ភាគទី ៤ : សម្លេងខុសម្ចាស់

465 18 6
                                    

"នេះខ្ញុំដូចជាមនុស្សដែលអ្នកនាងធ្លាប់ស្គាល់មែនទេ?"។  ប្រេនដន បានចង្អុលមុខខ្លួនឯងដោយងឿងឆ្ងល់ខណៈដែលឃើញម្ចាស់ហាងនំនេះរត់ចេញមករកគេនោះថែមទាំងហៅគេថាពូ ជីន ទាំងកែវភ្នែកមានទឹកភ្នែកថ្លាធ្លាក់ចេញតែពេលនោះពេលដែលនាងដឹងថានាយកំលោះម្នាក់នេះមិនមែនជាគេទើបនាងក៏ប្រញាប់បែរខ្នងហើយក៏វាសទឹកភ្នែកចេញដើម្បីកុំឲ្យមានការខ្មាស់អៀនខណៈដែលពេលនោះ ណាមជូន ក៏បើកទ្វារបោះជំហានចូលមក។

"សួស្ដី ជូ ! ថ្ងៃនេះពូមាមម៉ូយពិសេសណែនាំឲ្យមកហាងរបស់ក្មួយណា! គាត់ថាចង់រកហាងនំឆ្ងាញ់ៗ! ពូក៏គិតថាមានហាងក្មួយនោះទេដែលមាននំមានរសជាតិឆ្ងាញ់ណា៎! ព្រោះថាគ្រប់គ្នាដែលញ៉ាំនំនៅហាងក្មួយក៏- អាក៎? នេះមានរឿងអ្វីទៅ?"។ ណាមជូន ក៏ចូលមកហើយក៏រៀបរាប់និងរីករាយមុននឹងគាត់ក៏ចងចិញ្ចើមក៏ព្រោះតែឃើញ ជូលៀ ដ៏កំពុងតែឈរវាសទឹកភ្នែកហើយពេលនោះ ប្រេនដន ក៏ឈរជ្រេងហ៊ោប៉ៅដោយទឹកមុខភាំងៗតិចតួចទើបនាងតូចរបស់យើងសម្រួលឥរិយាបថហើយក៏បែរខ្លួនមកញញឹមវិញមុននឹងនេះឱនគោរពចាស់ទុំបន្តិច។

"សុំទោសលោកពូ! ខ្ញុំឮសំឡេងមិញគិតថាគាត់ជាពូ ជីន ! តែតាមពិតទៅគឺមិនមែនទេ!"។ ជូលៀ ក៏តបទៅវិញបែបនេះហើយនិង ណាមជូន ក៏ញញឹមមុននឹងគេក៏សម្លឹងមើល ប្រេនដន ដែលញញឹមតិចៗដូចគ្នា។

"ពីដំបូងណាពូក៏មានអារម្មណ៍ដូចជាក្មួយអញ្ចឹងដែរ! តែថាលោក ប្រេនដន គឺគាត់នេះមុខមាត់ខុសពីបង ជីន ខ្លាំងណាស់! ហើយលោក ប្រេនដន ក៏ជាកូនទោលហើយជាកូនកាត់ជនជាតិ ស្វីស ទៀតផងបើតាមជជែកគ្នាពេលពូជូនគាត់មកមិញនេះ! ក្មួយអាចមើលដឹងស្រាប់ហើយថាគាត់សង្ហាបែបកូនកាត់នោះអី! គាប់ជួនក៏សំឡេងដូចគ្នាទៀត! បើគង់តែមានមុខមាត់ផ្សេង! កុំអីពូច្បាស់ថាជាមនុស្សតែមួយហើយ!!"។ ណាមជូន ក៏ធ្វើការនិយាយរៀបរាប់ពីប្រវត្តិរបស់គេហើយ ជូលៀ ក៏ញញឹមតិចៗតបមកវិញខណៈពេលនោះមិត្តភក្តិរបស់នាងចេញក៏ចេញមកមើលភាពអ៊ូអរទាំងនោះតែម្ដង។

"មានរឿងអីដូចជាអូអរខ្លាំងម៉្លេះ?"។ ជេន ក៏សួរនាំហើយ ជូលៀ ក៏ងាកមកញញឹមដាក់នាង។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Onde histórias criam vida. Descubra agora