ភាគ១០៨+១០៩+១១០

441 16 0
                                    

ម្ចាស់គ្រងបេះដូង
ភាគទី១០៨+១០៩+១១០

បម្រាម៖ មានឈុតឆាកមិនសមរម្យខ្លះក្នុងភាគនេះ តែថាគ្រប់អាយុរឺមិនគ្រប់ក៏អានចុះ 🤣

"មិនអីទេមែនទេ?"
"អ៉ឹម" ទាំងអែមមីនឹងស៊ុកជីនក៏ចូលមកខាងក្នុង បន្ទាប់ពីអែមមីដោះស្រាយរឿងក្អួតចង្អោររបស់ខ្លួនអម្បាញ់មិញរួច ពួកគេចូលមកដល់ក៏ឈប់ឆ្កក់កាលបើបានឃើញវត្តមានរបស់ចាស់ទុំទាំង២នាក់ព្រមទាំងវ៉ាយ៍លេតកំពុងតែអង្គុយនៅក្នុងបន្ទប់ទទួលភ្ញៀវឯណោះតែថាពួកគេមិនបានអង្គុយតែ២នាក់ឡើយក៏មានក្មេងស្រីម្នាក់អង្គុយនៅទីនោះទាំងទឹកមុខញញឹមស្រស់បស់ ដៃតូចៗក៏លូកច្របាច់ដៃជើងចាស់ទុំទាំង២នាក់ទៀតផង។
"វ៉ូយ៉ន?" នាងល្អិតវ៉ូយ៉នឯណោះងាកសំឡឹងមើលទៅលោកប៉ានាងបន្តិចរួចក៏ញញឹម មុននឹងច្របាច់យើងបន្ដាក់គ្នារវាងស្កាលេតនឹងហូស៊ុក នាងក៏យកចិត្តយកថ្លើមប៉ាម៉ាក់របស់អែមមីនាំឲ្យពួកគាត់ញញឹមបិទមាត់មិនជិតឡើយ។
"វ៉ូយ៉នសុំទៅយកទឹកតែបន្តិចទេចាស៎ បន្តិចទៀតវ៉ូយ៉ននឹងមកច្របាច់ជើងដៃជូនតានឹងម៉ាក់យាយទៀតណា៎ ហិហិ"
"ឆ្លាតណាស់កូន" ស្កាលេតលូកដៃអង្អែលក្បាលវ៉ូយ៉នមុននឹងបណ្ដោយឲ្យនាងទៅយកទឹកតែមក អែមមីក៏ចូលទៅរកប៉ាម៉ាក់នាងទាំងញញឹម ស៊ុកជីនឯណោះក៏ត្រូវវ៉ូយ៉នអូសទៅកាន់ផ្ទះបាយជាមួយនាងបាត់ទៅ។
"ជាកូនរបស់ឡរ៉ាម្នាក់នោះមែនទេអែមមី?" គ្រាន់តែអែមមីមកដល់ភ្លាមហូស៊ុកក៏ប្រញាប់សួរនាំដោយលើកឈ្មោះអ្នកជាម្ដាយដែលបានចែកឋានទៅហើយមកនិយាយ អែមមីរៀងទម្លាក់ទឹកមុខចុះបន្តិច ខ្លាចក្រែងថាប៉ាម៉ាក់នាងអាចមិនពិតចិត្តដែលស៊ុកជីនទទួលវ៉ូយ៉នមកចិញ្ចឹមបែបនេះ។
"ក្មេងមិនមានកំហុសឡើយបង.." ស្កាលេតកាន់ដើមដៃស្វាមីតិចៗរួចក៏និយាយបកស្រាយក្រែងថាស្វាមីមិនទាន់អាចបើកចិត្តទទួលរឿងដែលកើតឡើង តែហូស៊ុកក៏លាដៃឃាត់នាងភ្លាម ទឹកមុខស្មើធេងគេក៏នៅរក្សាដដែល។
"ក្មេងនេះឆ្លាត...សម្រាប់ប៉ាមិនជាបញ្ហាទេ! តែប៉ាមិនដឹងថាកូនស្រីប៉ាអាចនឹងទទួលយកបានទេ? នាងជាកូនរបស់អតីតភរិយារបស់លោកស៊ុកជីនណា៎" ហូស៊ុកមិនបានឌឺដងរឺក៏ផ្ចាញ់ផ្ចាលកូនស្រី តែគេគ្រាន់ចង់ក្រើនរំលឹកដល់អែមមីក៏ព្រោះការសម្រេចរបស់នាងលើកនេះគឺវាជាការសម្រេចចិត្តលើកចុងក្រោយពេញមួយជីវិតរបស់នាងហើយ។
"កូនស្រឡាញ់វ៉ូយ៉ន..ស្រឡាញ់នាងដូចជាកូនបង្កើតអញ្ចឹង លោកប៉ាក៏ដឹងថាកូនមិនសូវចូលចិត្តក្មេងពិតទេ? តែនៅក្បែរវ៉ូយ៉នកូនក៏បែរជាមានអារម្មណ៍ផ្សេង កូនចង់អោបនាង ចង់លួងលោមនាង ចង់ចំណាយពេលជាមួយនាងនឹងប្រគល់គ្រប់យ៉ាងទាំងអស់ឲ្យទៅក្មេងម្នាក់នេះ" ហូស៊ុកនឹងស្កាលេតងាកសំឡឹងមើលមុខគ្នារួចក៏ញញឹមបន្តិច មិនត្រឹមតែពួកគេឡើយ សូម្បីតែវ៉ូយ៉នដែលកាន់ថាសតែឈរក្បែរផ្លូវចូលឯណោះក៏ញញឹមទាំងភ្នែករលីងរលោងព្រោះតែរំភើបដែលបានលឺពាក្យទាំងនេះពីមាត់អែមមីមក នាងក៏ស្រឡាញ់អែមមីខ្លាំងមិនចាញ់គ្នាដែរ។
"ប៉ា..ជូតទឹកភ្នែកកូនបន្តិចមក កូនជាប់ដៃកាន់ថាសហើយ អ្ហឹកៗ" ស៊ុកជីនរហ័សទាញកូនកន្សែងដៃពីហោប៉ៅរួចក៏ជូតផ្ដិតទឹកថ្លាប៉ុន្មានតំណក់ដែលស្រក់ពីភ្នែកកូនស្រី ក្នុងចិត្តក៏រីករាយរំភើបជំនួសនាងដែលទទួលបានការស្រឡាញ់នឹងទទួលស្គាល់ពីគ្រួសាររបស់អែមមី នាយក៏លើកនាឡិកាដៃមកមើលក៏កើតចិត្តឆ្ងល់ត្បិតថាក៏មានមនុស្សម្នាក់ទៀតដែរដែលមកទីនេះតែថ្មើរនេះទៅហើយគេនៅមិនទាន់មកដល់ទៀត។
"ផ្លូវពីព្រលានយន្តហោះមកស្ទះពេករឺក៏យ៉ាងមិច យ៉ាប់ដល់អាក្មួយម្នាក់នេះ"

ម្ចាស់គ្រងបេះដូង ( រដូវកាលទី ០៥ : SACRIFICE ) [ ចប់ ]Where stories live. Discover now