ភាគទី៦០+៦១

389 11 0
                                    



ម្ចាស់គ្រងបេះដូង
ភាគទី៦០+៦១

«ញ៊ាំមួយម៉ាត់សិនទៅ វ៉ូយ៉ននៅមិនទាន់បានញ៉ាំអីបន្តិចឡើយតាំងពីព្រឹកមកម៉្លេះ» ម្ចាស់កាយមាំសង្ហាដែលនៅអង្គុយកៀកក្បែរនោះក៏ព្យាយាមនិយាយបញ្ចុះបញ្ជូលទៅនាងល្អិតវ៉ូយ៉នដែលគេងប្រាសខ្លួនទៅមកមិនព្រមក្រោកឡើងពីគ្រែសោះ ក៏ព្រោះតែមនុស្សម្នាក់ទៀតដែលនៅលើគ្រែក្បែរនាងមិនទាន់ក្រោកពីដំណេកដូចគ្នា។
«លោកអុំនាយកបានហើយ! ក្រែងលោកអុំនាយកថាថ្ងៃនេះមានការងារសំខាន់នៅក្រុមហ៊ុនមែនទេ? ចាំពេលបងអែមមីក្រោកពីគេងចាំវ៉ូយ៉នញ៉ាំជាមួយគាត់ក៏បានដែរ ហិហិ» នាងល្អិតវ៉ូយ៉ននិយាយរួចក៏ខិតកៀកចូលទៅអោបបងស្រីរបស់នាងដែលកំពុងតែគេងលង់លក់ មិនភ្លេចឈ្លីចុងច្រមុះនឹងខ្នងបងស្រីជាប់ អែមមីឯណោះកាលបើខ្លួនល្មោភគេងបូកផ្សំពីកាលពីយប់មិញនាងត្រូវនៅមើលថែវ៉ូយ៉នទាល់តែអស់សឺរ៉ូមផង ទើបបានជានាងគេងមិនងាយក្រោកទាល់តែសោះ ដូចជាពេលនេះអញ្ចឹង បើទោះជាមានសំឡេងអ្វីមករំខានក៏ដោយក៏នាងនៅតែមិនព្រមបើកភ្នែកទៀត មិនតែប៉ុណ្ណឹងក៏នៅឆ្លៀតងាកមកអោបក្រសោបវ៉ូយ៉នអង្អែលខ្នងនាងឲ្យគេងលក់ទៅជាមួយគ្នាទៀត ក៏ដោយសារតែភាពគួរឲ្យស្រឡាញ់របស់នាងមួយនេះហើយដែលធ្វើឲ្យម្ចាស់កាយមាំទាំញញឹមបិទមាត់មិនជិតរួចក៏ទម្លាក់ខ្លួនស្រាលៗលើពូកក្បែរអែមមីរួចទម្លាក់ខ្លួនបំណងចង់គេងអោបនាងពីក្រោយតែអ្នកណាទៅដឹងថាមាននាងល្អិតក្បាលខូចម្នាក់កំពុងតែព្យាយាមមើលបំណាំនាយជាប់រហូតតាំងពីនាយញញឹមដំបូង។​
«អុំនាយក...អា៎...អា៎...អត់ទេ» នាងល្អិតវ៉ូយ៉នកាលបើឃើញស៊ុកជីនបំណងចង់ចូលមកគេងក្បែរនឹងអោបបងស្រីអែមមីរបស់នាង ស្រីតូចក៏ប្រញាប់លូកដៃទៅអោបទាញអែមមីដែលកំពុងតែគេងលង់លក់នោះជាប់ដៃ មិនភ្លេចខាំមាត់សម្លក់ស៊ុកជីនវិញ។
«ក្រែងថាធ្វើទាំងប៉ុន្មានចង់ជួយផ្សះផ្សាខ្ញុំនឹងអែមមីមិនចឹងហេស៎ នាងល្អិត?» លើកនេះនាយក៏មិនបាននៅស្ងៀមតែក៏ឆ្លៀតប្រកែកជាមួយនឹងនាងល្អិតមាត់រឹងទៀត វ៉ូយ៉នក៏ក្រវីក្បាលទាំងដៃអោបអែមមីជាប់ណែនលើសដើមថែមទៀត ​ស៊ុកជីនក៏ជ្រឹមចិញ្ចើម ត្បិតថានាងល្អិតវ៉ូយ៉នមួយរយះនេះគឺស្និតស្នាលជាមួយនឹងអែមមីជាងអ្នកណាទាំងអស់ ដល់ថ្្នាក់សូម្បីតែគេដែលជាមនុស្សធ្លាប់ស្និតជាមួយនាងបំផុតក៏នាងបោះបង់ចោលលែងខ្វល់ជាមួយដែរ។
«ពេលនេះបងអែមមីជារបស់វ៉ូយ៉នហើយ»
«វ៉ូយ៉ន...»
«អត់..អត់អោយប៉ះ» កាន់តែឃើញថាលោកអុំនាយកច្រណែននាងល្អិតវ៉ូយ៉នក៏កាន់តែផ្គើនលើសដើមថែមទៀត មិនតែប៉ុណ្ណឹឹងនាងក៏នៅឆ្លៀតលានអណ្ដាតឌឺដល់គេថែមទៀត ស៊ុកជីនក៏ក្រោកអង្គុយត្រង់ខ្លួនរួចអោបដៃសម្លឹងមើលនាងទាំងជ្រឹមចិញ្ចើម ពួកគេទាំង២នាក់រវល់តែឈ្លោះប្រកែកគ្នាទើបមិនបានចាប់អារម្មណ៍ថាអ្នកគ្រូពេទ្យប្រចាំរបស់វ៉់ូយ៉នចូលមកដល់ អ្នកគ្រូពេទ្យកាលបើមកដល់បានឃើញពីរនាក់គេឈ្លោះគ្នាក៏មិនទាន់ហ៊ានរំខានតែក៏នៅឈរមើលទាំងអស់សំណើចរហូតដល់ស៊ុកជីនក្រឡេកភ្នែកឃើញដោយខ្លួនឯង។
«អូ!អ្នកគ្រូពេទ្យ នេះអញ្ជើញមកដល់តាំងពីពេលណា?»
«នាងខ្ញុំគិតមកទទួលអ្នកនាងវ៉ូយ៉នទៅពិនិត្យមើលរបួសបន្តិច តែក៏ឃើញថាអ្នកនាងវ៉ូយ៉នរវល់តែលេងជាមួយលោកប៉ាទើបមិនចង់ចូលទៅរំខាន» ពាក្យសព្វនាមថាលោកប៉ាដែលអ្នកគ្រូពេទ្យបានដាក់ទៅឲ្យស៊ុកជីនក៏ធ្វើឲ្យនាយបានត្រឹមញឹមៗមិនទាន់ឆ្លើយតប ចំណែកឯនាងល្អិតវ៉ូយ៉នដែលកំពុងតែនៅអង្គុយក្បែរនោះក៏មិនបានបង្អង់ចាំប្រញាប់ចុះពីគ្រែរួចកាន់ដៃអ្នកគ្រូពេទ្យដូចជាត្រៀមខ្លួនរួចជាស្រេចអញ្ចឹង។
«វ៉ូយ៉នទៅតែមួយភ្លែតទេ លោកអុំនាយកហាមធ្វើអ្វីផ្ដេសផ្ដាស» មុននឹងចាកចេញនាងល្អិតវ៉ូយ៉នក៏នៅឆ្លៀតផ្ដែផ្ដាំជាមុនទៀត ស៊ុកជីនក៏បានត្រឹមតែងក់ក្បាលឆ្លើយតបទៅកាន់នាងក៏ព្រោះមិនចង់រករឿងក្មេង។ វ៉ូយ៉ននឹងអ្នកគ្រូពេទ្យចេញទៅបាត់បន្សល់ទុកមនុស្ស២នាក់ឲ្យនៅក្នុងបន្ទប់ ហើយវាក៏ជាឪកាសរបស់ស៊ុកជីនដែលគេអាចទៅជិតនឹងនៅក្បែរអែមមីដោយមិនមានអ្នកណាមករំខានទៀត។
«អ្ហឹម!!» អែមមីក៏គ្រហឹមនឹងដើមករកាលបើគ្រែទើបតែទូលាយបានមួយភ្លែតក្រោយពីវ៉ូយ៉នចាកចេញទៅ តែពេលនេះក៏បែរជាមានអារម្មណ៍ថាចង្អៀតជាថ្មី លើកនេះគឺចង្អៀតខ្លាំងជាងលើកមុនទៅទៀត ដល់ថ្នាក់នាងរើបម្រាស់ខ្លួនមិនចងបានសោះ អែមមីសន្សឹមបើកភ្នែកឡើងតិចៗសំឡឹងចំដើមទ្រូងហាប់ណែនដែលនៅចំពោះមុខនាង សតិនាងចាប់ផ្ដើមដំណើរការគិតឃើញថាជាអ្នកណា ទើបនាងប្រញាប់រើបម្រាស់ខ្លួនគេចពីការអោបរបស់ស៊ុកជីន តែវាដូចជាយឺតមួយជំហានហើយ...
«អរុណសួស្ដី»
«អ្នកណាឲ្យលោកឡើងម​កគេងទីនេះ? ហើយអ្នកណាដែលអនុញ្ញាតឲ្យលោកមកអោបរឹតខ្លួនខ្ញុំបែបនេះ?» អែមមីថាឲ្យនាយមិនប្រណីមាត់តែម្ដង នាងមិនខ្វល់ថាគេនឹងឆ្លើយដោះសារបែបណាសំខាន់ត្រង់ថាពេលនេះគេអោបបំពានដោយគ្មានការយល់ព្រមពីនាង ស៊ុកជីនក៏ជ្រឹមចិញ្ចើមបន្តិចរួចក៏ចូលទៅកាន់តែកៀកជិតនាងលើសមុនថែមទៀត អែមមីក៏បង្ហាញទឹកមុខមិនពេញចិត្តព្រមទាំងព្យាយាមគេច​ចេញ។
«លោក!!!»
«ហេតុអី? ពួកយើងធ្លាប់មានអ្វីផ្សេងជាមួយគ្នាលើសនេះទៅទៀត រឺក៏អូន...អូ!មែនហើយ...បងភ្លេចថាអូនមិនបានចងចាំវាទៀតទេ» ស៊ុកជីនក៏ដកដៃចេញពីការកាន់ក្រសោបនាង ប្ដូរជំនួសមកជាអង្គុយលើពូករង់ចាំឲ្យអែមមីអង្គុយក្បែរនាយដូចគ្នា។​
«ខ្ញុំមិនចងចាំ លោកក៏គូរតែបំភ្លេចវាចោលដូចគ្នា ព្រោះយ៉ាងណាក៏គ្រប់យ៉ាងវាមិនអាចត្រឡប់ក្រោយបានដែរ មិនយូរលោកក៏នឹងបានជួបមនុស្សស្រីដែលសាកសមជាមួយមិនខាន អ្ហឹម» មិនរង់ចាំដល់អែមមីនិយាយចប់សព្វគ្រប់ស៊ុកជីនក៏បំបិតពាក្យរបស់នាងដោយការអោនថើបបំបិតមាត់នាង អែមមីព្យាយាមលូករុញដៃគេចេញតែមិនបានការសោះ កាន់តែរើសបម្រាស់គេក៏កាន់តែថើបនាងខ្លាំងលើសដើមទៀត មួយសន្ទុះទើបគេដកបបូរមាត់រួចអោនទៅថើបស្រង់ក្លិនថ្ពាល់របស់នាងទាំងញញឹ​ម។

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now