ភាគទី ២៥ : ដំណើររឿងហេតុ 5 ឆ្នាំកន្លង

383 13 3
                                    

5 ឆ្នាំមុន ....

ហាងនំ សូតា ...

"ថ្ងៃនេះអូនរៀបចំនំច្រើនម្លេះ សូតា ? ភ្ញៀវកម្មង់រឺក៏យ៉ាងម៉េច?"។ រាងខ្ពស់របស់កម្លោះម្នាក់បានបោះជំហានមកជិតនារីរូបស្អាតម្នាក់ដែលពាក់អៀមធ្វើនំនោះហើយនាងក៏ងាកមកញញឹមដាក់គេ។

"ចា៎! មានភ្ញៀវមកកម្មង់នោះដាក់ក្នុងកម្មវិធីរបស់គេណា៎ ជីន ! អូនត្រូវទទួលបានការកម្មង់ជាពិសេសលើនំ ឃុកគី នេះ! រសជាតិដែលមានតែហាងយើងទេដែរមាន! "។ សូតា ក៏និយយខណះដៃក៏វេវខ្ទប់ហើយ ស៊ុកជីន ក៏មកឈរក្បែរនាង។

"ច្រើនយ៉ាងនេះអូនហត់ណាស់ហើយ សូតា ! បងជួយណា៎!"។ ស៊ុកជីន ក៏ជួយរៀបចំហើយ សូតា ក៏ក្រវីក្បាល។

"មិនអាចហត់ទេបង ! មានកូនត្រេនចាំជួយទៅហើយ! នោះនៅឯចង្រ្កានខាងក្រោយមុខមាត់ស្រម៉ូវដូចឆ្មាអោងចឹង!"។ សូតា ក៏តបមកវិញដោយញញឹមហើយពេលនេះ ស៊ុកជីន ក៏ងាកទៅមើលហើយក៏សម្លឹងឃើញក្មេងស្រីវ័យជំទង់ម្នាក់ស្ថិតក្នុងឈុតសិស្សសាលាវិទ្យាល័យនោះកំពុងតែកាន់ថាសនំចេញមកហើយដូចអ្វីដែល សូតា និយាយទើបគេក៏ដើរទៅរកនាងតូចហើយអស់សំណើច។

"ព្រះអើយ! នេះឯងទៅដុតនំរឺក៏ទៅដុតធ្យូងទៅ ជូ ?!!"។ ស៊ុកជីន ក៏ជួយកាន់ថាសនំហើយនាងតូច ជូលៀ ក៏សើចមុននឹងលើកដៃមកជូតមុខនាងហើយ ស៊ុកជីន ក៏ក្រវីក្បាលមុននឹងគេជួយជូតមុខឲ្យនាងដែរដោយប្រើដៃអាវខ្លួនឯងមកជូតមុខនាង។

"គឺខ្ញុំអង្គុយជិតចង្រ្កាននោះអី! ខ្លាចខ្លោចនំដែលអ្នកគ្រូធ្វើទើបត្រូវផ្ចង់ស្មារតីចឹងណា៎!"។ ជូលៀ ក៏តបហើយពេលនេះ សូតា ក៏កាន់កន្សែងមកជួយជូតមុខឲ្យ ជូលៀ ដែរដូចជាម្តាយម្នាក់ចឹង។

"នេះនំអ្នកគ្រូម៉េចនិងសំខាន់ដូច ជូ ទៅ?! ជាមនុស្សស្រីត្រូវគិតពីសម្រស់ខ្លាំងណាស់! ទៅត្រូវធ្យូងនឹងផ្សែងរាល់ថ្ងៃពេកក៏មិនល្អដែរ! មកអង្គុយទៅចាំអ្នកគក្រូជូតមុខឲ្យណា ជូ !"។ សូតា ក៏អង្អែលសក់នាងហើយ ជូលៀ ក៏ញញឹមស្រស់ដាក់នាងហើយ ស៊ុកជីន ក៏ឈរមើលពួកគេមុននិងជ្រែងដៃចូលហោប៉ៅ។

"មុខដូចស្វាស្រាប់ទៅហើយទៅគិតរឿងសម្រស់ធ្វើអីទៅ?!"។ ស៊ុកជីន ក៏បេះបួយនាងតាមទម្លាប់ញោះហើយ ជូលៀ កកតាប់មាត់ដាក់គេទើប សូតា សើចហើយក្រវីក្បាល។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now