ភាគទី ២១ : មន្ទិលក្នុងចិត្ត

325 11 6
                                    

ទីក្រុង ឡុងដ៍ , ប្រទេស អង់គ្លេស ....

ភូមិគ្រឹះត្រកូល គ្រីហ្វីន ...

<ប្រាវ>សម្លេងធ្លាក់បែកចាននៃក្នុងបរិវេណផ្ទះបាយរបស់គ្រួសារ គ្រីហ្វីន បានបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់អ្នបម្រើក្នុងផ្ទះបាយជាពិសេសគឺមេគ្រួសាររាងសង្ហា ថេយ៉ុង ដែលស្ទុះមកមើលក៏ព្រោះតែអ្នកដែលធ្វើបែកនោះក៏ជាភរិយាសំណព្វចិត្តរបស់គេនោះឯង។

"ម៉ូ !!! ម៉ូ អូនកើតអីនឹង?"។ ថេយ៉ុង ស្ទុះចូលមកភរិយាគេដែលកំពុងងឿងឆ្ងល់និងការរអិលដៃធ្លាក់បែកចានផ្លែឈើរបស់នាងអស់ហើយអ្នកបម្រើក៏នាំគ្នាមករៀបចំទើបនាងក៏ក្រវីក្បាលហើយក៏កាន់ដៃ ថេយ៉ុង ។

"អូនគ្រាន់តែរអិលដៃបង! មិនអីទេ! តែថាផ្លែឈើក៏កំពប់អស់ទៅហើយ! នេះសុខៗស្រាប់តែរបូតដៃចឹងទៅកើត! អូនដូចជាមានអារម្មណ៍ថាចម្លែកៗម៉េចមិនដឹងទេ ថេ !"។ ម៉ូលី និយាយដោយលើកដៃមកដាក់លើដើមទ្រូងនាងហើយ ថេយ៉ុង ក៏ឪបភរិយាមុននឹងគេក៏អងែ្អលសក់នាង។

"អូនគិតច្រើនពេកហើយដឹង! នេះអាចមានរឿងអីទៅ? នេះទុកឲ្យនីទេះឲ្យគេរៀបចំចុះ! អូនមិនគួរមករៀបចំម្ហូបអាហារ ផ្លែឈើ ខ្លួនឯងញឹកញាប់ពេកទេ! បងបារម្ភណា៎! នេះប្រហែលជាអូនហត់នឿយហើយ! បើអូនហត់ទៅសម្រាកជាមួយនងក៏បានណា៎!"។ ថេយ៉ុង ក៏បណ្តើរភរិយាគេគេទៅអង្គុយលើសាឡុងហើយ ម៉ូលី ក៏ងាកមករកស្វាមីនាង។

" ថេ !! បងជូនអូនទៅរកកូនបន្តិចបានទេ? អូនដូចជាចង់និយាយជាមួយកូនណាស់បង! អូនដូចមានអារម្មណ៍ថាអូនបារម្ភពីកូនចម្លែកតែម្តង!"។ ទឹកមុខនាងបង្ហាញពីភាពមិនអស់ចិត្តរហូតតាមពីរបូតចានព្រោះដោយសារនាងកើតអារម្មណ៍មួយនេះហើយ ថេយ៉ុង ក៏ឪបស្មានាង។

"ម៉ូ ! នេះអូនកុំគិតច្រើនពេកអី! អូនគឺដឹងថាកូន ជូ ពេលនេះរឹតតែសុវត្ថិភាពព្រោះកូនយើងក៏នៅជាមួយបង ជីន មិនចឹងហេ៎? បង ជីន ជាមនុស្សគួរឲ្យទុកចិត្តជាលោក ប្រេនដន ទៅទៀត! ម៉េចក៏បងមានអារម្មណ៍ថាគ្រាន់បើជានៅជាមួយលោក ប្រេនដន ដែរ! នេះធ្វើចិត្តឲ្យស្រួលៗទៅអូន! ណាមួយស្អែកបង ជីន នឹងហោះមកជាមួយនឹងបង ជូន ហើយ! នេះបងក៏គិតទីរកគាត់ដែរ! តែបើថាអូននឹកកូនខ្លាំងចង់ជួបចាំបងនាំអូនទៅលេងកូនដល់ ស្វីស ក៏បានដែរ! អូខេទេ?"។ ថេយ៉ុង ក៏លួងលោមភរិយាហើយ ម៉ូលី ដកដង្ហើមធំបន្តិចមុននឹងក្រវីក្បាលដាក់គេ។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now