ភាគទី ៥០ : សម្តែងជ្រុលតួ

417 20 8
                                    

ផេនហោសន៍របស់ ស៊ុកជីន ...

ពេលរាត្រីក៏ចូលមកដល់ហើយពេលនេះមានត្រឹមតែនាយកម្លោះដែលអង្គុយផឹក វីស្គី ក្រហលែងកែវទៅមកសម្លឹងមើលខ្នងតូចដែលឈរធ្វើនំនៅឯចង្កា្រនបាយដោយចងចិញ្ចើមទៅវិញ។

ត្រូវហើយ! ពេលនេះនាងក្រមុំគួរតែទៅ អង់គ្លេស វិញជាមួយគ្រួសារមិនមែនមកនៅជាមួយគេមែនទេ? តែហេតុអីនាងពេលនពនៅឈររេរាទៅមកធ្វើនំញញឹមម្នាក់ឯងនៅទីនេះទៅវិញ? ក៏ព្រោះតែហេតុផលមួយនេះហើយដែលសាងឲ្យ ស៊ុកជីន ភ្ញាក់ផ្អើលមិនតិចដែរចំពោះនាងនោះអី។

"នេះជានំបែបបារាំង! ខ្ញុំបានធ្វើជូនពូទុកជាការអរគុណ! វាមានរសជាតិប្រៃសាកសមនឹងញ៊ាំជាមួយស្រាដែលពូផឹកនាំឲ្យមារសជាតិផ្អែម!"។ នាងតូចក៏កាន់ចាននំមកដាក់លើតុឲ្តគេហើយ ស៊ុកជីន ក៏សម្លក់នាងដោយទឹកស្មើដដែលខុសអីតែ ជូលៀ ដែលនាងបែបជាលែងមានរឹកពារខ្លាចគេទៀតហើយ។

"នែ! ឯងមិនមែនកំពុងតែឌឺដងយើងទេមែនទេ ជូលៀ ?"។ ស៊ុកជីន សួរហើយ ជូលៀ ក៏លើកចិញ្ចើមហើយនាងក៏ញញឹម។

"តើខ្ញុំមានអីត្រូវឌឺដងនឹងពូ-!"។ ចង្កេះរបស់នាងត្រូវ ស៊ុកជីន ចាប់ទាញមកនាំឲ្យនាងត្រូវដួលជ្រមិលមកអង្គុយលើភ្លៅគេហើយផ្ទៃមុខស្ថិតនៅឆ្ងាុពីគ្នាតែបន្តិចនោះទេនាំឲ្យ ជូលៀ ធុំក្លិនស្រាដែលភាយចេញពីដង្ហើមគេ។

"ឯងតាំងពីព្រឹកដល់ពេលនេះញញឹម និយាយស្តីធម្មតាធ្វើដូចយើងនេះមិនធ្វើអីឯងសោះចឹង! នេះឯងចង់សាកល្បងនឹងភាពអត់ធ្មត់យើងមែនទេ? ឯងកំពុងតែគិតថាយើងលែងសងសឹកឯងហើយឲ្យឯងមកធ្វើធម្មណានឹងយើងហលយរឺ?"។ ស៊ុកជីន នៅតែនិយាយសម្តីរឹងហើយ ជូលៀ ក៏សម្លឹងគេដោយមុខស្មើ។

"ខ្ញុំមិនដែលគិតដូចពូ ជីន និយាយទេ! ខ្ញុំដឹងថាពូស្អប់ខ្ញុំហើយនឹងខឹងហើយចង់សម្លាប់ខ្ញុំ! ហើយខ្ញុំក៏គិតច្បាស់ហើយថាខ្ញុំមិនគួររត់គេចទេបើកំណួចចិត្តរបស់ពូជាខ្ញុំដែលចងគឺគួរតែខ្ញុំជាមនុស្សដែលស្រាយវាដូចគ្នា!"។ ជូលៀ តបវិញហើយ ស៊ុកជីន កាន់តែឆ្ងល់មុននិងសម្លឹងនាងចូលកែវភ្នែកកាន់តែជ្រៅ។

"ឯងនិយាយថាឯងព្រមទទួលស្គាល់កំហុសហេ៎?"។ ស៊ុកជីន សួរហើយ ជូលៀ ក៏មានទឹកមុខស្ងួត។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now