ភាគ០២

1K 38 0
                                    

ម្ចាស់គ្រងបេះដូង

ភាគ៖០២
...
រូបភាពទាំងប៉ុន្មានរបស់ពួកគេទាំង២នាក់ក៏បានផ្ញើចូលទៅកាន់ថេបលេតមួយយ៉ាងឆាប់រហ័ស គ្រាន់តែលឺសំឡេងទឹងពីការផ្ញើចូលភ្លាម ម្ចាស់កាយមាំសង្ហាដែលនៅអង្គុយសំកុកនៅឯតុធ្វើការតែម្នាក់ឯងក៏ប្រញាប់ទាញថេបលេតមើលភ្លាម ហាក់បីដូចជារង់ចាំជាយូរមកហើយចឹង។ ដៃមាំអូសវាសលើអេក្រង់រស់រវើករបស់ថេបលេត ដៃម្ខាងទាញទម្លាក់វែនតាខ្លួនចុះបន្តិច មុននឹងបានឃើញពីរូបភាពបែបស្និតស្នាលគ្នារបស់កម្លោះក្រមុំក្នុងវ័យជំទង់ទាំង២នាក់ សកម្មភាពដែលហាក់ដូចជាធម្មតាសម្រាប់ក្មេងៗស្រករគ្នាដូចជាពួកគេ តែវាក៏បែរជាក្លាយជាភាពមិនពេញចិត្តសម្រាប់មនុស្សដែលមានវ័យចំណាស់ដូចជាគេទៅវិញ។
«យើងបានប្រាប់ឯងហើយថា...»
(ចៅហ្វាយប្រាប់ថាឲ្យថតគ្រប់សកម្មភាព ចឹងខ្ញុំក៏ធ្វើតាមបញ្ជាទៅ នេះស្និតស្នាលគ្នាពេករឺចៅហ្វាយ? ប្រចណ្ឌ័រឺ?)
«ក្បាលឯង» ការនិយាយទាក់ទងគ្នាក៏ត្រូវបានកាត់ផ្ដាច់ភ្លាមៗដោយនាយកម្លោះដែលមានមានមុខមាត់ស្រស់សង្ហាមិនបានផ្លាស់ប្តូរទៅតាមអាយុឡើយ បើទោះជាពេលនេះគេមានវ័យរៀងជ្រេបន្តិចក៏ដោយ។
កែវភ្នែកមុតងាកសម្លឹងមើលទៅកញ្ចក់ខាងក្រៅអាគារក្រុមហ៊ុនធំស្កឹមស្កៃស្ថិតនៅក្រោមឈ្មោះជាម្ចាស់កម្មសិទ្ធិរបស់ក្រុមហ៊ុនវីខេ ហើយម្ចាស់កែវភ្នែកនោះក៏គ្មានអ្នកណាឡើយក្រៅពី ស៊ុកជីន វីគ្រីស កូនប្រុសពៅរបស់ត្រកូលនេះនឹងឯង។ ក្រុមហ៊ុនវីខេនេះគឺជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិក្ខារទំនើបៗដែលជាតម្រូវការរបស់អ្នករស់នៅក្នុងសម័យបច្ចុប្បន្នហើយកេរ្តិ័ក៏មិនបានសាបរលាបឡើយ បើទោះជាលោកវីគ្រីស លោកប៉ារបស់នាយបានលាចាកលោកទៅ ស៊ុកជីនក៏ជាអ្នកធានារ៉ាប់រងលើមុខជំនួញទាំងអស់ដែលបន្សល់ទុក។
ដោយសារតែភាពឈ្លាសវៃរបស់គេ ភាពអំណត់អត់ធ្មត់ដែលនាយមានក៏ជួយឲ្យក្រុមហ៊ុន មិនត្រឹមតែរក្សាលំនឹងនៃមុខជំនួញឡើយ ថែមទាំងជួយឲ្យក្រុមហ៊ុនប៉ាគេឈានមុខលំដាប់លេខមួយក្នុងវិស័យនេះទៀតផង។
«ហ៊ើយ» សម្លេងដំណកដង្ហើមចេញពីរាងកាយមាំទាំដែលអង្គុយនៅឯតុធ្វើការនោះហាក់មិនសមស្របសោះ នាគ្រានេះគេគួរតែមានអារម្មណ៍រំភើបសប្បាយរីករាយក៏ព្រោះថាទីបំផុតក្រុមហ៊ុនរបស់លោកប៉ាគេក៏មានសាខាថ្មីនៅក្រៅប្រទេសជាលើកដំបូងបន្ទាប់ពីអង់គ្លេស តែថាគេក៏បែរជាមុខខ្មួរ​ មិនរីកសោះ មិនមែនមកពីការងារឡើយ តែអាចមកពីអ្វីដែលគេបានឃើញមុននេះច្រើនជាង។
(សូមអភ័យទោសលេខដែលលោកអ្នកហៅកំពុងជាប់រវល់)
«នាងមិនព្រមទទួលទៀតហើយ» ស៊ុកជីនរអ៊ូរង៉ូវៗតែម្នាក់ឯង កាលបើគេព្យាយាមទាកទងទៅកាន់នរណាម្នាក់ដែលគេប្រើប្រាស់សព្វនាមថា(នាង) ចឹងបានន័យថាជាមនុស្សស្រី។
«លោកនាយក»
«មានការអី?» កំពុងតែក្រពុលមុខផង លេខាជំនិតរបស់នាយក៏ចូលមកល្មម នាយក៏ព្យាយាមសម្រួលអារម្មណ៍ខ្លួនរួចទើបងាកបែរទៅរកអ្នកចូលមកជាថ្មីម្ដងទៀត។
«មានការអីក៏ឆាប់និយាយមក» ស៊ុកជីនផ្ដេកខ្នងនឹងកៅអីអង្គុយធ្វើការរបស់នាយ រួចក៏បិទភ្នែកខ្លួនឯងចុះស្រាលៗព្យាយាមមិនចង់គិតអ្វីច្រើនឡើយក្រៅពីការងារនៅចំពោះមុខមួយគំនរនេះ​ តែខួរក្បាលហាក់មិនសហការជាមួយគេសោះ ខួរក្បាលចេះតែនាំគេឲ្យនឹកឃើញដល់មនុស្សតែម្នាក់ដែលហ៊ានមិនទទួលទូរសព្ទ័របស់គេ ទុកឲ្យគេនៅអន្ទះអន្ទែងចិត្តតែឯងស្ទើរដាច់ខ្យល់ទៅហើយ។
«រសៀលមានការប្រជុំសំខាន់ជាមួយនឹងដៃគូធំ ចំណែកឯល្ងាចលោកនាយកក៏មានការជួបញុំាអាហារពេលល្ងាចជាមួយនឹងភ្ញៀវវីអាយភីផងដែរហើយ»
«Cancelចោលទាំងអស់ទៅ»
«ចា...ចាស៎?» លេខានោះនិយាយមិនទាន់ទាំងអស់គ្រប់យ៉ាងនៅក្នុងកាលវិភាគរបស់នាយផង ស៊ុកជីនក៏ប្រញាប់និយាយកាត់ភ្លាមៗតែម្ដងហាក់មិនបានខ្វល់ខ្វាយអីបន្តិចសោះឡើយ នាយក្រោកបោះជំហាននាំរាងកាយឲ្យក្រោកផុតពីកៅអីធ្វើការ ដៃម្ខាងក៏ទាញយកអាវក្រៅបំណងនឹងចាកចេញតែក៏ត្រូវលេខាជំនិតពាំងផ្លូវ ព្រមទាំងបង្ហាញទឹកមុខស្អុយបែបគ្មានដំណោះស្រាយ បើសិនជានាយលុបចោលការណាត់ទាំងអស់នោះចោលទៅ។
«លោកនាយកតែថាការប្រជុំ...»
«ទុកឲ្យខ្ញុំទៅជំនួសក៏បាន» សំឡេងគ្រលរធំមួយបន្លឺឡើងស្របនឹងដំណើរបោះជំហាននាំរាងកាយមាំទាំខ្ពស់ស្រឡះចូលមកកាន់ការិយាល័យរបស់លោកពូរបស់ខ្លួន កែវភ្នែកមុតបូកផ្សំនឹងស្នាមញញឹមសម្លឹងមើលមកលោកពូរបស់គេហាក់បីដូចជាដឹងថាលោកពូខ្លួនមានអ្វីរំខានចិត្តហើយទើបមិនអាចប្រមូលអារម្មណ៍នៅអង្គុយប្រជុំបែបនេះ។
«បងប្រហែលជាមានរឿងប្រញាប់ហើយ ចឹងបងទៅចុះ» កម្លោះសង្ហាជីមីនពោលទៅកាន់លោកពូខ្លួនទាំងយល់ចិត្ត ស៊ុកជីនឯណោះបានលឺតែប៉ុណ្ណេះក៏ញញឹមបិទមាត់មិនជិតតែម្ដង។
«អរគុណហើយអាក្មួយប្រុស ពូទៅហើយ» ម្ចាស់កាយមាំទាំក៏បោះជំហាននាំខ្លួនចាកចេញទៅទាំងញញឹម ជីមីនឯណោះក៏បានតែឈរសម្លឹងមើលដំណើរចាកចេញរបស់គេរួចក្រវីក្បាលតិចៗ រួចក៏ឲ្យលេខាលោកពូរៀបចំឯកសារនឹងកាលវិភាគលោកពូបង្ហាញដល់គេ។
ស៊ុកជីនមានទឹកមុខរីកស្គុសស្គាយជាងមុនបន្តិចដើម្បីបន្តដំណើរចេញទៅខាងក្រៅតាមបំណងរបស់គេ ដៃមាំក៏លូកចុចបើកមើលលេខនាងនឹងព្យាយាមខលទៅនាងទៀតតែនាងក៏នៅតែមិនលើក នេះគេមានលេខនាងបានប្រយោជន៍អីទៅ បើរាល់ពេលខលនាងមិនដែលទទួលទុកឲ្យគេមួរចិត្តបារម្ភពីនាងរហូតមិនឈប់បែបនេះ។
...
រ៉ឺងៗ រ៉ឺង
«ហេតុអីមិនទទួល?» ក៏ដោយសារតែទូរសព្ទ័របស់អែមមីគិតតែពីរោទ៍មិនឈប់ពេកទើបជុននីអូសួរនាងទាំងងឿងឆ្ងល់ អែមមីមិនបាននិយាយអ្វីត្រឹមតែបង្ហាញទឹកមុខហាក់មិនពេញចិត្តរួចក៏បិទសេវាទូរសព្ទ័ចោលរួចបើកWifiរបស់ហាងកាហ្វេជំនួសវិញ missed callរបស់បុរសតែម្នាក់ដែលតែងតែព្យាយាមទាក់ទងមកនាងទាំងដែលដឹងថានាងមិនពេញចិត្តនោះក៏លោតឡើងជាលើកទី៥ អែមមីកាន់ប៊ិចមកទល់នឹងចិញ្ចើមរួចសំឡឹងមើលទៅទូរសព្ទ័មិនឈប់។
(លោកចង់បានអីស៊ុកជីន វីគ្រីស? លោកចង់បានអ្វីឲ្យប្រាកដទៅ ខ្ញុំមិនយល់ទេ ហ៊ើយ)
«ហ៊ើយ!!» អែមមីព្រលែងខ្យល់ដង្ហើមធំជាថ្មីរួចក្រាបខ្លួនលើតុកាហ្វេ ក្រាបលើលេបថបរបស់នាងតែម្ដងដូចជាធុញទ្រាន់នឹងតានតឹងតែម្ដង ជុននីអូឯណោះគេក៏ទម្លាក់កាំមេរ៉ាចុះព្យួរជាប់នឹងករ បញ្ឈប់សកម្មភាពផ្ដិតយករូបភាពរបស់ខ្លួនរួចងាកមកចាប់អារម្មណ៍នឹងនាងល្អិតនេះម្ដង។
«នាងមានរឿងអី? មើលទៅដូចអារម្មណ៍មិនមូលសោះ មិនស្រួលខ្លួនមែនដែរទេ?» ជុននីអូលូកដៃមកស្ទាបថ្ងាសនាងទាំងជ្រឹមចិញ្ចើមបារម្ភ នាងនៅម្នាក់ឯង ផ្ទះធំទៀតហើយមិចក៏បណ្ដោយខ្លួនឲ្យឈឺបែបនឹង អែមមីក៏លូកទាញដៃជុននីអូចុះបន្តិចរួចក៏សួរ..
«ខ្ញុំមានរឿងខ្លះចង់សួរ..ជុននីអូធុញទេពេលស្រីៗបរទេសនៅមហាវិទ្យាល័យទាំងនោះតាមញ៉ែ?» សំនួរចម្លែក ទឹកមុខចម្លែក អារម្មណ៍ដែលនាងផ្ដល់ឲ្យជុននីអូក៏ចម្លែកថែមទៀត គេផ្អែកខ្នងនឹងកៅអីអោបដៃចូលគ្នា រួចក៏បែរជាអស់សំណើចបន្តិច។
«ហេតុអី? មានប្រុសបរទេសណាញ៉ែអែមមីដែរមែនទេ ទើបបានជាសួរបែបនឹង?» អែមមីក៏ក្រវីក្បាលរួចក្រាបក្បាលចុះបន្តិចហាក់មិនចង់និយាយបន្ត។
(ខ្ញុំមិនគួរនិយាយទេ..មិនគួរឡើយ វាគួរឲ្យអាម៉ាស់ណាស់)

រាត្រីមួយនាទីក្រុងរ៉ូម
បន្ទាប់ពីរៀនចប់រួចរាល់ជាមួយជុននីអូ ម្ចាស់កាយតូចស្ដើងនាំរាងកាយដើរទៅកាន់ផ្ទះស្នាក់នៅរបស់នាងដែលមានទីធ្លាសមល្មមអាចឲ្យនាងចតឡានបាន នឹងមានទីធ្លាសម្រាប់អង្គុយលេងបាន ម៉្យាងវានៅក្បែរនឹងទីប្រជុំទើបបង្កជាភាពងាយស្រួលនាំឲ្យនាងសម្រេចចិត្តជួលនៅទីនេះស្នាក់ ជាជាងទៅស្នាក់នៅជុំគ្នានឹងនិស្សិតដទៃនៅសាលា។
«ហ៊ឹមមកដល់ផ្ទះហើយ» អែមមីទម្លាក់ថង់អាហារកញ្ចប់ដែលនាងបានទិញពីម៉ាតក្បែរនោះមក ដោយសារតែនាងមិនចង់ចំណាយពេលច្រើននឹងការចេញទៅទិញនៅថ្ងៃសម្រាកស្អែក ចឹងទើបបានជានាងឈៀងចូលទៅទិញនៅថ្ងៃនេះតែម្ដង។
«ហ៊ឹម» អែមមីលូកដៃតូចស្រឡូនទៅម្ខាងគិតស្មានថានាងនៅឈរក្បែរឡានដែលចតទុក ទាំងដែលនាងបានចេញឆ្ងាយពីវាទៅហើយ ទើបធ្វើឲ្យនាងអស់ជំហរដួលទៅម្ខាង តែក៏បានដៃមាំលូកទាញនាងមកវិញ មកអឹបជាប់នឹងរាងកាយរបស់គេ។
កែវភ្នែកអែមមីក៏បិទចុះបន្តិចក៏ព្រោះតែនាងភ័យគិតថានាងនឹងដួលទៅហើយ តែនាងគិតខុសស្រឡះតែម្ដង... នាងបើកភ្នែកឡើងសន្សឹមៗមុននឹងប្រទះគ្នានឹងទឹកមុខសង្ហាៗបែបកម្លោះប៉ែកអាសុី សក់រលើបរលោងដែលបក់ផាត់ទៅតាមខ្យល់បូកផ្សំនឹងក្រសែភ្នែកមួយគូដែលនាងគ្មានថ្ងៃភ្លេច គេប្រើវាសម្លឹងមើលមកនាង។
«លោកស៊ុកជីន?»
=======

គេជួបគ្នាអៃអ្នកទាំងអស់គ្នា , អេតមីនដូចទ្រង់សប្បាយអរជាងតួគេទៀតនៀក៎🤣😂

៚យូមីន

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Nơi câu chuyện tồn tại. Hãy khám phá bây giờ