ភាគទី ៣០ : ការវិលមកវិញជាថ្មី

362 13 4
                                    

ទីក្រុង ឡុងដ៍ , ប្រទេស អង់គ្លេស ...

ហាងនំ សូតា ...

ពេលនេះនៅក្នុងហាងមួយដែលជាកន្លែងលក់នំដែលមានតែភាពទទេស្អាតនឹងដាក់ផ្លាកថាលក់នោះព្រោះត្រូវបានបិទអាជីវកម្មទៅហើយក៏ឃើញ ជេន ពេលនេះអង្គុយក្នុងនេះដោយអន្ទះសារតែម្តង។

"យូរម្លេះ?! ហើយពេលណាទើបមកទៅ?!"។ ជេន ក៏លើកដៃមកមើលនាឡិការហូតទើបនាងក៏រកទឹកផឹកមុននឹងលឺសូរសម្លឹងបើកទ្វារ។

"សួស្តី ជេន !!"។ <ក្រាក>សម្លេងរបស់បុរសម្នាក់នោះបានធ្វើឲ្យ ជេន ក៏ត្រូវធ្លាក់ទឹកមុខហលយនាងក៏ងាកក្រោយទើបនាងក៏ត្រូវភាំងនឹងវត្តមានគេតែម្តង។

"ពូ-ពូ ជីន ?!!"។ ជេន ដែលភ្ញាក់ផ្អើលពេលឃើញ ស៊ុកជីន ញញឹមស្រស់ដាក់នាងដោយកែវភ្នែកគេស្មើហលយ ជេន នេះក៏ភ័យតែម្តង។

"ខានជួយគ្នាយូរហើយ! សុខសប្បាយទេ ជេន ?"។ ស៊ុកជីន ក៏សួរនាំនាងហើយបោះជំហានចូលមកហើយ ជេន ក៏ខំញញឹម។

"ចា៎! សុខ"!!!! នេះម៉េចក៏ពូ ជីន ទើបមក! ពូ ជីន បាត់ទៅណាយូរម្លេះ?"។ ជេន ក៏សួរដោយសម្លេងហាក់រដេបរដុបហើយ ស៊ុកជីន ក៏ជ្រែងហោប៉ៅហើយសម្លឹងនាងដោយទឹកមុខធម្មតា។

"ទៅបន្ធូរអារម្មណ៍ខ្លះហើយពេលមកវិញក៏បែបនេះ! នេះមានរឿងអីទៅ ជេន បានជាលក់ហាងរបស់ប្រពន្ធខ្ញុំបែបនេះចឹង?"។ គ្រាន់តែលឺសម្តីនេះភ្លាម ជេន ក៏សម្លឹងគេភ័យៗមុននឹងនាងក៏ពេបមាត់តែម្តង។

"ហុឹក....ពូ ជីន ឲ្យខ្ញុំសុំទោស! នេះមិនមែនជាគំនិតខ្ញុំទេ!! ហុឹក...គឺមិនមែនជាខ្ញុំជាអ្នកលក់ទេ...ខ្ញុំមិនហ៊ាននោះទេ!"។ ជេន ក៏ក្រាបចុះហើយសំពោះយំអង្វរករគេខ្លាចថា ស៊ុកជីន ដឹងថានាងជាអ្នកលក់ហើយពេលនេះ ស៊ុកជីន ក៏មើលនាងដោយទឹកមុខស្មើមុននឹងអោនមកដាក់ដៃលើស្មានាង។

"ភ័យធ្វើអី ជេន ? ខ្ញុំសួរឯងធម្មតាតើ! នេះមានរឿងអីបានជាលក់ហាងខ្ញុំបែបនេះ? នេះបើចង់លក់លុះត្រាតែមានឯកសារទាំងនេះដែរទើបលក់បានមែនទេ?"។ ពេលនេះ ហ្គាណា ដែលជាជំនិតក៏ហុចឯកសារមកឲ្យ ស៊ុកជីន ហើយគេក៏បោះវាទៅលើដីចំពោះមុខ ជេន ហើយនាងក៏មិនហ៊ានងើបមុខមើលគេឡើយ។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now