ភាគទី ៥៩ : អស់សិទ្ធនឹងនៅក្បែរ

472 26 2
                                    

ទីក្រុង ឡុងដ៏ , ប្រទេស អង់គ្លេស ....

ភូមិគ្រឹះ គ្រីហ្វីន ...

" ម៉ូយ៉ុង ! ឆាប់មកញ៊ាំបាយឲ្យឲ្យអស់សិនណា៎! បើមិនចឹងទេបងមិនកំដរឯងលេង ហ្គេម ទេណា៎!"។ កម្លោះរូបសង្ហាដែលអង្គុយកាន់ចានបាយលើសាឡុងនោះកំពុងតែស្រែកហៅនាងតូចពៅជាប្អូនស្រីនោះមកញ៊ាំបាយហើយនាងគិតតែពីរត់ទៅមកលេងជាមួយ បូបូ កូនឆ្កែតូចដែល ថេយ៉ុង ទិញមកជាកាដូឲ្យមកនាង។

"តែអូនចង់លេងជា បូបូ សិនបង ថេយ៍ ! បូបូ ចងល់់ើលេងនឹងអូនដែរ!"។ នាងតូចតវ៉ាហើយ លីថេយ៍ ក៏ក្រវីក្បាលទើបដើរមកជិតនាងហើយចាប់ឪបប្អូនស្រីពៅពរឡើង។

"នេះ ម៉ូយ៉ុង លែងស្រលាញ់បង ថេយ៍ ហើយនឹងហ៎បានជាលែងស្តាប់បងហើយគិតតែពី បូបូ នោះ?"។ លីថេយ៍ ជាបងប្រុសដែលស្រលាញ់ប្អូនស្រីខ្លួនណាស់ហើយគេតែងតែមើលថែនាងជានិច្ចព្រោះតែប៉ាហើយនឹងម៉ាក់ពួកគេក៏រវល់ទើបនាយក៏ធ្វើជាមនុស្សជួយជំនួសដៃជើងហើយ ម៉ុយ៉ុង ក៏ដាក់កូនឆ្កែចុះហើយក៏ឪបកបងប្រុសនាងវិញ។

"អ្នកណាថាអូន ម៉ូ ឈប់ស្រលាញ់បង ថេយ៍ ?! បងប្រុសល្អហើយសង្ហាយ៉ាងនេះនរំាមិនស្រលាញ់! មោះ! បញ្ចុកបាយមក! អូន ម៉ូ ហាមាត់ហើយ!!"។ ម៉ូយ៉ុង បង្ហាញកាយវិការដល់ ខ្ឃូត របស់នាងហើយ លីថេយ៍ ក៏អត់នឹងញញឹមមិនបានហើយបញ្ចុកបាយនាងពេលដែលគេដាក់នាងចុះឲ្យមកអង្គុយលើភ្លៅគេ។

"នេះសង្ស័យតែកូរបងទៀតហើយកូនឯង! នេះបងមកពីរៀនហត់ហើយកុំធ្វើបាបបងពេកណា៎ ម៉ូយ៉យង របស់ម៉ាក់!"។ ម៉ូលី ដែលរួចដៃនៅចង្ក្រានបាយក៏ចេញមកហើយទាញ ម៉ូយ៉ុង មកពរទើប លីថេយ៍ ក៏ងាកមកហើយញញឹម។

"ក្បាលខូចបែបនេះទើបជា ម៉ូយ៉ុង ណា៎អ្នកម៉ាក់!! អូ!! និយាយចឹងពេលណាបង ជូ មកវិញម៉ាក់?"។ លីថេយ៍ ក៏សួរនាំពីបងស្រីគេដែលរៀបនឹងមកវិញឆាប់ៗហើយ ម៉ូលី ក៏មើលទៅប្រតិទិនទើបនាងញញឹម។

"គឹ 5 ថ្ងៃទៀតមកវិញហើយ! នឹកបងណាស់ណ៎!!"។ ម៉ូលី ក៏អង្អែលសក់កូនប្រុសហើយ លីថេយ៍ បែរជាមានទឹកស្រពោន។

"មិនដឹងទេម៉ាក់! ចេះតែមានអារម្មណ៍ថាបារម្ភពីគាត់! ដូចជាមិនស្រួលក្នុងចិត្តសោះ!!! ដូចមានអារម្មណ៍មិនស្រណុកក្នុងខ្លួនតែម្តង!"។ ខណៈពេលដែល លីថេយ៍ រៀបរាបស្រាប់តែ ម៉ូលី បើកភ្នែកធំៗហើយ លីថេយ៍ ងាកតាមម្តាយគេមុននិងគេភ្ញាក់ផ្អើលហើយ ម៉ូយ៉ុង ក៏រត់ចុះពីលើម្តាយគេហើយរត់ទៅរកមនុស្សម្នាក់ដែលដើរចូលមកនោះតែម្តង។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now