ភាគទី១១១+១១២

393 15 0
                                    

ម្ចាស់គ្រងបេះដូង
ភាគទី១១១+១១២

"លោកប៉ាដូចជាជ្រុលបន្តិចហើយពិតទេបងស្រី?" នាងល្អិតវ៉ាយ៍លេតសួរចង់ដឹងយោបល់បងស្រីគិត ត្បិតថាពួកនាងទៅដល់ក៏ឃើញថាលោកប៉ាពួកគេលេងស៊ុកជីនយ៉ាងចាស់ដៃតែម្ដង ពេលនេះមិនដឹងជាទ្រោមប៉ុណ្ណោឡើយ។
"ប៉ាគាត់នៅខឹងរឿងរបស់លោកស៊ុកជីនធ្វើមិនទាន់បាត់នៅឡើយទេ អូននៅជាមួយលោកប៉ាអ្នកម៉ាក់រាល់ថ្ងៃអូនក៏ប្រហែលជាអាចដឹង មិនចឹង?" អែមមីនិយាយបណ្ដើរដៃក៏បត់សម្លៀកបំពាក់នាងដាក់ចូលក្នុងទូបណ្ដើរហាក់បីដូចជាមិនសូវជាចាប់អារម្មណ៍នឹងបរិយាកាសនៅទីនោះសោះ។
"ខ្ញុំរើចេញទៅនៅខនដូផ្ទាល់ខ្លួនហើយបងស្រី"
"ពិតមែន?" អែមមីភ្ញាក់ព្រើតគ្រាន់លឺថាវ៉ាយ៍លេតផ្លាស់ទៅនៅខនដូផ្ទាល់ខ្លួនទាំងដែលនាងនៅក្មេងបែបនេះ អែមមីតាំងពីតូចដល់ធំគឺនាងរស់នៅក្រោមការគ្រប់គ្រងនឹងមើលការខុសត្រូវពីប៉ាម៉ាក់នាងរហូតដល់ត្រូវមករៀនបន្តនៅឯបរទេសឯណេះ។
"លោកប៉ាអ្នកម៉ាក់មិនមានប្រសាសន៍អីទេមែនទេ?" អែមមីក៏នៅតែចោទសួរព្រោះបារម្ភ វ៉ាយ៍លេតជាក្មេងឆ្លាតនឹងពូកែសព្វបែបយ៉ាង នាងតែងតែធ្វើឲ្យលោកប៉ាអ្នកម៉ាក់ទុកចិត្តជានិច្ច បែបនេះនាងមិនឆ្ងល់ឡើយថាហេតុអីក៏ប្អូនស្រីម្នាក់នេះអាចមានឱកាសសុំខនដូផ្ទាល់ខ្លួនបាន។
"ខ្ញុំធំហើយបងស្រី លោកប៉ាអ្នកម៉ាក់គាត់ក៏មិនបានជំទាស់នឹងការសម្រេចចិត្តរបស់ពួកយើងដែរ សូម្បីតែបងហ្សូគាត់ក៏មានអាផាតមិនផ្ទាល់ខ្លួន លោកប៉ាទិញឲ្យគាត់តែបងហ្សូក៏នៅតែមិនរើចេញហើយរស់នៅជាមួយលោកប៉ាអ្នកម៉ាក់ដដែល តែក៏ល្អដែរព្រោះខ្ញុំនឹងបងស្រីមិនបាច់បារម្ភឡើយថាមិនមានអ្នកណាមើលថែប៉ាម៉ាក់នោះ"
"យើងនេះពូកែអាខាងចាក់មនោគមន៍ពាក្យសម្ដីនឹងដល់ហើយស្រីវ៉ាយ៍...ក៏ល្អម៉្យាងដែរអូនវ៉ាយ៍ក៏នឹងអាចហាត់រៀនពីជីវិតរស់នៅម្នាក់ឯងថាវាលំបាកបែបណានឹងងាយស្រួលបែបណា ពេលដែលអូនចង់បន្តការសិក្សាអូនក៏បានផ្ស៊ាំខ្លួននឹងពេលវេលាបែបនេះ" វ៉ាយ៍លេតញញឹមពេញចិត្តដែលបងស្រីអាចយល់ពីនាង ស្រីតូចនាំខ្លួនចុះពីលើពូករួចក៏ចូលមកអោបបងស្រីដែលកំពុងតែអង្គុយផ្ទាល់នឹងឥដ្ឋបត់សម្លៀកបំពាក់ដាក់ចូលក្នុងទូឯណោះ អែមមីក៏នៅស្ងៀមព្រមឲ្យប្អូនអោបតាមសម្រួល។
"វ៉ាយ៍សំណាងណាស់ដែលបានបងនឹងបងហ្សូជាបងប្អូននឹងគ្នាបែបនេះ វ៉ាយ៍ស្រឡាញ់បងអែមមីណាស់" បងប្អូនស្រីទាំង២នាក់ក៏អោបគ្នាយ៉ាងកក់ក្ដៅនៅក្នុងបន្ទប់ម្ខាងនោះ ខុសប្លែកពីបន្ទប់ម្ខាងទៀតដែលនៅក្បែរនោះកំពុងតែមានសភាពមិនជាស្ងប់ប៉ុន្មានក៏ដោយសារតែមានម្នាក់កំពុងតែត្រូវចាប់មកលាងរបួស។
"អូយ៎ថ្នមដៃបន្តិចទៅមើល តិចយើងធាក់ឯងមួយជើងទៅ អ..អូយ៎" ម្ចាស់កាយមាំសង្ហាជាលោកពូក៏រអ៊ូរង៉ូវទាំងសំឡីនៅសង្កត់ជាប់នឹងបបូរមាត់គេដដែល ជីមីនឯណោះបើទោះជាត្រូវលោកពូប្រទិចរកធាក់ច្រើនដងទៅហើយក៏ដោយ គេក៏នៅស្ងៀមជូតលាងស្នាមរបួសឲ្យលោកពូគេយ៉ាងស្ងៀមស្ងាត់ដដែល។
"គិតទៅចង់បានកូនក្រមុំគេវាពិបាកបែបនឹងមែនណ៎"
"អានេះគេហៅថា Play hard to get, មនុស្សស្រីដែលឥតខ្ចោះដូចជាអែមមីបើទោះជាយើងត្រូវគេវាយបំបាក់ជើងក៏យើងមិនរាថយដែរណា៎"
"អូហូយ៎!!!ខ្លាំង" ជីមីនជូតផ្ដិតស្នាមនៅលើមាត់លោកពូគេមួយចុចចុងក្រោយរួចក៏ក្រោកយកប្រអប់ថ្នាំបំណងនឹងចាកចេញតែអ្វីម៉្យាងក៏ជ្រុះខ្ពាកពីហោប៉ៅរបស់គេ ហើយរបស់ដែលជ្រុះនោះហើយជាអ្វីដែលស៊ុកជីនភ្ញាក់ក៏ព្រោះតែវាជាកញ្ចប់ស្រោមអនាម័យដែលប្រើប្រាស់រួចរាល់។
"ឯងទៅលេងជាមួយអ្នកណាទៀតហើយជីមីន?!" ជីមីនក៏ងាកបែរត្រឡប់មកវិញរួចក៏ប្រញាប់ចូលមករើសសំបកស្រោមអនាម័យនោះញាត់ចូលក្នុងហោប៉ៅវិញទាំងប្រញាប់ប្រញាល់ដូចកំពុងតែព្យាយាមលាក់បាំងអ្វីម៉្យាង។
"ស្ដាប់យើង! មនុស្សស្រីមិនមែនជារបស់ដែលឯងអាចលេងសើចបានគ្រប់ពេលនោះឡើយ បើទោះបីជាគេស្មគ្រ័ចិត្តជាមួយយើងតែក៏មិនមែនបានន័យថាគេចង់លេងសើចជាមួយនឹងឯងដូចជាឯងធ្វើឡើយ តែគេស្រឡាញ់ឯងណាអាក្មួយ..."
"គ្មានអីទេ! គ្រាន់តែចំណង់មួយពេលៗប៉ុណ្ណោះ ម៉្យាងខ្ញុំក៏មិនមានទំនាក់ទំនងអីជាប់លាប់ជាមួយនរណាម្នាក់ឡើយ គ្រាន់តែញ៊ាំបង្អែមហើយឲ្យលុយប៉ុណ្ណឹង វាជារឿងធម្មតារបស់មនុស្សប្រុសហើយមិនចឹងហេស៎លោកពូ?" ស៊ុកជីនក៏ក្រវីក្បាលតិចៗព្រោះមិនយល់ស្រប គេក៏ជាមនុស្សប្រុសតែគេមិនដែលគិតរឿងសប្បាយប្រភេទនេះឡើយ មនុស្សស្រីដែលគេរួមមេត្រីជាមួយទាល់តែជាមនុស្សដែលគេប្រាកដប្រជាជាមួយទើបគេធ្វើ។
"អ៊ីចឹងខ្ញុំគិតទៅបន្ទប់ហើយ រាត្រីសួស្ដី" ជីមីនរកបានលេះភ្លាមក៏ប្រញាប់ចាកចេញទៅបន្សល់ទុកឲ្យស៊ុកជីននៅសញ្ជឹងគិតក្នុងបន្ទប់ម្នាក់ឯង ម្ចាស់កាយសង្ហាផ្ដេកខ្លួនស្រាលៗទៅលើពូក ផ្អៀងក្បាលបែរសំឡឹងមើលទៅព្រះចន្ទភ្លឺចែងចាំងនៅខាងក្រៅដែលចែងចាំងចូលតាមចន្លោះទ្វាររានហាលខាងមុខ ទើបស៊ុកជីនសម្រេចនាំខ្លួនចុះពីពូករួចក៏ប្រញាប់សម្ដៅទៅកាន់រានហាលខាងនោះ ដំណើរបោះជំហានតឹបៗរបស់មនុស្ស២នាក់ចេញមកឈប់នៅឯរានហាលបន្ទប់ខណ្ឌចែកជា២នោះដំណាលគ្នា ស៊ុកជីនងាកបែរសំឡឹងមើលស្របនឹងអ្នកម្ខាងទៀតសំឡឹងបែរមើលមកកាន់គេដូចគ្នា តែសំឡឹងមើលទាំងស្នាមញញឹម។
"គេងមិនលក់មែនទេ?"
"បងឈឺដែរទេ? លោកប៉ាប្រហែលជាលេងធ្ងន់ដៃបន្តិចដាក់បងហើយ ស៊ុកជីន" អែមមីនិយាយទៅកាន់នាយស្របនឹងដំណើរដើរមកកាន់បង្កាន់ដៃរានហាលក្បែរគ្នា ដៃតូចស្រឡូនក៏លូកឆ្លងខណ្ឌបង្កាន់ដៃឈោងហួសប៉ះនឹងផ្ទៃមុខមានស្នាមជាំបែករបស់នាយកម្លោះ។
"បានអូនបារម្ភ អ្វីដែលឈឺទាំងនោះវាក៏បាត់ស្រាកៗដោយខ្លួនឯងតែម្ដង អែមមី" សំដីនិយាយរបស់ស៊ុកជីនទាំងប៉ុន្មានហាក់កំពុងតែប្រលោមលួងលោមចិត្តក្មេងតូចម្នាក់នេះញញឹមបិទមាត់មិនជិតរួចក៏ប្រញាប់ដកដៃវិញតែក៏ត្រូវនាយកាន់ជាប់រួចផ្ដេកថ្ពាល់កើយលើផ្ទៃបាតដៃស្រឡូនរបស់នាងតិចៗ។
"បងសន្យាហើយថាបងនឹងមើលថែអូនហើយពួកយើងនឹងបន្តបំណងប្រាថ្នានៃគ្រួសារតូចមួយរបស់ពួកយើងជាថ្មីម្ដងទៀត" និយាយមកដល់ត្រឹមនេះស៊ុកជីនក៏ស្រាប់តែនឹកឃើញពីអាការៈកាលពីថ្ងៃរបស់អែមមី ពេលដែលនាងក្អួតចង្អោរនោះទើបនាយប្រញាប់ឈរត្រង់ខ្លួនប្ដូរជំនួសមកជាកាន់ក្រសោបដៃរបស់នាងវិញ។
"អូនមិនអីទេមែនទេ?រឿងក្អួតចង្អោរនោះ?"
"អូនពុលអាហារកាលពីម្សិលមិញ ទើបអូនចេះតែមានអារម្មណ៍ថាចង់ក្អួតចង្អោរបែបនោះបងកុំបារម្ភអីពេលនេះអូនលែងអីហើយ" អាការៈក្អួតចង្អោរ, វាមិនមែនជាអ្វីដែលស៊ុកជីនចង់លឺឡើយ គេខំតែលួចត្រេកអរក៏ព្រោះគិតថាគេប្រហែលជាមានឱកាសបានក្លាយជាលោកប៉ាម្ដងទៀតហើយតែប្រហែលជាមិនអាចទេ ម៉្យាងគេក៏ចាស់បន្តិចទៅហើយ។
"បងឆាប់ទៅសម្រាកចុះ ស្អែកសឹមអូនជាអ្នកបើកឡានជូនបងទៅក្រុមហ៊ុន អូនបាននិយាយជាមួយលោកប៉ាស្រេចហើយ" ស៊ុកជីនញញឹមរួចក៏អោនថើបថ្ងាសរបស់អែមមីបន្តិចទាំងមិនចង់ឃ្លាត។
"រាត្រីសួស្ដីព្រះនាងតូច..បងស្រឡាញ់អូន"
"អូនក៏ដូចគ្នា រាត្រីសួស្ដី" បញ្ចប់ការសន្ទនាគ្នារួចរាល់ស៊ុកជីនក៏ដើរចូលទៅកាន់បន្ទប់ខ្លួន អែមមីក៏ដូចគ្នាតែថានាងដើរចូលទៅទាំងដៃម្ខាងលូកអង្អែលផ្ទៃពោះខ្លួនឯងរួចញញឹមខ្ជឹបដូចជាមានអ្វីល្អហៀបនឹងកើតឡើងអ៊ីចឹង។

1Kឡាច៎សម្រាប់ភាគបន្ត

យូមីន

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now