ភាគទី ៦១ : អ្នកទទួលខុសត្រូវ

408 20 6
                                    

ទីក្រុង ឡុងដ៏ , ប្រទេស អង់គ្លេស ...

ភូមិគ្រឹះត្រកូល គ្រីហ្វីន ...

ពេលនេះក៏ចូលមកដល់ពេលល្ងាចដែលក្រុមគ្រួសារគួរតែនាំគ្នាស្រស់ស្រូបអាហារជុំគ្នាហើយពេលនេះ ជូលៀ ក៏ចុះមកហើយសម្លឹងម៉ាក់ប៉ារបស់នាងដែលអង្គុយជជែកគ្នាពីនេះពីនោះហើយនឹង លីថេយ៍ ដែលកំពុងតែនាំ ម៉ូយ៉ុង លេងហ្គេម នោះរង់ចាំនាងចុះមកដើម្បីញ៊ាំអាហារជុំគ្នាហើយ ជូលៀ សម្លឹងឃើញទិដ្ឋភាពរីករាយនោះធ្វើឲ្យនាងក៏ពិបាកចិត្តតែនាងពិតជាដឹងថាបើនាងនិយាយរឿងមួយនេះចេញទៅតើគ្រប់គ្នានិងមានប្រតិកម្មបែបណាតែនាងក៏មិនអាចលាក់បាំងហើយព្រោះយ៉ាងណានេះជាគ្រួសារនាងហើយនាងក៏មិនអាចលាក់បាំងរឿងនេះបានរហូតឡើយយ៉ាងហោចណាស់នាងក៏អាចតតាំងនឹងប្រឈមបញ្ហាក្នុងនាមជាម្តាយម្នាក់ដែរ។

"កូន ជូ ឈរធ្វើអីត្រង់នឹង? ចុះមកញ៊ាំបាយមកកូន! ប៉ាខានញ៊ាំបាយជុំនិងកូនស្រីរបស់ប៉ាយូរហើយណា៎! មក ជូ !!"។ ថេយ៉ុង ក៏បក់ដៃហៅនាងក្រមុំទើប ជូលៀ ញញឹមហើយបោះជំហានមួយៗដើរទៅរក ថេយ៉ុង មុននឹងទាញកៅអីមកអង្គុយក្បែរ ថេយ៉ុង ហើយនាយក៏លើកដៃមកអង្អែលសក់របស់នាងក្រមុំ។

"កូនមានរឿងអីមែនទេ ជូ ? មុខកូនដូចជាស្លេកស្លាំងណាស់! ស្រកគីឡូហើយក៏មុខក៏ស្លក់ទៀត! កូនកើតអីមែនទេ ជូ ?"។ ថេយ៉ុង សង្កេតមើលកូនស្រីហើយពេលនោះ ជូលៀ ក៏អោនមុខនឹងកែវភ្នែកករលីងរលោងទើបនាងកីស្រវាឪបប៉ារបស់នាងធ្វើឲ្យ ថេយ៉ុង ក៏ភ្ញាក់ផ្អើលដែរ។

"ហុឹក...ប៉ា...ហុឹក...កូន..អ្ហឹក..កូនសុំទោសប៉ា!"។ នាងក្រមុំក៏ទួញសោកដាក់ ថេយ៉ុង ដែលស្រឡាំងកាំងហើយគករប់គ្នាក៏សម្លឹងមើលមុខគ្នាមុននិង ម៉ូលី ក៏កាន់ដៃកូនស្រីហើយ ថេយ៉ុង ក៏ច្របាច់ស្មាកូនតិចៗទើបទាញកូនស្រីឲ្យងើបមកសម្លឹងគេហើយគេក៏ចងចិញ្ចើម។

"កូនកើតអីរឺ? កូននិយាយមកណា៎? កូនសុំទោសប៉ាធ្វើអ្វីទៅ ជូ ?"។ ថេយ៉ុង និយាយជាមួយកូនយ៉ាងស្រួលបួលហើយ ជូលៀ នាងក៏ខាំមាត់ហើយម្តាយនឹងនាងក៏កាន់ដៃនាងទើបនាងក្រមុំមានអារម្មណ៍ថារំភើបទើបអង្អែលដៃម៉ាក់គេថ្នមៗ។

សំណងកម្មស្នេហ៍ ( Revenge on you ) រដូវកាលចុងក្រោយ(Last Season ) 🖤🔥 Complete ☑️Where stories live. Discover now