ភាគទី ៩ : មនុស្សដែលជាទីពឹង

343 18 2
                                    

ព្រលានយន្តហោះប្រទេស ស្វីស ...

ខណៈពេលនេះរូបរាងស្ដើងរបស់នារីម្នាក់បានធ្វើដំណើរមកដល់ព្រលានយន្តហោះបន្ទាប់ពីការហោះហើររយៈពេលយ៉ាងយូរនេះហើយនាងក៏ងាកមើលសម្លឹងជុំវិញខ្លួនដោយភាពភ្ញាក់ផ្អើលជាមួយទិដ្ឋភាពប្លែកភ្នែកដែលមិនធ្លាប់បានឃើញក៏ព្រោះតែនេះជាលើកទីមួយដែលនាងបានឈានជើងជាន់នៅលើទឹកដីប្រទេស ស្វីស ហើយដៃស្រឡូនបានដោះវែនខ្មៅហើយសម្លឹងមើលជុំវិញខ្លួនមុនក្នុងដៃកាន់នាមប័ណ្ណមួយដែលជារបស់កម្លោះសង្ហា ប្រេនដន ឲ្យទៅនាងនោះក្នុងចិត្តរេរានឹងការចុចទូរសព្ទថាតើគួរទាក់ទងគេដែរឬក៏អត់។

<រុឺង រុឺង> "អាឡូលោកប៉ា!"។ កំពុងតែកាន់ទូរសព្ទក្នុងចិត្តគិតថានាងគួរតែទាក់ទងទៅបុរសម្នាក់នោះដែរឬក៏អត់ក៏ស្រាប់តែឃើញលេខរបស់លោកប៉ារបស់នាងខលចូលមកជាស្រេចតែម្ដង។

( យ៉ាងម៉េចហើយកូន ជូ ទៅដល់ហើយនៅហ្នឹង?) ។ ថេយ៉ុង ក៏ធ្វើការសួរនាំទើប ជូលៀ ក៏ញញឹមស្រាលហើយក៏ក្រលេកមើលជុំវិញខ្លួន។

"ចាសលោកប៉ា! កូនមកដល់ហើយ! គ្មានអ្វីគួរឱ្យបារម្ភទៀតទេប៉ា!"។ ជូលៀ ក៏តបមកវិញហើយពេលនោះនាយកំលោះពីខាងនោះក៏មានអារម្មណ៍ថាធូរស្រាលចិត្តដូចគ្នា៊

( អញ្ចឹងល្អខ្លាំងណាស់កូន! នេះមើលថែខ្លួនឯងឲ្យបានល្អ! ហើយកូនមានទាក់ទងឱ្យលោក ប្រេនដន បានជួយទទួលកូនទេ?)។ ពេលនោះ ថេយ៉ុង ក៏តបទៅកាន់កូនស្រីហើយនាងក្រមុំកាន់នាមបណ្ណមុននឹងនាងក្រមុំក៏ខ្ជឹបមាត់បន្តិច។

"ចាសប៉ា! កូនបានរៀបចំទាក់ទងទៅគាត់ឥឡូវនេះហើយ! ប៉ុន្តែប៉ាកុំបារម្ភអីណា! អញ្ចឹងបានហើយប៉ា! ប៉ាថែរក្សាសុខភាពទាំងអស់គ្នាផងណា!"។ នាងក្រមុំក៏ប្រញាប់តបដោះសារដើម្បីកុំឲ្យឪពុកម្ដាយរបស់នាងបារម្ភហើយពេលនោះការទំនាក់ទំនងទូរសព្ទ័ក៏ត្រូវកាត់ផ្ដាច់ទើបពេលនេះ ជូលៀ ក៏ដកដង្ហើមធំមុននឹងដាក់ខ្លួនអង្គុយលើបង់នៅឯព្រលានយន្តហោះសម្លឹងម់លនេះមើលនោះចុះឡើងៗ ក្នុងចិត្តគិតថានាងគួរតែរំខានគេដែរឬក៏អត់? តែពេលនេះបើគិតទៅប្រហែលជាខាងគេអាចដឹងថានឹងទទួលបានការពឹងពាក់ពីខាងគ្រួសាររបស់នាងដែរហើយព្រោះលោកប៉ារបស់នាហក៏ច្បាស់ណាស់ថាបានរៀបចំឲ្យគេមកមើលថែមាងជាមិនខានតែនាងដូចជាមានអារម្មណ៍ថាទើសទាល់ដែលមកពឹងពាក់មនុស្សម្នាក់ដែលគ្មានទំនាក់ទំនងអីឲ្យជួយមើលថែនាងហើយវាពិតជារឿងដែលរំខានគេបំផុត។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now