ភាគទី៥៣

323 13 0
                                    

ម្ចាស់គ្រងបេះដូង
ភាគទី៥៣

(៨០០ឡាច៎មុនម៉ោង១០ អេតមីនផុសជូនមួយភាគទៀត)

សភាពក្នុងបន្ទប់ទឹកមូលក៏ប្រែជាស្ងប់ស្ងាត់ បន្ទាប់ពីជុននីអូលូកមាត់និយាយរួចមក ស៊ុកជីនក៏ងាកសំឡឹងមើលទៅអែមមីដែលនៅឈរស្ងៀមក្បែរអ្នកម្ខាងទៀតហើយមិននិយាយអ្វីបន្តទៀត គេមិនបង្អង់ក៏បោះជំហានចូលក្បែរអែមមីព្រោះចង់ស្ដាប់នាងនិយាយឲ្យច្បាស់តែក៏មានអ្នករារាំង។
"គ្រប់គ្រាន់ហើយ! តោះយើងទៅផ្ទះ" ជុននីអូមិននិយាយតែមាត់ប៉ុណ្ណោះទេ គេក៏អូសដៃនាំអែមមីចេញពីបន្ទប់ស៊ុកជីនតែម្ដង ចាកចេញទាំងពួកគេមិនទាន់បាននិយាយពាក្យលាទៅកាន់ម្ចាស់ផ្ទះផង សូម្បីតែម៉ាដាមដែលទើបតែឡើងមកក៏អែមមីមិនទាន់បាននិយាយអរគុណទៅកាន់គាត់ផង។
"អែមមី! ឈប់សិន"
"អ្នកប្រុសធំ" ម៉ាដាមចូលមកស្របនឹងស៊ុកជីនចេញទៅតាមអែមមីនឹងជុននីអូ ស្ត្រីចំណាស់ក៏បានត្រឹមតែឈរធ្មឹងសំឡឹងមើលទៅការចាកចេញរបស់គេជាមួយនឹងអ្នកប្រុសតូចរបស់គាត់ ជីមីនឯណោះក៏ជ្រឹមចិញ្ចើមទាំងមិនយល់ មិនយល់ថាហេតុអ្វីក៏លោកពូគេនៅតែតាមទាក់ទងនឹងអែមមីទៀត។
"មើលទៅនាងដូចជាមិនមានអារម្មណ៍អ្វីជាមួយលោកពូទៀតទេ ហេតុអីក៏គាត់នៅតែព្យាយាមតាមអង្វរករនាងទៀត?" ជីមីនក៏រអ៊ូម្នាក់ឯងបន្ទាប់ពីឈរមើលហេតុការណ៍ដែលកើតឡើងអម្បាញ់មិញរួចមក តែគេមិនបានគិតថាគេមិនបាននិយាយតែម្នាក់ឯងឡើយ ម៉ាដាមក៏នៅទីនោះដូចគ្នា អ្វីដែលគេនិយាយអម្បាញ់មិញដូចជាមិនទទួលបានការយល់ស្របពីម៉ាដាមឡើយ តែក៏ប្ដូរមកជាការសំលឹងមើលទាំងមិនអស់ចិត្តពីគាត់មកវិញ។
"ម៉ាដាមមិនអាចនិយាយអ្វីលើសពីនេះឡើយ តែនៅថ្ងៃណាមួយដែលអ្នកប្រុសចេះស្រឡាញ់នរណាម្នាក់ ត្រូវការនរណាម្នាក់ពិតប្រាកដ អ្នកប្រុសនឹងយល់ពីអារម្មណ៍របស់អ្នកប្រុសជីនជាមិនខានឡើយ" ជីមីនក៏បានត្រឹមតែក្រវីក្បាលបន្តិចរួចបន្តដំណើរចូលទៅកាន់បន្ទប់របស់គេដែលនៅជាន់ខាងក្រោមឯណោះ ចំណែកឯម៉ាដាមគាត់ក៏មិនបានទុកឲ្យស្ថានការណ៍យ៉ាប់យឺនឡើយ ពោលគឺគាត់ចេញទៅតាមអ្នកប្រុសគាត់ដូចគ្នា។
...
"អែមមី...ឈប់សិន" មកដល់ខាងក្រៅស៊ុកជីនក៏កាន់តែបន្ថែមល្បឿនរត់ទៅឃាត់ស្រីតូចដែលបម្រុងនឹងចូលក្នុងឡានជាមួយនឹងជុននីអូទៅហើយនោះ អែមមីក៏ភ្ញាក់មិនស្ទើរកាលបើស៊ុកជីនចូលមករកនាងរួចទាញដៃនាងពីជុននីអូ។
"អូនមិនអាចទៅណាបានឡើយ, បងនៅមិនទាន់បានបកស្រាយគ្រប់យ៉ាងប្រាប់អូនឡើយ" ជុននីអូក៏មិនបាននៅស្ងៀមរួចក៏ទាញដៃអែមមីម្ខាងជាប់ កែវភ្នែកមិនពេញចិត្តបូកផ្សំនឹងភាពខឹងសម្បារក៏បង្ហាញយ៉ាងច្បាស់លើផ្ទៃមុខរបស់នាយ តែស៊ុកជីនក៏មិនព្រឺជាមួយនឹងក្រសែភ្នែករបស់គេដែរ ព្រោះអ្វីដែលគេខ្លាចនៅពេលនេះគឺខ្លាចអែមមីចាកចេញទៅនៅយល់ច្រឡំជាមួយគេទៅវិញទេ។
"អែមមី"
"លោកនៅមានអ្វីចង់បកស្រាយទៀតទៅ? ក៏ព្រោះតែខ្ញុំមិនចងចាំអ្វីទាំងអស់លោកគិតថាលោកអាចកុហកអ្វីក៏បានតាមចិត្តលោកមែនទេ? ឈប់ទៅ..ខ្ញុំហត់នឿយណាស់ ពួកយើងឈានថយក្រោយម្នាក់មួយជំហានទៅបានទេ?" មិនត្រឹមតែមិនស្ដាប់ការបកស្រាយរបស់ស៊ុកជីនឡើយតែនាងក៏ដកដៃចេញពីការក្រសោបរបស់នាយរួចក៏ចូលទៅអង្គុយរង់ចាំជុននីអូនៅក្នុងឡាន ស៊ុកជីនក៏បានត្រឹមតែសំឡឹងមើលនាងទាំងមិនអាចនិយាយអ្វីបាន ជុននីអូដែលនៅឈរទីនោះនៅឡើយក៏ប្រញាប់នាំខ្លួនចូលទៅក្នុងឡានរួចបើកចាកចេញពីទីនោះ បន្សល់ទុកស៊ុកជីនឲ្យនៅឈរសំឡឹងមើលឡានរបស់ពួកគេចាកចេញទៅដាច់កន្ទុយភ្នែក។
"អ្នកប្រុសជីន" ម៉ាដាមក៏ចូលមកដល់ស្របពេលដែលគ្រប់យ៉ាងបានបញ្ចប់អស់ អ្នកម្ខាងទៀតក៏ចាកចេញទៅបាត់បន្សល់ត្រឹមវត្តមានសោះកក្រោះរបស់កម្លោះត្រកូលវីគ្រីសដែលនៅមិនទាន់ដាច់អាល័យសោះនោះ ស៊ុកជីនក៏អោនមុខចុះរួចលើកដៃជ្រប់មុខខ្លួនឯង ម៉ាដាមដែលយល់ចិត្តក៏លូកដៃគោះអង្អែលខ្នងគេដើម្បីលួងលោម។
"ខ្ញុំអស់ឱកាសហើយមែនទេម៉ាដាម?" ម៉ាដាមមិនបានឆ្លើយតបអ្វី ដោយជ្រើសរើសយកការនៅក្បែរនឹងលួងលោមអ្នកប្រុសគាត់ជំនួសវិញក៏ព្រោះថារឿងមួយនេះគាត់ក៏មិនអាចសម្រេចចិត្តបានដែរ គ្រប់យ៉ាងគឺអាស្រ័យទៅលើសមីខ្លួនទាំងអស់ ជាពិសេសនោះគឺអែមមី។
ក្រឡេកទៅមើលឡានដែលបើកចាកចេញទៅអម្បាញ់មិញនោះវិញ ក្រោយពីចាកចេញផុតពីអាផាតមិនត្រកូលវីគ្រីសរួចមកក៏គ្មានអ្នកណាម្នាក់ហើបមាត់និយាយរឺក៏បញ្ចេញកាយវិការចម្លែកអ្វីដាក់គ្នាដែរ ជុននីអូក៏ផ្ដោតអារម្មណ៍ទៅលើការបើកបរ ចំណែកឯអែមមីក៏អង្គុយស្ងៀមនៅបាំងក្បែរតៃកុង។
"អរគុណឯងហើយដែលមកទទួល" ដោយសារតែស្ងប់ស្ងាត់ទើបអែមមីជាអ្នកនិយាយអរគុណទៅកាន់មនុស្សប្រុសតែម្នាក់ដែលអះអាងកោកៗអម្បាញ់មិញថាគេនឹងរៀបការជាមួយនាង ទាំងដែលពួកគេទាំងពីរមិនដែលមានទំនាក់ទំនងអ្វីពិសេសជាមួយគ្នាសោះតាំងពីអតីតកាលរហូតមកដល់ពេលនេះ។
"មិនអីទេ! ព្រោះតែខ្ញុំបារម្ភទើបចង់មកមើលហើយក៏ឃើញថាអែមមីនៅទីនោះពិតមែន" សម្ដីជុននីអូនិយាយហាក់បង្កប់ន័យអ្វីម៉្យាងដែលនាំឲ្យអ្នកដែលអង្គុយស្ដាប់នោះរអៀសចិត្តមិនស្ទើរត្បិតថាជុននីអូបាននិយាយប្រាប់នាងគ្រប់យ៉ាងអស់ទៅហើយតែនាងក៏នៅតែបណ្ដោយខ្លួនមកជួបជាមួយនឹងមនុស្សប្រុសម្នាក់នោះឲ្យទាល់តែបាន។
"ហើយរឿងអម្បាញ់មិញនោះ បើអែមមីមានអារម្មណ៍មិនល្អឲ្យខ្ញុំសុំទោស.." អែមមីក៏ក្រវីក្បាលរួចងាកបែរមករកជុននីអូទាំងញញឹមរួចគោះស្មារបស់គេតិចៗ កាយវិការនាងក៏នាំឲ្យជុននីអូភាំងបន្តិច ត្បិតថានាងតែងតែធ្វើបែបនេះដាក់គេជារឿយៗ បានឃើញនាងធ្វើបែបនេះប្រៀបបីដូចជានាំឲ្យចិត្តគេគិតថានាងមានការចងចាំមកវិញអញ្ចឹង។
"មានអីត្រូវសុំទោស ឯងក៏ជួយខ្ញុំឲ្យចេញពីទីនោះបានដោយប្រើវិធីនេះ ហើយម៉្យាងខ្ញុំក៏មិនមានអារម្មណ៍ថាទើសទាល់អ្វីដែរ កុំគិតច្រើនអី" ជុននីអូងក់ក្បាលទាំងញញឹមរួចក៏លើកដៃម្ខាងអង្អែលក្បាលអែមមី គេក៏បន្តបើកឡានរហូតដល់ស្ដុបមួយកន្លែងគេក៏ឈប់ព្រោះតែភ្លើងសញ្ញាក្រហម អែមមីនាងក៏មិនអង្គុយស្ងៀម តាមទម្លាប់រពឹសរបស់នាងគឺនាងលូកដៃបើកឃ្លុបឡានខាងក្នុងរួចបង្ហាញចេញនូវសៀវភៅជាច្រើនដែលនៅក្នុងនោះទើបនាំឲ្យជុននីអូនឹកឃើញដល់អ្វីម៉្យាង។
"និយាយអញ្ចឹងជិតដល់ថ្ងៃបើកបវេសនកាលវិញហើយ អែមមីចាំទៅជាមួយគ្នាល្អទេ? ព្រោះថាបើអែមមីទៅម្នាក់ឯងនោះអែមមីច្បាស់ជាពិបាកព្រោះមានរឿងជាច្រើនដែលអែមមីភ្លេច" ជុននីអូនិយាយស្របនឹងបើកឡានបន្តទៅទាំងញញឹម ឯអែមមីក៏ងក់ក្បាលស្របនឹងដៃលូកបើលបន្តទៀតរហូតដល់បានឃើញរបស់អ្វីម៉្យាងនៅក្នុងនោះហើយវាក៏ធ្វើឲ្យនាងភ្ញាក់ភាំងតែម្ដង គ្រប់យ៉ាងនៅយប់ថ្ងៃកើតហេតុដែលនាងត្រូវជនបិទមុខចាប់ក៏ស្រាប់តែលោតឡើងពេញក្នុងខួរក្បាលនាង ជាពិសេសគឺអាវហូឌីខ្មៅដូចគ្នានឹងអាវនេះក៏បង្ហាញឡើងក្នុងការចងចាំរបស់នាង តែថា..

ហេតុអីក៏ជុននីអូមានអាវនេះទៅវិញ?

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now