងចិត្តគេទៅហើយ មិនអាចទេ។
"តែថាបងស្រីអម្បាញ់មិញនោះជាអ្នកណាទៅ? មើលទៅពួកលោកដូចជាស្និតស្នាលនឹងគ្នាដល់ហើយ.." អែមមីនិយាយមិនទាន់ចប់ផងក៏ត្រូវបាននាយទាញមកជិតរួចថើបសក់នាងស្រាលៗ ទាំងក្នុងទ្រូងកំពុងតែភិតភ័យបន្ទាប់ពីបានលឺពីសំនួរនេះភ្លាម។
"គ្រាន់តែជាអតីតមិត្តប៉ុណ្ណោះ" បានឃើញស៊ុកជីនឆ្លើយតបរហ័សបែបនេះអែមមីនាងក៏មិនបាននិយាយអ្វីតែក៏ចូលទៅអោបក្រសោបគេទុកជាការលាគ្នា តែថាខួរក្បាលនាងក៏នៅតែមិនស្ងប់ គិតរហូតតែសំនួរមួយប៉ុណ្ណោះ។
(បងមិនមានអីលាក់បាំងអូនទេ...ត្រូវទេ?)

៚យូមីន

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now