ភាគទី៦៧+៦៨

372 15 0
                                    

មោះៗ២ភាគកាដូសម្រាប់អ្នកខំឡាចឲ្យបានគ្រប់ចំនួនមុនម៉ោងណា៎ រីករាយអានណាចាស៎

ម្ចាស់គ្រងបេះដូង

ភាគទី៦៧+៦៨

ក្រោយពីបានញ៉ោះនាងរួចស៊ុកជីនក៏ញញឹមបិទមាត់មិនជិត អែមមីក៏វែកសក់ខ្លួនឯងចងផុតទៅខាងក្រោយបន្តិចរួចក៏ចាប់ផ្ដើមញ៊ាំអាហារពេលព្រឹករបស់នាងបន្តទៀត ចំណែកនាងល្អិតវ៉ូយ៉នដែលមិនបានដឹងខ្យល់អ្វីសូម្បីតែបន្តិចនោះក៏ជ្រឹមចិញ្ចើមបង្ខំចិត្តញ៊ាំបបរទាំងមានចម្ងល់ក្នុងចិត្ត មិនដឹងថាមនុស្សចាស់ទាំង២នាក់នេះចង់សម្ដៅទៅលើអ្វីឲ្យប្រាកដនោះឡើយ។

"អូនមានគម្រោងចង់ទៅណារឺក៏ចង់ធ្វើអ្វីទេ? បងមិនមានការងារអ្វីត្រូវធ្វើទេ.." ស៊ុកជីនក៏ជាអ្នកផ្ដើមនិយាយព្រោះមិនចង់ឲ្យសភាពនៅតុអាហារស្ងាត់ វ៉ូយ៉នក៏ទម្លាក់ស្លាបព្រាចុះបន្តិចរួចចុះពីកៅអីចេញទៅខាងក្រៅភ្លាមៗទាំងនៅខាងក្រៅមេឃកំពុងតែរលឹមសស្រិច ដែលនាំឲ្យពួកគេទាំង២ងឿងឆ្ងល់រួចក៏ប្រញាប់ទុកអាហារចោលនឹងចេញទៅតាមមើលនាង។

"វ៉ូយ៉ន? វ៉ូយ៉នទៅធ្វើអីនៅទីនោះ?" អែមមីសួរនាំទៅនាងល្អិតដែលចូលទៅក្នុងឃ្លាំងទុករបស់ចាស់ៗដែលនៅក្បែរផ្ទះលំហែមួយនោះ សំឡេងបន្លឺឡើងក្ដុងក្ដាំងក្នុងឃ្លាំងចាស់នាំឲ្យអ្នកឈរមើលនៅលែងសុខប្រញាប់ចូលបំណងចង់ទៅរកនាងតែក៏ឈប់ ព្រោះនាងចេញមកល្មម។

"បងស្រី..បងស្រី" នាងល្អិតវ៉ូយ៉នរត់ចូលមកខាងក្នុងស្រែកឆោឡោធ្វើឲ្យអែមមីនឹងស៊ុកជីនប្រញាប់ចេញមកមើលកាន់តែជិតជាថ្មីតែថាខ្លួននាងប្រឡាក់ដីស្រម៉ក់មើលមិនយល់ តែទឹកមុខនាងក៏ញញឹមព្រមទាំងដៃកាន់ដបម៉្យាងមកជាមួយផង។

"វ៉ូយ៉នរើឃើញវានៅឃ្លាំងក្បែរផ្ទះ.." នាងល្អិតនិយាយរដាក់រដុបព្រោះតែហត់នឿយបូកផ្សំនឹងភាពសប្បាយចិត្ត មោទនភាពដែលនាងបានរកអ្វីម៉្យាងឃើញក្រោយពីការរុករកយ៉ាងលំបាកលំបិននោះ

"ជាអីនឹង?" ស៊ុកជីនដែលនៅកៀកក្បែរនឹងអែមមីក៏កាន់ស្មានាងរួចអោនសំឡឹងមើមអ្វីដែលវ៉ូយ៉នចំណាយកម្លាំងស្វែងរកនាំឲ្យប្រឡាក់ខ្លួនស្រម៉កសុទ្ធតែដី។

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now