ភាគទី ៦៤ : ក្តីសង្ឃឹមចុងក្រោយ

382 18 10
                                    

ទីក្រុង ឡុដ៍ , ប្រទេស អង់គ្លេស ...

ភូមិគ្រឹះរបស់ គ្រីហ្វីន ...

<រុឺង រុឺង>ទូរសព្ទដៃទំនើបដែលទុកលើតុទទួលភ្ញៀវក៏រោទិ៍ឡើងបានពញ្ញាក់អារម្មណ៍កម្លោះសង្ហាវ័យកណ្តាលជាមេគ្រួសារដែលកំពុងតែក្រេបទឹកតែមើលពត៏មាននោះឲ្យចាប់អារម្មណ៍ហើយគេក៏លើកវាមកមើលទាំងទឹកមុខភ្ញាក់ផ្អើងតែក៏ញញឹមវិញ។

"បង ជីន !!! នេះខ្ញុំគិតថាចង់ទាក់ទងទៅរកបងដែរតែចេះតែរកពេលមិនបានហើយភ្លេចរហូត! សុំទោសណា៎បង ជីន !"។ ឃើញលេខខលចូលទើប ថេយ៉ុង នឹកថាខ្លួនឯងភ្លេចពីអ្វីដែលគេគួរធ្វើមកជិត 1 សប្តាហ៍នេះទៅហើយតែព្រោះរវល់ហើយខ្វល់ចិត្តនិងរឿង ជូលៀ ផងក៏ភ្លេចអស់ទើប ស៊ុកជីន បានត្រឹមសើចតិចៗ។

( គួរតែជាបងទេដែរសុំទោស! បងទេដែលគួរតែទាក់ទងទៅរកឯង! បងពិតជាសុំទោស! )។ ស៊ុកជីន តបបែបនេះហើយ ថេយ៉ុង ក៏ចង់ចិញ្ចើមហើយក៏ងើបមកអង្គុយត្រង់ខ្លួនជាងមុនហើយទ្រឹងស្តាប់ដោយងឿងឆ្ងល់។

"ហេតុអីទៅបង ជីន ? មានរឿងអីដែរបងចង់សុំទោសខ្ញុំទៅ! ម៉េចក៏ស្តាប់ទៅដូចជាបងមានរឿងអីម្លេះ?"។ ថេយ៉ុង ក៏សួរនាំតាមសម្តីដែលស្តាបមិនសូវទំនងរបស់គេនោះ។

( គឺពិតមែនហើយ! បងចង់សុំទោសឯងចេញពីចិត្តមែន ថេ ! បងចង់សុំទោសរឿងរបស់ ជូ ! បងមានកំហុសធំណាស់មកលើ ជូលៀ ! ឲ្យបងសុំទោសផង! )។ ស៊ុកជីន និយាយមកបែបនេះហើយ ថេយ៉ុង ក៏ទ្រឹងឆ្ងល់បន្តិចមុននិងគេក៏លើកដៃមកអង្អែលកញ្ជឹងករហើយញញឹមមិនសូវស្រស់។

"គឺរឿងរបស់ ជូ បងក៏ដឹងដែរហេ៎? ហឹស!!! ខ្ញុំស្មានថារឿងអ្វី! បងសុំទោសធ្វើអីទៅ? បើបងមិនបានធ្វើរឿងនោះផង! ខ្ញុំដឹងថា ជូលៀ ចាកចេញមកនេះព្រោះនាងក៏មិនអាចប្រឈមមុខនឹងរឿងរ៉ាវនេះបានតែយ៉ាងហោចណាស់ក៏មានមនុស្សដែលទទួលខុសត្រូវដែរ! ចឹងក៏មិនអាក្រក់អីដែរបង ជីន ! នេះគួរតែខ្ញុំដែលសុំទោសបង! បង្ករឿងរញ៉េរញៃច្រើនយ៉ាងនេះដល់បង!"។ ថេយ៉ុង តបមកវិញតាមការយល់ដឹងរបស់គេខណៈ ស៊ុកជីន ដែលត្រៀមចិត្តក្នុងការខឹងសប្បារបស់ ថេយ៉ុង មកលើគេទៅជាចឹងវិញទើបនាយស្រឡាំងកាំង។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Wo Geschichten leben. Entdecke jetzt