ភាគទី ១១ : រសនិយមមិនសមនឹងចរិត

364 15 4
                                    

ផេនហោស៍របស់ ប្រេនដន ....

នៅផ្ទះមួយដែលមានទំហំស្កឹមស្កៃហើយជាផ្ទះដែលពោរពេញទៅដោយកញ្ចក់រុំព័ទ្ធពីខាងក្រៅដែលមើលទៅហាក់បីដូចជាមានតម្លៃខ្ពស់ហើយនឹងមានភាពថ្លៃថ្នូរជាទីបំផុតថែមទាំងស្រស់ស្អាតបែបលំដាប់អភិជនធ្វើឱ្យ ជូលៀ ដែលសូម្បីតែរស់នៅក្នុងត្រកូលអ្នកមានមកយូរហើយនោះក៏សឹងតែភាំងនឹងទិដ្ឋភាពនៅទីនេះធ្វើឲ្យនាងត្រូវទ្រឹងស្ងៀមហើយសម្លឹងជុំវិញទីនេះមុននឹងនាងហាក់ចងចិញ្ចើមមានអារម្មណ៍ថាដូចជាខ្វះអ្វីម្យ៉ាងពេលនោះ ប្រេនដន ក៏បានដើរមកដល់ហើយអោនមកមើលមុខនាងដោយភាពស្រស់ស្រាយ។

" ជូ យ៉ាងម៉េចដែរ? មិនពេញចិត្តអីមែនទេ?"។ ប្រេនដន ហៅ ជូលៀ ហើយនាងក៏ប្រញាប់គ្រវីក្បាលមុននឹងញញឹមហើយឱនក្បាលដាក់គេ។

"ម៉េចក៏ខ្ញុំត្រូវនិយាយពាក្យថាមិនពេញចិត្តនោះលោកពូ! នេះខ្ញុំសុំស្នាក់អាស្រ័យកន្លែងលោកពូនោះទេ! មិនមែនមកទិញផ្ទះឬក៏ជាម្ចាស់ផ្ទះដែលត្រូវអោយលោកពូមកកែតម្រូវតាមអ្វីដែលខ្ញុំត្រូវការនោះទេ! ខ្ញុំបែបណាក៏បាន! យ៉ាងណាខ្ញុំក៏ជាអ្នកមកសុំលោកពូស្នាក់នៅ! វាជារឿងល្អណាស់ទៅហើយដែលលោកពូមានចិត្តប្រណីឲ្យខ្ញុំមកនៅបែបនេះ! ម៉េចក៏ខ្ញុំត្រូវមានគំនិតឲ្យលោកពូកែប្រែតាមដែលខ្ញុំត្រូវការនោះ? គឺគ្រាន់តែពូឲ្យខ្ញុំស្នាក់នៅនោះគឺកុំជាគុណបុណ្យធំណាស់ទៅហើយតែគ្រាន់តែខ្ញុំគិតថាផ្ទះនេះគឺធំហើយដីក៏ទូលាយ បរិយាកាសនៅទីណាក៏មើលទៅល្អ! ហេតុអ្វីបានជាគ្មានដំណាំសូម្បីតែមួយដើមនៅជុំវិញផ្ទះអញ្ចឹង? ពូមិនគិតថាវាល្ហល្ហេវពេកទេហ៎?"។ ជូលៀ ក៏សម្រេចនិយាយពាក្យសម្ដីដែលនៅក្នុងចិត្តហើយ ប្រេនដន ក៏ស្តាប់ហើយញញឹម។

"មិនដឹងដែរតែបើសិនជា ជូលៀ ចូលចិត្តដើមដំំណាំអីនោះ! ចាំខ្ញុំឱ្យកូនចៅទៅយកដំណាំខ្លះយកមកដាំក៏បាន! នេះអាចមកពីខ្ញុំមិនមែនជាមនុស្សដែលមានពេលទំនេរអង្គុយដាំដើមឈើទាំងអស់នោះទេឬក៏អាចនិយាយបានថាខ្ញុំមិនសូវចាប់អារម្មណ៍ទៅលើការដាំដំណាំជុំវិញផ្ទះ! តែបើការគិត ជូលៀ គិតថាការដែលដាំដំណាំជុំវិញផ្ទះវាល្អ! ចាំខ្ញុំឱ្យកូនចៅខ្ញុំយកមកដាំ! បើ ជូ ពេញចិត្តអីប្រាប់គេទៅចុះ! មួយទៀតឈប់ហៅខ្ញុំថាលោកពូទៅ! ប្រាប់ហើយថាឲ្យហៅខ្ញុំថា ដន ព្រោះខ្ញុំនឹងហៅនាងថា ជូ ដូចគ្នាយល់ទេ!"។ ពេលនោះ ប្រេនដន ក៏បោះជំហានចូលទៅក្នុងផ្ទះហើយ ជូលៀ បានត្រឹមតែដើរតាមគេដោយមិនហ៊ានមាត់ក៏នាងមានអារម្មណ៍ថាហាក់ដូចចម្លែកនៅពេលដែលគេហាក់តម្រូវតាមចិត្តរបស់នាងគ្រប់យ៉ាងហើយពេលខ្លះក៏មានអារម្មណ៍ថាចម្លែកបន្តិចតែពេលខ្លះក៏មានអារម្មណ៍ថាដូចជាសប្បាយចិត្តខុសពីធម្មតាហើយនាងមានអារម្មណ៍ថាសិទ្ធិខ្លះៗជាមួយនឹងគេមិនដឹងថានាងហើយនឹងគេធ្លាប់មាននិស្ស័យជួបគ្នាពីមុនមកដែរឬអត់គ្រាន់តែដឹងថានាងនឹងគេស្គាល់គ្នាកាលពីនៅដែលហាងនំតែប៉ុណ្ណោះជាមនុស្សដែលមិនធ្លាប់ដឹងលឺពីគ្នាសូម្បីតែម្ដងតែហេតុអីបានជានាងមានអារម្មណ៍ថាយល់ដឹងពីគ្នាច្រើនបែបនេះ។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now